Cambodia Packaging Center CPC

Directions

Cambodia Packaging Center CPC Three main phase: Knowledge Hub, Consulting, Testing Facility

📦 វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ស្តីពី ការរចនាសំបកវេចខ្ចប់ និងការរចនាវេចខ្ចប់សម្រាប់ ការកែច្នៃឡើងវិញតើលោកអ្នកជាសហគ្រា...
04/11/2026

📦 វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ស្តីពី ការរចនាសំបកវេចខ្ចប់ និងការរចនាវេចខ្ចប់សម្រាប់ ការកែច្នៃឡើងវិញ

តើលោកអ្នកជាសហគ្រាសធុនតូច និងមធ្យម (SMEs) អ្នករចនាសំបកវេចខ្ចប់ ឬអ្នកពាក់ព័ន្ធក្នុងវិស័យវេចខ្ចប់ ដែលចង់បង្កើនចំណេះដឹង និងកែលម្អការវេចខ្ចប់ ឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួលក្នុងការកែច្នៃ ឡើងវិញមែនទេ?

សូមចូលរួមជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីស្វែងយល់ពីគោលការណ៍ និងវិធីសាស្ត្រអនុវត្តជាក់ ស្តែងក្នុងការរចនាសំបកវេចខ្ចប់ រួមមាន៖
📦 គោលការណ៍ និងធាតុសំខាន់ៗនៃការរចនា សំបកវេចខ្ចប់
♻️ គោលការណ៍រចនាសំបកវេចខ្ចប់សម្រាប់ការ កែច្នៃឡើងវិញ (Design for Recycling)
🌱 ការជ្រើសរើសវត្ថុធាតុវេចខ្ចប់ និងការកែលម្អ ការរចនាវេចខ្ចប់ ដើម្បីលើកកម្ពស់និរន្តរភាព

📩 សូមចុះឈ្មោះចូលរួម ដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពក្នុងការរចនាវេចខ្ចប់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព!

📞 ទំនាក់ទំនងតាមរយៈតេឡេក្រាម៖ 093 786 815
📅 កាលបរិច្ឆេទ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦
🕒 ម៉ោង៖ ០២ៈ០០ - ០៣ៈ០០ នាទីរសៀល
💻 តាមរយៈ Zoom

📢 សូមជូនដំណឹងដល់ភាគីពាក់ព័ន្ធក្នុងវិស័យវេចខ្ចប់ទាំងអស់! 📦🌱សូមចូលរួមភ្ជាប់ទំនាក់ទំនង សហការ និងរួមគ្នាជំរុញការអភិវឌ្ឍវិស័យ...
26/10/2026

📢 សូមជូនដំណឹងដល់ភាគីពាក់ព័ន្ធក្នុងវិស័យវេចខ្ចប់ទាំងអស់! 📦🌱
សូមចូលរួមភ្ជាប់ទំនាក់ទំនង សហការ និងរួមគ្នាជំរុញការអភិវឌ្ឍវិស័យវេចខ្ចប់នៅកម្ពុជា! 🇰🇭🤝

មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមអញ្ជើញអ្នកផលិតនិងអ្នកផ្គត់ផ្គង់សំបកវេចខ្ចប់ អ្នករចនា អ្នកបោះពុម្ព អាជីវកម្មកែច្នៃចំណីអាហារ សហគ្រាសធុនតូច និងមធ្យម (SMEs) អ្នកស្រាវជ្រាវ និងអ្នកផ្តល់សេវាកម្មពាក់ព័ន្ធនឹងការវេចខ្ចប់ទាំងអស់ ចូលរួមជាមួយយើងខ្ញុំ ដើម្បីចែករំលែកចំណេះដឹង ស្វែងយល់ពីតម្រូវការជាក់ស្តែង និងស្វែងរកឱកាសសហការក្នុងការលើកកម្ពស់នវានុវត្តន៍ និងការវេចខ្ចប់ប្រកបដោយចីរភាព។

💡 គំនិតរបស់អ្នកមានតម្លៃ! បទពិសោធន៍របស់អ្នកមានសារៈសំខាន់! រួមគ្នា យើងអាចធ្វើឱ្យវិស័យវេចខ្ចប់កាន់តែប្រសើរឡើង សម្រាប់អាជីវកម្ម សង្គម និងបរិស្ថាន។

📩 ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ឬមានចម្ងល់ផ្សេងៗ សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈលេខតេឡេក្រាម៖ 093 786 815

🌱 CamPack Star 2026 - ការតាមដានវឌ្ឍនភាពក្រុមប្រកួតប្រជែង តាមប្រព័ន្ធអនឡាញថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការ...
26/10/2026

