20/07/2026
រលាកប្រអប់ឆ្អឹងច្រមុះរ៉ាំរ៉ៃ
(Chronic Rhinosinusitis)
តើអ្វីទៅជាជំងឺរលាកច្រមុះ និងរលាកប្រអប់ឆ្អឹងច្រមុះរ៉ាំរ៉ៃ (Chronic Rhinosinusitis)?
ជំងឺរលាកច្រមុះ និងប្រអប់ឆ្អឹងច្រមុះ (Sinus) ដែលមានរយៈពេល លើសពី ១២ សប្តាហ៍
រោគសញ្ញា៖
• តឹងច្រមុះ ឬណែនច្រមុះ
• ឈឺក្បាល ឬធ្ងន់ក្នុងផ្ទៃមុខ
• ថយចុះការដឹងក្លិន ឬបាត់ក្លិន
• ហៀរសំបោរមកខាងមុខ ឬធ្លាក់ក្នុងបំពង់ក (Post-nasal drip)
ប្រសិនបើរោគសញ្ញាទាំងនេះមានរយៈពេលលើសពី ១២ សប្តាហ៍ អ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ
កត្តាមួយចំនួនដែលឱ្យមានការរលាកច្រមុះ និងប្រអប់ឆ្អឹងច្រមុះ៖
• មានជំងឺអាឡែហ្ស៊ី
• ឬសដូងច្រមុះ (Nasal polyps)
• វៀចឆ្អឹងច្រមុះ
• ការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើញឹកញាប់
• ការជក់បារី ឬការប៉ះពាល់នឹងការបំពុលបរិយាកាសកខ្វក់
• ប្រព័ន្ធការពាររាងកាយខ្សោយ
វិធីបង្ការ៖
• ជៀសវាងសារធាតុបង្កអាឡែហ្ស៊ី និងព្យាបាលជាមួយគ្រូពេទ្យឯកទេស
• រក្សាអនាម័យច្រមុះ (ដូចជាការលាងច្រមុះដោយទឹកសេរ៉ូមប្រៃ)
• ជៀសវាងការជក់បារី
អ្នកជំងឺត្រូវមករកគ្រូពេទ្យឯកទេស ត្រចៀក ច្រមុះ បំពង់ក (ENT SPECIALIST) ប្រសិនមានអាការៈខាងលើ៕