BOREY CS-Mr TheaRith

BOREY CS-Mr TheaRith ផ្ទះវីឡាទោលបែបថៃ សម្រាប់គ្រួសារដ៏កក់ក្តៅ

បរទេសអាចទិញដីនៅកម្ពុជាបាន! តើទិញតាមរយៈមធ្យោបាយបែបណាខ្លះ?រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បានចែងថា មានតែរូបវន្តបុគ្គល ឬ នីតិបុគ្គល...
25/08/2021

បរទេសអាចទិញដីនៅកម្ពុជាបាន! តើទិញតាមរយៈមធ្យោបាយបែបណាខ្លះ?

រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បានចែងថា មានតែរូបវន្តបុគ្គល ឬ នីតិបុគ្គលដែលមានសញ្ជាតិខ្មែរប៉ុណ្ណោះ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។ ប៉ុន្តែច្បាប់កំពូលនេះ មិនបានចែងហាមឃាត់ជនបរទេសមិនឱ្យទិញ ឬវិនិយោគដីនៅកម្ពុជានោះទេ។

តើជនបរទេសអាចទិញដីនៅស្រុកខ្មែរតាមរយៈមធ្យោបាយបែបណាខ្លះ?

តាមការអនុវត្តជាក់ស្តែង ច្បាប់កម្ពុជាក៏បានទុកលទ្ធភាពឱ្យជនបរទេស អាចទិញដីធ្លីនៅស្រុកខ្មែរបានដែរ ពោលគឺត្រូវធ្វើឡើងតាមរយៈ ៤ វីធីសំខាន់ៗ រួមមាន៖

១) តាមរយៈតំណាងជាជនជាតិខ្មែរ

បរទេសអាចទិញដីបានតាមរយៈតំណាងជនជាតិខ្មែរ ប៉ុន្តែនៅលើប័ណ្ណកម្មសិទ្ធិត្រូវដាក់ឈ្មោះអ្នកតំណាងជាជនជាតិខ្មែរ។ ដើម្បីការពារដល់អ្នកវិនិយោគបរទេសទាំងនោះ ពួកគេត្រូវតែមានកិច្ចសន្យាធានាជាមួយអ្នកតំណាងរបស់ខ្លួន។

កិច្ចសន្យាធានា អាចធ្វើឡើងជាច្រើនប្រភេទដូចជា កិច្ចសន្យាហ៊ីប៉ូតែក កិច្ចសន្យាជួលរយៈពេលវែង ឬកិច្ចសន្យាកម្ចីជាដើម។ ប៉ុន្តែកិច្ចសន្យាដែលពេញនិយម និងមានសុវត្ថិភាពជាងគេ គឺកិច្ចសន្យាហ៊ីប៉ូតែក មានន័យថា ជនជាតិខ្មែរម្នាក់នោះសុំកម្ចីពីបរទេសមកទិញដី ដូច្នេះប្លង់ដីត្រូវជាប់ហ៊ីប៉ូតែក ដូចក្នុងករណីដែលយើងខ្ចីលុយធនាគារទិញដីដូច្នោះដែរ។ (អានបន្ថែម និងបន្ថែមថាហ៊ីប៉ូតែកគឺជាអ្វី)

និយាយឱ្យងាយយល់ អ្នកតំណាងខ្មែរមានឈ្មោះលើប្លង់មែន តែគ្មានសិទ្ធិលក់ ឬផ្ទេរ កម្មសិទ្ធិដោយគ្មានការអនុញ្ញាតពីម្ចាស់ហ៊ីប៉ូតែកដែលជាជនបរទេសឡើយ។ ដូច្នេះ ភាគីទាំងពីរត្រូវយកប្លង់ដីនោះទៅដាក់ហ៊ីប៉ូតែកជាមួយនឹងសុរិយោដីឱ្យបានត្រឹមត្រូវ។

២) តាមរយៈក្រុមហ៊ុនសាជីវកម្មដែលមានម្ចាស់ខ្មែរយ៉ាងហោច ៥១% ឬហៅថា Land Holding Company

វិធីនេះ ជនបរទេសអាចកាន់កាប់ដី ក្នុងនាមជាក្រុមហ៊ុនដែលមានសញ្ជាតិជាខ្មែរកាន់កាប់ភាគហ៊ុនយ៉ាងហោច ៥១% ហើយជនបរទេសកាន់កាប់៤៩%។ តាមរយៈវិធីនេះ ជនបរទេស ត្រូវបានការពារសិទ្ធិដោយកិច្ចសន្យាភាគហ៊ុន។

