National Institute of Public Health - NIPH

National Institute of Public Health - NIPH National Institute of Public Health (NIPH) is a governmental organization in the Ministry of Health, Cambodia. I. a. This MPH program has two tracks:

1. b. c. II.

The institute was officially recognized by the Royal Government of Cambodia in October 1997 as a successor to the National Centre for Hygiene and Epidemiology. Since 2007, NIPH has become administratively autonomous institution. MISSION

NIPH is the representative body of the ministry of health providing public health and laboratory services, training and research to improve the health of the Camb

odian people. GOALS

• Offer master program of public health
• Offer relevant diploma or short course training program
• Conduct public health research
• Establish a National Reference Laboratory Center
• Strengthen public health services (laboratory and consultancy)
• Improve and strengthen information sharing system

STRATEGIES>

• Advocate for more support from MoH
• Resource mobilization
• Capacity building
• Conduct health system and policy research, program evaluation and national scale survey
• Infrastructure development
• Dynamic governance and management
• Marketing
• National and international collaboration and networking

It composes of four main departments: technical, laboratory, administration and finance. TECHNICAL DEPARTMENT

This department has four units: School of Public Health, epidemiology, Health service development support and computing and library. All of the three units of the technical support office has inter-related functions, focusing on three different areas: training, research and services. School of Public Health at the National Institute of Public Health

After almost two years of preparation, with the financial support from the Rockefeller Foundation as the prime mover of this initiative and strong support from the Royal Government of Cambodia and other development partners in the country, NIPH opened the door of the school of public health (NIPHSPH) to the public on October 12, 2007. As of July 2010, More than 100 students have been enrolled in the programme. NIPHSPH is now recruiting the fourth batch students. The school has 25 faculty members with post -graduate degree from abroad and working in different public health background. Health System Development

This program will enable the students to comprehensively analyze the situation and challenges in health system development and health service organization. Public health officers in management and leadership positions are the prime target of the program.

2. Disease Prevention and Control

This research oriented program aims at providing students with a broad understanding of disease dynamics; the tools and skills to study the factors related with the disease occurrences, and strategies in disease prevention and control. Health program managers and public health researchers are the prime target of the program. Epidemiology Unit

The role of this unit is to provide training on epidemiology and to provide evidence-based suggestions to the ministry of health through the conduct of epidemiological research. This unit will also provide consultancy services according to their expertise. Currently this unit is offering short courses on research methodology and conducting several national scale surveys: Malaria Survey, abortion survey, accident and injury survey, and Cambodian Demographic Health Survey. In the last 5 years, this unit was also involved in review, assessment and evaluation of policy, strategy, projects and program implementation. Health service development support Unit

This unit’s role is to provide training in health services field and to provide evidence-based suggestions to the Ministry of Health through the conduct of on health system research. This unit used to offer two diploma courses: health service management course and hospital management course. Heath service management is a 6 months training course for Provincial and Operational District level management teams. The training uses a modern, interactive, problem-solving approach. Most provinces now have trained teams who assist the MOH to implement the health system reform. Hospital management course a 9 months diploma course. Computer laboratory and Library Unit

This unit role is to provide information support and services, computer support and training, and documentation and publication services. It also involved in research projects conducted by NIPH. The Computer laboratory is equipped with 35 flat screen desktop computers connected with local area network. Staff are familiar with Epidata for database development and STATA for statistical analysis. LABORATORY DEPARTMENT