🌱 CamPack Star 2026 - ការតាមដានវឌ្ឍនភាពក្រុមប្រកួតប្រជែង តាមប្រព័ន្ធអនឡាញ

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំការតាមដានវឌ្ឍនភាពក្រុមប្រកួតប្រជែងរចនាសំបកវេចខ្ចប់រដូវកាលទី២ រួមជាមួយវគ្គបណ្ដុះបណ្ដាលស្តីពី "ចីរភាពនៃសំបកវេចខ្ចប សម្រាប់ការប្រកួតប្រជែងក្នុងអាជីវកម្ម" តាមរយៈប្រព័ន្ធអនឡាញ។

តាមរយៈការតាមដានវឌ្ឍនភាព និងវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញនេះ ក្រុមនីមួយៗបានចែករំលែក វឌ្ឍនភាព បញ្ហាប្រឈម និងផែនការបន្ទាប់ក្នុងការអភិវឌ្ឍគំនិត ក្នុងការវេចខ្ចប់ផលិតផលឱ្យកាន់តែប្រសើរ។

ជំហាននេះ ជួយឱ្យក្រុម​ត្រៀមខ្លួនបានកាន់តែប្រសើរជាងមុន និងជម្រុញក្រុមក្នុងការស្វែងរកដំណោះស្រាយវេចខ្ចប់ដែលកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាព។

📦 វគ្គបណ្តុះបណ្តាលស្តីពី ការវេចខ្ចប់ប្រកបដោយនិរន្តរភាព ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងអាជីវកម្មតើអ្នកជាសហគ្រាសធុនតូច និ...
19/10/2026

📦 វគ្គបណ្តុះបណ្តាលស្តីពី ការវេចខ្ចប់ប្រកបដោយនិរន្តរភាព ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងអាជីវកម្ម

តើអ្នកជាសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលចង់កែលម្អការវេចខ្ចប់ ផលិតផល និងពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារមែនទេ?

សូមចូលរួមជាមួយមជ្ឈមណ្ឌលវេចខ្ចប់កម្ពុជា (CPC) ដើម្បីស្វែងយល់ពីវិធីសាស្ត្រអនុវត្ត ជាក់ស្តែងក្នុងការវេចខ្ចប់ប្រកបដោយនិរន្តរភាព រួមមាន៖
🌱 ការជ្រើសរើសវត្ថុធាតុវេចខ្ចប់សមស្រប
♻️ ការរចនាការវេចខ្ចប់ប្រកបដោយនិរន្តរភាព
📊 ការវាយតម្លៃការវេចខ្ចប់ និងប្រសិទ្ធភាពក្នុងការចំណាយ

ស្វែងយល់ពីរបៀបជ្រើសរើស និងកែលម្អការវេចខ្ចប់ ដើម្បីធានាការការពារផលិតផល លើកកម្ពស់និរន្តរភាព កាត់បន្ថយចំណាយ និងឆ្លើយតបនឹងតម្រូវការទីផ្សារ។

📩 សូមចុះឈ្មោះចូលរួម ដើម្បីពង្រឹងចំណេះដឹង និងអនុវត្តការវេចខ្ចប់ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកួតប្រជែង!
📞 ទំនាក់ទំនងតាមរយៈតេឡេក្រាម៖ ០៩៣ ៧៨៦ ៨១៥
📌 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/yMrocgH3vFtK952S7

📅 ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦
🕒 ម៉ោង ១០:៣០–១១:៣០ ព្រឹក
💻 តាមរយៈ Zoom

🌎📦 Explore Global Packaging Innovation! PACK EXPO International 2026 is coming to Chicago, USA, 18–21 October 2026, brin...
05/10/2026

🌎📦 Explore Global Packaging Innovation! PACK EXPO International 2026 is coming to Chicago, USA, 18–21 October 2026, bringing together thousands of packaging and processing professionals from around the world. Discover the latest packaging technologies, sustainable solutions, materials, machinery, and business opportunities. 🌱

🤝 📢 Cambodian SMEs, food processors, packaging companies, and industry stakeholders interested in global packaging innovation are encouraged to explore this opportunity.

📩 Contact Cambodia Packaging Center (CPC) for more information.

01/10/2026

✨ A short recap of PackTalk 2026!

