Cambodian Ophthalmological Society

Cambodian Ophthalmological Society VISION: To provide quality eye care services for all Cambodian people and to eliminate locally endemic blindness in the country.

About Cambodian Ophthalmological Society (COS):

At present, the ophthalmology science in the world has been rapidly developed and thereof there is a need for national and international collaboration for exchange professional skills, experiences among eye care professional in Cambodia and up-to-date clinical/surgical skills to provide the best quality of eye care service delivery for all eye patie

nts. The Cambodian Ophthalmological Society was established in 2003 by the group of eye doctors and approved by the Ministry of Health with the mission to provide quality eye care services in all eye care facilities in all provinces of Cambodia and help all eye care professionals to improve their professional skills and good relation in their career to improve patient reliability by improving the standards of eye care service in the country to meet international standard. Members of COS consist of Ophthalmologists, Basic Eye Doctors, Eye Doctors and Medical Assistants all over the country currently actively providing eye care service for all eye patients and providing eye health education and actively involved in the control of blindness in the country. Currently the COS has 92 members.

9 days to go until the deadline. Contact us for further information & application form. We look forward to seeing you!Th...
15/07/2026

9 days to go until the deadline.

Contact us for further information & application form.

We look forward to seeing you!

Thank you.

[សេចក្ដីជូនដំណឹង][English Below] សមាគមគ្រូពេទ្យភ្នែកកម្ពុជា មានកិត្តិយសសូមប្រកាសជាផ្លូវការ អំពីការបើកដំណើរការគេហទំព័រផ្ល...
08/07/2026

[សេចក្ដីជូនដំណឹង]
[English Below]

សមាគមគ្រូពេទ្យភ្នែកកម្ពុជា មានកិត្តិយសសូមប្រកាសជាផ្លូវការ អំពីការបើកដំណើរការគេហទំព័រផ្លូវការរបស់សមាគមយើង។

គេហទំព័រថ្មីនេះ បានប្រមូលផ្តុំព័ត៌មានទាំងអស់នៅកន្លែងតែមួយ រួមមាន៖ ព័ត៌មានអំពីសកម្មភាពរបស់សមាគម ព្រឹត្តិការណ៍ និងសិក្ខាសាលានានា ព័ត៌មានស្តីពីសមាជិកភាព របាយការណ៍ប្រចាំឆ្នាំ ព្រមទាំងសកម្មភាពទាំងអស់ដែលសមាគមបានប្រារព្ធធ្វើឡើង។

សូមចូលទស្សនា និងរក្សាទុកគេហទំព័រ cambodiacos.com ដើម្បីទទួលបានព័ត៌មានថ្មីៗជាប្រចាំ។

សមាគមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូ និងក្រុមការងារទាំងអស់ ដែលបានចូលរួមចំណែកក្នុងការបង្កើតគេហទំព័រនេះ។

We're pleased to announce the launch of the official website of the Cambodian Ophthalmological Society.

The new site brings together everything in one place: updates on our activities, upcoming events and workshops, membership information, annual reports, and other relevant activities within our society .

Visit and bookmark cambodiacos.com to stay updated with the latest news.

We extend our sincere thanks to all the partners and team members who contributed to making this website possible.

#សមាគមគ្រូពេទ្យភ្នែកកម្ពុជា

06/07/2026

We are thrilled to share the highlights from the recent Cambodian Ophthalmological Society (COS) Mid-Year Workshop. This year’s theme, “Digital Innovations and the Continuum of Inclusive Pediatric Sight-Saving Care,” brought together experts and advocates dedicated to bridging the gap in eye care for our children.

We extend a heartfelt thank you to all our participants for your active engagement, our organizers for your tireless efforts in planning, and our sponsors for your generous support. Together, we are leveraging technology to ensure that every child has access to quality, sight-saving care, and we look forward to continuing this vital mission with you.