Laboratory department recognized as National Public Health Laboratory (NPHL) has 6 units Out-patient service, Hematology, Biochemistry, Immunology, Microbiology, Quality assurance. This department provides laboratory services to public, collaborates with other institutions and NGOs, international organizations and national programs to conduct biomedical research and supports quality assurance for public health laboratories throughout the country through monitoring and training. The laboratory provides routine services to the public with more than 20,000 bio-medical analyses (hematology, biochemistry, serology & bacteriology) and around 12,000 vaccinations per year. Vaccination available includes tetanus, hepatitis B and rabies. The NLPH is the measles control laboratory for Cambodia as part of the WHO Measles Control Network. The NPHL also provides Supervision and “on the job” training in public laboratory services. Currently, laboratory supervision for quality control and quality assurance, is conducted in collaboration with the National Blood Transfusion Center (NBTC) in referral hospital at OD level in 12 provinces. “On the job” training and use of the standardized checklists are seen as important tools to increase quality in laboratory services. Another role of NLPH is to conduct research on diseases: many studies on infectious diseases haves carried out in collaboration with international agencies, NGO’s and national programs. Studies on measles vaccination coverage rate in young children, on Hepatitis B sero-prevalence and H IV/AIDS prevalence in risk groups and on out breaks of dengue, cholera and other diseases have been conducted. III. ADMINISTRATION DEPARTMENT

This department has four units: administration, public relation and marketing. This department provides supporting services to other departments. IV. FINANCE DEPARTMENT

This department has two units: finance and accountant unit and procurement unit.

វគ្គបណ្តុះបណ្តាលស្តីពី «បញ្ញាសិប្បនិម្មិត (AI) ក្នុងការស្រាវជ្រាវ» ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ១រោច ដល់ថ្ងៃសុក្រ ២រោច ខែទុត...
02/08/2026

វគ្គបណ្តុះបណ្តាលស្តីពី «បញ្ញាសិប្បនិម្មិត (AI) ក្នុងការស្រាវជ្រាវ»
ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ១រោច ដល់ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស២៥៧០ ត្រូវនឹងថ្ងៃទី៣០ ដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «បញ្ញាសិប្បនិម្មិត (AI) ក្នុងការស្រាវជ្រាវ»។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ជូននូវសិក្ខាកាមដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ក៏ដូចជាមន្ទីរពេទ្យជាតិនូវចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត នៅក្នុងកិច្ចការងារស្រាវជ្រាវប្រកបដោយប្រសិទ្ធភាព និងក្រមសីលធម៌ខ្ពស់។ ទិដ្ឋភាពទូទៅនៃវគ្គបណ្តុះបណ្តាលបានផ្តល់នូវគោលគំនិត AI ប្រព័ន្ធអេកូឡូស៊ី AI ដែលពាក់ព័ន្ធនឹងការអប់រំនិងស្រាវជ្រាវបែបអនុវត្ត ឧបករណ៍ AI សម្រាប់ការពិនិត្យឡើងវិញនូវឯកសារយោង ការគ្រប់គ្រងការដកស្រង់ទិន្នន័យ ការសរសេរ ការកែសម្រូលអត្ថបទ ការវិភាគទិន្នន័យបឋម និងបច្ចេកទេសក្នុងការសរសេរពាក្យបញ្ជា។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមប្រមាណ ៥០ នាក់ មកពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ
និងតំណាងមន្ទីរពេទ្យជាតិ។

កំពត៖នៅថ្ងៃទី ៣០–៣១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ (NRML) នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) ...
31/07/2026

