EMDR Cambodia

EMDR Cambodia EMDR Cambodia wishes to contribute to improving Cambodian people’s mental health and livelihood. Welcome To EMDR Cambodia.

Eye Movement Desensitization and Reprocessing for Cambodian People, or EMDR as it is called in short is a path-breaking tool in psychotherapy. Discovered in 1987 by Dr Francine Shapiro in the United States of America, this healing method has proven effective in treating traumatic stress disorders and the effects of disturbing life events. Based on the evidence of controlled research, the American

Psychiatric Association and the Department of Veterans Affairs and Defense recommend EMDR as an effective trauma treatment. Most international health guidelines recommend EMDR as the first line of therapy in Post Traumatic Stress Disorder. Most countries in the Americas and Europe have national EMDR associations to train, supervise, standardize and upgrade EMDR practitioners. EMDR Cambodia consists of a group of professionals gathered to be a part of a healing service for better reduction of traumatic stress happening to Cambodia People.

អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួប ៧៣ យាងចូល ៧៤ ព្រះវស្សា​។​សូ...
14/05/2026

អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួប ៧៣ យាងចូល ៧៤ ព្រះវស្សា​។

​សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ព្រះបរមសុខគ្រប់ប្រការ ព្រះជន្មាយុយឺនយូរនិងជាម្លប់ដ៏ត្រជាក់ត្រជំរបស់ប្រជារាស្ត្រខ្មែរដ៏យូរអង្វែង ។

អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមជូនពរដល់បងប្អូនប្រជាកសិករ ទូទាំងព្រះរាជាណាចក...
05/05/2026

អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមជូនពរដល់បងប្អូនប្រជាកសិករ ទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវភោគផលកសិកម្មល្អប្រសើរ ជួបតែលាភសំណាង សុខភាពល្អ និងសេចក្តីចម្រើនគ្រប់ៗគ្នា។

# សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា

សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២៦!សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក​ លោកស្រី អ្នកនាងកញ្ញា ព្រមទាំងក្រុមគ្រួសារ ជួ...
14/04/2026

សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២៦!

សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក​ លោកស្រី អ្នកនាងកញ្ញា ព្រមទាំងក្រុមគ្រួសារ ជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមមានសុខភាពល្អ សុភមង្គល ជានិច្ចនិរន្តរ៍។

12/02/2026

គោរពជម្រាបសួរពីសមាគម អ៊ី. អឹម. ឌី. អា កម្ពុជា
សមាគម អ៊ី. អឹម. ឌី. អា កម្ពុជា មានសេចក្តីរីករាយក្នុងការជម្រាបជូនដល់លោក លោកស្រី នាងកញ្ញា ជាសិក្ខាកាមដែលទទួលបានការបណ្តុះបណ្តាលពីសមាគមទាក់ទងនឹងការផ្តល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ត និងការព្យាបាលផ្លូវចិត្តតាមបែប អ៊ី. អឹម. ឌី. អា និងរួមទាំងនិស្សិតឆ្នាំទី ៤ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចិត្តវិទ្យា ទាំងអស់ឱ្យបានជ្រាបថា សមាគម អ៊ី. អឹម. ឌី. អា មានសកម្មភាពចុះផ្តល់ប្រឹក្សា ព្យាបាលតាមបែបចិត្តសាស្រ្ត និងសកម្មភាពផ្សព្វផ្សាយតាមសហគមន៍ទាក់ទងនឹងសុខភាពផ្លូវចិត្ត ទៅដល់ក្រុមគោលដៅនៅតាមមូលដ្ឋាន សុខាភិបាល សហគមន៍ និងនៅតាមសាលារៀន ក្រោមចំណុះមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនៃគម្រោង Improving Mental Health for Affected and Vulnerable Population (IMARP)។
 លោក លោកស្រី នាងកញ្ញា និស្សិត អាចស្នើរការចុះទៅផ្តល់ការប្រឹក្សា និងព្យាបាលជាមួយបុគ្គលិកសមាគមបាន ដោយជួបអតិថិជនតាមសហគមន៍ និងអនុវត្តជំនាញដែលខ្លួនមាន
 សម្រាប់ថ្លៃធ្វើដំណើរ ស្នាក់នៅ និងអាហារជាការផ្គត់ផ្គង់របស់សមាគម
 គម្រោងរបស់យើងមានសកម្មភាពនៅ តាមបណ្តាខេត្តក្រុងដូចជា ភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង សៀមរាប និងតាកែវ។
 លោក លោកស្រី នាងកញ្ញា និស្សិត ដែលមានចំណាប់អារម្មណ៍អាចទាក់ទងសួរព័ត៌មានលម្អិតពី
• ការិយាល័យកណ្តាលសមាគមនៅភ្នំពេញ
Tel: 089 96 86 78
• ការិយាល័យខេត្តសៀមរាប
Tel: 081 74 22 69 (លោកស្រី ភន់ សាឡី)
017 54 74 78 (លោកស្រី ហុង ណៃស៊ីម)
• ការិយាល័យខេត្តបាត់ដំបង
Tel: 010 38 37 64 (កញ្ញា នូវ វនាថ)
012 39 90 49 (លោកស្រី ចាន់ ស៊ីណាង)
សូមអរគុណ

