Yoga With Kimly

Yoga With Kimly យោគៈ មានតួនាទី ការពារ ពង្រឹង និងព្យាបាលសុខភាព ដោយវិធីហាត់ចលនាកាយ ចិត្ត អារម្មណ៍ និងដង្ហេីម។

យោគៈ គឺជាបណ្តុំក្បួនហាត់ប្រាណទៅលើ កាយ ដង្ហើម ស្មារតី សតិអារម្មណ៍ ព្រលឹង និង ចិត្តវិញ្ញាណ ។ លំហាត់ប្រាណយោគៈ មាន ៨ ជំហាន ដែលជំហាន នីមួយៗ អភិវឌ្ឍទៅលើរាងកាយ សតិអារម្មណ៍ ចិត្ត ទំនាក់ទំនងសង្គម និង សុខភាពព្រលឹងស្មារតី ។ នៅពេលចិត្តស្អាតស្រឡះ គ្មានមន្ទិល គឺជាចិត្តមានថាមពល ពេលចិត្តមានថាមពល គឺចិត្តជាប្រធានក្នុងការ គ្រប់គ្រង បញ្ជារ រាងកាយ និងវាចា ទាំងមូល ។ ពេលចិត្ត មានថាមពល ល្អកើតឡើងមក គឺចិត្ត ឈ្នះជំងឺផ្លួវច

ិត្តទាំងពួង ។ នៅពេលចិត្តគ្មានមន្ទិល នឹងកើតមាននូវសេចក្តីស្រឡាញ់ពីខាងក្នុងទីជម្រៅចិត្តមក នៅពេល មានថាមពលសេចក្តីស្រឡាញ់ក្នុងខ្លួន គឺ បុគ្គលនោះ តែងមានទំនាក់ទំនងល្អក្នុងសង្គមគ្រប់ការទំនាក់ទំនងរបស់ពួកគេ ។ នៅពេលយើងមានសុខភាពល្អ យើងនឹងស្គាល់ច្បាស់ អំពីខ្លួនយើង ដឹងពីរបៀប ទំនាក់ទំនងខាងក្រៅ ព្រមទាំងរឿងរ៉ាវ ជុំវិញខ្លួនយើងថារគួរ ឬមិនគួរប្រព្រឹត្តិ ។ ការហាត់យោគៈ គឺសំខាន់សម្រាប់ជីវិតអ្នក ពីព្រោះយោគៈផ្តល់នូវសុខភាពផ្លូវកាយ ផ្លូវចិត្ត សុខភាពទំនាក់ទំនងសង្គម និងព្រលឹងស្មារតី ។ ការហាត់យោគៈ គឺបង្កើតបណ្តុំថាមពលនៃ កាយ សតិ ញាណ ចិត្ត និងព្រលឹងឱ្យមានតុល្យភាពក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ។ មិនតែប៉ុណ្ណោះ ការហាត់យោគៈ គឺអាចប្រាប់យើងអំពីទេពកោសល្យ ចំណង់ចំណូលចិត្ត គោលបំណងពិតក្នុងជីវិតរបស់អ្នក ។ ការហាត់យោគៈ នឹងនាំឱ្យអ្នកឱ្យមានក្តីស្រឡាញ់ ក្តីមេត្តា ដល់ខ្លួនឯង ដល់មនុស្សជាតិទាំងមូល មានចិត្តស្រឡាញ់ធម្មជាតិ គោរពជីវិតសត្វបុគ្គល និងមានសុខសន្តិភាពក្នុងជីវិតអ្នក ។

យោគនិទ្ទ្រា (Yoga Nidra) គឺជាវិធីសាស្ត្រសម្រួលអារម្មណ៍ និងផ្លូវចិត្តយ៉ាងជ្រាលជ្រៅតាមបែបបុរាណ ដែលជួយឱ្យរាងកាយ និងខួរក្បាល...
31/07/2026

