Unique Child Development Clinic

Unique Child Development Clinic UCDC is a private clinic works to provide a range of comprehensive services tailored to individual children with special needs.

Our goal is to promote appropriate development, inclusion and independence through individualized and evidence-based practices.

សកម្មភាពរៀនសូត្របន្ថែមរបស់ក្រុមការងារUCDCនៅរៀងរាល់ចុងសប្តាហ៍។ថ្ងៃសៅរ៍នេះយើងរៀនពីការវិភាគអាកប្បកិរិយាតាមផ្ទាំងទឹកកក។ វាជា...
01/08/2026

សកម្មភាពរៀនសូត្របន្ថែមរបស់ក្រុមការងារUCDCនៅរៀងរាល់ចុងសប្តាហ៍។
ថ្ងៃសៅរ៍នេះយើងរៀនពីការវិភាគអាកប្បកិរិយាតាមផ្ទាំងទឹកកក។ វាជាការអន្តារាគមន៍មួយដែលមានអំណះអំណាងច្បាស់លាស់តាមរយៈការសិក្សាស្រាវជ្រាវ។

UCDC Team Continuing Professional Development (CPD) Learning Activities Conducted Every Weekend.
Today, we focus on “Behavior Iceberg”.

It is the evident based research approach.

#2026❤️

[English Below]ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារ UCDC ទាំងអស់គ្នា ដែលបានបង្ហាញពីការលះបង់ ការទទួលខុសត្...
25/07/2026

[English Below]
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារ UCDC ទាំងអស់គ្នា ដែលបានបង្ហាញពីការលះបង់ ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្ត ដោយចំណាយពេលវេលានៅចុងសប្តាហ៍របស់ខ្លួន ដើម្បីរៀបចំ និងអភិវឌ្ឍសម្ភារៈបណ្តុះបណ្តាលសម្រាប់សិស្សម្នាក់ៗ។ ការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាបានបង្ហាញយ៉ាងច្បាស់ពីក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចំពោះការអភិវឌ្ឍ និងការសិក្សារបស់សិស្សគ្រប់រូប។

ការបង្កើតសម្ភារៈបង្រៀនដែលមានគុណភាព និងសមស្របទៅតាមតម្រូវការរបស់សិស្សម្នាក់ៗ ត្រូវការពេលវេលា ការច្នៃប្រឌិត ការអត់ធ្មត់ និងកិច្ចសហការយ៉ាងល្អពីសមាជិកក្រុមទាំងអស់។ ការស្ម័គ្រចិត្តចំណាយពេលផ្ទាល់ខ្លួនរបស់អ្នកទាំងអស់គ្នាបង្ហាញថា ការរីកចម្រើន និងភាពជោគជ័យរបស់សិស្ស គឺជាអាទិភាពដ៏សំខាន់បំផុត។ សម្ភារៈដែលបានរៀបចំទាំងនេះ នឹងជួយឱ្យការបង្រៀនកាន់តែមានប្រសិទ្ធភាព និងគាំទ្រការរៀនសូត្ររបស់សិស្សឱ្យស្របតាមសមត្ថភាព និងតម្រូវការពិសេសរបស់ពួកគេ។

សូមអរគុណចំពោះវិជ្ជាជីវៈ ស្មារតីសហការ ភាពវិជ្ជមាន និងការប្តេជ្ញាចិត្តរបស់អ្នកទាំងអស់គ្នាក្នុងការបម្រើលើវិស័យអប់រំពិសេស។ រាល់ការខិតខំប្រឹងប្រែងរបស់អ្នក បាននិងកំពុងបង្កើតការផ្លាស់ប្តូរដ៏មានន័យក្នុងជីវិតរបស់សិស្ស និងគ្រួសាររបស់ពួកគេ។ យើងពិតជាមានមោទនភាព និងសំណាងណាស់ដែលមានក្រុមការងារដែលមានសមត្ថភាព ចិត្តមេត្តា និងការលះបង់ដូចអ្នកទាំងអស់គ្នា។
ជាថ្មីម្តងទៀត សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការគាំទ្រដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នា។

ដោយក្តីគោរព និងអរគុណយ៉ាងជ្រាលជ្រៅ🙏❤️

I would like to express my sincere appreciation to UCDC team for your dedication, commitment, and willingness to spend your weekend developing individualized training materials for our students. Your hard work demonstrates the deep care and responsibility you have for each child’s learning and development.
Creating high-quality, personalized teaching materials requires time, patience, creativity, and teamwork. By choosing to invest your personal time, you have shown that our students’ progress remains your priority. These materials will not only support more effective teaching but will also help each child learn in ways that match their individual strengths and needs.