Send a message to learn more

កម្មវិធីសិក្ខាសាលា ស្តីពី   #“កិច្ចពិភាក្សាចែករំលែក និងការស្វែងរកការគាំទ្រប្រកបដោយប្រសិទ្ធភាពទាក់ទងសុខភាពផ្លូវចិត្ត”តាកែ...
10/02/2026

កម្មវិធីសិក្ខាសាលា ស្តីពី #“កិច្ចពិភាក្សាចែករំលែក និងការស្វែងរកការគាំទ្រប្រកបដោយប្រសិទ្ធភាពទាក់ទងសុខភាពផ្លូវចិត្ត”

តាកែវ កាលពីនៅថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា បានសហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ដ និងការបំពានគ្រឿងញៀន,មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ, ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិគិរីវង់ បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “កិច្ចពិភាក្សាចែករំលែក និងការស្វែងរកការគាំទ្រប្រកបដោយប្រសិទ្ធភាពទាក់ទងសុខភាពផ្លូវចិត្ត”

ក្នុងគោលបំណង
- យល់ដឹងពីបញ្ហាសុខភាពផ្លូវចិត្ត និងការប៉ះទង្គិចផ្លូវចិត្តក្នុងបរិបទសង្គមកម្ពុជា ដើម្បីដាក់បញ្ចូលកម្មវិធីលើកកម្ពស់សុខភាពផ្លូវចិត្តតាមស្ថាប័ន និងក្រុមគោលដៅការងារ។
- ពិភាក្សា និងចែករំលែកពីសេវា ឬកម្មវិធីគាំទ្រសុខភាពផ្លូវចិត្តដែលមានស្រាប់ក្នុងបទពិសោធន៍បម្រើការងារ និងក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកចូលរួម។
- ពិភាក្សា និងចែករំលែកពីវិធីសាស្រ្តស្វែងរកការគាំទ្រប្រកបដោយប្រសិទ្ធភាពទាក់ទងនឹងសុខភាពផ្លូវចិត្តនៅក្នុងបរិបទសហគមន៍នៃប្រទេសកម្ពុជា។
- បង្កើនកិច្ចសហការរវាងភាគីពាក់ព័ន្ធទាំងអង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រីបម្រើសេវាសាធារណៈដើម្បីផ្តល់សេវាសុខភាពផ្លូវចិត្តដល់ប្រជាជនកាន់តែប្រសើរ និងប្រសិទ្ធភាព។

ដែលកម្មវិធីប្រព្រឹត្តឡើងនៅ ២ ទីតាំង៖
 ផ្ទះសំណាក់ដូនកែវ ខេត្តតាកែវ ដែលមានសមាសភាពអ្នកចូលរូមមាន អង្គការនៅក្រៅរដ្ឋាភិបាល សរុបចំនួន ២២ (ស្ត្រី ៤ នាក់)
 ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិគិរីវង់ ខេត្តតាកែវ ដែលមានសមាសភាពអ្នកចូលរូមមាន ក្រុមទ្រទ្រង់សុខភាពភូមិ សរុបចំនួន២៥នាក់ (ស្រ្តី ១១ នាក់)

