សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា - Islamic Medical Association of Cambodia

  • Home
  • Cambodia
  • Phnom Penh
  • សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា - Islamic Medical Association of Cambodia

សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា - Islamic Medical Association of Cambodia Working for Humanity & Medical Relief VISION

By 2007-2015, will be recognized as the leading local provider of medical relief and humanitarian aid service.

MISSION

IMAC is non-profit medical relief organization dedicated to providing services all Cambodian communities irrespective of race, religions, culture and boundary, with the highest level of compassion, professional care.

អបអរសាទរខួបលើកទី២៥ឆ្នាំ នៃការបង្កើតសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា (IMAC)៖ ៥​ កញ្ញា ២០០១-២០២៦។សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជ...
05/09/2026

អបអរសាទរខួបលើកទី២៥ឆ្នាំ នៃការបង្កើតសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា (IMAC)៖ ៥​ កញ្ញា ២០០១-២០២៦។

សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា ត្រូវបានបង្កើតឡើងដោយមានបេសកកម្មច្បាស់លាស់ ក្នុងការចូលរួមចំណែកលើកកម្ពស់សុខភាព សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

បាវចនារបស់សមាគម គឺ៖«អាល់ហ៊ីដាយ៉ះ» គឺការចង្អុលបង្ហាញ «អាល់ស៊ីហ្វាក់» គឺការព្យាបាល «អាល់រ៉ោះម៉ះ» គឺការអាណិតស្រឡាញ់។

សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា បានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយ ពោរពេញដោយការខិតខំប្រឹងប្រែង ការលះបង់ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកស្ម័គ្រចិត្តគ្រប់ជំនាន់ ក្នុងការចូលរួមបម្រើវិស័យសុខាភិបាល សង្គមកិច្ច ការអប់រំ និងសកម្មភាពមនុស្សធម៌ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺ ការអប់រំសុខភាព កម្មវិធីជំនួយមនុស្សធម៌ ការបរិច្ចាគឈាម និងសកម្មភាពស្ម័គ្រចិត្តជាច្រើនទៀត។

សមិទ្ធផលទាំងនេះ គឺជាភស្តុតាងបង្ហាញថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមុស្លិមកម្ពុជា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើសង្គម និងសង្គ្រោះជីវិតប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ៕

ថ្ងៃសៅរ៏ទី ២៩ ខែ សីហា ឆ្នាំ២០២៦ ពិធីសំណេះសំណាលនិងចែកប្រាក់ឧបត្ថម្ភប្រចាំត្រីមាសទី១ និងត្រីមាសទី២សម្រាប់ ឆ្នាំ២០២៦ ជូនក្ម...
29/08/2026

ថ្ងៃសៅរ៏ទី ២៩ ខែ សីហា ឆ្នាំ២០២៦ ពិធីសំណេះសំណាលនិងចែកប្រាក់ឧបត្ថម្ភប្រចាំត្រីមាសទី១ និងត្រីមាសទី២សម្រាប់ ឆ្នាំ២០២៦ ជូនក្មេងកំព្រាមកពីបណ្តា រាជធានី ខេត្ត សរុប២០៤នាក់ ក្រោមអធិបតីភាពឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសសយក និងជាប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងលោកជំទាវ ពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាអនុប្រធានសមាគម អគ្គលេខាធិការង មន្ត្រី ក្រុមការងារស្ម័គ្រចិត្ត មាតាអាណាព្យាបាលជាច្រើនផងដែរ ។ កម្មវិធីនេះបានប្រព្រឹត្តិទៅនៅមជ្ឍមណ្ឌលផ្ទះអេមីរ៉ាត់សម្រាប់ក្មេងកំព្រា ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕
គម្រោងចិញ្ចឹមក្មេងកំព្រាតាមមូលដ្ឋាននេះក្រោមកិច្ចសហការ អង្កការ HASENE នៅប្រទេសអាល្លឺម៉ង់៕

សកម្មភាពក្រុមការងារ ផ្ទៀងផ្ទាត់ឈ្មោះ កុមារកំព្រា ក្រោមគម្រោងចិញ្ចឹមកុមារកំព្រាតាមមូលដ្ឋាន ត្រៀមសម្រាប់កម្មវិធីនៅថ្ងៃស្អែ...
28/08/2026

សកម្មភាពក្រុមការងារ ផ្ទៀងផ្ទាត់ឈ្មោះ កុមារកំព្រា ក្រោមគម្រោងចិញ្ចឹមកុមារកំព្រាតាមមូលដ្ឋាន ត្រៀមសម្រាប់កម្មវិធីនៅថ្ងៃស្អែក ផ្ដល់ប្រាក់ឧបត្ថមជូនប្អូនៗ ។

ពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ក្រោមអធិបតីភាព ឯកឧត្តម សុះ ហ្វាស៊ី អនុរដ្ឋលេខាធិកា...
15/08/2026

ពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦
ក្រោមអធិបតីភាព ឯកឧត្តម សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា តំណាង ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានសមាគម ព្រមទាំងមានការចូលរួមពីមន្ត្រីសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា។

សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា បានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍របស់សមាគម ក្នុងគោលបំណងពិនិត្យ និងស្តាប់ពីវឌ្ឍនភាពនៃការសិក្សា បញ្ហាប្រឈម និងតម្រូវការរបស់និស្សិត ព្រមទាំងពិភាក្សា និងផ្តល់ការណែនាំពាក់ព័ន្ធនឹងការសិក្សា និងការអភិវឌ្ឍសមត្ថភាពរបស់និស្សិត។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានផ្តល់ការណែនាំ និងលើកទឹកចិត្តដល់និស្សិតអាហារូបករណ៍ ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការសិក្សា ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងការទទួលខុសត្រូវ ព្រមទាំងខិតខំអភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាពរបស់ខ្លួន ដើម្បីត្រៀមចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសហគមន៍នាពេលអនាគត។

ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាព សាមគ្គីភាព និងការចែករំលែកបទពិសោធន៍ ដោយបានផ្តល់ឱកាសដល់និស្សិតអាហារូបករណ៍ក្នុងការជួបជុំ សន្ទនា និងទទួលបានការណែនាំពីថ្នាក់ដឹកនាំសមាគម។

#សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា
#និស្សិតអាហារូបករណ៍
#សំណេះសំណាល

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលជាមួយគណៈគ្រប់គ្រង មន្រ្តី និងបុគ្គលិកនៃមជ្ឍមណ្ឌលផ្ទះអេមីរ៉ាត់សំរាប់ក្មេងកំព្រាប្រចាំឆមាសទី១...
01/08/2026

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលជាមួយគណៈគ្រប់គ្រង មន្រ្តី និងបុគ្គលិកនៃមជ្ឍមណ្ឌលផ្ទះអេមីរ៉ាត់សំរាប់ក្មេងកំព្រាប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅស្នាក់ការសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៦ ។

ក្រោមកិច្ចសហការជាមួយអង្គការហាសាណេះ ឯកឧត្តមវេជ្ជ.សុះ មុះសិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាប្រធានសមាគម និងលោកជំទាវ...
01/06/2026

ក្រោមកិច្ចសហការជាមួយអង្គការហាសាណេះ ឯកឧត្តមវេជ្ជ.សុះ មុះសិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាប្រធានសមាគម និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខ និងបានចាត់ចែងឱ្យក្រុមការងារសមាគម រៀបចំសំឡេះគោគួរហ្ពាន (Qurban) សម្រាប់យកសាច់ចែកជូនសាសនិកឥស្លាមក្នុងឱកាសនៃបុណ្យរ៉យ៉ាហាជ្ជី (Eid al-Adha) ១៤៤៥H-២០២៤ នៅក្នុងខេត្តកណ្តាល សរុបចំនួន៤៩ក្បាល ដោយចំណាយថវិកាសរុប២៩៤០០ដុល្លារ ។

ក្រោមកិច្ចសហការជាមួយ iCharity Malaysia ឯកឧត្តមវេជ្ជ.សុះ មុះសិន ប្រធានសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា បានចាត់ចែងឱ្យក្រុមការ...
28/05/2026

ក្រោមកិច្ចសហការជាមួយ iCharity Malaysia ឯកឧត្តមវេជ្ជ.សុះ មុះសិន ប្រធានសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា បានចាត់ចែងឱ្យក្រុមការងារសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា រៀបចំសំឡេះគោគួរហ្ពាន (Qurban) សម្រាប់យកសាច់ចែកជូនសាសនិកឥស្លាមក្នុងឱកាសនៃបុណ្យរ៉យ៉ាហាជ្ជី (Eid al-Adha) ១៤៤៧H-២០២៦ នៅក្នុងខេត្តបាត់ដំបង ប៉ៃលិន ព្រះវិហារ និងខេត្តក្រចេះ។

ថ្នាក់ដឹកនាំសមាគម បានចាត់ក្រុមការងារ ដោយមានកិច្ចសហការជាមួយអង្គការហាសាណះ ក្នុងកម្មវិធីបុណ្យហាជ្ជី ដើម្បីសំឡេះគោចែកសាច់គោគ...
27/05/2026

ថ្នាក់ដឹកនាំសមាគម បានចាត់ក្រុមការងារ ដោយមានកិច្ចសហការជាមួយអង្គការហាសាណះ ក្នុងកម្មវិធីបុណ្យហាជ្ជី ដើម្បីសំឡេះគោចែកសាច់គោគួរបានQurban ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល ត្បូងឃ្មុំ ខេត្តកំពង់ចាម នាបុណ្យរ៉យ៉ាហាជ្ជី ដែលនឹងប្រព្រឹត្តិទៅថ្ងៃ២៧ និងថ្ងៃបន្តបន្ទាប់២៨-៣០។

រសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២៩២៦ ពិធីសំណេះសំណាលនិងចែកថវិកាឧបត្ថម្ភប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ ជូនក្មេងកំព្រាមកពីរាជធានី ខេត...
26/04/2026

រសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២៩២៦ ពិធីសំណេះសំណាលនិងចែកថវិកាឧបត្ថម្ភប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ ជូនក្មេងកំព្រាមកពីរាជធានី ខេត្ត សរុប២០២នាក់ ក្រោមអធិបតីភាពរបស់ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល អនុប្រធានសសយក និងជាប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជានិងលោកជំទាវ ពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាអនុប្រធានសមាគម អគ្គលេខាធិការង មន្ត្រី ក្រុមការងារស្ម័គ្រចិត្ត មាតាអាណាព្យាបាលជាច្រើនផងដែរ ។ កម្មវិធីនេះបានប្រព្រឹត្តិទៅនៅមជ្ឍមណ្ឌលផ្ទះអេមីរ៉ាត់សម្រាប់ក្មេងកំព្រា ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ៕
ក្មមវិធីនេះក្រោមកិច្ចសហការ អង្កការ HASENE ប្រទេសអាល្លឺម៉ង់៕

Address

No. 02, St. 10m Along Mong Rithy Road, Borey Piphup Thmey La Sen Sok, Khan Sen Sok
Phnom Penh
12000

Alerts

Be the first to know and let us send you an email when សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា - Islamic Medical Association of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា - Islamic Medical Association of Cambodia:

Shortcuts

Share