19/06/2026
🙏 មោទនភាពជាតិ និងវឌ្ឍនភាពនៃវិស័យវះកាត់ប្រព័ន្ធប្រសាទកម្ពុជាលើឆាកអន្តរជាតិ
🌳 . មហាសន្និបាតអន្តរជាតិកម្រិតពិភពលោកត្រូវបានបញ្ចប់ដោយជោគជ័យ
មហាសន្និបាតវះកាត់ប្រព័ន្ធប្រសាទអាស៊ី-អូស្ត្រាលី លើកទី១៨(18th Asian Australasian Congress of Neurological Surgeons - AACNS 2026) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ត្រូវបានបិទបញ្ចប់ប្រកបដោយផ្លែផ្កា និងជោគជ័យយ៉ាងត្រចះត្រចង់!
🌳 . គណៈប្រតិភូកម្ពុជាចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ដ៏ឧត្តុង្គឧត្តមមួយនេះ!
គណៈប្រតិភូនៃសមាគមគ្រូពេទ្យវះកាត់ប្រព័ន្ធប្រសាទកម្ពុជា (Cambodian Neurosurgical Association - CNA) បានចូលរួមយ៉ាងពេញមុខពេញមាត់ ដែលដឹកនាំដោយ៖ លោកសាស្ត្រាចារ្យជំនួយ ស៊ឹម សុខចាន់ ប្រធានសមាគម លោកវេជ្ជបណ្ឌិត ហួយ ភារម្យ អនុប្រធានសមាគម លោកវេជ្ជបណ្ឌិត ទ្រី ធី លេខាធិការសមាគម ព្រមទាំងលោក លោកស្រី ដែលជាវេជ្ជបណ្ឌិតឯកទេស និងសមាជិក សមាជិកានៃសមាគមជាច្រើនរូបទៀត។
🌳. វេទិកានៃការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យា ចុងក្រោយ
មហាសន្និបាត AACNS 18th គឺជាព្រឹត្តិការណ៍វិទ្យាសាស្ត្រដ៏ធំ ដែលប្រព្រឹត្តទៅរៀងរាល់ ២ឆ្នាំម្តង (រួមផ្សំជាមួយសិក្ខាសាលាប្រចាំតំបន់អាស៊ាន)។ ក្នុងរយៈពេល ៣ថ្ងៃពេញនេះ មានការអញ្ជើញចូលរួមពីសំណាក់សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស អ្នកស្រាវជ្រាវ និងអ្នកនិពន្ធអត្ថបទវេជ្ជសាស្ត្រល្បីៗកម្រិតអន្តរជាតិជុំវិញសកលលោកស្មើនឹង ៦០%នៃអ្នកវិទ្យាសាស្ត្រ ទូទាំងពិភពលោក ដើម្បីធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ការងារ ផ្លាស់ប្តូរចំណេះដឹង ព្រមទាំងពិភាក្សាអំពីបញ្ហាក្រមសីលធម៌និងវិជ្ជាជីវៈវេជ្ជសាស្ត្រ។ បន្ថែមពីនេះ ក៏មានការដាក់តាំងបង្ហាញឧបករណ៍បរិក្ខារពេទ្យវះកាត់ទំនើបៗនាសម័យឌីជីថល ដែលដើរដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence - AI) ឈានមុខគេផងដែរ។
🌳 . តួនាទី និងមោទនភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ
ក្នុងនាមជាសមាជិកដ៏សកម្មមួយរូបនៃសមាគមវះកាត់ប្រព័ន្ធប្រសាទអាស៊ី-អូស្ត្រាលី (AASNS) គណៈប្រតិភូកម្ពុជារបស់យើងបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការធ្វើបច្ចុប្បន្នភាព និងបង្ហាញពីវឌ្ឍនភាព ព្រមទាំងការរីកចម្រើនយ៉ាងរហ័សនៃវិស័យវះកាត់ប្រព័ន្ធប្រសាទនៅក្នុងប្រទេសកម្ពុជា ក្រោមការយកចិត្តទុកដាក់និងគាំទ្រយ៉ាងពេញទំហឹងអំពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយើង ជូនដល់សមាគមធំ។
ទន្ទឹមនឹងនេះ គណៈប្រតិភូយើងក៏បានចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពប្រធានសមាគម AACNS ថ្មី និងបានចូលរួមសម្រេចផ្តល់សិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់មហាសន្និបាតលើកទី១៩ នា២ឆ្នាំខាងមុខ (ឆ្នាំ២០២៨) ទៅឲ្យប្រទេសនូវែលហ្សេឡង់ (New Zealand)ផងដែរ។
📥 *សមាគមគ្រូពេទ្យវះកាត់ប្រព័ន្ធប្រសាទកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តពង្រឹងសមត្ថភាព ចំណេះដឹង និងនាំយកបច្ចេកវិទ្យាទំនើបៗមកអភិវឌ្ឍន៍វិស័យសុខាភិបាលក្នុងស្រុក ដើម្បីបម្រើសេវាព្យាបាលជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់*
👉 សូមជម្រាបថាការប្រជុំរបស់គណៈកម្មការវះកាត់ប្រពន្ធ័ប្រសាទអាស៊ានបានបោះឆ្នោតសម្រេចជាឯកច្ឆន្ទអោយសមាគមវះកាត់ប្រព័ន្ធប្រសាទកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំកម្មវិធីសន្និបាតវះកាត់ប្រព័ន្ធប្រសាទអន្តរជាតិកម្រិតអាស៊ាននាឆ្នាំ២០២៩ខាងមុខនេះ។