គួរបញ្ជាក់ផងដែរ កម្មវិធីយុទ្ធនាការនេះ ជាផ្នែកមួយនៃសកម្មភារបស់គម្រោង “ការលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនទទួលរងការប៉ះទង្គិចផ្លូវចិត្ត ដែលហៅកាត់ (IMARP)” ដែលទទួលការគាំទ្រថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយៈអង្គការយូហាន់នីធឺអន្តរជាតិ (Johanniter)។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ដែលបានយកចិត្តទុកដាក់ទៅលើសុខុមាលភាពសហគមន៍ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នដៃគូ។
យើងខ្ញុំសូមជូនពរឲ្យលោកប្រធាន ព្រមទាំងលោក លោកស្រីដែលបានចូលរួមសូមប្រកបដោយសេចក្តីសុខ និងជោគជ័យក្នុងជីវិត។
ទំនាក់ទំនងមកសមាគម៖
លេខទូរសព្ទ៖ (+855) 89 968 678
ហ្វេសប៊ុក៖ https://www.facebook.com/emdrcambodia
អ៊ីម៉ែល៖ [email protected]
គេហទំព័រ៖ www.emdrcambodia.org
សម្រាប់ព័ត៌មានផ្សេងៗរបស់ សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា តាមរយៈតេលេក្រាមរបស់យើង៖ t.me/emdrcambodia
# សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា

កម្មវិធីបណ្តុះបណ្តាល ស្តីពី «  #អ្នកផ្ដល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ដ សម្រាប់បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល កម្រិត២ »...
04/02/2026

កម្មវិធីបណ្តុះបណ្តាល ស្តីពី « #អ្នកផ្ដល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ដ សម្រាប់បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល កម្រិត២ »

ភ្នំពេញ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០២៦
សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា បានសហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ដ និងការបំពានគ្រឿងញៀន, មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ, បានរៀបចំកម្មវិធីបណ្តុះបណ្តាល ស្តីពី« #អ្នកផ្ដល់ប្រឹក្សាការប៉ះទង្គិចផ្លូវចិត្ដ សម្រាប់បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល កម្រិត២ » គោលបំណងនៃយុទ្ធនាការ
 លើកកម្ពស់ការយល់ដឹងពីសុខភាពផ្លូវចិត្ត និងបញ្ហាផ្លូវចិត្តដែលពាក់ព័ន្ធនឹងការប៉ះទង្គិចផ្លូវចិត្ត
 បង្កើនសមត្ថភាពក្នុងការផ្ដល់សេវាប្រឹក្សាផ្លូវចិត្តទាក់ទងនឹងការការប៉ះទង្គិចផ្លូវចិត្ត
 បង្កើនចំណេះដឹងលើជំនាញក្នុងការប៉ាន់ប្រមាណ និងកំណត់រកអ្នកមានការប៉ះទង្គិចផ្លូវចិត្ត។

ដែលកម្មវិធីប្រព្រឹត្តឡើង សណ្ឋាគារ សាន់វ៉េ ភ្នំពេញ ដែលសមាសភាពសិក្ខាកាមមានដូចជា អ្នកចិត្តសាស្រ្តបុគ្គលិកផ្នែកសង្គម និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ចំនួន៣៥ នាក់ (ស្រី២៩នាក់)។

គួរបញ្ជាក់ផងដែរ វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃសកម្មភាពរបស់គម្រោង “ការលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនទទួលរងការប៉ះទង្គិចផ្លូវចិត្ត (IMARP)” ដែលទទួលការគាំទ្រថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយៈអង្គការយូហាន់នីធឺអន្តរជាតិ (Johanniter)។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានយកចិត្តទុកដាក់ទៅលើសុខុមាលភាពសហគមន៍តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នដៃគូ។