វិធីនេះទៀតសោត គឺមានការចំណាយខ្ពស់។ បើជនបរទេសនោះមានគោលបំណងបើកក្រុមហ៊ុនថ្មី ត្រូវចំណាយយ៉ាងហោចណាស់ ៤០០០ ទៅ ១២០០០ ដុល្លារ អាស្រ័យលើសេវាកម្មមេធាវី។ លើសពីនេះ ការបើកជាក្រុមហ៊ុនដើម្បីទិញដីបែបនេះ ជនបរទេសត្រូវមានកាតព្វកិច្ចបង់ពន្ធតាមផ្លូវច្បាប់ ដូចជាពន្ធលើប្រាក់ចំណូល ២០% ឬពន្ធប៉ាតង់ប្រចាំឆ្នាំជាដើម។ ដូច្នេះ វិធីនេះគួរប្រើក្នុងករណីមានការវិនិយោគទ្រង់ទ្រាយធំ។

ប៉ុន្តែ ករណីបរទេសមិនចង់បើកក្រុមហ៊ុនដោយខ្លួនឯង បរទេសក៏អាចប្រើក្រុមហ៊ុនសាជីវកម្ម ជាអ្នកតំណាងទិញ តាមរយៈកិច្ចកិច្ចសន្យាចងផ្សេងៗ ដូចជា កិច្ចសន្យាហ៊ីប៉ូតែក កិច្ចសន្យាជួលរយៈពេលវែង ឬកិច្ចសន្យាកម្ចី ដូចគ្នានឹងវិធីទី ១ ដូច្នោះដែរ។

៣) ទិញតាមរយៈក្រុមហ៊ុនបរធនបាល ឬ Trust Company

ច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ បរទេសអាចទិញដីនៅកម្ពុជាបានតាមរយៈក្រុមហ៊ុនបរធនបាល ដែលបានចុះបញ្ជីបរធនបាលកិច្ចនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។ ការទិញនេះ ក៏ត្រូវធ្វើលិខិតបរធនកិច្ច ឬកិច្ចព្រមព្រៀងឈរឈ្មោះអនុលោមទៅតាមលក្ខខណ្ឌនៃច្បាប់ផងដែរ។

ក្រុមហ៊ុនប្រភេទនេះ ជាក្រុមហ៊ុនកាន់កាប់ ឬគ្រប់គ្រងទ្រព្យសម្បត្តិ ដែលអ្នកបង្កើតធនបាលកិច្ច (ហៅថាអនុប្បទានយី អាណត្តិទាយក ឬបរធនបាលទាយក) ផ្ទេរទ្រព្យសម្បត្តិនោះទៅកាន់បរធនបាល ដែលជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ ដើម្បីប្រយោជន៍អ្នកដទៃ (ហៅថា អត្ថាគាហក)។

និយាយឱ្យងាយយល់ គឺទិញតាមរយៈក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះនឹងមានទំនួលខុសត្រូវខ្ពស់ ដោយក្រុមហ៊ុនបរធនបាលដើរតួរជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឱ្យជនបរទេស ដោយគ្មានសិទ្ធិយកទៅលក់ បន្តឡើយ ទោះជាដីនោះជាឈ្មោះកម្មសិទ្ធិរបស់ក្រុមហ៊ុនក៏ដោយ។ ការទិញដោយវិធីនេះ ជនបរទេសនឹងទទួលបានទំនុកចិត្តខ្ពស់ ហើយមិនបាច់ខាតបង់ចំណាយបើកក្រុមហ៊ុនដោយខ្លួនឯង។

៤) ការចូលសញ្ញាតិខ្មែរ

មធ្យោបាយមួយទៀតនោះ គឺតាមច្បាប់ចូលសញ្ជាតិកាលពីឆ្នាំ១៩៩៦ របស់កម្ពុជា បានចែងថា ជនបរទេសទាំងឡាយដែលទទួលបានសញ្ជាតិខ្មែរពីព្រះមហាក្សត្រ មានសិទ្ធិទិញដី និងក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លី ដូចពលរដ្ឋកម្ពុជាស្របច្បាប់ដែរ។

យ៉ាងណាក្ដីសម្រាប់ជនបរទេសដែលមិនចង់ស្មុគស្មាញក្នុងការទិញដី ពួកគេអាចក្លាយជាម្ចាស់កម្មសិទ្ធិលើអគារសហកម្មសិទ្ធិចាប់ពីជាន់ទី១ ឡើងទៅបានដោយងាយស្រួល និងស្រប់ច្បាប់ ឧទាហរណ៍អគារខុនដូចជាដើម។ (អានបន្ថែម)