កំពត៖នៅថ្ងៃទី ៣០–៣១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ (NRML) នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់រយៈពេលពីរថ្ងៃ ស្តីពីការបង្កើត នីតិវិធីប្រតិបត្តិការស្តង់ដារ (SoP) សម្រាប់ការគ្រប់គ្រង Bioinformatics Pipeline ក្នុងការកំណត់សញ្ញាណ ការប្រែប្រួលអង្កត់ហ្សែនមេរោគថ្មី និងមេរោគកើតឡើងវិញ។
សិក្ខាសាលានេះមានការចូលរួមពី អ្នកជំនាញ និងតំណាងភាគីពាក់ព័ន្ធចំនួន ២៨ នាក់ រួមមានមន្ត្រីជំនាញមន្ទីរពិសោធន៍ អ្នកជំនាញផ្នែក Bioinformatics និងដៃគូអភិវឌ្ឍន៍ពី IPC, NIH និង CHAI ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់មតិយោបល់បច្ចេកទេសលើសេចក្តីព្រាង SoP សម្រាប់ការគ្រប់គ្រង Bioinformatics Pipeline ឱ្យមានលក្ខណៈស្តង់ដារ ស្របតាមគោលការណ៍វិទ្យាសាស្ត្រ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
សកម្មភាពនេះគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពរបស់កម្ពុជាលើការវិភាគទិន្នន័យហ្សែន (Genomic Analysis) និងការតាមដានការវិវត្តនៃមេរោគ ដើម្បីគាំទ្រដល់ការឃ្លាំមើលជំងឺ និងការឆ្លើយតបចំពោះការគំរាមកំហែងសុខភាពសាធារណៈ។
គោលបំណងនៃសិក្ខាសាលា
១) ពិនិត្យឡើងវិញនូវលំហូរការងារ (Workflow) ផ្នែក Bioinformatics ដែលកំពុងអនុវត្តនៅក្នុងផ្នែកម៉ូលេគុលនិងវីរុសសាស្ត្រ។
២) ពិភាក្សា និងកែលម្អសេចក្តីព្រាងនីតិវិធីប្រតិបត្តិការស្តង់ដារ(SoP) សម្រាប់ការគ្រប់គ្រង Bioinformatics Pipeline។
៣) ប្រមូលធាតុចូល បទពិសោធន៍ និងអនុសាសន៍បច្ចេកទេសពីអ្នកជំនាញ និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថា SoP មានគុណភាព ស្តង់ដារ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
លទ្ធផលរំពឹងទុក
✅ បញ្ចប់ការពិនិត្យ និងកែលម្អសេចក្តីព្រាង SoP តាមផ្នែកនីមួយៗដោយលម្អិត។
✅ ប្រមូល និងបញ្ចូលមតិយោបល់ និងអនុសាសន៍ពីអ្នកជំនាញ និងអ្នកចូលរួមទាំងអស់ ដើម្បីធ្វើឱ្យ SoP មានគុណភាពកាន់តែប្រសើរ។
✅ ពង្រឹងកិច្ចសហការរវាងមន្ទីរពិសោធន៍ និងដៃគូអភិវឌ្ឍន៍ក្នុងការអភិវឌ្ឍសមត្ថភាព Bioinformatics និងការតាមដានហ្សែននៃមេរោគ សម្រាប់គាំទ្រដល់ប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា។
📢 ពង្រឹងសមត្ថភាពជីវព័ត៌មានវិទ្យា (Bioinformatics) សម្រាប់ការតាមដានហ្សែននៃមេរោគក្នុងវិស័យសុខភាពសាធារណៈ។

🤝 រួមគ្នាពង្រឹងប្រព័ន្ធមន្ទីរពិសោធន៍ ដើម្បីរកអោយឃើញ កំណត់អត្តសញ្ញាណ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះមេរោគថ្មី និងមេរោគកើតឡើងវិញ។

វគ្គបណ្តុះបណ្តាល ស្តីពី "ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ" សម្រាប់មន្ត្រីគ្រប់គ្រងមណ្ឌលសុខភាព ជំនាន់ទី៩វិទ្យាស្ថានជាតិសុខ...
29/07/2026