យើងខ្ញុំសូមជូនពរឲ្យលោកប្រធាន និងលោក លោកស្រីដែលបានចូលរួមសូមប្រកបដោយសេចក្តីសុខ និងជោគជ័យក្នុងជីវិត។
• ទំនាក់ទំនងមកសមាគម៖
• លេខទូរសព្ទ៖ (+855) 89 968 678
ហ្វេសប៊ុក៖ https://www.facebook.com/emdrcambodia
អ៊ីម៉ែល៖ [email protected]
វ៉ើបសាយ៖ www.emdrcambodia.org
សម្រាប់ព័ត៌មានផ្សេងៗរបស់ សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា តាមរយៈតេលេក្រាមរបស់យើង៖ t.me/emdrcambodia
# សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា

កម្មវិធី «  #ការលើកកម្ពស់ឧត្តមានុវត្តន៍ក្នុងការគាំទ្រសុខភាពផ្លូវចិត្ត និងដោះស្រាយលើបញ្ហា     ប៉ះទង្គិចផ្លូវចិត្តនៅកម្ពុជ...
02/02/2026

កម្មវិធី « #ការលើកកម្ពស់ឧត្តមានុវត្តន៍ក្នុងការគាំទ្រសុខភាពផ្លូវចិត្ត និងដោះស្រាយលើបញ្ហា ប៉ះទង្គិចផ្លូវចិត្តនៅកម្ពុជា៖ ការពង្រឹងកិច្ចសហការ ជំនាញពាក់ព័ន្ធ និងយន្តការគាំទ្រ»

ភ្នំពេញ ថ្ងៃថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦

សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា បានសហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ដ និងការបំពានគ្រឿងញៀន, មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ, បានរៀបចំកម្មវិធីសិក្ខាសាលា ស្តីពី« #ការលើកកម្ពស់ឧត្តមានុវត្តន៍ក្នុងការគាំទ្រសុខភាពផ្លូវចិត្ត និងដោះស្រាយលើបញ្ហា ប៉ះទង្គិចផ្លូវចិត្តនៅកម្ពុជា៖ ការពង្រឹងកិច្ចសហការ ជំនាញពាក់ព័ន្ធ និងយន្តការគាំទ្រ» គោលបំណងនៃយុទ្ធនាការ
- យល់ដឹងពីបញ្ញតិសំខាន់ៗទាក់ទងសុខភាពផ្លូវចិត្ត ការប៉ះទង្គិចផ្លូវចិត្ត ជំងឺផ្លូវចិត្តដែលពាក់ព័ន្ធ និងផលប៉ះពាល់របស់បញ្ហានេះលើបុគ្គល គ្រួសារ និងសហគមន៍។
- ឆ្លុះបញ្ចាំង និងចែករំលែកវឌ្ឍនភាពការងាររបស់គម្រោងលើកកម្ពស់សុខភាពផ្លូវចិត្តសហគមន៍ ហៅកាត់ IMARP។
- ស្វែងយល់ដោយសង្ខេបពីផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្ត (២០២៣-២០៣២) និងតួនាទីរបស់យើងម្នាក់ៗដើម្បីចូលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តប្រកបដោយជោគជ័យ។
- កិច្ចពិភាក្សា ផ្លាស់ប្តូរមតិយោបល់លើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងកម្មវិធីសុខភាពផ្លូវចិត្ត និងការរៀបចំ ផែនការសកម្មភាពរួមគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរ។

ដែលកម្មវិធីប្រព្រឹត្តឡើង ភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ ដែលសមាសភាពសិក្ខាកាមមានដូចជា ក្រុមទ្រទ្រង់សុខភាពភូមិ ចំនួន៣៩ នាក់ (ស្រី២៦នាក់)។