🙏 សមាគមវះកាត់ប្រព័ន្ធប្រសាទកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្ដាដៃគូឧបត្ថម្ភនាៗដែលបានជួយជ្រោមជ្រែងឧបត្ថម្ភនាពេលកន្លងមកសមាគមសូមលើកទឹកចិត្តដល់ដៃគូសហការបន្តគាំទ្រ ដើម្បីចូលរួមអភិវឌ្ឍវិស័យវះកាត់ប្រព័ន្ធប្រសាទកម្ពុជាយើងឲ្យមានវឌ្ឍនភាពទាន់ប្រទេសជឿនលឿននាៗនៅក្នុងពិភពលោក។
National Pride and the International Progress of Cambodian Neurosurgery
🌳 The World-Class International Congress Concludes Successfully
The 18th Asian Australasian Congress of Neurological Surgeons (AACNS 2026), held from June 15 to 18, 2026, in Manila, Philippines, has successfully and fruitfully come to a close!
🌳 Active Participation by the Cambodian Delegation
The delegation from the Cambodian Neurosurgical Association (CNA) fully participated in this prestigious event, led by: Assistant Professor Sim Sokchan, President of the Association
. Dr. Houy Phearom, Vice President of the Association
. Dr. Try Thy, Secretary of the Association
. Along with many other specialized doctors and members of the association.
🌳 A Forum for Sharing the Latest Knowledge and Technology
The 18th AACNS is a major scientific event held every two years (combined with the ASEAN regional workshop). Throughout these three full days, renowned international professors, specialists, researchers, and medical authors representing up to 60% of scientists worldwide gathered to deliver presentations, share work experiences, exchange knowledge, and discuss medical ethics and professional practices. Additionally, the event featured exhibitions of cutting edge modern surgical equipment powered by leading Artificial Intelligence (AI) technology.
🌳 Cambodia's Role and Pride on the International Stage
As an active member of the Asian Australasian Society of Neurological Surgeons (AASNS), our Cambodian delegation played a vital role in updating and showcasing the rapid progress and development of the neurosurgery sector in Cambodia which operates under the full support and attention of the Ministry of Health of the Kingdom of Cambodia to the main association.
Concurrently, our delegation participated in voting for the new leadership of the AACNS and co-decided to grant the hosting rights for the 19th Congress in the next two years (2028) to New Zealand.
📥 The Cambodian Neurosurgical Association remains committed to strengthening capabilities, knowledge, and bringing modern technologies to develop the domestic healthcare sector in order to provide highly effective treatment services for our citizens.
👉 Please be informed that the ASEAN Neurosurgery Committee voted unanimously to grant the Cambodian Neurosurgical Association the rights to host the ASEAN International Neurosurgery Congress in 2029.
🙏 The Cambodian Neurosurgical Association would like to express its deepest gratitude to all sponsoring partners who have provided support in the past. The association encourages our collaborative partners to continue their support to help advance Cambodia's neurosurgery sector to keep pace with developed countries around the world.
(Cambodia)Ltd