Anti-Drug Department

Anti-Drug Department Anti-Drug Police Department

01/09/2026

លោកឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មាន អំពីការបង្ការ និងទប់ស្កាត់បទល្មើសគ្រឿងញៀន ដោយប្រើប្រាស់សេវាដឹកជញ្ជូន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងដាក់ចេញទិសដៅអនុវត្តបន្តសម...
31/08/2026

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងដាក់ចេញទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

រាជធានីភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កិច្ចប្រជុំនេះ ប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សំ សម្បត្តិ ប្រធានលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ, លោក លោកស្រីវរសេនីយ៍ នាយ នាយរងការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារខែសីហា រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ ប្រកបដោយទំនួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការស្រាវជ្រាវ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនយ៉ាងមានប្រសិទ្ធភាពនាពេលកន្លងមក។ ជាពីសេសបានស្រាវជ្រាវ និងបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន និងការលួចលាក់កែច្នៃសារធាតុញៀន ដោយចាប់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងសារធាតុញៀនបានជាច្រើនគីឡូក្រាម បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

ដើម្បីប្រសិទ្ធភាពការងារខែបន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានណែនាំកម្លាំងជំនាញពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងថ្នាក់ជាតិ និងអន្តរជាតិ (ច្រកទ្វារព្រំដែនគោក ទឹក និងផ្លូវអាកាស) ក្នុងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ដើម្បីទប់ស្កាត់ និងបង្រ្កាបខ្សែបណ្តាញជួញដូរគ្រឿងញៀន ដោយមិនលើកលែង សំដៅធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ជាមួយគ្នានេះ ការពង្រឹងវិន័យ ក្រមសិលធម៌ ជំនាញ វិជ្ជាជីវៈ រួមនិងការកសាងសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាល គឺជាកត្តាសំខាន់មិនអាចខ្វះបាន។

ទន្ទឹមនឹងការណែនាំឱ្យពង្រឹងលើកិច្ចការខាងលើនេះហើយ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាយកមន្ទីរ ក៏មិនភ្លេចណែនាំឱ្យកម្លាំងជំនាញបង្កើនការងារអប់រំ ផ្សព្វផ្សាយ ដោយសហការជាមួយភាគីពាក់ព័ន្ធ ជំរុញការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់សហគមន៍ សាលារៀន និងស្រទាប់យុវវ័យ។

មុននឹងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវបន្តស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿង ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕

ឧត្តមសេនីយ៍ទោ អ៉ិន សុង ធ្វើបទបង្ហាញស្តីពី “គន្លឹះបង្ហាញនៃការត្រួតពិនិត្យទៅលើបញ្ញើសង្ស័យ» ដល់ក្រុមហ៊ុន Grab ក្នុងការបង្កា...
31/08/2026

ឧត្តមសេនីយ៍ទោ អ៉ិន សុង ធ្វើបទបង្ហាញស្តីពី “គន្លឹះបង្ហាញនៃការត្រួតពិនិត្យទៅលើបញ្ញើសង្ស័យ» ដល់ក្រុមហ៊ុន Grab ក្នុងការបង្ការ និងទប់ស្កាត់ពួកបទល្មើសគ្រឿងញៀន ប្រើប្រាស់សេវាដឹកជញ្ជូនសម្រាប់សកម្មភាព ចរាចរគ្រឿងញៀនខុសច្បាប់

រាជធានីភំ្នពេញ ៖ ដោយបានអញ្ជើញពីក្រុមហ៊ុន Grab និងបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញធ្វើបទបង្ហាញស្ដីពី “គន្លឹះបង្ហាញនៃការត្រួតពិនិត្យទៅលើបញ្ញើសង្ស័យ » ដល់ក្រុមហ៊ុន Grab ក្នុងការបង្ការ និងទប់ស្កាត់ពួកបទល្មើសគ្រឿងញៀនប្រើប្រាស់សេវាដឹកជញ្ជូនសម្រាប់សកម្មភាព ចរាចរគ្រឿងញៀនខុសច្បាប់ នៅសណ្ឋាគារអូកវូតព្រីមៀភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានប្រសាសន៍ថា ​​ក្នុងនាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងក្នុងនាមខ្លួនលោក​ផ្ទាល់ សូមវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Grab ដែលរៀបចំអង្គសិក្ខាសាលានាពេលនេះ គឺជាឱកាសដ៏មានសារៈសំខាន់ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងពង្រឹងសមត្ថភាពក្នុងការសង្កេត សម្គាល់ និងដោះស្រាយបញ្ញើសង្ស័យ ប្រកបដោយការប្រុងប្រយ័ត្ន ។ ជាពិសេសកម្មវិធីនេះ នឹងរួមចំណែកពង្រឹងកិច្ចសហការយ៉ាងជិតស្និតរវាងសមត្ថកិច្ច និងក្រុមហ៊ុន Grab ក្នុងការបង្ការ និងទប់ស្កាត់ពួកបទល្មើសគ្រឿងញៀនប្រើប្រាស់សេវាដឹកជញ្ជូនសម្រាប់សកម្មភាព ចរាចរគ្រឿងញៀនខុសច្បាប់។

