ប្រសេីរ

ប្រសេីរ សេវាសុខភាពប្រកបដោយគុណភាព និងទំនុកចិត្ត

Healthcare with high quality and trust.

ការផ្លាល់ប្តូរមុខមាត់ថ្មី! ដើម្បីគុណភាព ប្រសិទ្ធិភាព នៃការផ្តល់សេវាថែទាំ និងព្យាបាលដោយក្តីស្រលាញ់! រូបរាងថ្មីនឹងលេចចេញឆា...
31/08/2026

ការផ្លាល់ប្តូរមុខមាត់ថ្មី! ដើម្បីគុណភាព ប្រសិទ្ធិភាព នៃការផ្តល់សេវាថែទាំ និងព្យាបាលដោយក្តីស្រលាញ់! រូបរាងថ្មីនឹងលេចចេញឆាប់ៗខាងមុខនេះ!

📢 ប្រកាសរើសបុគ្គលិក បន្ទាន់ / WE ARE HIRING!មន្ទីរសម្រាកព្យាបាលកុមារ អ៊ិនធី (NT Kids Clinic) ត្រូវការរើសបុគ្គលិកដែលមានសម...
31/08/2026

📢 ប្រកាសរើសបុគ្គលិក បន្ទាន់ / WE ARE HIRING!
មន្ទីរសម្រាកព្យាបាលកុមារ អ៊ិនធី (NT Kids Clinic) ត្រូវការរើសបុគ្គលិកដែលមានសមត្ថភាព និងស្នាមញញឹមរាក់ទាក់ ដើម្បីចូលរួមជាមួយក្រុមការងារយើងខ្ញុំ៖
-តួនាទី៖ បុគ្គលិកផ្នែកបេឡា (Cashier)
-ចំនួន៖ ០៣ នាក់ (03 Vacancies)
-ទីតាំងធ្វើការ៖ រាជធានីភ្នំពេញ
*ការទទួលខុសត្រូវ (Responsibilities)
-ស្វាគមន៍ និងផ្តល់សេវាយ៉ាងរាក់ទាក់ជូនដល់អាណាព្យាបាល និងកុមារ
-ទទួលខុសត្រូវលើការទូទាត់ប្រាក់ (សាច់ប្រាក់, QR Code, Card) និងចេញវិក្កយបត្រជូនអតិថិជន
-គ្រប់គ្រងសាច់ប្រាក់ប្រចាំថ្ងៃ និងធ្វើរបាយការណ៍ហិរញ្ញវត្ថុប្រចាំថ្ងៃយ៉ាងត្រឹមត្រូវ
-សម្របសម្រួល និងឆ្លើយតបព័ត៌មានទូទៅជូនអតិថិជន
-សហការជាមួយក្រុមការងារផ្នែកវេជ្ជសាស្ត្រ និងផ្នែកពាក់ព័ន្ធ
*លក្ខខណ្ឌជ្រើសរើស (Requirements)
-បញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ (បាក់ឌុប) ឬបរិញ្ញាបត្ររង/បរិញ្ញាបត្រឡើងទៅ
-មានបទពិសោធន៍ផ្នែកបេឡា ឬសេវាអតិថិជនយ៉ាងតិច ១-២ ឆ្នាំ (អាទិភាពជូនអ្នកដែលមានបទពិសោធន៍ក្នុងវិស័យសុខាភិបាល/គ្លីនិក)
ចេះប្រើប្រាស់កុំព្យូទ័រ (Word, Excel, ឬប្រព័ន្ធគ្រប់គ្រងគ្លីនិក) បានស្ទាត់ជំនាញ
-ស្មោះត្រង់, រៀបរយ, មានការប្រុងប្រយ័ត្នខ្ពស់ និងមានស្មារតីធ្វើការជាក្រុម
-អាចធ្វើការវេនថ្ងៃ និង យប់បាន
-ចេះភាសាអង់គ្លេសអាចប្រាស្រ័យទាក់ទងបាន
*របៀបដាក់ពាក្យ (How to Apply)
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើជីវប្រវត្តិរូប (CV & Cover Letter) មកកាន់៖
📩 Email: [email protected]
📱 Telegram: 016511661
📍 អាសយដ្ឋាន៖ #306, ផ្លូវ 271 ស្ទឹងមានជ័យ២ ខ័ណមានជ័យ ភ្នំពេញ
📞 ព័ត៌មានបន្ថែម៖ 016/012​ 511661