យោគនិទ្ទ្រា (Yoga Nidra) គឺជាវិធីសាស្ត្រសម្រួលអារម្មណ៍ និងផ្លូវចិត្តយ៉ាងជ្រាលជ្រៅតាមបែបបុរាណ ដែលជួយឱ្យរាងកាយ និងខួរក្បាលបានសម្រាក ក្នុងដំណេកដែលមានស្មារតីតាមដឹងទាន់តាមការណែនាំរបស់គ្រូអំពីផ្នែកនីិមួយនៃរាងកាយក្នុងពេលអនុវត្ត។

ផលប្រយោជន៍សំខាន់ៗនៃការអនុវត្តយោគ:និទ្ទ្រារួមមាន៖

✅សម្រួលអារម្មណ៍ និងកាត់បន្ថយភាពតានតឹង

✅កាត់បន្ថយអ័រម៉ូនស្ត្រេស

✅ធ្វើឱ្យប្រព័ន្ធប្រសាទស្ងប់ស្ងាត់

✅ជួយឱ្យគេងលក់ស្រួល និងមានគុណភាព

✅បង្កើនការផ្ដោតអារម្មណ៍ និងការចងចាំ

✅ជួយពង្រឹងស្មារតី និងការភ្ញាក់ដឹងខ្លួន

✅ព្យាបាល និងសម្រួលរបួសផ្លូវចិត្ត (Emotional Healing)

✅ជួយដោះលែងអារម្មណ៍អវិជ្ជមានដែលកប់ទុកក្នុងចិត្ត ដូចជា កំហឹង កង្វល់ ឬវិប្បដិសារី។

សូមអនុវត្តតាម link ខាងក្រោម

Primary Benefits Nervous System Regulation: Downregulates chronic...

30/07/2026

🧘‍♂️ផ្តល់អាទិភាពដល់សុខុមាលភាពរបស់អ្នក៖ កម្មវិធីយោគៈ និងសមាធិ! 🧘‍♀️

តើអ្នកកំពុងស្វែងរកសន្តិភាពក្នុងចិត្ត កាត់បន្ថយភាពតានតឹង និងលើកកម្ពស់គុណភាពជីវិតទាំងមូលរបស់អ្នកមែនទេ? ចូលរួមជាមួយ JCI Toul Kork ក្នុងព្រឹកដ៏មានអត្ថន័យមួយ ដែលឧទ្ទិសដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការណែនាំវាគ្មិនកិត្តិយស និងអ្នកជំនាញ ដែលនឹងមកណែនាំយើងឆ្លងកាត់បទពិសោធន៍ដ៏អស្ចារ្យនេះ៖
1. ព្រះមុនីចរិយាវង្ស ហ៊ុន ខេមរា (ភិក្ខុខេមរជោតោ), ​ប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈ (អន្តរជាតិ) ខេត្តកែប
2. លោក នឹម ឈុន្នី, ស្ថាបនិក និងជានាយកប្រតិបត្តិនៃ VIPASSA
3. លោក យ៉ាន វណ្ណៈ, សហស្ថាបនិក និងជានាយកប្រតិបត្តិនៃ PEACE YOGA

📅 ព័ត៌មានលម្អិតអំពីកម្មវិធី៖
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦
ពេលវេលា៖ ម៉ោង ៧:៣០ ព្រឹក – ១២:០០ ថ្ងៃត្រង់
ទីតាំង៖ សាលាអន្តរជាតិ KCE សាខា​ 598
ចុះឈ្មោះតាមរយៈ៖ https://forms.gle/Hxja7oCaMZMdduTG9
🚨 ឈប់ទទួលចុះឈ្មោះ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