Thank you once again for your outstanding effort, positive attitude, and unwavering commitment. I am proud to work alongside such a compassionate and dedicated team. Your hard work is truly valued and greatly appreciated. Together, we will continue to make a positive and lasting impact on the lives of our students.

With sincere gratitude,


#2026❤️

11/07/2026

[English Below]
សកម្មភាពរៀន និងចែករំលែកបទពិសោធន៍របស់បុគ្គលិកគ្លីនិកអភិវឌ្ឍកុមារយូនិក (UCDC) និងលោកគ្រូអ្នកគ្រូសាលាអប់រំពិសេសក្រុងតាខ្មៅ។

សិក្ខាសាលានេះមានគោលបំណងបង្កើនចំណេះដឹង និងជំនាញជាក់ស្តែងដល់គ្រូបង្រៀន និងអ្នកព្យាបាល ក្នុងការយល់ដឹងពីមូលហេតុនៃអាកប្បកិរិយា ការវិភាគមុខងារអាកប្បកិរិយា និងការអនុវត្តវិធីសាស្ត្រអន្តរាគមន៍ដែលផ្អែកលើមូលដ្ឋានភស្តុតាងច្បាស់លាស់ដើម្បីជួយកុមារអភិវឌ្ឍអាកប្បកិរិយាវិជ្ជមាន និងជំនាញសមស្រប។

ចំណុចសំខាន់ៗដែលបានរៀនក្នុងថ្ងៃនេះ

1. អាកប្បកិរិយាគ្រប់ប្រភេទសុទ្ធតែមានហេតុផល និងជាមធ្យោបាយមួយសម្រាប់កុមារបង្ហាញពីតម្រូវការ ឬការលំបាករបស់ខ្លួន។
2. មុននឹងជ្រើសរើសវិធីអន្តរាគមន៍ ត្រូវស្វែងយល់ពីមូលហេតុ ឬមុខងាររបស់អាកប្បកិរិយា តាមរយៈ ការវិភាគមុខងារអាកប្បកិរិយា (Functional Behavior Assessment - FBA)។
3. ការវិភាគតាមគំរូ ABC (មូលហេតុ – អាកប្បកិរិយា – លទ្ធផល) ជួយឱ្យយល់ថា ហេតុអ្វីបានជាអាកប្បកិរិយានោះកើតឡើង និងបន្តកើតឡើង។
4. ការការពារមុនពេលបញ្ហាកើតឡើង មានប្រសិទ្ធភាពជាងការដោះស្រាយបន្ទាប់ពីបញ្ហាកើតឡើង។
5. ការបង្រៀនអាកប្បកិរិយាជំនួស ឬជំនាញថ្មីដែលសមស្រប មានប្រសិទ្ធភាពជាងការព្យាយាមបញ្ឈប់អាកប្បកិរិយាមិនសមស្របតែមួយមុខ។
6. ការផ្តល់ការលើកទឹកចិត្ត (Positive Reinforcement) ឱ្យបានទាន់ពេល និងជាប់លាប់ នឹងជួយឱ្យអាកប្បកិរិយាល្អកើតមានញឹកញាប់ឡើង។
7. ការប្រើរូបភាពជំនួយ កាលវិភាគប្រចាំថ្ងៃ រចនាសម្ព័ន្ធច្បាស់លាស់ និងទម្លាប់ប្រចាំថ្ងៃ ជួយកុមារយល់ដឹងពីអ្វីដែលត្រូវធ្វើ និងកាត់បន្ថយអាកប្បកិរិយាមិនសមស្រប។
8. ការកត់ត្រាទិន្នន័យ និងតាមដានវឌ្ឍនភាពជាប្រចាំ មានសារៈសំខាន់ក្នុងការវាយតម្លៃប្រសិទ្ធភាពនៃការអន្តរាគមន៍។
9. ផែនការអន្តរាគមន៍អាកប្បកិរិយា (Behavior Intervention Plan - BIP) គួរតែសមស្របទៅនឹងតម្រូវការរបស់កុមារនីមួយៗ មានគោលដៅច្បាស់លាស់ អាចវាស់វែងបាន និងអាចអនុវត្តបានជាក់ស្តែង។