គួរបញ្ជាក់ផងដែរ វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃសកម្មភាពរបស់គម្រោង “ការលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនទទួលរងការប៉ះទង្គិចផ្លូវចិត្ត (IMARP)” ដែលទទួលការគាំទ្រថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយៈអង្គការយូហាន់នីធឺអន្តរជាតិ (Johanniter)។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានយកចិត្តទុកដាក់ទៅលើសុខុមាលភាពសហគមន៍តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នដៃគូ។
យើងខ្ញុំសូមជូនពរឲ្យលោកប្រធាន និងលោក លោកស្រីដែលបានចូលរួមសូមប្រកបដោយសេចក្តីសុខ និងជោគជ័យក្នុងជីវិត។
• ទំនាក់ទំនងមកសមាគម៖
• លេខទូរសព្ទ៖ (+855) 89 968 678
ហ្វេសប៊ុក៖ https://www.facebook.com/emdrcambodia
អ៊ីម៉ែល៖ [email protected]
វ៉ើបសាយ៖ www.emdrcambodia.org
សម្រាប់ព័ត៌មានផ្សេងៗរបស់ សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា តាមរយៈតេលេក្រាមរបស់យើង៖ t.me/emdrcambodia
# សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា

កម្មវិធី «  #ផ្សព្វផ្សាយសុខភាពផ្លូវចិត្ត ក្រោមប្រធានបទ “សុខភាពផ្លូចចិត្តសហគមន៍យើង”» កំពង់ឆ្នាំង ថ្ងៃពុធ ១២កើត ខែបុស្ស ឆ្...
20/01/2026

កម្មវិធី « #ផ្សព្វផ្សាយសុខភាពផ្លូវចិត្ត ក្រោមប្រធានបទ “សុខភាពផ្លូចចិត្តសហគមន៍យើង”»

កំពង់ឆ្នាំង ថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា បានសហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ដ និងការបំពានគ្រឿងញៀន, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង, ការិយាលយ័ស្រុកប្រតិបត្តិកំពង់ត្រឡាច បានរៀបចំកម្មវិធីយុទ្ធនា« #ផ្សព្វផ្សាយសុខភាពផ្លូវចិត្ត ក្រោមប្រធានបទ “សុខភាពផ្លូចចិត្តសហគមន៍យើង”» គោលបំណងនៃយុទ្ធនាការ
1. បង្កើនការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងសម្ពាធដែលសិស្សជួបប្រទះ
ដើម្បីកសាងចំណេះដឹងមូលដ្ឋានពីសុខភាពផ្លូវចិត្ត រួមមាន ភាពតានតឹង ការព្រួយបារម្ភ ភាពសោកសៅ បទពិសោធន៍ប៉ះទង្គិចផ្លូវចិត្ត (trauma) ការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត ដោយភ្ជាប់ទៅនឹងសម្ពាធពីការសិក្សា និងជីវិតប្រចាំថ្ងៃ។
2. លើកកម្ពស់ការការពារ និងបង្កើតបរិយាកាសគាំទ្រ និងមានសុវត្ថិភាព
ដើម្បីបង្កើនការយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃការរើសអើង ការបៀតបៀន (bullying) និងការមាក់ងាយ (stigma) លើសុខភាពផ្លូវចិត្ត ជាពិសេសនៅក្នុងបរិបទស្ថានការណ៍តានតឹងតាមព្រំដែន) ហើយលើកទឹកចិត្តឱ្យមានការយល់ចិត្តគ្នា ការប្រាស្រ័យទាក់ទងដោយគោរព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងចំណោមសិស្សានុសិស្ស។
3. ពង្រឹងការស្វែងរកជំនួយ និងការបញ្ជូនទៅរកសេវា
ដើម្បីលើកទឹកចិត្តសិស្សឱ្យអាចសម្គាល់សញ្ញាដំបូងនៃបញ្ហាសុខភាពផ្លូវចិត្តលើខ្លួនឯង និងមិត្តរួមថ្នាក់ហើយចអាស្វែងរកជំនួយឱ្យបានឆាប់ ដូចជា EMDR Cambodia និងសេវាពិគ្រោះយោបល់ផ្លូវចិត្ត នៅ មណ្ឌលសុខភាពពាម។
4. សិក្សាស្វែងយល់ការយល់ដឹងទូទៅរបស់ប្រជាពលរដ្ឋអំពីសុខភាពផ្លូវចិត្ត
ដើម្បីរៀបចំកម្មវិធីផ្សព្វផ្សាយពេលខាងមុខ ដោយសារវិបតិ្តនៅជាយដែនដែលបាននិងកំពុងកើតឡើង