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៦ សមាគមគ្រូពេទ្យភ្ន...
06/07/2026

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៦ សមាគមគ្រូពេទ្យភ្នែកកម្ពុជា បានរៀបចំសិក្ខាសាលាពាក់កណ្តាលឆ្នាំ ក្រោមប្រធានបទ «នវានុវត្តន៍ឌីជីថល និងការតភ្ជាប់ការសង្គ្រោះគំហើញកុមារប្រកបដោយបរិយាបន្ន»​ ។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ គង់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលសមាគម លោកស្រីសាស្ត្រាចារ្យ ជុកម៉ុល កុសុម៉ា ប្រធានកិត្តិយសសមាគម លោកស្រីវេជ្ជបណ្ឌិត សូរ សុបញ្ញាវតី ប្រធានសមាគម លោកស្រីសាស្ត្រាចារ្យ May Ho ទីប្រឹក្សាវេជ្ជសាស្ត្រ តំណាងលោក បាក់ តូក្យូ នាយកប្រចាំប្រទេសនៃមូលនិធិ Fred Hollow ​កម្ពុជាព្រមទាំងក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាប្រតិបត្តិសមាគម សមាជិកសមាជិការ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត មកពីបណ្ដារាជធានី-ខេត្ត និស្សិតឯកទេសចក្ខុរោគ ដៃគូអភិវឌ្ឍ សរុបចំនួន147នាក់ ស្រី58នាក់។

គោលបំណងនៃសិក្ខាសាលានេះមាន ៣សំខាន់៖
ទី១. ការគ្រប់គ្រង Myopia, Strabismus និង Amblyopia គោលបំណងធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីការកើនឡើងនៃ​Myopia លើកុមារ វិធីសាស្ត្របង្ការ និងពន្យឺតការវិវត្តនៃជំងឺ និងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ភ្នែកស្រលៀង និងភ្នែកខ្ជិល ឱ្យបានឆាប់រហ័ស ដើម្បីបង្កើនឱកាសស្តារគំហើញរបស់កុមារ។
ទី២. ការស្រាវជ្រាវ និងការគ្រប់គ្រង Retinopathy of Prematurity (ROP) ដែលផ្តោតលើការពង្រឹងការសហការរវាងផ្នែកNICU នៃផ្នែកសង្គ្រោះទារក និងផ្នែកចក្ខុរោគ ដើម្បីបង្កើតប្រព័ន្ធស្រាវជ្រាវ (Screening) ការបញ្ជូន និងការព្យាបាលទាន់ពេលវេលា សំដៅកាត់បន្ថយការងងឹតភ្នែកដែលអាចបង្ការបានចំពោះទារកកើតមិនគ្រប់ខែ។
ទី៣.ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងជំងឺមហារីកបាតភ្នែក និងដុំសាច់ក្នុងភ្នែក (Retinoblastoma and Orbital Tumours) ដែលមានគោលបំណងបង្កើនការយល់ដឹងអំពីការរកឃើញរោគសញ្ញាដំបូង ការបញ្ជូនអ្នកជំងឺឱ្យបានឆាប់រហ័ស និងការព្យាបាលតាមបែបពហុជំនាញ (Multidisciplinary Care) ដើម្បីបង្កើនអត្រារស់រានមានជីវិត រក្សាគ្រាប់ភ្នែក និងការពារគំហើញរបស់កុមារ។

ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានេះ នឹងត្រូវបានយកទៅអនុវត្តជាក់ស្តែងនៅតាមមន្ទីរពេទ្យដែលផ្តល់សេវាចក្ខុរោគទូទាំងប្រទេស ដែលនឹងរួមចំណែកដល់ការរកឃើញ ការព្យាបាល និងការថែទាំកុមារដែលមានបញ្ហាគំហើញកាន់តែមានគុណភាព​ ប្រសិទ្ធភាព និងបរិយាបន្ន ស្របតាមចក្ខុវិស័យ «គ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសក្នុងការមើលឃើញ ដោយសារបញ្ហាភ្នែកដែលអាចបង្ការ ឬព្យាបាលបានទេ»។

