ខ្លី ខ្លឹម TV

ខ្លី ខ្លឹម TV «ខ្លី ខ្លឹម TV» នឹងនាំមកជូនលោកអ្នកនូវព័ត៌មានថ្មីៗ និងចំណេះដឹងជារៀងរាល់ថ្ងៃ!
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មTel:
089 222 580
070 89 83 67

ខ្លី ខ្លឹម TV ផ្តល់ព័ត៌មានពិតច្បាស់លាស់ជូនលោកអ្នក។ លោកអ្នកអាចផ្តល់ព័ត៌មានផ្សេងៗមកយើងខ្ញុំតាមរយ:ផេកនេះ ឬតាមលេខទូរស័ព្ទ:070 89 83 67/08922580។ សូមអរគុណ!

សាលាស្រុកស្វាយជ្រំ ត្រូវបានអភិបាលរងស្រុកកំពង់រោទិ៍ និងពលរដ្ឋរិះគន់ថា ផ្តល់សេវាយឺតយ៉ាវ ហើយយកលេសស្ទលគ្រប់រឿង ................
19/08/2026

សាលាស្រុកស្វាយជ្រំ ត្រូវបានអភិបាលរងស្រុកកំពង់រោទិ៍ និងពលរដ្ឋរិះគន់ថា ផ្តល់សេវាយឺតយ៉ាវ ហើយយកលេសស្ទលគ្រប់រឿង ...........................

លោកស្រី ហ៊ុត ចាន់បូរ៉ា អតីតអភិបាលរងស្រុកស្វាយជ្រំ បច្ចុប្បន្នជាអភិបាលរងស្រុកកំពង់រោទិ៍ បានធ្វើការរិះគន់ចំៗទៅលើមន្ត្រីមួយចំនួននៅរដ្ឋបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ហើយការរិះគន់នេះក៏ត្រូវបានគាំទ្រដោយប្រជាពលរដ្ឋជាច្រើនផងដែរ។
នៅលើ Facebook ផ្ទាល់ខ្លួន របស់លោកស្រី ហ៊ុត ចាន់បូរ៉ា អភិបាលរងស្រុកកំពង់រោទិ៍ បានរៀបរាប់បញ្ជាក់ថា ស្នើសុំអស់លោកមន្រ្តីមួយចំនួន (រដ្ឋបាលស្រុកស្វាយជ្រំ) ដែលជាមន្រ្តីឡើងតំណែង ធ្លាក់ពីលើមេឃ ប្រសិនមិនទាន់យល់អំពីសាវតាច្បាប់នៃការងារបែបបទរដ្ឋបាល(ការងារអត្រានុកូលដ្ឋាន) ទេ សូមរៀនសូត្រមន្ថែមឡើងវិញ ពិនិត្យឯកសារពាក់ព័ន្ធសាវតា អង្គហេតុ ឯកសារភ្ជាប់បង្ហាញហេតុ ដើម្បីជម្រាបជូនសាមីមកទទួលសេវា មិនមែនដាក់ទុកចោល ហើយឆ្លើយទុកពិនិត្យនៅក្រសួង ដោយលេសមិនសមហេតុផលនោះទេ។លោកស្រីថា «ខ្ញុំជួបហើយ ចុះប្រជាពលរដ្ឋផ្សេងទៀតតើពួកគាត់ទៅជាយ៉ាងណាទៅ អស់លោកមន្រ្តីធ្លាក់ពីលើមេឃមួយចំនួន បើខ្លួនមិនចេះកុំចង់ឡើងធំខ្មាស់គេ ខ្មាស់ឆន្ទៈខ្លួនឯង មន្រ្តីបម្រើរាស្រ្ត មិនមែនមន្រ្តីអង្គុយលើកជើងទេ។ សូមបំភ្លឺផង ខ្ញុំរង់ចាំចម្លើយដែលថាចាំទាក់ទងទៅក្រសួង»៕

19/08/2026

សាទ្បង់ដឹកខ្សាច់ដ៏ធំអណ្តែតហៀបនឹងប៉ះសរសរស្ពាន(ដីឥដ្ឋ-ថ្មគរ)កំពង់សាងសង់ទៅហើយដោយសារទឹកហូរខ្លាំងពេក,តែត្រូវបានសង្រ្គោះទាន់ពេលវេលាវិញដោយកប៉ាល់មួយគ្រឿងដែលរុញពីក្រោយ,មុននេះគេថាកប៉ាល់រុញមានបញ្ហាម៉ាស៊ីនក៏បណ្តាលឲ្យទឹករុញសាទ្បង់ថយក្រោយយ៉ាងលឿន,សំណាងដែរម៉ាស៊ីនកប៉ាល់បានដំណើរការភ្លាមៗមកវិញ កុំអីប៉ះសរសរស្ពានមិនខាន!