🎟 តម្លៃសំបុត្រចូលរួម (រួមបញ្ចូល អាវយឺត អាហារសម្រន់ និងការហ្វឹកហាត់)៖
សម្រាប់ម្នាក់ឯង (សមាជិក JCI)៖ $10
សម្រាប់ម្នាក់ឯង (មិនមែនសមាជិក JCI)៖ $12
សម្រាប់ ២នាក់ (សំបុត្រគូស្នេហ៍/ដៃគូ)៖ $20
សម្រាប់ ៤នាក់ (សំបុត្រលក្ខណៈគ្រួសារ)៖ $30




ចន្លោះវ័យ ៣៥ ទៅ ៤៥ ឆ្នាំ គឺជាដំណាក់កាលមមាញឹកបំផុតក្នុងការកសាងស្នាដៃ និងសមិទ្ធផលជីវិតសម្រាប់ថ្ងៃអនាគត។ ទោះជាយ៉ាងណា សមិទ្ធ...
30/07/2026

ចន្លោះវ័យ ៣៥ ទៅ ៤៥ ឆ្នាំ គឺជាដំណាក់កាលមមាញឹកបំផុតក្នុងការកសាងស្នាដៃ និងសមិទ្ធផលជីវិតសម្រាប់ថ្ងៃអនាគត។ ទោះជាយ៉ាងណា សមិទ្ធផលដ៏អស្ចារ្យមិនអាចកកើតឡើងលើរាងកាយដែលទ្រុឌទ្រោមនោះឡើយ។

ដើម្បីឱ្យការខិតខំប្រឹងប្រែងទទួលបានផលផ្លែផ្កាជាទីគាប់ចិត្ត យើងមិនត្រូវមើលរំលងការថែទាំសុខភាពនោះទេ។ ចាប់ផ្តើមពីការរស់នៅមានរបៀបរៀបរយ ហាត់ប្រាណជាប្រចាំ បរិភោគអាហារដែលមានប្រយោជន៍ រក្សាចិត្តឱ្យវិជ្ជមាន និងចេះរំសាយភាពតានតឹងខ្លះចេញពីជីវិត។

សូមហាត់បន្ថែមតាម Link ខាងក្រោម

https://youtu.be/1lPyXljZyKY?si=sFtX3yi97kujMARJ

សូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ។

ថាមពលយោគៈ ជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត។ ចិត្តតានតឹង កេីតចេញពីចិត្តតឹងតែងនឹងរឿងដែលខ្លួនបានជួបប្រទះ ឬកង្វល់ពីអនាគត។ ដេី...
28/07/2026

ថាមពលយោគៈ ជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត។ ចិត្តតានតឹង
កេីតចេញពីចិត្តតឹងតែងនឹងរឿងដែលខ្លួនបានជួបប្រទះ ឬកង្វល់ពីអនាគត។ ដេីម្បីដោះស្រាយបញ្ហាចិត្តតឹងតែងនោះ ត្រូវអប់រំកាយ និងអប់រំដង្ហេីម ដេីម្បីជួយឱ្យចិត្តធូរស្រាលមកវិញ ដោយបន្ធូរចិត្តតឹងតែងឱ្យមកប្រក្រតីដេីមវិញ។
អប់រំកាយ អប់រំដង្ហេីម និងអប់រំចិត្ត ដេីម្បីរំដោះចិត្តតានតឹង។

ហាត់បន្ថែមតាម link ខាងក្រោម

https://youtu.be/ZEh8vplbGTA?si=Dvg4K9Kf9t_kCg-K

សូមជូនពរអ្នកមាសុខភាពល្អទាំងអស់គ្នា !