គន្លឹះសំខាន់ដែលត្រូវចងចាំ

1. កុំប្រញាប់វិនិច្ឆ័យអាកប្បកិរិយា ត្រូវស្វែងយល់ពីមូលហេតុជាមុនសិន។
2. ផ្តោតលើការបង្រៀនជំនាញថ្មី ជំនួសឱ្យការដាក់ទណ្ឌកម្ម។
3. បង្កើតបរិយាកាសសិក្សា និងការរស់នៅដែលមានរចនាសម្ព័ន្ធច្បាស់លាស់ មានទម្លាប់ និងអាចទាយទុកជាមុនបាន។
4. ផ្តល់ការសរសើរ និងការលើកទឹកចិត្តភ្លាមៗ នៅពេលកុមារបង្ហាញអាកប្បកិរិយាល្អ។
5. រក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ និងប្រើវិធីសាស្ត្រដែលមានភាពវិជ្ជមាននៅពេលកុមារបង្ហាញអាកប្បកិរិយាពិបាក។

The Behavior Intervention Workshop provided participants with practical, evidence-based strategies for understanding, preventing, and responding to challenging behaviors in educational and home settings. The workshop emphasized a positive, proactive, and individualized approach to behavior support using Applied Behavior Analysis (ABA), Functional Behavior Assessment (FBA), Positive Behavior Support (PBS), Structured Teaching (TEACCH), and collaborative teamwork.

Key Learning Points
1. Challenging behavior is a form of communication and often serves a specific purpose or function.
2. Effective intervention begins with identifying the function of behavior through Functional Behavior Assessment (FBA).
3. The ABC model (Antecedent–Behavior–Consequence) is an essential framework for understanding why behaviors occur.
4. Prevention strategies are more effective than reactive strategies and should focus on modifying environmental triggers.
5. Teaching appropriate replacement skills is more effective than attempting to eliminate challenging behavior without providing an alternative.
6. Positive reinforcement strengthens desirable behaviors and should be delivered consistently and meaningfully.
7. Visual supports, structured routines, clear expectations, and environmental organization improve independence and reduce behavioral challenges.
8. Data collection and ongoing progress monitoring are essential for evaluating intervention effectiveness and making informed decisions.
9. Behavior Intervention Plans (BIPs) should be individualized, measurable, practical, and regularly reviewed.

Key Takeaway Messages
1. Understand the reason before reacting to the behavior.
2. Focus on teaching new skills rather than simply stopping unwanted behaviors.
3. Prevent problems through structured environments, visual supports, and predictable routines.
4. Reinforce positive behaviors immediately and consistently.
5. Remain calm, objective, and supportive during behavioral challenges.
***Use data to guide intervention decisions rather than relying on assumptions.
***Collaboration among parents, teachers, and professionals leads to the best outcomes.
***Every child has the potential to learn positive behaviors when provided with appropriate support and opportunities for success.

&SEHS
#2026

អបអរសាទរខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦)។ 🇰🇭
06/07/2026

អបអរសាទរខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦)។

🇰🇭

[English Below]សកម្មភាពចែករំលែកបទពិសោធ និងការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈបន្តរបស់បុគ្គលិកគ្លីនិកអភិវឌ្ឍកុមារយូនិក និងអ្នក...
04/07/2026

[English Below]
សកម្មភាពចែករំលែកបទពិសោធ និងការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈបន្តរបស់បុគ្គលិកគ្លីនិកអភិវឌ្ឍកុមារយូនិក និងអ្នកគ្រូ លោកគ្រូ វិទ្យាអប់រំពិសេសក្រុងតាខ្មៅ។

