Khmer Health Report

Call Directions Website Contact the practice

Khmer Health Report Show product, Delivery Free

09/10/2026

សារដាស់តឿនត្រឹម3ខែ ធ្វើអោយមុខងារតម្រងនោមចុះខ្សោយប្រឈមនឹងការលាងឈាម…..
អាន👇បន្ថែម

04/10/2026

តើការឧស្សាហ៍គេងយប់ជ្រៅ ប៉ះពាល់ដល់ថ្លើមយ៉ាងដូចម្តេច?

04/10/2026

មន្ទីរខ្មែរ ចាប់ផ្តើមឈានទៅអនុវត្តគម្រោងវះកាត់ផ្សាំសរីរាង្គផ្នែកតម្រងនោមជាលើកដំបូង

03/10/2026

បុរសអាយុ ៤៣ឆ្នាំម្នាក់ ហូបដំឡូង ជំនួសបាយ ត្រឹមតែ ៦ ខែ ស្រកទម្ងន់បាន ៣០គីឡូ (ពី ១០០គីឡូ ចុះមកសល់ក្រោម ៦៨គីឡូ) ព្រមទាំងជួយសម្រួលជំងឺលើសសម្ពាធឈាម កម្រិតជាតិស្ករ និងជំងឺខ្លាញ់រុំបេះដូង/ថ្លើម ឱ្យមានភាពល្អប្រសើរឡើងវិញ ។

១សប្ដាហ៍ ២ឬ៣ដង តាមសភាពជំងឺ😔
03/10/2026

១សប្ដាហ៍ ២ឬ៣ដង តាមសភាពជំងឺ😔

01/10/2026

ដំណឹងល្អ! ចាក់វ៉ាក់សាំងមហារីកមាត់ស្បូនឥតគិតថ្លៃ នៅមន្ទីរពេទ្យហ្លួង ម៉ែ
ព័ត៌មានលម្អិត👇👇

សូមប្រជាពលរដ្ឋ​  កងកម្លាំង​ សមត្ថកិច្ច អ្នកសារព័ត៌មាន​មេត្តា​ទាក់ទងទៅ​ 119 ដេីម្បីដោះស្រាយ​ រាល់ករណីមានតម្រូវការរថយន្តគិ...
19/09/2026

សូមប្រជាពលរដ្ឋ​ កងកម្លាំង​ សមត្ថកិច្ច អ្នកសារព័ត៌មាន​មេត្តា​ទាក់ទងទៅ​ 119 ដេីម្បីដោះស្រាយ​ រាល់ករណីមានតម្រូវការរថយន្តគិលានសង្រ្គោះ។

ក្នុងករណី 119 ហៅចូល ៥នាទី ពុំមានការឆ្លើយតប សូមទំនាក់ទំនងតាមលេខ Hotlines និង Telegram របស់មន្ទីរពេទ្យ ឬ លេខទូរស័ព្ទប្រចាំការ 24ម៉ោង របស់មន្ទីរពេទ្យបង្អែកក្នុងមូលដ្ឋានទទួលខុសត្រូវតាមបណ្ដាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

ទារកអាយុ១៣ថ្ងៃ ត្រូវពស់ចឹកក្បាល! គ្រូពេទ្យសង្គ្រោះបានទាន់ពេល ក្រោយទទួលថ្នាំប្រឆាំងពិស៦ដូសទារកប្រុសម្នាក់ ទើបមានអាយុ១៣ថ្ង...
19/09/2026

ទារកអាយុ១៣ថ្ងៃ ត្រូវពស់ចឹកក្បាល! គ្រូពេទ្យសង្គ្រោះបានទាន់ពេល ក្រោយទទួលថ្នាំប្រឆាំងពិស៦ដូស

ទារកប្រុសម្នាក់ ទើបមានអាយុ១៣ថ្ងៃ ត្រូវបានពស់ហនុមាន (Green Pit Viper) ចឹកចំតំបន់ក្បាល នៅក្នុងផ្ទះ កាលពីម៉ោងប្រមាណ ៨យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិចាន់គីរី ឃុំចាន់គីរី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពេលកើតហេតុ ទារកមានអាការៈហើម និងហូរឈាមនៅតំបន់របួស។ ក្រុមគ្រួសារបានប្រញាប់ប្រញាល់បញ្ជូនទារកមកកាន់មន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅម៉ោង ១:៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៦ ខែកញ្ញា ដើម្បីទទួលការព្យាបាលជាបន្ទាន់។