📢 ប្រកាសរើសបុគ្គលិក (JOB ANNOUNCEMENT)គ្លីនិកយើងខ្ញុំត្រូវការរើសបុគ្គលិកដែលមានឆន្ទៈ ប៉ិនប្រសប់ និងការទទួលខុសត្រូវខ្ពស់ដើ...
29/08/2026

📢 ប្រកាសរើសបុគ្គលិក (JOB ANNOUNCEMENT)
គ្លីនិកយើងខ្ញុំត្រូវការរើសបុគ្គលិកដែលមានឆន្ទៈ ប៉ិនប្រសប់ និងការទទួលខុសត្រូវខ្ពស់ដើម្បីចូលរួមជាមួយក្រុមការងារ លើតួនាទីដូចខាងក្រោម៖
១. ផ្នែកទទួលភ្ញៀវ និងគិតលុយ (Receptionist / Cashier) — ច្រើននាក់
ភារកិច្ច និងការទទួលខុសត្រូវ៖
១.​ ទទួលស្វាគមន៍អតិថិជន/អ្នកជំងឺ និងផ្តល់ព័ត៌មានប្រកបដោយការយកចិត្តទុកដាក់ និងគួរសម
២. គ្រប់គ្រងការចុះឈ្មោះ ណាត់ជួប និងរៀបចំឯកសារអ្នកជំងឺ
ទទួលការទូទាត់ប្រាក់ (សាច់ប្រាក់, QR code, កាត) និងចេញវិក្កយបត្របានត្រឹមត្រូវ, សម្របសម្រួលទំនាក់ទំនងរវាងអ្នកជំងឺ និងក្រុមគ្រូពេទ្យ
*លក្ខខណ្ឌជ្រើសរើស៖
- ភេទស្រី ឬប្រុស (អាយុចាប់ពី ១៨ ដល់ ៣៥ ឆ្នាំ)
- កម្រិតវប្បធម៌៖ បរិញ្ញាបត្រ បរិញ្ញាបត្ររង ឬការសិក្សាមានតម្លៃស្មើ
- មានភាពរូសរាយ រាក់ទាក់ ស្មោះត្រង់ និងមានទំនាក់ទំនងល្អ
- ចេះប្រើប្រាស់កុំព្យូទ័រ (Word, Excel, ប្រព័ន្ធគិតលុយ) និងភាសាអង់គ្លេសមធ្យម
២. ផ្នែកអនាម័យ (Cleaner) — ច្រើននាក់
ភារកិច្ច និងការទទួលខុសត្រូវ៖
- សម្អាត និងថែរក្សាអនាម័យក្នុងបរិវេណគ្លីនិក (បន្ទប់ពិគ្រោះ បន្ទប់រង់ចាំ បន្ទប់ទឹក និងទីធ្លាខាងក្រៅ)
- ប្រមូល និងបែងចែកសំរាមវេជ្ជសាស្ត្រ និងសំរាមទូទៅឲ្យបានត្រឹមត្រូវគោលការអនាម័យ
-រៀបចំសម្អាតបន្ទប់អ្នកជម្ងឺសម្រាកពេទ្យ
*លក្ខខណ្ឌជ្រើសរើស៖
-ភេទស្រី (អាយុចាប់ពី ២០ ដល់ ៤០ ឆ្នាំ)
-មានភាពអត់ធ្មត់ ស្អាតបាត ឆន្ទៈក្នុងការងារ និងមានសុខភាពល្អ
-បើមានបទពិសោធន៍ធ្វើការនៅគ្លីនិក ឬមន្ទីរពេទ្យ រឹតតែប្រសើរ
៣. ផ្នែកសន្តិសុខ (Security) — ច្រើននាក់
ភារកិច្ច និងការទទួលខុសត្រូវ៖
-សម្រួល និងរៀបចំចំណតយានយន្តជូនអ្នកជំងឺ និងភ្ញៀវដែលអញ្ជើញមកគ្លីនិក
-ថែរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅក្នុង និងជុំវិញបរិវេណគ្លីនិក
-ជួយសម្រួល និងស្វាគមន៍ភ្ញៀវពេលអញ្ជើញមកដល់
*លក្ខខណ្ឌជ្រើសរើស៖
-ភេទប្រុស (អាយុចាប់ពី ២២ ដល់ ៤០ ឆ្នាំ)
-មានសុខភាពល្អ រឹងមាំ និងគ្មានប្រវត្តិប្រព្រឹត្តបទល្មើស
-មានស្មារតីទទួលខុសត្រូវ ស្មោះត្រង់ និងមានអាកប្បកិរិយាល្អចំពោះភ្ញៀវ
*អត្ថប្រយោជន៍ទទួលបាន៖
ប្រាក់បៀវត្សរ៍សមរម្យ (ចរចា៖ តាមសមត្ថភាព និងបទពិសោធន៍)
ប្រាក់រង្វាន់លើកទឹកចិត្ត និងការតម្លើងប្រាក់ខែប្រចាំឆ្នាំ
បរិយាកាសធ្វើការងារល្អ និងមានសុវត្ថិភាព
📩 ព័ត៌មានទំនាក់ទំនង និងការដាក់ពាក្យ៖
ទូរស័ព្ទ៖ 016511611/012511661
Telegram: 061511661
អាសយដ្ឋាន៖ អាគារ៣០៦ ផ្លូវ ២៧១ ស្ទឹងមានជ័យ២ ខ័ណមានជ័យ រាជធានីភ្នំពេញ។
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៦ See less

