Faculty of Veterinary Medicine - RUA

Faculty of Veterinary Medicine - RUA FVM educates on the fields of veterinary medicine to improve the methods used to control and prevent animal diseases in the professional skills.

[កម្មវិធីកិច្ចសហការ]...[English below] …🚨 ព័ត៌មានថ្មីពីមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ (ITC) នៅសាកលវិទ្យាល័យកសិកម្ម!តាមរយ...
04/08/2026

[កម្មវិធីកិច្ចសហការ]...
[English below] …

🚨 ព័ត៌មានថ្មីពីមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ (ITC) នៅសាកលវិទ្យាល័យកសិកម្ម!

តាមរយៈកិច្ចសហការរវាងមហាវិទ្យាល័យ វេជ្ជសាស្ត្រសត្វ នៃសាកលវិទ្យាល័យកសិកម្ម និងអង្គការសេវាកម្មបសុពេទ្យសាកល (Worldwide Veterinary Service – WVS) ក្នុងការបង្កើត មជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ (ITC) ស្ដីពីជំងឺសត្វឆ្កែឆ្កួត នៅសាកលវិទ្យាល័យកសិកម្ម។ មជ្ឈមណ្ឌលនេះមានបំណងផ្តល់នូវការបណ្តុះបណ្តាលការវះកាត់គ្រៀវលើសត្វសុនខស្ដង់ដារអន្តរជាតិដល់និស្សិតវេជ្ជសាស្ត្រ។ 🐶💉

នាខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារបានអនុវត្តការវះកាត់ក្រៀវសុនខជាចាំថ្ងៃចំនួន ១៤៣ករណី និងបានបណ្តុះបណ្តាលនិស្សិតវេជ្ជសាស្ត្រសត្វចំនួន ១៧នាក់ដោយជោគជ័យ។ លើសពីនេះទៅទៀត WVS បានរៀបចំកម្មវិធី “VetTalks” ស្តីពី “កម្មវិធីវ៉ាក់សាំងសត្វលំអ” ដល់និស្សិតវេជ្ជសាស្ត្រសត្វសរុបចំនួន ១៨នាក់។

សូមរងចាំការផ្សាយបន្តព័ត៌មានអំពីការអភិវឌ្ឍដ៏គួរឱ្យរំភើបនេះ!

[Partnership Program] …

🚨 Exciting Update from the International Training Center (ITC) at RUA!

Through the collaboration between the Faculty of Veterinary Medicine of the Royal University of Agriculture and the Worldwide Veterinary Service (WVS), an International Training Center (ITC) on rabies has been established at the Royal University of Agriculture. This center aims to provide international-standard training in dog sterilization surgery to veterinary students. 🐶💉

In July 2026, the team successfully performed 143 daily dog sterilization surgeries and provided training to 17 veterinary medicine students. In addition, WVS organized a “VetTalks” session on “Pet vaccination protocols” for 18 veterinary medicine students.

Please stay tuned for further updates on this exciting development!



សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture
Veterinary Teaching Hospital-FVM-RUA
Worldwide Veterinary Service - WVS

ជួបគ្នាឆាប់ៗនេះ! តើនិស្សិតត្រៀមខ្លួនរួចរាល់ហើយឬនៅ?
04/08/2026

ជួបគ្នាឆាប់ៗនេះ! តើនិស្សិតត្រៀមខ្លួនរួចរាល់ហើយឬនៅ?

មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ សហការជាមួយមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម បានសម្របសម្រួលដល់និស្សិត Ryan Davis មកពី ...
31/07/2026

មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ សហការជាមួយមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម បានសម្របសម្រួលដល់និស្សិត Ryan Davis មកពី University of Tennessee សហរដ្ឋអាមេរិក ក្នុងការសិក្សាស្រាវជ្រាវក្រោមប្រធានបទ៖ «ការកំណត់វិជ្ជាជីវៈរបស់អ្នកបច្ចេកទេសបសុពេទ្យ និងអ្នកផ្សព្វផ្សាយជំនាញវេជ្ជសាស្ត្រសត្វនៅប្រទេសកម្ពុជា»។ ការសិក្សានេះមានគោលបំណងស្វែងយល់អំពីកត្តាជំរុញទឹកចិត្តរបស់និស្សិតក្នុងការជ្រើសរើស និងបន្តអាជីពក្នុងវិស័យសុខភាពសត្វ និងវេជ្ជសាស្ត្រសត្វ។