13/08/2026

ទូរទស្សន៍បារាំង ARTE បានចុះទៅទៅយកព័ត៌មាននៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ និងបានបង្ហាញពីរូបភាពនៃការដាក់កុងតឺន័ររាយបន្លាលួស ព័ទ្ធទឹកដីកម្ពុជា។ ខាងក្រោមនេះជាការសង្ខេបខ្លឹមសារនៃព័ត៌មាននេះ៖

កម្ពុជាបានចោទប្រកាន់យោធាថៃថាបានដាក់របងលួសបន្លា បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ បច្ចុប្បន្ននេះ កងទ័ព និងប្រជាជនកម្ពុជាមិនអាចចូលទៅក្នុងតំបន់នោះបានទេ។ «ទីនេះគឺភូមិជោគជ័យ បច្ចុប្បន្ននេះជុំវិញភូមិនេះត្រូវបានព័ទ្ធដោយកុងតឺន័រ។ យើងមិនសប្បាយចិត្តទេ។ អ្វីដែលយោធាថៃបានធ្វើ គឺជាសកម្មភាពខុសច្បាប់»។ នៅផ្នែកមួយខាងទៀត ទាហានថៃដែលនៅឈរកុងតឺន័របានសង្កេតមើលការថតរបស់អ្នកសារព័ត៌មាន។ ការប្រយុទ្ធកាលពីឆ្នាំ២០២៥ កន្លងទៅបានបង្កឱ្យមានជនភៀសសឹករាប់សែននាក់។ នៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីព្រំដែន ជាកន្លែងស្នាក់នៅរបស់ជនភៀសសឹក។ រដ្ឋាភិបាលកម្ពុជាបានកសាងភូមិរង់ចាំសម្រាប់ពួកគាត់ស្នាក់នៅបណ្តោះអាសន្ន។ ពលរដ្ឋភៀសសឹកខ្លះធ្លាប់រស់នៅប្រមាណជាង ១០គីឡូម៉ែត្រប៉ុណ្ណោះពីភូមិរង់ចាំនេះ តំបន់ដែលត្រូវបានគ្រប់គ្រងដោយយោធាថៃ។ សន្តិភាពនៅឆ្ងាយពីការពិត៕

ចេញជាផ្លូវការហើយ អ្នកដែលជាប់កាតព្វកិច្ចយោធាទទួលបានអត្ថប្រយោជន៍ទាំងនេះ !.................រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្...
13/08/2026

ចេញជាផ្លូវការហើយ អ្នកដែលជាប់កាតព្វកិច្ចយោធាទទួលបានអត្ថប្រយោជន៍ទាំងនេះ !.................

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដោយយោធិនកំពុងបំពេញកាតព្វកិច្ចយោធាត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែនិងរបបផ្សេងៗដូចខាងក្រោម៖
-ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន៤០០០០០(បួនសែន)រៀល។
-គោលរបបផ្សេងៗត្រូវទទួលបានដូចយោធិនអាជីពដែររួមមាន៖( ប្រាក់ម្ហូបប្រចាំថ្ងៃ,ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់,ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន,របបអង្ករប្រចាំថ្ងៃ,របបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារចាំបាច់មួយចំនួនទៀត៕

ដកតំណែងនាយកទីចាត់ការសាលាខេត្តកំពង់ឆ្នាំង២រូប ពាក់ព័ន្ធភាពមិនប្រក្រតីគម្រោងផ្លូវ និងអំពូលសូឡា.....................បន្ទាប់...
13/08/2026

ដកតំណែងនាយកទីចាត់ការសាលាខេត្តកំពង់ឆ្នាំង២រូប ពាក់ព័ន្ធភាពមិនប្រក្រតីគម្រោងផ្លូវ និងអំពូលសូឡា.....................