ប្រធានបទថ្ងៃនេះគឺផ្តោតលើការរៀបចំផែនអន្តរាគមន៍លក្ខណៈបុគ្គលតាមលំនាំការវិភាគមុខងារអាកប្បកិរិយា និងការបង្រៀនតាមបែបរចនាសម្ព័ន្ធ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលប្រចាំថ្ងៃសៅរ៍នេះ។
យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹង បទពិសោធន៍ ឧទាហរណ៍ល្អៗពីករណីសិក្សា និងយុទ្ធសាស្ត្រអនុវត្តដែលបានចែករំលែកក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងជួយពង្រឹងការអនុវត្តការងារប្រចាំថ្ងៃរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងរួមចំណែកលើកកម្ពស់គុណភាពនៃការគាំទ្រដល់កុមារ និងក្រុមគ្រួសាររបស់ពួកគាត់។

ជាថ្មីម្តងទៀតយើងខ្ញុំសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់លោក លោកគ្រូ អ្នកគ្រូ ក្នុងការបន្តអភិវឌ្ឍវិជ្ជាជីវៈ និងការរួមចំណែកក្នុងការកសាងបរិយាកាសអប់រំដែលមានបរិយាបន្ន សុវត្ថិភាព និងប្រកបដោយគុណភាព សម្រាប់កុមារគ្រប់រូបឱ្យទទួលបានឱកាសក្នុងការរៀន អភិវឌ្ឍ និងរស់នៅដោយមានសក្តានុពលពេញលេញ។

We would like to express our sincere gratitude for your participation in our Saturday professional training session on "Understanding Behavior Intervention Plan (BIP): Using Applied Behavior Analysis (ABA) and Structured Teaching Approaches."
We sincerely appreciate the time and commitment you invested in expanding your professional knowledge and strengthening your skills in supporting children with diverse developmental and behavioral needs.

We hope the knowledge, practical strategies, case studies, and collaborative discussions presented during the training will support your daily practice and enhance positive outcomes for the children and families you serve.

Your dedication to continuous professional development reflects a shared commitment to improving the quality of special education and therapeutic services within our community. Together, we can build more inclusive learning environments where every child has the opportunity to learn, participate, and thrive.


&TEACCH
'sLives.

[English Below]វគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឺះនៃក្របខ័ណ្ឌ SINGA ក្នុងការព្យាបាលភាសា និងការនិយាយ (ថ្ងៃទី១ និងថ្ងៃទី២)...
27/06/2026

[English Below]
វគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឺះនៃក្របខ័ណ្ឌ SINGA ក្នុងការព្យាបាលភាសា និងការនិយាយ (ថ្ងៃទី១ និងថ្ងៃទី២) ត្រូវបានបញ្ចប់ដោយជោគជ័យដល់សិក្ខាកាម ១៦ នាក់ មកពីគ្លីនិកអភិវឌ្ឍកុមារពិសេស (UCDC) និងវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ។

ក្នុងនាម គ្លីនិកអភិវឌ្ឍកុមារពិសេស (UCDC) យើងខ្ញុំសូមសម្ដែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក REX Lam និងសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ពស់ ក្នុងការបង្កើត និងការចូលរួមវគ្គ បណ្តុះបណ្តាលមូលដ្ឋាននៃការព្យាបាលភាសា និងការនិយាយ ដោយប្រើប្រាស់ក្របខ័ណ្ឌ SINGA ក្នុង ថ្ងៃទី១ និងថ្ងៃទី២កន្លងទៅនេះ។

ការចូលរួមយ៉ាងសកម្ម ការចែករំលែកបទពិសោធន៍ ការពិភាក្សាប្រកបដោយវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តក្នុងការរៀនសូត្ររបស់លោក និងសិក្ខាកាមទាំងអស់ បានបង្កើតបរិយាកាសសិក្សាដ៏សម្បូរបែប ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេវាព្យាបាលភាសា និងការនិយាយនៅកម្ពុជា។ យើងពិតជាមានមោទនភាពចំពោះស្មារតីសហការ ការគាំទ្រគ្នាទៅវិញទៅមក និងការចែករំលែកចំណេះដឹង ដែលជាចំណុចសំខាន់ក្នុងការកសាងសហគមន៍វិជ្ជាជីវៈដ៏រឹងមាំ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជាពិសេសចំពោះ លោក REX Lam ដែលបានចែករំលែកនូវចំណេះដឹង បទពិសោធន៍វាយតម្លៃ យុទ្ធសាស្ត្រអនុវត្ត និងបង្ហាញឧទាហរណ៍ពីករណីពិតៗ។ ការបង្រៀនរបស់លោក ពិតជាបានជួយឱ្យសិក្ខាកាមយល់ដឹងពីរបៀបភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង និងជំរុញឱ្យមានការគិតវិភាគ ការឆ្លុះបញ្ចាំងលើការអនុវត្តផែនការអន្តរាគមន៍ និងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ទៅមុខទៀត។