29/08/2026

អរគុណសម្រាប់ទំនុកចិត្តរបស់ពុកម៉ែបងប្អូន!

ឱកាសការងារ! គ្លីនិកយើងខ្ញុំកំពុងជ្រើសរើសគិលានុបដ្ឋាក ដើម្បីទទួលបានការបណ្តុះបណ្តាលពីចំណេះ និងជំនាញថែទាំកុមារ ដើម្បីក្លាយជ...
22/08/2026

ឱកាសការងារ!
គ្លីនិកយើងខ្ញុំកំពុងជ្រើសរើសគិលានុបដ្ឋាក ដើម្បីទទួលបានការបណ្តុះបណ្តាលពីចំណេះ និងជំនាញថែទាំកុមារ ដើម្បីក្លាយជាគិលនុបដ្ឋាកដែលមានលក្ខណៈសម្បត្តិពេញលេញក្នុងការផ្តល់ការថែទាំដល់អ្នកជម្ងឺដែលជាកុមារ ជាមួយនឹងប្រាក់បៀវត្សសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗទៀត!
បេក្ខជនដែលចាប់អារម្មណ៍អាចទំនាក់ទំនងដាក់ពាក្យតាមរយះលេខទូរស័ព្ទ និងតេលេក្រាម៖
016511661/012511661

អរគុណប៉ាម៉ាក់ចំពោះដែលបានជ្រើសរើសសេវាកម្មថែទាំសុខភាពបុត្រធីតានៅគ្លីនិកយើងខ្ញុំ!
18/08/2026

អរគុណប៉ាម៉ាក់ចំពោះដែលបានជ្រើសរើសសេវាកម្មថែទាំសុខភាពបុត្រធីតានៅគ្លីនិកយើងខ្ញុំ!

16/08/2026

We Care your child's health and smile!

ថ្ងៃអាទិត្យជាថ្ងៃសម្រាក!តែពេទ្យអត់បានសម្រាកទេ ! ព្រោះក្មេងៗឈឺអត់ប្រកាន់ថ្ងៃអាទិត្យ ឬច័ន្ទនោះទេ!គ្លីនិកយើងខ្ញុំផ្តល់ជូននូ...
16/08/2026

ថ្ងៃអាទិត្យជាថ្ងៃសម្រាក!តែពេទ្យអត់បានសម្រាកទេ ! ព្រោះក្មេងៗឈឺអត់ប្រកាន់ថ្ងៃអាទិត្យ ឬច័ន្ទនោះទេ!
គ្លីនិកយើងខ្ញុំផ្តល់ជូននូវសេវា ពិនិត្យពិគ្រោះជម្ងឺទូទៅ ចាក់វ៉ាក់សាំងតាមស្តង់ដារជាតិ និងអន្តរជាតិ វះកាត់តូច សម្រាកព្យាបាល ពិនិត្យឈាម និងសំណាកផ្សេងៗ និងថតឆ្លុះអេកូ ផ្តល់នូវទំនុកចិត្តខ្ពស់ ជាមួយតម្លៃសមរម្យ!
ពួកយើងថែទេសុខភាព និងស្នាមញញឹមរបស់កុមារ!

Address

#306, Street 271, Steung Meanchey 2, Khan Meanchey
Phnom Penh
12352

Opening Hours

Monday 06:30 - 21:30
Tuesday 06:30 - 21:30
Wednesday 06:30 - 21:30
Thursday 06:30 - 21:30
Friday 06:30 - 21:30
Saturday 06:30 - 21:30
Sunday 06:30 - 20:00

Telephone

+85512918963

Website

Alerts

Be the first to know and let us send you an email when ប្រសេីរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ប្រសេីរ:

Shortcuts

Share