វគ្គបណ្តុះបណ្តាល ស្តីពី "ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ" សម្រាប់មន្ត្រីគ្រប់គ្រងមណ្ឌលសុខភាព ជំនាន់ទី៩
វិទ្យាស្ថានជាតិសុខភាពសាធារណៈបានរៀបចំការបណ្តុះបណ្តាលម៉ូឌុលទី២ របស់វគ្គបណ្តុះបណ្តាល ដែលសិក្សា អំពី "ការចូលរួមរបស់សហគមន៍ និងការប្រាស្រ័យទាក់ទងជាមួយមណ្ឌលសុខភាព"។
នៅក្នុងម៉ូឌុលនេះសិក្ខាកាមនឹងមានសមត្ថភាពកំណត់បាននូវដំណោះស្រាយចំពោះបញ្ហាសុខភាពសំខាន់ៗរបស់មណ្ឌលសុខភាពតាមរយៈការរៀបចំផែនការ ការជំរុញការចូលរួម និងដឹកនាំកិច្ចប្រជុំប្រកបដោយប្រសិទ្ធភាព។ លើសពីនេះសិក្ខាកាមក៏ទទួលបាននូវជំនាញក្នុងការរៀបចំសកម្មភាពអប់រំសុខភាពសហគមន៍ សរសេរជាករណីសិក្សា បង្កើត​/បង្កើនទំនាក់ទំនងជាមួយសាធារណជន និងអតិថិជនឲ្យស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈក្នុងការឆ្លុះបញ្ចាំង និងដោះស្រាយបញ្ហាប្រឈមនៅមណ្ឌលសុខភាពឲ្យមានប្រសិទ្ធភាព​ ស័ក្តិសិទ្ធភាព និងទាន់ពេលវេលា។
ការបណ្តុះបណ្តាលបានប្រព្រឹត្តទៅចាប់នៅថ្ងៃចន្ទ ៦កើត ដល់ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន៣៤រូប មកពី១៧ មណ្ឌលសុខភាព។
ការបណ្តុះបណ្តាលនេះមានគ្រូបង្គោលដែលអញ្ជើញមកពី៖
- វិទ្យាស្ថានជាតិសុខភាពសាធារណៈ
- នាយកដ្ឋានសេវាសុខភាពនៃក្រសួងសុខាភិបាល
- មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង
- មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត

វិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មន្ទីរពេទ្យជាតិនាព្រឹកថ្ងៃពុធ ៨កើត...
28/07/2026

វិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មន្ទីរពេទ្យជាតិ

នាព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរៀបចំសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មន្ទីរពេទ្យជាតិ» ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ និងសំណើស្រាវជ្រាវរបស់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលជាតិ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងជំរុញការប្រើប្រាស់ភស្តុតាងស្រាវជ្រាវ ដើម្បីកែលម្អគុណភាពសេវាសុខាភិបាល និងសុវត្ថិភាពអ្នកជំងឺ។

បទបង្ហាញក្នុងសិក្ខាសាលារួមមាន លទ្ធផលស្រាវជ្រាវចំនួន៦ មកពីមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យហ្លួងម៉ែ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន ព្រះកុសុមៈ។ ក៏មានសំណើស្រាវជ្រាវចំនួន៣ មកពីមន្ទីរពេទ្យជាតិតេជោសន្តិភាព មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

ប្រធានបទស្រាវជ្រាវផ្តោតជាសំខាន់លើការចេញវេជ្ជបញ្ជា និងការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិច ការប្រើថ្នាំសម្រាប់បង្ការការឆ្លងរោគក្នុងការវះកាត់ ការគ្រប់គ្រងការប្រើប្រាស់ថ្នាំប្រឆាំងមេរោគ ភាពស៊ាំនឹងឱសថ ការបង្ការ និងត្រួតពិនិត្យការឆ្លងរោគ ព្រមទាំងលទ្ធផលនៃការព្យាបាលអ្នកជំងឺ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារស្រាវជ្រាវនៃមន្ទីរពេទ្យ និងមជ្ឈមណ្ឌលជាតិ ព្រមទាំងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានសម្របសម្រួលការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ចាប់ពីការកំណត់បញ្ហាអាទិភាព ការរៀបចំពិធីសារស្រាវជ្រាវ ការប្រមូលនិងវិភាគទិន្នន័យ រហូតដល់ការបកស្រាយ និងផ្សព្វផ្សាយលទ្ធផល។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា លទ្ធផលស្រាវជ្រាវមិនគួរបញ្ចប់ត្រឹមការធ្វើបទបង្ហាញ ឬការរៀបចំរបាយការណ៍ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបកប្រែទៅជាសកម្មភាពជាក់ស្តែង និងប្រើប្រាស់ជាភស្តុតាងសម្រាប់ការសម្រេចចិត្ត ការកែលម្អគោលការណ៍ណែនាំ និងនីតិវិធីព្យាបាល ការពង្រឹងការគ្រប់គ្រងការប្រើប្រាស់ថ្នាំប្រឆាំងមេរោគ ការបង្ការការឆ្លងរោគក្នុងមន្ទីរពេទ្យ និងការលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ។