“ការរីកចម្រើនរបស់សមាជិកម្នាក់ៗ គឺជាការរីកចម្រើនរបស់សមាគម ហើយការរីកចម្រើនរបស់សមាគម គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខភាពភ្នែករបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។”

04/07/2026

ឯកឧត្តមសាស្រ្តាចារ្យ​ គង់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យភ្នែក និងជាប្រធានកម្មវិធីបណ្តុ.....

04/07/2026

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ គង់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យភ្នែក និងនាយករងមន្ទីរពេទ្យ.....

[សេចក្ដីជូនដំណឹង]សមាគមគ្រូពេទ្យភ្នែកកម្ពុជាមានកិត្តិយស សូមធ្វើការបង្ហាញនូវលទ្ធផលវាយតម្លៃជាផ្លូវការពី “ក្រុមប្រឹក្សាគណៈគ្...
02/07/2026

[សេចក្ដីជូនដំណឹង]

សមាគមគ្រូពេទ្យភ្នែកកម្ពុជាមានកិត្តិយស សូមធ្វើការបង្ហាញនូវលទ្ធផលវាយតម្លៃជាផ្លូវការពី “ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ” ទាក់ទងទៅនឹងការស្នើរសុំពិន្ទុសម្រាប់ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្ដបន្ត ។

ក្រោយការពិនិត្យ និងវាយតម្លៃ ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិបានសម្រចផ្ដល់ជូនពិន្ទុសម្រាប់បន្តសុពលភាពអាជ្ញាបណ្ណពីគណៈគ្រូពេទ្យកម្ពុជាដូចខាងក្រោម ៖
- គណៈមេប្រយោគ និងអ្នកធ្វើបទបង្ហាញ នឹងទទួលបាន ៧ ពិន្ទុ
- អ្នកចូលរួម នឹងទទួលបាន ៥ ពិន្ទុ

ឆ្លៀតក្នុងឪកាសនេះ សមាគមគ្រូពេទ្យភ្នែកកម្ពុជាសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្រ្តាចារ្យ វេជ្ជបណ្ឌិត និងសមាជិកសមាជិកាទាំងអស់ របស់សមាគមគ្រូពេទ្យភ្នែកកម្ពុជា ចូលរួមក្នុងសិក្ខាសាលាពាក់កណ្កាលឆ្នាំ ក្រោមប្រធានបទ “នវានុវត្តន៍ឌីជីថល និងការតភ្ជាប់នៃការថែទាំសង្គ្រោះគំហើញកុមារប្រកបដោយបរិយាបន្ន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ០៤ ខែកក្កដា ឆ្នាំ ២០២៦ នៅឯសណ្ឋាគារ Fairfield រាជធានីភ្នំពេញ (ជាន់ទី២៥) ខាងមុខនេះឱ្យបានច្រើនកុះករ ។

សូមអរគុណ និងសូមគោរពជូនពរសុខភាពល្អទាំងអស់គ្នា 🙏🏻

[សេចក្ដីជូនដំណឹង] សេចក្ដីជូនដំណឹងស្តីពីការផ្ដល់អាហារូបករណ៍ថ្នាក់ Phacoemulcification ដល់វេជ្ជបណ្ឌិតឯកទេសចក្ខុរោគ ក្រោមគម...
24/06/2026

[សេចក្ដីជូនដំណឹង]

សេចក្ដីជូនដំណឹងស្តីពីការផ្ដល់អាហារូបករណ៍ថ្នាក់ Phacoemulcification ដល់វេជ្ជបណ្ឌិតឯកទេសចក្ខុរោគ ក្រោមគម្រោងអាហារូបករណ៍របស់សមាគមគ្រូពេទ្យភ្នែកកម្ពុជា ។