បន្ទាប់ពីរកឃើញភាពមិនប្រក្រតីលើតម្លៃ និងការអនុវត្តគម្រោងសាងសង់ផ្លូវ ព្រមទាំងការដាក់អំពូលភ្លើងសូឡាថ្លៃកប់ពពកក្នុងឃុំមួយចំនួននៅខេត្តកំពង់ឆ្នាំង, លោក ស៊ុន សុវណ្ណារិទ្ធិ ចៅហ្វាយខេត្តកំពង់ឆ្នាំង បានសម្រេចដកហូតតំណែងនាយកទីចាត់ការសាលាខេត្តចំនួន ២រូបភ្លាម។ មន្ត្រីទាំង២រូបនោះរួមមាន៖

-ទី១៖ លោក ហង្ស ពិសី ត្រូវបានបញ្ចប់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ដោយផ្ទេរឱ្យទៅបម្រើការជាមន្ត្រីនៅក្នុងការិយាល័យគ្រប់គ្រងបុគ្គលិក។
-ទី២៖ លោក វ៉ាន់ ថេន ត្រូវបានបញ្ចប់តួនាទីជានាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ដោយផ្ទេរឱ្យទៅធ្វើជាមន្ត្រីធម្មតានៅក្នុងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សសាលាខេត្តដូចគ្នា។

វិធានការផ្លូវច្បាប់ និងការផ្លាស់ប្តូរបុគ្គលិកនេះ ធ្វើឡើងក្រោយពីអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានចុះស្រាវជ្រាវយ៉ាងល្អិតល្អន់ និងបានរកឃើញភាពមិនប្រក្រតី ក្នុងដំណើរការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ចំនួន៥ នៅក្នុងខេត្តកំពង់ឆ្នាំង រួមទាំងរដ្ឋបាលឃុំទឹកហូត ក្នុងស្រុករលាប្អៀរផងដែរ។ ករណីនេះមិនទាន់បញ្ចប់ទេ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបញ្ជាក់ថា នឹងបន្តការស៊ើបអង្កេតបន្ថែមទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធយកមកចាត់ការតាមច្បាប់ដោយមិនលើកលែងឡើយ៕

នៅម៉ោងជិត៨ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ស្រ្តីម្ចាស់ហាងទូរស័ព្ទដែលជេរទាហានជួរមុខ បានទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្...
13/08/2026

នៅម៉ោងជិត៨ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ស្រ្តីម្ចាស់ហាងទូរស័ព្ទដែលជេរទាហានជួរមុខ បានទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៕

12/08/2026

សូម្បីអ្នកមើលក៏ភ័យញ័ប្លោកដែរ សំណាងហើយ កុំអីចប់បាត់អ្នកបើកម៉ូតូ៕

12/08/2026

ចេញពីប្រឡង បើកឡានអត់ពាក់ខ្សែក្រវ៉ាត់ហើយ និយាយទូរសព្ទ័ទៀត ។ ឆ្ងាញ់ត្រង់ម្តាយឃើញចឹងហើយមិនព្រមប្រាប់កូនទេ បែជាសប្បាយហើយយកទូរសព្ទ៍ថតទៀត៕

12/08/2026

ម្ចាស់លក់ទូរសព្ទ័ដែលប្រើសម្តីមិនសមរម្យលើកងទ័ព ចេញសុំទោសហើយ!! ធ្វើខុសចេះកែជារឿងល្អ ហើយកុំឱ្យខុសដដែលៗទៀត៕

ក្រសួងអប់រំព្រមានចាត់វិធានការច្បាប់ចំពោះអ្នកផ្សព្វផ្សាយប្រធានវិញ្ញាសាប្រឡងបាក់ឌុប មុនប្រកាសលទ្ធផល .........................
12/08/2026

ក្រសួងអប់រំព្រមានចាត់វិធានការច្បាប់ចំពោះអ្នកផ្សព្វផ្សាយប្រធានវិញ្ញាសាប្រឡងបាក់ឌុប មុនប្រកាសលទ្ធផល ........................

ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ ប្រព្រឹត្តទៅប្រកបដោយយុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន, ក្រសួងអប់រំ សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ តាមដាន ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តល្មើសទៅនឹងការហាមឃាត់ស្តីពីការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ ក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦។

ក្រសួងអះអាងថា ការបង្ហោះ ឬផ្សព្វផ្សាយឯកសារទោះជាធ្វើឡើងក្នុងលក្ខណៈផ្លូវការ ឬមិនផ្លូវការ តាមបណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយណាមួយ ក៏ត្រូវបានចាត់ទុកថាជាអំពើហាមឃាត់ បុគ្គលណាដែលប្រព្រឹត្តល្មើសនឹងការហាមឃាត់ខាងលើ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និង បទប្បញ្ញត្តិជាធរមាន ហើយអាចប្រឈមនឹងវិធានការវិន័យ ឬវិធានការផ្លូវច្បាប់ តាមករណីនីមួយៗ៕

Address

Prey Sala Village, Sangkat Kakab2, Porsenchhey
Phnom Penh

Website

Alerts

Be the first to know and let us send you an email when ខ្លី ខ្លឹម TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share