លោកនាយករងបន្តថា បច្ចុប្បន្ននេះនិន្នាការនៃបទល្មើសគ្រឿងញៀនជាសកល នៅតែបន្តវិវត្តប្រែប្រួលស្មុគ ស្មាញ ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀនបន្តធ្វើសកម្មភាពក្នុងការលួចលាក់ ផលិត ចរាចរ ជួញដូរ ដោយខុសច្បាប់យ៉ាងសកម្ម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរអាយុជីវិតមនុស្ស ជាមូលហេតុ ដ៏ចម្បងមួយក្នុងបុព្វហេតុនៃការកើតឡើងនូវអំពើឧក្រិដ្ឋកម្មនានា។ កត្តាទាំងនេះ បានជះឥទ្ធិ ពលអវិជ្ជមានដល់ជីវភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ដែលក្នុងនោះព្រះរាជាណាចក្រកម្ពុជា ក៏ជាគោលដៅរងគ្រោះដោយសារឧក្រិដ្ឋ កម្មនេះផងដែរ។

លោកឧត្តមសេនីយ៍ទោ​សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី និងបងប្អូនទាំងអស់ នឹងចូលរួមដោយ យកចិត្តទុកដាក់ ផ្លាស់ប្តូរយោបល់ និងយកចំណេះដឹងដែលទទួលបានទៅអនុវត្តប្រកប ដោយប្រសិទ្ធភាពក្នុងការងារជាក់ស្តែង។

មុននឹងបញ្ចប់ លោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានផ្តាំផ្ញើទៅយុវជនអាណាព្យាបាល និងមាតាបិតា ចំនួន១២ចំណុច ៖
១-ពួកឧក្រិដ្ឋជនផលិតគ្រឿងញៀនដើម្បីបោកប្រាស់យុវជន និងរកប្រាក់ចំណេញ, ២-គ្រឿងញៀនជាសារធាតុធ្វើឲ្យអ្នកប្រើប្រាស់ញៀនខ្លាំងនិងពិបាកក្នុងការបញ្ឈប់, ៣- ការប្រើប្រាស់គ្រឿងញៀនមិនមែនជាការដោះស្រាយបញ្ហានោះទេ, ៤-គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងសម្រាប់ធុញទ្រាំការងារធ្ងន់ធ្ងរទេ, ៥- គ្រឿងញៀនមិនមែនជាល្បែងលេងរបស់យុវជនទេ, ៦-គ្រឿងញៀនមិនមែនជាចំណីអាហារដែលអាចភ្លក់ឬសាកល្បងទេ, ៧-បើមិនចង់ឱ្យគ្រឿងញៀនត្រួតត្រាជីវិតរបស់អ្នកសូមអ្នកកុំប្រើប្រាស់គ្រឿងញៀន, ៨-បើស្រឡាញ់ជីវិត ស្រឡាញ់គ្រួសារ សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន, ៩- មាតាបិតាមានភារកិច្ចពិនិត្យគ្រប់សកម្មភាពរបស់កូនក្នុងការសេពគប់មិត្តភក្កិ, ១០-មាតាបិតាត្រូវស្វែងយល់ពីទឹកចិត្តទស្សនៈនិងការលំបាករបស់កូន, ១១-ការស្តីបន្ទោសនិងធ្វើទារុណកម្មមិនផ្តល់មកនៅផលវិជ្ជមាននោះទេ, ១២-មាតាបិតាមានកាតព្វកិច្ច ធ្វើឲ្យគ្រួសារទទួលបាននូវភាពកក់ក្ដៅ សុខដុមរមនា ទើប គ្រួសារជៀសផុតពីបញ្ហាគ្រឿងញៀន ៕

ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង ខេត្តកោះកុង៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ...
25/08/2026

ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ខេត្តកោះកុង៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តកោះកុង រៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តកោះកុង និងដុតបំផ្លាញគ្រឿងញៀននៅទីតាំងអាកាសយានដ្ឋានកោះកុង។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកជំទាវ ឈី វ៉ា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង និងឯកឧត្តម ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ថ្នាំញៀនត្រូវបានដកហូតតាមរយៈអំណាចសាលក្រម និងសាលដីកាស្ថាពរ ដើម្បីសម្រេចរឹបអូសបំផ្លាញចោលសរុបថ្នាំញៀនមានចំនួន ៦៥ សំណុំរឿង (ទម្ងន់សរុប ៤,៤៨៣ គីឡូក្រាម និង ១៤.៤ ក្រាម)។

គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៤,០៨១ ដុំ, ៣៨៥ កញ្ចប់, ៣៨ កំណាត់ទុយោ និងថ្នាំគ្រាប់ WY ២ គ្រាប់ មានទម្ងន់សរុបស្មើនឹង ៤,០៧១ គីឡូក្រាម និង ៥២០.៤ ក្រាម (ថ្លឹងទាំងសំបក)។ ថ្នាំញៀនប្រភេទកេតាមីន ចំនួន ៤១៥ ដុំ មានទម្ងន់ស្មើនឹង ៤១១ គីឡូក្រាម និង ៤៩៤ ក្រាម (ថ្លឹងទាំងសំបក) ឧបករណ៍សម្រាប់ជក់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន៕

សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនករណីបង្ហោះចែកចាយវីដេអូយុវវ័យប្រុសស្រី ២នា...
22/08/2026

សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនករណីបង្ហោះចែកចាយវីដេអូយុវវ័យប្រុសស្រី ២នាក់ ជក់បារីអេឡិចត្រូនិកឡើងវង្វេងស្មារតី

ប្រតិភូនគរបាលជាតិកម្ពុជា ចូលរួមកិច្ចប្រជុំ IDEC លើកទី ៤០ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន នៅប្រទេសអាហ្សង់ទីនអាហ្ស...
22/08/2026

ប្រតិភូនគរបាលជាតិកម្ពុជា ចូលរួមកិច្ចប្រជុំ IDEC លើកទី ៤០ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន នៅប្រទេសអាហ្សង់ទីន

អាហ្សង់ទីន៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រតិភូនគរបាលជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ IDEC (International Drug Enforcement Conference - សន្និសីទអន្តរជាតិនៃភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន) លើកទី ៤០។

កិច្ចប្រជុំដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែសីហា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះ លោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និង លោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតំណាងឲ្យកម្ពុជាចូលរួមជាមួយប្រតិភូជាង ៥០០ នាក់ មកពីជាង ១២០ ប្រទេសជុំវិញពិភពលោក។

កិច្ចប្រជុំ IDEC លើកទី ៤០ នេះ ត្រូវបានរៀបចំឡើងដោយប្រទេសអាហ្សង់ទីន សហការជាមួយស្ថាប័ន DEA (Drug Enforcement Administration) របស់សហរដ្ឋអាមេរិក។

គោលបំណងចម្បងនៃសន្និសីទនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្រ្កាបបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន ក៏ដូចជាការចែករំលែកព័ត៌មាន បច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗក្នុងការតាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ រួមទាំងរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) និងការលាងលុយកខ្វក់ (Money Laundering)។ លើសពីនេះ កិច្ចប្រជុំក៏បានផ្តោតលើការទប់ស្កាត់ការរត់ពន្ធសារធាតុគីមីផ្សំ និងគ្រឿងញៀនសំយោគ (Synthetic Drugs) ដែលកំពុងក្លាយជាបញ្ហាប្រឈមសកល។

ការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំ IDEC លើកទី ៤០នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនគ្រប់ទម្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ដើម្បីរួមចំណែកដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមទាំងក្នុងតំបន់ និងសកលលោក៕

គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែសីហា ឆ្នា...
20/08/2026

គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារ

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ព្រមទាំងដុតបំផ្លាញគ្រឿងញៀន និងសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ជាង ១ ៣០០គីឡូក្រាម ដែលបង្ក្រាប និងរឹបអូសបានក្នុងភូមិសាស្ត្រខេត្តព្រះវិហារកន្លងមក។

ការដុតបំផ្លាញគ្រឿងញៀននេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ព្រមទាំងបង្ហាញពីការមិនអត់ឱនចំពោះការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនគ្រប់រូបភាព៕

នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អញ្ជើញចូលរួមក...
19/08/2026

នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹតបន្តឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ ៕

នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញចូលរ...
19/08/2026

នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការទប់ស្កាត់លំហូរគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិបនរយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ៕