It was a wonderful journey of learning, sharing, and connecting with inspiring people in the packaging community. ♻️📦

Hope to see everyone again next year! 💚


#2026

01/10/2026
ក្នុងថ្ងៃទី២ នៃកម្មវិធី PackTalk Cambodia 2026 កញ្ញា ឫទ្ធី លីហួរ ទីប្រឹក្សា និងអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេច...
29/09/2026

ក្នុងថ្ងៃទី២ នៃកម្មវិធី PackTalk Cambodia 2026
កញ្ញា ឫទ្ធី លីហួរ ទីប្រឹក្សា និងអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចូលរួមជាវាគ្មិនក្នុងកម្មវិធី Technical Impulses Presentation ក្រោមប្រធានបទ «ការវេចខ្ចប់ប្រកបដោយចីរភាព សម្រាប់បង្កើនភាពប្រកួតប្រជែងរបស់អាជីវកម្ម»។

ជាមួយគ្នានេះ កញ្ញាក៏បានចូលរួមជា អ្នកសម្របសម្រួលការពិភាក្សាជាក្រុម (World Café) លើប្រធានបទ វត្ថុធាតុវេចខ្ចប់ប្រកបដោយចីរភាពដែលប៉ះផ្ទាល់ជាមួយអាហារ (Food-Grade Packaging) ដោយផ្តោតលើ សុវត្ថិភាពចំណីអាហារ តម្រូវការបច្ចេកទេស ការធ្វើតេស្ត ការបញ្ជាក់គុណភាព និងដំណោះស្រាយជាក់ស្តែង សម្រាប់ការអភិវឌ្ឍវេចខ្ចប់អាហារប្រកបដោយសុវត្ថិភាព និងចីរភាពនៅកម្ពុជា។

តាមរយៈការចូលរួមនេះ CPC បន្តចូលរួមចែករំលែកចំណេះដឹង និងជំនាញបច្ចេកទេស ដើម្បីលើកកម្ពស់ដំណោះស្រាយវេចខ្ចប់ដែលមានសុវត្ថិភាព ប្រកបដោយចីរភាព និងបង្កើនភាពប្រកួតប្រជែងសម្រាប់អាជីវកម្មកម្ពុជា។ 🇰🇭🌱📦

🌿 PackTalk Cambodia 2026 | ថ្ងៃទី២មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម រីករាយក្នុងកា...
29/09/2026

🌿 PackTalk Cambodia 2026 | ថ្ងៃទី២

មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម រីករាយក្នុងការចូលរួមបង្ហាញពី សេវាកម្ម និងនវានុវត្តន៍ផ្នែកវេចខ្ចប់ ព្រមទាំងជួបជាមួយសហគ្រាស ដៃគូពាក់ព័ន្ធ និងភ្ជាប់បណ្ដាញទំនាក់ទំនងក្នុងវិស័យវេចខ្ចប់ឲ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធ។

សូមលោក លោកស្រីអញ្ជើញមកទស្សនា ស្តង់ CPC និងពិភាក្សាអំពីការវេចខ្ចប់ជាមួយយើងនៅថ្ងៃស្អែកទី៣០ ជាថ្ងៃបញ្ចប់នៃកម្មវិធីពិព័រណ៍ 💚

ក្នុងថ្ងៃទី១ នៃ PackTalk Cambodia 2026 មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) បានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍...
28/09/2026

ក្នុងថ្ងៃទី១ នៃ PackTalk Cambodia 2026 មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) បានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍លើប្រធានបទសំខាន់ៗ ដែលកំពុងជំរុញការផ្លាស់ប្តូរនៃវិស័យវេចខ្ចប់។

លោកបណ្ឌិត ប៊ុនតុង បូរារិន នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងជានាយកនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) បានចូលរួមជា អ្នកសម្របសម្រួល (Moderator) ក្នុងប្រធានបទ៖
“អនាគតនៃការវេចខ្ចប់ – នវានុវត្តន៍ និរន្តរភាព និងបច្ចេកវិទ្យាថ្មីៗ”

លោក ឈឹម ឆេងវិន អ្នកបច្ចេកទេសរចនាការវេចខ្ចប់របស់ CPC បានចូលរួមជា វាគ្មិនក្នុងក្រុមពិភាក្សា (Panelist) ក្នុងប្រធានបទ៖
“ពីការរចនាដល់ទីផ្សារ – ការបង្កើតវេចខ្ចប់ដែលអ្នកប្រើប្រាស់ជ្រើសរើស”

តាមរយៈការចូលរួមនេះ CPC បន្តចែករំលែកជំនាញ និងបទពិសោធន៍ ដើម្បីភ្ជាប់ នវានុវត្តន៍ ការរចនា បច្ចេកវិទ្យា និរន្តរភាព និងតម្រូវការទីផ្សារ សម្រាប់ការអភិវឌ្ឍវេចខ្ចប់ដែលមានគុណភាព និងមានសមត្ថភាពប្រកួតប្រជែង។

🌱 រួមគ្នា យើងអាចបង្កើតអនាគតវិស័យវេចខ្ចប់កម្ពុជា ឱ្យកាន់តែច្នៃប្រឌិត ប្រកបដោយនិរន្តរភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារ។ 🇰🇭📦

Address

Khva Village, Dangkor Commune, Dangkor District
Phnom Penh
120501

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Cambodia Packaging Center CPC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share