វិទ្យាស្ថានជាតិសុខភាពសាធារណៈ នឹងបន្តសហការជាមួយក្រសួងសុខាភិបាល មន្ទីរពេទ្យ និងមជ្ឈមណ្ឌលជាតិ ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ កែលម្អគុណភាពទិន្នន័យ និងជំរុញការប្រើប្រាស់លទ្ធផលស្រាវជ្រាវក្នុងការរៀបចំផែនការ ការសម្រេចចិត្ត និងការកែលម្អគុណភាពសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

រាជធានីភ្នំពេញ៖ចាប់ពីនៅថ្ងៃចន្ទ ៧រោច ដល់ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ដល់ថ...
26/07/2026

រាជធានីភ្នំពេញ៖ចាប់ពីនៅថ្ងៃចន្ទ ៧រោច ដល់ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦
ក្រុមការងារបណ្តុះបណ្តាលនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈបានរៀបចំការបណ្តុះបណ្តាល ម៉ូឌុលទី២ ដែលផ្តោតលើ “ភាពជាអ្នកដឹកនាំប្រកបដោយសមធម៌” សម្រាប់កម្មវិធីបណ្តុះបណ្តាល "ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ" សម្រាប់មន្ត្រីគ្រប់គ្រងមន្ទីរពេទ្យ ជំនាន់ទី៧ វិទ្យាស្ថានវិទ្យាស្ថានជាតិសុខសាធារណៈ។
នៅក្នុងម៉ូឌុលនេះ អ្នកគ្រប់គ្រង និងអ្នកដឹកនាំមន្ទីរពេទ្យនឹងមានសមត្ថភាពយល់ច្បាស់ពីអត្ថន័យសមធម៌ ការស្វែងរកវិធីសាស្ត្រដើម្បីបម្រើសេវាសុខភាពប្រកបដោយសមធម៌ជូនដល់ប្រជាជនគ្រប់រូប។ ជាមួយគ្នានេះថ្នាក់ដឹកនាំមន្ទីរពេទ្យទទួលបាននូវគោលគំនិត និងបទពិសោធន៍នៃការពង្រឹងសិទ្ធអំណាចបុគ្គលិក និងការគៀងគរការចូលរួមពីក្រុមការងារសហគមន៍ និងភាគីពាក់ព័ន្ធដើម្បីស្វែងយល់ពីតម្រូវការរបស់សហគមន៍។
លើសពីនេះកម្មវិធីបណ្តុះបណ្តាលក៏មានការចុះកម្មសិក្សានៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាដើម្បីសិក្សាឈ្វេងយល់អំពីការដឹកនាំតាមពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធ និងបដិបត្តិសមាធិអប់រំផ្លូវចិត្ត។
ការបណ្តុះបណ្តាលនេះមានគ្រូបង្គោលដែលអញ្ជើញមកពី៖
- ក្រសួងសុខភិបាល
- វិទ្យាស្ថានជាតិសុខភាពសាធារណៈ
- ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមសរុបចំនួន ៣៧រូប មកពី១៩ មន្ទីរពេទ្យបង្អែកស្រុក/ខេត្ត-រាជធានី/​មន្ទីរពេទ្យជាតិ​។

រាជធានីភ្នំពេញ ថ្ងៃទី២០–២៤ ខែកក្កដា ឆ្នាំ២០២៦៖ ផ្នែកមីក្រូជីវសាស្ត្រ នៃមន្ទីរពិសោធន៍វេជ្ជសាស្រ្តបង្អែកជាតិ(NRML) វិទ្យាស...
24/07/2026

