29/09/2026
🔎 សម្រាប់អ្នកហាត់ប្រាណដែល តែងតែគិតតែរឿង “គីឡូ” គួរយល់បែបនេះ៖
⚖️ គីឡូ មិនមែនរឿងរ៉ាវទាំងអស់អំពីរាងកាយរបស់អ្នកទេ
មនុស្សជាច្រើនចាប់ផ្តើមហាត់ប្រាណ ហើយគោលដៅដំបូងគឺ៖
“ខ្ញុំចង់ឲ្យគីឡូចុះឲ្យលឿន”
ប៉ុន្តែបន្ទាប់ពីហាត់បានមួយរយៈ ពេលឡើងជញ្ជីងឃើញគីឡូមិនសូវចុះ ក៏គិតថា ហាត់មិនបានផល តែជាក់ស្តែង វាអាចជាសញ្ញាថា Body Composition របស់អ្នកកំពុងប្រសើរឡើង។
🔥 ខ្លាញ់ និងសាច់ដុំទម្ងន់ដូចគ្នា ប៉ុន្តែទំហំមិនដូចគ្នា
សាច់ដុំមានដង់ស៊ីតេខ្ពស់ជាង ដូច្នេះវាតូច និងរឹងជាងខ្លាញ់ ខ្លាញ់វិញមានដង់ស៊ីតេទាបជាង ដូច្នេះវាត្រូវការកន្លែងច្រើនជាង នេះហើយជាមូលហេតុដែលអ្នកអាចមាន ទម្ងន់ 70kg ដដែល ប៉ុន្តែរាងតូចជាងមុន ចង្កេះតូច សាច់ដុំច្បាស់ និងរាងកាយ Fit ជាងមុន។
- ឧទាហរណ៍៖ អ្នកបាត់ខ្លាញ់ 2kg ហើយកើនសាច់ដុំ 2kg → ជញ្ជីងអាចបង្ហាញទម្ងន់ដដែល ប៉ុន្តែ រាងកាយអ្នកបានផ្លាស់ប្តូរច្រើន។
ហើយគីឡូអាចឡើងចុះប្រចាំថ្ងៃដោយសារ ទឹកក្នុងខ្លួន អាហារ អំបិល កាបូអ៊ីដ្រាត និង glycogen ដូច្នេះកុំឲ្យលេខលើជញ្ជីងមួយថ្ងៃ បំផ្លាញទឹកចិត្តអ្នក។
👉 ពេលហាត់ប្រាណ កុំតាមដានតែ Weight ត្រូវមើលផងដែរ៖ ចង្កេះតូចឬអត់, % ខ្លាញ់ចុះឬអត់, សាច់ដុំកើនឬអត់, កម្លាំងកើនឬអត់, សម្លៀកបំពាក់សមស្អាតជាងមុនឬអត់ និងរូបថត Before/After។
ចងចាំ៖
“គោលដៅមិនមែនត្រឹមតែឲ្យគីឡូចុះទេ គោលដៅគឺ បាត់ខ្លាញ់ រក្សា/បង្កើនសាច់ដុំ និងធ្វើឲ្យរាងកាយមានសុខភាពល្អជាងមុន” 💪
កុំឲ្យលេខលើជញ្ជីងកំណត់ភាពជោគជ័យរបស់អ្នក មើលការផ្លាស់ប្តូររបស់រាងកាយទាំងមូល។
Https://link.me/longdyfitness