នៅមន្ទីរពេទ្យ ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាកបានចាប់ផ្តើមព្យាបាល និងតាមដានស្ថានភាពទារកយ៉ាងយកចិត្តទុកដាក់ ដោយទារកត្រូវបានផ្តល់ថ្នាំប្រឆាំងពិសពស់ចំនួន៦ដូស។ ទារក​ ទទួលការថែទាំ និងតាមដានជាបន្តបន្ទាប់នៅក្នុងសាលសង្គ្រោះទារក (NICU)។

បេីតាម​គណនី​ហ្វេសប៊ុក​Dr. Beat Richner ពិសរបស់ពស់ហនុមានអាចប៉ះពាល់ដល់ប្រព័ន្ធកកឈាម ប្លាកែត និងសរសៃឈាម ដែលអាចបង្កឱ្យមានបញ្ហាកំណកឈាម ការថយចុះចំនួនប្លាកែត និងការហូរឈាម។ ដូច្នេះ ការទទួលបានការព្យាបាល និងការតាមដានស្ថានភាពបានទាន់ពេលវេលា គឺមានសារៈសំខាន់សម្រាប់កាត់បន្ថយហានិភ័យនៃផលវិបាកធ្ងន់ធ្ងរ។

បន្ទាប់ពីទទួលការព្យាបាល និងតាមដានយ៉ាងយកចិត្តទុកដាក់អស់រយៈពេលប្រមាណ២ថ្ងៃ ស្ថានភាពទារកបានប្រសើរឡើង។ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា វេលាម៉ោង៩:០០ ទារកមានសុខភាពល្អ និងអាចត្រឡប់ទៅផ្ទះវិញបាន៕

#មូលនិធិគន្ធបុប្ផាកម្ពុជា

ថ្មី និង ប្លែក ! ករណីមានជាប់ចិញ្ចៀននៅសរីរាង្គបន្តពូជបុរស ត្រូវក្រុមគ្រូពេទ្យជួយសង្គ្រោះ……………………………………ករណីជាប់ចិញ្ចៀននៅសរ...
12/09/2026

ថ្មី និង ប្លែក ! ករណីមានជាប់ចិញ្ចៀននៅសរីរាង្គបន្តពូជបុរស ត្រូវក្រុមគ្រូពេទ្យជួយសង្គ្រោះ
……………………………………

ករណីជាប់ចិញ្ចៀននៅសរីរាង្គបន្តពូជបុរស ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង ផ្នែកវះកាត់តម្រងនោម និងសរីរាង្គបន្តពូជបុរសជួយសង្គ្រោះ ដោយប្រើប្រាស់ឧបករណ៍ឯកទេស និងបច្ចេកទេសសុវត្ថិភាពខ្ពស់ក្នុងការកាត់ និងដោះវត្ថុនោះចេញដោយសុវត្ថិភាពផងដែរ៕ ប្រភព៖ NC Vichheka

ជំងឺអាសន្នរោគកំពុងវាយលុកខ្លាំងនៅប្រទេសកុងហ្គោ តួលេខគួរឱ្យព្រួយបារម្ភ (គិតត្រឹមខែសីហា ២០២៦)៖ករណីសង្ស័យឆ្លង៖ ជាង ៣៩,៤០០ ករ...
11/09/2026

ជំងឺអាសន្នរោគកំពុងវាយលុកខ្លាំងនៅប្រទេសកុងហ្គោ

តួលេខគួរឱ្យព្រួយបារម្ភ (គិតត្រឹមខែសីហា ២០២៦)៖
ករណីសង្ស័យឆ្លង៖ ជាង ៣៩,៤០០ ករណី💔 និង អ្នកបាត់បង់ជីវិត៖ ១,១៧៣ នាក់

#និងសុភាព #ព័ត៌មានអន្តរជាតិ #ជំងឺអាសន្នរោគ

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when Khmer Health Report posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Khmer Health Report:

Shortcuts

Share