នគរបាលកម្ពុជាអះអាងថា គ្រឿងញៀនជាង ១តោនច្រកក្នុងប៉ាវអង្ករអក្សរខ្មែរ ដែលសមត្ថកិច្ចឥណ្ឌូនេស៊ីចាប់បាន មិនមែននាំចេញពីកម្ពុជានោ...
16/08/2026

នគរបាលកម្ពុជាអះអាងថា គ្រឿងញៀនជាង ១តោនច្រកក្នុងប៉ាវអង្ករអក្សរខ្មែរ ដែលសមត្ថកិច្ចឥណ្ឌូនេស៊ីចាប់បាន មិនមែននាំចេញពីកម្ពុជានោះទេ

រាជធានីភ្នំពេញ៖ មន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជា បានអះអាងថា គ្រឿងញៀនជាង ១.៣តោន ដែលត្រូវបានវិចខ្ចប់ក្នុងប៉ាវអង្ករខ្មែរ ហើយត្រូវបានសមត្ថកិច្ចរបស់ឥណ្ឌូនេស៊ីចាប់បាននោះ មិនមែន នាំចេញពីកម្ពុជានោះទេ។

បើតាមការស្រាវជ្រាវគ្រឿងញៀនទាំងនោះនាំចេញពីតំបន់ត្រីកោណមាស ទៅប្រទេសថៃ តាមច្រកសមុទ្រ មុនទៅដល់ឥណ្ឌូនេស៊ី។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា តាមការស្រាវជ្រាវយ៉ាងម៉ត់ចត់ របស់មន្ត្រីនគរបាលជំនាញរបស់កម្ពុជា គ្រឿងញៀនចំនួនជាង ១.៣តោន ដែលត្រូវអាជ្ញាឥណ្ឌូនេស៊ីរឹបអូសបាននោះ គឺបាននាំចេញពីតំបន់ត្រីកោណមាស ទៅកាន់ប្រទេសថៃ (សមុទ្រថៃ) មុននឹងចេញដំណើរ ឆ្លងកាត់ព្រំដែនសមុទ្រឥណ្ឌូនេស៊ី។

ឯកឧត្តមនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបន្តថា ចំពោះប៉ាវអង្ករដែលដាក់គ្រឿងញៀនមានអក្សរខ្មែរនោះ គឺពួកឧក្រិដ្ឋជនអាចទិញពីព្រំដែនកម្ពុជា-ថៃ ឬត្រូវបានបោះពុម្ពនៅក្នុងប្រទេសថៃ ហើយយកទៅដាក់គ្រឿងញៀននោះ ដើម្បីទម្លាក់កំហុសដាក់ ឬសំអុយឈ្មោះប្រទេសកម្ពុជាតែប៉ុណ្ណោះ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ គ្រឿងញៀនប្រភេទកេតាមីន ទម្ងន់សរុប ១.៣តោន ត្រូវអាជ្ញាធរឥណ្ឌូណេស៊ីរឹបអូសបាន។ សារធាតុនេះដឹកចេញពីប្រទេសថៃ ប៉ុន្តែបន្លំច្រកក្នុងបាវអង្កខ្មែរ។

សារព័ត៌មា​ន Straits Times បានចុះផ្សាយថា សារធាតុនេះ គឺច្រកក្នុងបាវចំនួន ៦៥ ដឹកតាមនាវា MV King Sun ចេញពីប្រទេសថៃ តាំងតែពីខែកុម្ភៈមកម្ល៉េះ។ក្រោយអង្គភាពប្រឆាំងគ្រឿងញៀនឥណ្ឌូណេស៊ី តាមដានអស់រយៈពេលជាច្រើនខែ នៅទីបំផុតនាវាក៏ត្រូវបានស្ទាក់ចាប់ កាលពីថ្ងៃទី៦ ខែសីហា ក្នុងដែនទឹកឥណ្ឌូណេស៊ី។

ជាមួយនឹងការស្ទាក់ចាប់នាវានេះ កងកម្លាំងឥណ្ឌូណេស៊ី ក៏ចាប់ខ្លួននាវិក ៨នាក់ផងដែរ ក្នុងនោះមានជនជាតិមីយ៉ាន់ម៉ា ៧នាក់ និងតៃវ៉ាន់ម្នាក់។ គ្រឿងញៀនទាំងនេះ ត្រូវបានសមត្ថកិច្ចអះអាងថា អាចមានតម្លៃ ១១៦.៤៩លានដុល្លារអាមេរិក៕

Address

Preah Norodom Bvld (41), Sangkat Tonle Bassac, Khan Chamkar Mon
Phnom Penh
120101

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 09:00 - 15:00

Telephone

+85511 24 8888

Alerts

Be the first to know and let us send you an email when Anti-Drug Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share