សមាគមគ្រូពេទ្យភ្នែកកម្ពុជា សូមជូនដំណឹងថា៖ ក្រោមកិច្ចសហការរវាងសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងអង្គការហ្វេដហូឡូកម្ពុជា សមាគមគ្រូពេទ្យភ្នែកកម្ពុជា បានសម្រេចផ្ដល់អាហារូបករណ៍ដល់លោក លោកស្រីវេជ្ជបណ្ឌិតដែលមានបំណងចង់រៀនបន្ដថ្នាក់ Phacoemulcification ផ្នែកចក្ខុរោគរយៈពេល ៣ខែ ចំនួន២នាក់ នៅមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ខាងមុខនេះ ។

បេក្ខជនអាចទាក់ទងសួរនៅការិយាល័យសមាគមគ្រូពេទ្យភ្នែកកម្ពុជា តាមរយៈលេខទូរស័ព្ទលេខ៖ 070 789534, អ៊ីម៉ែល៖ [email protected] ដើម្បីទទួលបានព័ត៌មានបន្ថែម និងដើម្បីទទួលបាន application form ៕

សូមអរគុណ! 🙏🏻

[សេចក្ដីជូនដំណឹង]សមាគមគ្រូពេទ្យភ្នែកកម្ពុជាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីសិក្ខាសាលាពាក់កណ្កាលឆ្នាំ ក្រោមប្រធា...
10/06/2026

[សេចក្ដីជូនដំណឹង]

សមាគមគ្រូពេទ្យភ្នែកកម្ពុជាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីសិក្ខាសាលាពាក់កណ្កាលឆ្នាំ ក្រោមប្រធានបទ “នវានុវត្តន៍ឌីជីថល និងការតភ្ជាប់នៃការថែទាំសង្គ្រោះគំហើញកុមារប្រកបដោយបរិយាបន្ន” ដោយនឹងមានការចូលរួមពីអ្នកជំនាញ ដើម្បីពិភាក្សា និងវិភាគពីទស្សនៈខុសៗគ្នាដែលកំពុងត្រូវបានគេពិភាក្សា នៅក្នុងវិស័យចក្ខុរោគកុមារ ។

សិក្ខាសាលានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅឯសណ្ឋាគារ Fairfield ។

សមាជិក និងសមាជិកា របស់សមាគមគ្រូពេទ្យភ្នែកទាំងអស់ រួមទាំង Residents អាចធ្វើការចុះឈ្មោះដោយឥតគិតថ្លៃ តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://docs.google.com/forms/d/e/1FAIpQLScmt0XP42gylSBk9JRQSj4UlVH58i3D4VGjAhXwoi1jNP2qgw/viewform?usp=publish-editor

សម្រាប់អ្នកដែលមិនមែនជាសមាជិករបស់សមាគមគ្រូពេទ្យភ្នែកកម្ពុជា តម្លៃនៃការចុះឈ្មោះគឺ ៣០ដុល្លារ ។

ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់វេជ្ជ. ខៀវ ច័ន្ទសត្យា តាមរយៈទូរស័ព្ទលេខ 070 789 534 ឬអុីម៊ែលទៅកាន់ [email protected]

សូមកុំខកខានការចូលរួមក្នុងវេទិការជជែកដ៏គួរឱ្យចាប់អារម្មណ៍នេះ ហើយពង្រីក និងពង្រឹងបណ្តាញវិជ្ជាជីវៈរបស់អ្នក។

បញ្ជាក់៖ សិក្ខាសាលានេះ នឹងមានផ្តល់ពិន្ទុ CPD សម្រាប់អ្នកចូលរួមទាំងអស់គ្នា!

សូមអរគុណ!

03/06/2026

Address

Preah Ang Duong Hospital
Phnom Penh

Alerts

Be the first to know and let us send you an email when Cambodian Ophthalmological Society posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share