ដែលកម្មវិធីប្រព្រឹត្តឡើង អនុវិទ្យាល័យតាំងខ្មៅ ដែលសមាសភាពសិក្ខាកាមមានដូចជា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងលោកគ្រូពេទ្យ ចំនួន២១១ នាក់ (ស្រី១១៥នាក់)។

គួរបញ្ជាក់ផងដែរ វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃសកម្មភាពរបស់គម្រោង “ការលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនទទួលរងការប៉ះទង្គិចផ្លូវចិត្ត (IMARP)” ដែលទទួលការគាំទ្រថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយៈអង្គការយូហាន់នីធឺអន្តរជាតិ (Johanniter)។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានយកចិត្តទុកដាក់ទៅលើសុខុមាលភាពសហគមន៍តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នដៃគូ។
យើងខ្ញុំសូមជូនពរឲ្យលោកប្រធាន និងលោក លោកស្រីដែលបានចូលរួមសូមប្រកបដោយសេចក្តីសុខ និងជោគជ័យក្នុងជីវិត។

• ទំនាក់ទំនងមកសមាគម៖
• លេខទូរសព្ទ៖ (+855) 89 968 678
ហ្វេសប៊ុក៖ https://www.facebook.com/emdrcambodia
អ៊ីម៉ែល៖ [email protected]
វ៉ើបសាយ៖ www.emdrcambodia.org
សម្រាប់ព័ត៌មានផ្សេងៗរបស់ សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា តាមរយៈតេលេក្រាមរបស់យើង៖ t.me/emdrcambodia
# សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា

កម្មវិធី «  #ផ្សព្វផ្សាយសុខភាពផ្លូវចិត្ត ក្រោមប្រធានបទ “សុខភាពផ្លូចចិត្តសហគមន៍យើង”» កំពង់ឆ្នាំង ថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ...
20/01/2026

កម្មវិធី « #ផ្សព្វផ្សាយសុខភាពផ្លូវចិត្ត ក្រោមប្រធានបទ “សុខភាពផ្លូចចិត្តសហគមន៍យើង”»

