01/09/2026
មជ្ឈមណ្ឌលព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន D.T.A រៀបចំការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់ជើងឯក D.T.A ដើម្បីលើកស្ទួយវិស័យកីឡាប៊ូល និងប៉េតង់ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
លោក ហង្ស ជឿន ប្រធានមជ្ឈមណ្ឌលព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន D.T.A បានរៀបចំការប្រកួតប៊ូល និងប៉េតង់ក្នុងទីលានរបស់មជ្ឈមណ្ឌលផ្ទាល់ ក្នុងនោះមានបុគ្គលិក និងក្មួយៗ ចូលរួមប្រកួតគឺ៖
១. វិញ្ញាសារ បុរស១នាក់ ទល់ ១នាក់ ចំនួន ៣៦ក្រុម កីឡាករចំនួន ៧២នាក់។
២. វិញ្ញាសារ ស្រ្តី២នាក់ ទល់ ២នាក់ ចំនួន ០៤ក្រុម កីឡាករចំនួន ០៨នាក់។
សរុបចំនួន ៨០នាក់ លោកប្រធាន ហង្ស ជឿន បានជម្រាបអំពីសារប្រយោជន៍ក្នុងការលេងកីឡា នាំមកនូវសុខភាព មិត្តភាព បំបាត់ស្ត្រេស ក្តីកង្វល់ស្មុកស្មាញ និង សប្បាយរីករាយទៀតផង។
ក្រោយការប្រកួតជម្រុសចុះឡើងរយៈពេល០៨ម៉ោង ទើបលោកប្រធានបានជូនរង្វាន់លើកទឹកចិត្តដល់កីឡាករដែលបានទទួលចំណាត់ថ្នាក់ល្អ នូវថវិកាមួយចំនួនផដែរ។
ជាចុងក្រោយ កីឡាករ និងកីឡាការិនី បានថ្លែងអំណរគុណចំពោះការរៀបចំ ពិធីនេះឡើង ហើយបានសម្តែងនូវភាពរីករាយ និងសំណូមពរឲ្យលោក ប្រធានមានការរៀបចំពិធីប្រកួតប្រចាំខែ ក្រោយៗទៀត។