រាជធានីភ្នំពេញ ថ្ងៃទី២០–២៤ ខែកក្កដា ឆ្នាំ២០២៦៖ ផ្នែកមីក្រូជីវសាស្ត្រ នៃមន្ទីរពិសោធន៍វេជ្ជសាស្រ្តបង្អែកជាតិ(NRML) វិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើលំដាប់ហ្សែន (Whole Genome Sequencing: WGS) លើមេរោគ Neisseria gonorrhoeae ក្រោមកម្មវិធី Enhanced Gonococcal Antimicrobial Surveillance Programme (EGASP) ដោយមានការគាំទ្របច្ចេកទេសពី Association of Public Health Laboratories (APHL) និង U.S. Centers for Disease Control and Prevention (US CDC)។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីមន្រ្តីមន្ទីរពិសោធន៍ចំនួន ១៧ នាក់ មកពីផ្នែកបាក់តេរីសាស្រ្ត ផ្នែកម៉ូលេគុល និងវីរុសសាស្រ្ត និងដឹកនាំសំរបសម្រួលដោយគ្រូជំនាញចំនួន ៤ នាក់ មកពី APHL និង US CDC។
គោលបំណងសំខាន់ៗ នៃវគ្គបណ្តុះបណ្តាលរួមមាន៖
ពង្រឹងសមត្ថភាពមន្រ្តីមន្ទីរពិសោធន៍ ក្នុងការអនុវត្ត Whole Genome Sequencing (WGS) និងការវិភាគជីវព័ត៌មានវិទ្យា (Bioinformatics) លើមេរោគ Neisseria gonorrhoeae។
ពង្រឹងការអនុវត្តកម្មវិធី EGASP ដើម្បីបង្កើនសមត្ថភាពក្នុងការរកឃើញ កំណត់លក្ខណៈ និងតាមដានមេរោគ Neisseria gonorrhoeae។
ពង្រឹងការតាមដានភាពធន់នឹងថ្នាំអង់ទីប៊ីយោទិច (Antimicrobial Resistance: AMR) តាមរយៈការសិក្សាការប្រែប្រួលហ្សែន និងការវិវត្តរបស់មេរោគ ដើម្បីគាំទ្រការសម្រេចចិត្តផ្នែកសុខភាពសាធារណៈ។
លទ្ធផលសំខាន់ៗ៖ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមទទួលបានចំណេះដឹង និងជំនាញជាក់ស្តែងក្នុងការអនុវត្តដំណើរការ WGS រួមទាំងការរៀបចំវត្ថុវិភាគ ការអនុវត្តន៏លំដាប់ហ្សែន ការវិភាគទិន្នន័យជីវព័ត៌មានវិទ្យា និងការបកស្រាយលទ្ធផល។ សមត្ថភាពទាំងនេះនឹងជួយពង្រឹងការតាមដានភាពធន់នឹងថ្នាំអង់ទីប៊ីយោទិចរបស់មេរោគ Neisseria gonorrhoeae ការរកឃើញការផ្ទុះជំងឺ និងការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធតាមដានជំងឺនៅកម្ពុជា ស្របតាមកម្មវិធី EGASP និងយុទ្ធសាស្ត្រជាតិសម្រាប់ការទប់ស្កាត់ការធន់នឹងថ្នាំអង់ទីប៊ីយោទិច។

រាជធានីភ្នំពេញ : នារសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ...
24/07/2026

រាជធានីភ្នំពេញ : នារសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានដឹកនាំកិច្ចប្រជុំបុគ្គលិកប្រចាំខែ កក្កដា ឆ្នាំ ២០២៦។
កិច្ចប្រជុំនេះបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សាដូចខាងក្រោម ៖
១ ការចែករំលែកអំពីសេចក្តីណែនាំរបស់ស្ថាប័ន​ពីការអនុវត្តន៍ការងារប្រកបដោយគុណភាពនិងស្របតាមគោលដៅរបស់ក្រសួងសុខភិបាល
២ ការរាយកាណ៍អំពីវឌ្ឃនភាពការងារប្រចាំខែតាមការិយាល័យ
៣ បទបង្ហាញអំពីគន្លឹះនៃភាពជាអ្នកដឹកនាំ
៤.ការរំលឹកពីភាពជាអ្នកដឹកនាំ
ជាចុងបញ្ចប់គឺជាការប្រមូលធាតុចូល សំណូមពរពីបុគ្គលិកទាំងអស់ក្នុងការពង្រឹងការអនុវត្តន៍ការងាររបស់វិទ្យាស្ថានអោយកាន់តែបានប្រសិទ្ធិភាព និងគុណភាពខ្ពស់។

“ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតបណ្តាញស្រាវជ្រាវកម្ពុជា (Cambodia Research Network)។”---------...
23/07/2026

“ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតបណ្តាញស្រាវជ្រាវកម្ពុជា (Cambodia Research Network)។”
--------------------
រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ​ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោកសាស្ត្រាចារ្យ អ៊ា ប៉ នាយករងវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានដឹកនាំក្រុមការងារវិទ្យាស្ថានចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតបណ្តាញស្រាវជ្រាវកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

នេះ ជាការចុះអនុស្សរណៈយោគយល់រវាងទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័នស្រាវជ្រាវ រួមទាំងសាកលវិទ្យាល័យធំៗនៅកម្ពុជា សរុបចំនួន៣១។ គោលបំណងចម្បងនៃការបង្កើតបណ្តាញស្រាវជ្រាវកម្ពុជានេះ គឺប្រមូលផ្តុំអ្នកស្រាវជ្រាវដែលមានចំណេះជំនាញក្នុងវិស័យផ្សេងៗគ្នា ឱ្យមានឱកាសធ្វើការស្រាវជ្រាវរួមគ្នានិងបំពេញគ្នាទៅវិញទៅមក ដើម្បីពង្រឹងភាពធន់របស់ជាតិ (National Resilience) តាមរយៈការផ្សារភ្ជាប់ការសិក្សាស្រាវជ្រាវផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ទៅនឹងការតាក់តែង ការតាមដាន និងការវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ។

សូមបញ្ជាក់ផងដែរថា វិទ្យាស្ថានជាតិសុខភាពសាធារណៈគឺជាសេនាធិការរបស់ក្រសួងសុខាភិបាល ក្នុងការគាំទ្រលើការស្រាវជ្រាវប្រព័ន្ធសុខាភិបាល និងការតាក់តែងគោលនយោបាយសុខាភិបាល៕

22/07/2026
រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ​៣កើត ខែទុតិយាសាឍ ឆ្នាំមមី​ អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០២៦ ឯកឧត្តមវេជ្...
17/07/2026

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ​៣កើត ខែទុតិយាសាឍ ឆ្នាំមមី​ អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ​ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី៩១០ អាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ(វ.ជ.ស.ស) ដោយការអញ្ជើញចូលរួមពី សមាជិក​ក្រុមប្រឹក្សាភិបាល​ និងគណនេយ្យករ មន្រ្តីគ្រប់គ្រងថវិកា និងអ្នកសង្កេតការណ៍។
ក្រុមប្រឹក្សាភិបាល វ.ជ.ស.ស បានពិនិត្យលើវឌ្ឍនភាពសមិទ្ធផលត្រីមាសទី២ របស់វិទ្យាស្ថាន ដែលសម្រេចបាន ក៏ដូចជារបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២​ ឆ្នាំ២០២៦ និងបានវាយតម្លៃខ្ពស់ លើកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក វជសស ឲ្យបន្តខិតខំប្រឹងប្រែងបន្តទៀត។

Address

Lot # 80, Samdach Penn Nouth Boulevard (St. 289)
Phnom Penh
855

Opening Hours

Monday 07:00 - 11:30
13:30 - 17:00
Tuesday 07:00 - 11:30
13:30 - 17:00
Wednesday 07:00 - 11:30
13:30 - 17:00
Thursday 07:00 - 11:30
13:30 - 17:00
Friday 07:00 - 11:30
13:30 - 17:00
Saturday 07:00 - 11:30

Telephone

+85523966449

Alerts

Be the first to know and let us send you an email when National Institute of Public Health - NIPH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to National Institute of Public Health - NIPH:

Shortcuts

Share