30/03/2026
តើការនិយាយ និង ការប្រាស្រ័យទាក់ទង ដូចគ្នាទេ?
ការនិយាយ (Speech) និងការប្រាស្រ័យទាក់ទង (Communication) ទាក់ទងគ្នា ប៉ុន្តែវាមិនដូចគ្នាទេ។
• ការនិយាយ (Speech) គឺជារបៀបដែលពាក្យចេញពីមាត់របស់យើង។
វាជាសំឡេងដែលយើងធ្វើនៅពេលនិយាយ — ដូចជាការនិយាយ សំឡេង “ប” ឱ្យច្បាស់ពេលនិយាយពាក្យ “បាល់” ។ បើកុមារមានបញ្ហាក្នុងការនិយាយ គេអាចនិយាយមិនច្បាស់ បាត់សំឡេងខ្លះៗ ឬប្តូរសំឡេងមួយជាមួយសំឡេងមួយផ្សេងទៀត។
• ការប្រាស្រ័យទាក់ទង (Communication) គឺធំជាងការនិយាយ។
វាគ្របដណ្តប់អំពីវិធីទាំងអស់ដែលយើងប្រើ ដើម្បីចែករំលែកគំនិត តម្រូវការ និងអារម្មណ៍របស់យើងជាមួយអ្នកដទៃ។ យើងអាចប្រាស្រ័យទាក់ទងតាមរយៈការប្រើពាក្យ ហើយយើងក៏អាចធ្វើបានតាមរយៈការធ្វើសញ្ញា ការបង្ហាញទឹកមុខ ការបង្ហាញរូបភាព ឬឧបករណ៍ផ្សេងៗ។ កុមារមួយចំនួនអាចមិនទាន់មានការនិយាយ ឬនិយាយមិនទាន់ច្បាស់ ប៉ុន្តែមិនបានន័យថាគេមិនអាចប្រាស្រ័យទាក់ទងបានទេ។ ពួកគេអាចប្រាស្រ័យទាក់ទងបានតាមការបង្អុល ការធ្វើសញ្ញា ឬការបង្ហាញនូវអ្វីដែលពួកគេចង់បាន។
👉 សរុបមកវិញ
• ការនិយាយ = សម្លេង និងពាក្យ
• ការប្រាស្រ័យទាក់ទង = ការបញ្ជូន និងការទទួលសារ
* តើកុមារចេះនិយាយមុន ឬប្រាស្រ័យទាក់ទងមុន?
👇បញ្ចេញមតិរបស់អ្នកខាងក្រោម