យើងជឿជាក់ថា មូលដ្ឋានដ៏រឹងមាំដែលទទួលបានពីវគ្កបណ្តុះបណ្តាលក្នុងរយៈពេលពីរថ្ងៃនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់គុណភាពសេវាព្យាបាលភាសា និងការនិយាយ និងនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់កុមារ គ្រួសារ និងសហគមន៍នៅកម្ពុជា។

The foundation of Speech and Language Therapy Training (Day 1&Day2) using SINGA Framework has been successfully completed to 16 participants from Unique Child Development Clinic and Special Education High School, Takhmao.

On behalf of the Unique Child Development Clinic (UCDC), we would like to express our deepest gratitude to our trainer, Mr. REX Lam and to every participant for your enthusiastic participation, dedication, and commitment throughout Days 1 and 2 of the Foundation of Speech and Language Therapy Training using the SINGA Framework.

Your active engagement, thoughtful discussions, willingness to share professional experiences, and commitment to learning have created an inspiring environment that reflects our shared vision of improving the quality of speech and language services for children and families in Cambodia. The professionalism and collaborative spirit demonstrated by everyone have made this training a meaningful and successful beginning of our journey together.

We would like to extend our sincere appreciation to our trainer for generously sharing valuable knowledge, practical clinical experience, evidence-informed strategies, and real-life examples that bridged theory with clinical practice. Your guidance has inspired us to think critically, reflect deeply, and continue growing as professionals committed to providing high-quality, compassionate care.

The Benefits of Applying the SINGA Framework in Speech and Language Therapy

The SINGA Framework provides numerous benefits for clinical practice by helping therapists to:

* Deliver individualized, child-centered interventions based on each child’s strengths and needs.
* Improve clinical observation and assessment skills before selecting intervention strategies.
* Create meaningful communication opportunities during everyday routines and play.
* Encourage spontaneous communication through thoughtful and supportive nudges rather than excessive prompting.
* Increase motivation and engagement by building upon children’s interests and intrinsic strengths.
* Support collaborative partnerships among therapists, teachers, parents, and caregivers.
* Promote reflective clinical practice and continuous professional development.
* Improve functional communication outcomes across home, school, and community settings.
* Encourage compassionate, respectful, and neurodiversity-affirming therapeutic practices.
* Build sustainable intervention plans that emphasize long-term participation rather than short-term task completion.
* Strengthen multidisciplinary teamwork by providing a shared framework for goal setting and intervention planning.

Most importantly, the SINGA Framework reminds us that effective speech and language therapy is not simply about teaching words or correcting speech sounds. It is about helping individuals communicate with confidence, build meaningful relationships, participate actively in their communities, and experience success in everyday life.

As we continue this learning journey together, we encourage everyone to reflect on the knowledge gained during these first two days and begin integrating the SINGA principles into daily clinical practice. Every observation we make, every intentional decision we take, every supportive nudge we provide, every moment of growth we celebrate, and every child we accept with respect contributes to building a stronger future for speech and language therapy.

Once again, thank you to our trainer for your outstanding leadership and expertise, and thank you to every participant for your enthusiasm, professionalism, and commitment to learning. Your dedication lays a strong foundation for advancing speech and language therapy services and improving the lives of countless children and families.

We look forward to continuing this inspiring journey together in the coming training sessions.

&SEHS #2026

24/06/2026

Journey of learning from the parents of children with special needs.

Happy Father’s Day!Thank you for loving us for who we are.Your love builds our confidence and helps us shine every day. ...
21/06/2026

Happy Father’s Day!
Thank you for loving us for who we are.
Your love builds our confidence and helps us shine every day.

❤️

Address

#63H-65H-67H, Street 369, Borey Vimean Phnom Penh
Phnom Penh

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 12:00

Telephone

+85510633773

Alerts

Be the first to know and let us send you an email when Unique Child Development Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Unique Child Development Clinic:

Shortcuts

Share