សិស្សជាច្រើនមកចូលរួមថ្នាក់យោគៈដោយសារហេតុផលផ្សេងៗគ្នា។ អ្នកខ្លះមកដើម្បីស្វែងរកភាពស្ងប់ស្ងាត់ក្នុងចិត្ត ហើយអ្នកខ្លះទៀតមកដើ...
28/07/2026

សិស្សជាច្រើនមកចូលរួមថ្នាក់យោគៈដោយសារហេតុផលផ្សេងៗគ្នា។

អ្នកខ្លះមកដើម្បីស្វែងរកភាពស្ងប់ស្ងាត់ក្នុងចិត្ត ហើយអ្នកខ្លះទៀតមកដើម្បីសម្រួលដង្ហើមឱ្យល្អជាងមុន ខណៈដែលអ្នកខ្លះមកដើម្បីទទួលបានរាងកាយស្អាត។

អ្នកខ្លះមកដេីម្បីសម្រួលភាពស្ពឹកស្រពន់រាងកាយ ចំណែកអ្នកដែលនៅសល់ មកដើម្បីស្វែងរកន័យស៊ីជម្រៅនៃជីវិត។

វាមិនសំខាន់ថាហេតុផលរបស់ពួកគេជាអ្វីនោះទេ យោគៈនឹងឆ្លើយតបទៅតាមតម្រូវការរបស់ពួកគេ តាមរយៈការហាត់រៀនជាប្រចាំ។

តេីអ្នកមកហាត់យោគៈ ដោយហេតុអ្វីដែរ?

សូមហាត់បន្ថែមាតម Link
ខាងក្រោម https://youtu.be/tmd9BuBs7jE?si=IGyLaWn_p9nrx2vb

ពេលអត់សប្បាយចិត្ត       ហាត់យោគៈ ។ពេលខឹងនរណាម្នាក់        ហាត់យោគៈ ។ពេលបាត់បង់អ្វីមួយ          ហាត់យោគៈ ។ ពេលអស់សង្ឃឹម  ...
27/07/2026

ពេលអត់សប្បាយចិត្ត ហាត់យោគៈ ។
ពេលខឹងនរណាម្នាក់ ហាត់យោគៈ ។
ពេលបាត់បង់អ្វីមួយ ហាត់យោគៈ ។
ពេលអស់សង្ឃឹម ហាត់យោគៈ ។
ពេលចុករួយរាងកាយ ហាត់យោគៈ។
ពេលឈឺចិត្ត ហាត់យោគៈ។
———————

ពេលរីករាយសប្បាយ ហាត់យោគៈ។
ពេលមានសង្ឃឹម. ហាត់យោគៈ ។
————————

តេីមានទៀតទេ ? បេីមានជួយបន្ថែមផងបាទ !

សូមអ្នកទាំងអស់គ្នាមានសុខភាពល្អ ។

27/07/2026

អប់រំកាយ ជាមួយការបត់ដងខ្លួនទៅខាងក្រោយ ដេីម្បីអរគុណពេលវេលាល្អៗ ដែលបានកន្លងហួសទៅ ។





សូមហាត់បន្ថែមតាម Link ខាងក្រោម

https://youtu.be/6leuLvINqJM?si=ZOayXGRnoNk8JXAy

លំហាត់ខ្យល់ដង្ហេីមសត្វឃ្មុំរំញ័រនៃសំឡេងនេះជួយភ្ញោចសរសៃប្រសាទ (Parasympathetic system) សម្រាប់បន្ធូរអារម្មណ៍ និងកាត់បន្ថយ...
27/07/2026

លំហាត់ខ្យល់ដង្ហេីមសត្វឃ្មុំ

រំញ័រនៃសំឡេងនេះជួយភ្ញោចសរសៃប្រសាទ (Parasympathetic system) សម្រាប់បន្ធូរអារម្មណ៍ និងកាត់បន្ថយភាពតានតឹង។

សូមអនុវត្តាតម link ខាងក្រោម

https://youtu.be/NcMKOKd127k?si=oQqa_CHHHmp4FOR_

Focus: Vagal stimulation and acoustic resonance.gates).Primary B...

26/07/2026

ពត់ខ្នង តម្រង់ចិត្ត បន្ធូរដង្ហេីម

Address

Boeng Kork 2
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Yoga With Kimly posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Yoga With Kimly:

Shortcuts

Share

Category