29/08/2026
បង្កើនសមត្ថភាពក្នុងការបំពេញកំណត់ត្រាឯកសារថែទាំផ្ទៃពោះ (ANC color code) លើកទី៤
=========================
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ សមាគមឆ្មបកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបំពេញកំណត់ត្រាឯកសារថែទាំផ្ទៃពោះ (ANC color code) តាមប្រព័ន្ធនិម្មិត ដោយមានការគាំទ្រពីក្រសួងសុខាភិបាល ក្រោមអធិបតីភាពកញ្ញា ឈិន សុខណាយ ប្រធានសមាគមឆ្មបកម្ពុជា។
បណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង៖
១. បង្កើនចំណេះដឹងពីការប្រើប្រាស់ឯកសារថែទាំផ្ទៃពោះ (កូដពណ៌) និងកំណត់ហានិភ័យគ្រប់ស្ត្រីផ្ទៃពោះ
២. ការគ្រប់គ្រងឧបករណ៍សម្រាប់ផ្ទេរព័ត៌មានការថែទាំ (SBAR) និងប្រព័ន្ធបញ្ជូនស្ត្រីមានហានិភ័យ
ក្នុងឱកាសនោះកញ្ញាប្រធាន បានផ្តល់អនុសាសន៍ដល់សមាជិកសមាគមឆ្មបដូចតទៅ៖
•ពង្រឹងការក្នុងការកំណត់រកហានិភ័យ ក្នុងការថែទាំអ្នកជំងឺត្រូវស្វែងរកនូវសញ្ញាគ្រោះថ្នាក់ស្ត្រីផ្ទៃពោះដោយយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន មានប្រសិទ្ធភាពស្របតាមនីតិវិធីប្រតិបត្តិស្តង់ដាការថែទាំផ្ទៃពោះមុនសម្រាល។
•បង្កើនការផ្តល់ប្រឹក្សាដល់ស្ត្រី កត់ត្រា និងគាំទ្រការបញ្ជូន
•ការផ្ទេរព័ត៌មាន ឬការបញ្ជូនអនុវត្តតាមគំរូ SABR អាចជួយបង្កើនសុវត្ថិភាពស្ត្រី និងទារក
•ផ្តល់ការថែទាំប្រកបដោយគុណភាពជូនស្ត្រី និងទារកគ្រប់ករណីដែលអាចការពារបាន
•ការយកចិត្តទុកដាក់លើអ្នកជំងឺដោយផ្តោតលើវិធីការទប់ស្កាត់ហានិភ័យនៃមុនសម្រាល ពេលសម្រាល ក្រោយពេលសម្រាល។
សូមបញ្ជាក់ជូនថា វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានតាមសាខាសមាគម និងសមាជិកសមាគមឆ្មបនៅសាខាចំនួន៨ គឺសាខាខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ស្វាយរៀង តាកែវ កោះកុង និងរាជធានីភ្នំពេញទាំងសេវាសាធារណៈ និងសេវាឯកជន សរុបចំនួន ២៩៦រូប។