ជាលទ្ធផលបឋម ការសិក្សានេះបានធ្វើការស្ទង់មតិ (Survey) លើនិស្សិតកំពុងសិក្សាឆ្នាំទី១ ដល់ឆ្នាំទី៤ សរុបចំនួន ២៨៨នាក់ និងអតីតនិស្សិត ព្រមទាំងបុគ្គលិករបស់មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ សរុបចំនួន ៧នាក់។ ការសិក្សានេះក៏ទទួលបានការចូលរួមសម្របសម្រួលពីនិស្សិត ចន្តា សេងយី មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ និងនិស្សិត ជា ចាន់ម៉ីម៉ី មកពីមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម។ សកម្មភាពសិក្សាស្រាវជ្រាវនេះត្រូវបានអនុវត្តចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

មហាវិទ្យាល័យ សូមថ្លែងអំណរគុណដល់និស្សិត អតីតនិស្សិត និងបុគ្គលិកដែលបានចំណាយពេលវេលា ក្នុងការចូលរួមការសិក្សានេះ។

សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture
Veterinary Teaching Hospital-FVM-RUA

ចូលរួមដោយសេរី!សិក្ខាសាលាស្តីពី "ខ្សែចង្វាក់ផលិតកម្មសត្វ និងសុខភាពសាធារណៈ ការគ្រប់គ្រង លិខិតបទដ្ឋានគតិយុត្ត និងក្រមសីលធម៌...
30/07/2026

ចូលរួមដោយសេរី!
សិក្ខាសាលាស្តីពី "ខ្សែចង្វាក់ផលិតកម្មសត្វ និងសុខភាពសាធារណៈ ការគ្រប់គ្រង លិខិតបទដ្ឋានគតិយុត្ត និងក្រមសីលធម៌"

ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨-១២ ព្រឹក នៅសាលអំហ្វីធំ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

សូមស្កេនដើម្បីចុះឈ្មោះចូលរួម ឬចុចលីងនេះ https://forms.gle/pRCmQDR3tFVTpU5s7

សូមបញ្ជាក់៖ ចំនួនមានកំណត់។

មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ បាននឹងកំពុងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការរៀបចំកម្មវិធីសិក្សា និងផលប័ត្រវគ្គសិក្សា ដ...
20/07/2026

មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ បាននឹងកំពុងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការរៀបចំកម្មវិធីសិក្សា និងផលប័ត្រវគ្គសិក្សា ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្ត និងការកែលម្អតាមគោលការណ៍ ផែនការ-អនុវត្ត-ត្រួតពិនិត្យ-កែតម្រូវ” ដល់មន្ត្រី និងបុគ្គលិកចំនួន ២៤នាក់ (ស្រី ១០នាក់) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្តកំពត។ សិក្ខាសាលានេះ គាំទ្រដោយ​គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP2) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture
Veterinary Teaching Hospital-FVM-RUA

🌟ដំណឹងល្អ សម្រាប់និស្សិតទាំងអស់ដែលមិនទាន់បានដាក់ពាក្យ!កម្មវិធី RUA-NU Joint Training Program 2026 in Cambodia នឹងពន្យាពេ...
20/07/2026

🌟ដំណឹងល្អ សម្រាប់និស្សិតទាំងអស់ដែលមិនទាន់បានដាក់ពាក្យ!

កម្មវិធី RUA-NU Joint Training Program 2026 in Cambodia នឹងពន្យាពេលទទួលពាក្យ!

ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៦ ខែកក្កដា ២០២៦
សម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យស្នើសុំតាមរយៈតំណភ្ជាប់នេះ ៖ https://forms.gle/WZ1vFiWwJ33wKe9V8
===============
កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី១៥ ដល់ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦
ទីតាំងចុះសិក្សាស្រាវជ្រាវ៖ ខេត្តកណ្ដាល ខេត្តកំពង់ធំ និងខេត្តសៀមរាប

លក្ខខណ្ឌជ្រើសរើស៖
- ជានិស្សិតកំពុងសិក្សាឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
- មានពិន្ទុ GPA ប្រចាំឆ្នាំចាប់ពី​ ៣.០ ឡើងទៅ
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ
- មានចំណាប់អារម្មណ៍ធ្វើការសិក្សាស្រាវជ្រាវជាមួយនិស្សិតជប៉ុន
- មានអាកប្បកិរិយាល្អ មានទំនួលខុសត្រូវ និងប្ដេជ្ញាចិត្តក្នុងការចូលរួមគ្រប់សកម្មភាពទាំងអស់ដែលកម្មវិធីតម្រូវ

បញ្ជាក់៖ និស្សិតត្រូវបង់ថ្លៃចូលរួមកម្មវិធី​ចំនួន​ ៣០ដុល្លារ

និស្សិតដែលបានចូលរួមកម្មវិធី RUA-NU Joint Training Program 2026 in Cambodia ដោយជោគជ័យ នឹងត្រូវបានផ្ដល់អាទិភាពក្នុងការចូលរួម​កម្មវិធី RUA-NU Joint Training Program 2027 in Japan

នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៦ លោក ជា ប៊ុនថុន ព្រឹទ្ធបុរសរង និងគ្រូបង្រៀននិស្សិតថ្នាក់បសុវេជ្ជបណ្ឌិតបានដឹកនាំនិស្សិតថ្នា...
14/07/2026

នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៦ លោក ជា ប៊ុនថុន ព្រឹទ្ធបុរសរង និងគ្រូបង្រៀននិស្សិតថ្នាក់បសុវេជ្ជបណ្ឌិតបានដឹកនាំនិស្សិតថ្នាក់បសុវេជ្ជបណ្ឌិតជំនាន់ទី ១០ ចំនួន ៥៨ នាក់ (ស្រី ២៣នាក់) ចុះទស្សនកិច្ចសិក្សានៅកសិដ្ឋានគីរីសួគ៌ ខេត្តតាកែវ។ គោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺដើម្បីស្វែងយល់ពីដំណើរការធ្វើរោគវិនិច្ឆ័យជំងឺគោទឹកដោះ និងត្រួតពិនិត្យគុណភាពទឹកដោះគោ ដើម្បីធានាបាននូវសុវត្ថិភាពម្ហូបអាហារ។

សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture
Veterinary Teaching Hospital-FVM-RUA
Kirisu Farm

To whom it may concern!Call for videos "Actions on One Health: Voices from youth"!The video winner will be played at the...
14/07/2026

To whom it may concern!

Call for videos "Actions on One Health: Voices from youth"!

The video winner will be played at the FAO Global Conference for Actions on One Health in Agrifood Systems.

📅 Submit by 1 August 2026

➡️ Details: https://bit.ly/44hYFv5

NCARD 10 សម្រាប់ឆ្នាំ ២០២៦! រយៈពេលនៃការទទួលអត្ថបទសង្ខេប (Abstract)  នៅសល់ចំនួន ៥ ថ្ងៃទៀតតែប៉ុណ្ណោះ និងបិទបញ្ចប់នៃការទទួល...
13/07/2026

NCARD 10 សម្រាប់ឆ្នាំ ២០២៦!

រយៈពេលនៃការទទួលអត្ថបទសង្ខេប (Abstract) នៅសល់ចំនួន ៥ ថ្ងៃទៀតតែប៉ុណ្ណោះ និងបិទបញ្ចប់នៃការទទួល ចូលរួមបង្ហាញស្នាដៃនៃការស្រាវជ្រាវរបស់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ អ្នកស្រាវជ្រាវ និងនិស្សិតទាំងអស់ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម។

អាចទាញយកគម្រូតាមរយៈតំណភ្ជាប់ https://drive.google.com/drive/u/0/folders/1MpkU_4_tyySwiFfshrrFE0zhSz7LA2I5

រួចសូមផ្ញើអត្ថបទសង្ខេប (Abstract ខ្មែ និង អង់គ្លេស) ទៅកាន់ Email៖ [email protected]

កាលបរិច្ឆេទផុតកំណត់ទទួលអត្ថបទសង្ខេប (Abstract ខ្មែ និង អង់គ្លេស)៖ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៦

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ លោក ចែត កុសល (093 675 510)

11/07/2026

សូមចូលរួមទស្សនាកម្រងខ្សែវីដេអូសង្ខេបពីកម្មសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រ វេជ្ជសាស្ត្រសត្វឆ្នាំទី ២ ជំនាន់ទី ១៨ នៅខេត្តកំពត ដែលទទួលបានជ័យលាភីល្អបំផុត ក្នុងការប្រកួតវីដេអូក្នុងជំនាន់។

សូមបញ្ជាក់ថា វីដេអូនេះគឺជាស្នាដៃរបស់និស្សិត ដែលមាតិកា ខ្លឹមសារ និងរូបភាពនានា គឺផ្តោតសំខាន់ទៅលើការសិក្សារៀនសូត្រ ព្រមទាំងមានការអនុញ្ញាតនូវគ្រប់តួអង្គដែលមានក្នុងវីដេអូនេះផងដែរ។ រាល់ចំណុចខ្វះខាត ឫខុសឆ្គងទាំងឡាយណាដែលមានក្នុងវីដេអូនេះ គឺនឹងរាប់បញ្ចូលជាដំណាក់កាលនៃការរៀនសូត្រទាំងអស់ ដែលមិនដូចជាការផលិតវីដេអូជាអាជីពទេ។

Credit to 2VMC

សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture
Veterinary Teaching Hospital-FVM-RUA

Address

Chamkar Daung, Dangkor District
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Faculty of Veterinary Medicine - RUA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Faculty of Veterinary Medicine - RUA:

Shortcuts

Share