កំពង់ឆ្នាំង ថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥
សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា បានសហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ដ និងការបំពានគ្រឿងញៀន, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង, ការិយាលយ័ស្រុកប្រតិបត្តិកំពង់ត្រឡាច បានរៀបចំកម្មវិធីយុទ្ធនា« #ផ្សព្វផ្សាយសុខភាពផ្លូវចិត្ត ក្រោមប្រធានបទ “សុខភាពផ្លូចចិត្តសហគមន៍យើង”» គោលបំណងនៃយុទ្ធនាការ
1. បង្កើនការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងសម្ពាធដែលសិស្សជួបប្រទះ
ដើម្បីកសាងចំណេះដឹងមូលដ្ឋានពីសុខភាពផ្លូវចិត្ត រួមមាន ភាពតានតឹង ការព្រួយបារម្ភ ភាពសោកសៅ បទពិសោធន៍ប៉ះទង្គិចផ្លូវចិត្ត (trauma) ការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត ដោយភ្ជាប់ទៅនឹងសម្ពាធពីការសិក្សា និងជីវិតប្រចាំថ្ងៃ។
2. លើកកម្ពស់ការការពារ និងបង្កើតបរិយាកាសគាំទ្រ និងមានសុវត្ថិភាព
ដើម្បីបង្កើនការយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃការរើសអើង ការបៀតបៀន (bullying) និងការមាក់ងាយ (stigma) លើសុខភាពផ្លូវចិត្ត ជាពិសេសនៅក្នុងបរិបទស្ថានការណ៍តានតឹងតាមព្រំដែន) ហើយលើកទឹកចិត្តឱ្យមានការយល់ចិត្តគ្នា ការប្រាស្រ័យទាក់ទងដោយគោរព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងចំណោមសិស្សានុសិស្ស។
3. ពង្រឹងការស្វែងរកជំនួយ និងការបញ្ជូនទៅរកសេវា
ដើម្បីលើកទឹកចិត្តសិស្សឱ្យអាចសម្គាល់សញ្ញាដំបូងនៃបញ្ហាសុខភាពផ្លូវចិត្តលើខ្លួនឯង និងមិត្តរួមថ្នាក់ហើយចអាស្វែងរកជំនួយឱ្យបានឆាប់ ដូចជា EMDR Cambodia និងសេវាពិគ្រោះយោបល់ផ្លូវចិត្ត នៅ មណ្ឌលសុខភាពពាម។
4. សិក្សាស្វែងយល់ការយល់ដឹងទូទៅរបស់ប្រជាពលរដ្ឋអំពីសុខភាពផ្លូវចិត្ត
ដើម្បីរៀបចំកម្មវិធីផ្សព្វផ្សាយពេលខាងមុខ ដោយសារវិបតិ្តនៅជាយដែនដែលបាននិងកំពុងកើតឡើង
ដែលកម្មវិធីប្រព្រឹត្តឡើង អនុវិទ្យាល័យតាំងខ្មៅ ដែលសមាសភាពសិក្ខាកាមមានដូចជា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាជន ចំនួន៨៥ នាក់ (ស្រី៤៦នាក់)។
គួរបញ្ជាក់ផងដែរ វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃសកម្មភាពរបស់គម្រោង “ការលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនទទួលរងការប៉ះទង្គិចផ្លូវចិត្ត (IMARP)” ដែលទទួលការគាំទ្រថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយៈអង្គការយូហាន់នីធឺអន្តរជាតិ (Johanniter)។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានយកចិត្តទុកដាក់ទៅលើសុខុមាលភាពសហគមន៍តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នដៃគូ។
យើងខ្ញុំសូមជូនពរឲ្យលោកប្រធាន និងលោក លោកស្រីដែលបានចូលរួមសូមប្រកបដោយសេចក្តីសុខ និងជោគជ័យក្នុងជីវិត។
• ទំនាក់ទំនងមកសមាគម៖
• លេខទូរសព្ទ៖ (+855) 89 968 678
ហ្វេសប៊ុក៖ https://www.facebook.com/emdrcambodia
អ៊ីម៉ែល៖ [email protected]
វ៉ើបសាយ៖ www.emdrcambodia.org
សម្រាប់ព័ត៌មានផ្សេងៗរបស់ សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា តាមរយៈតេលេក្រាមរបស់យើង៖ t.me/emdrcambodia
# សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា

A friendly reminder: When you buy something at the Aeon supermarket this Sunday January 11 and afterwards throw your (ye...
09/01/2026

A friendly reminder: When you buy something at the Aeon supermarket this Sunday January 11 and afterwards throw your (yellow) receipt in the EMDR box, EMDR will receive 1% of this amount as a donation. Don't miss the opportunity!

ការជូនដំណឹង៖ នៅថ្ងៃអាទិត្យ ទី១១ ខែមករា ប្រសិនបើលោកអ្នកទៅទិញទំនិញនៅផ្សារទំនើប Aeon ហើយបន្ទាប់មកយកបង្កាន់ដៃ (ពណ៌លឿង) របស់អ្នក ទៅដាក់ក្នុងប្រអប់ EMDR នោះ EMDR នឹងទទួលបានការបរិច្ចាគចំនួន ១% នៃទឹកប្រាក់ដែលលោកអ្នកបានចំណាយ។ សូមកុំខកខានឱកាសដ៏ល្អនេះ!

Address

House44Bz, Street 1986, Sangkat Phnom Penh Thmei, Khan Sen Sok
Phnom Penh
120801

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85589968678

Alerts

Be the first to know and let us send you an email when EMDR Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to EMDR Cambodia:

Share

Category