#ទំព័រដើម » ព័ត៌មានអចលនទ្រព្យ » ព័ត៌មានក្នុងស្រុក »

 #ចំណេះដឹង! តើការផ្ទេរកម្មសិទិ្ធអចលនទ្រព្យមានទម្រង់បែបណា?ភ្នំពេញៈ ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ជាការផ្ទេរហានិភ័យ ហើយវាអា...
13/08/2021

#ចំណេះដឹង!
តើការផ្ទេរកម្មសិទិ្ធអចលនទ្រព្យមានទម្រង់បែបណា?
ភ្នំពេញៈ ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ជាការផ្ទេរហានិភ័យ ហើយវាអាស្រ័យតាមប្រភេទនៃកិច្ចសន្យានីមួយៗ។ ការផ្ទេរកម្មសិទ្ធិ សិទ្ធិលើកម្មវត្ថុក្នុងកិច្ចសន្យាលក់ទិញ ត្រូវអនុវត្តទៅតាមគោលការណ៏ទូទៅដែលបានកំណត់ស្ដីពី ការបង្កើត ការផ្ទេរ និងការកែប្រែនូវសិទ្ធិប្រត្យក្ស ដោយការព្រមព្រៀង។

បើកម្មវត្ថុនៃកិច្ចសន្យាលក់ទិញ ជាសិទ្ធិលើទ្រព្យសម្បត្តក្រៅពីកម្មសិទ្ធិ ការផ្ទេរសិទ្ធិទាំងនោះ ត្រូវអនុវត្តទៅតាមគោលការណ៏ទូទៅ ដែលទាក់ទងនឹងការផ្ទេរសិទ្ធិនីមួយៗនោះ។ ប៉ុន្តែការផ្ទេរសិទ្ធិលើអចលនវត្ថុ គឺត្រូវធ្វើឡើងនៅក្រសួងដែលមានសមត្ថកិច្ច ការផ្ទេរកម្មសិទ្ធិត្រូវចាត់ទុកជាបានសម្រេច ចាប់ពីពេលបានចុះបញ្ជីកិច្ចសន្យានោះនៅអង្គភាពសុរិយោដី។

ចំពោះអចលវត្ថុ ការផ្ទេរសិទ្ធិរបស់អ្នកលក់ ឲ្យទៅអ្នកទិញទុកជាត្រឹមត្រូវ ហើយតតិយជនជំទាស់មិនបាន លុះត្រាតែធ្វើការចុះបញ្ជីតាមបញ្ញត្តិរបស់ច្បាប់ (មាត្រា១៣៥នៃក្រមរដ្ឋប្បវេណី)។ តាមបទបញ្ញត្តិនៅក្នុងមាត្រានេះ វាមិនមែនជាលក្ខខណ្ឌសុពលភាពនៃកិច្ចសន្យាលក់ទិញអចលនវត្ថុនោះទេ តែវាជាលក្ខខណ្ខតតាំងចំពោះតតិយជនតែប៉ុណ្ណោះ មានន័យថាបើគូភាគី មិនបានធ្វើការចុះបញ្ជីឲ្យត្រឹមត្រូវតាមច្បាប់ទេ គូភាគីមិនអាចយកសិទ្ធិរបស់ខ្លួន ដែលមានចំពោះអចលនវត្ថុនោះ ទៅតតាំងចំពោះអ្នកផ្សេងទៀតបានឡើយ។ ដូចនេះដើម្បីអាចតតាំងចំពោះតតិយជនបាន គឺមានតែការចុះបញ្ជីតែមួយគត់។

តាមច្បាប់ភូមិបាលឆ្នាំ២០០១ មាត្រា៦៥ វាក្យខ័ណ្ឌ១បានចែងថា ការផ្ទេរកម្មសិទ្ធិដែលតតិយជនជំទាស់លែងបាន លុះត្រាតែកិច្ចសន្យា លក់ទិញ អចលនវត្ថុនោះ ត្រូវបានធ្វើឡើងដោយជាលាយល័ក្ខអក្សរ តាមទម្រង់លិខិតយថាភូត ដែលធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ច ហើយត្រូវបានចុះបញ្ជីនៅក្នុងអង្គភាពសុរិយោដី។

ដូចនេះ ការទិញលក់អចលនទ្រព្យ មិនថាដី ឬផ្ទះ ចាំបាច់តម្រូវឲ្យមានការផ្ទេរកម្មសិទ្ធិពីម្ចាស់អចលនទ្រព្យ ទៅកាន់អ្នកទិញដើម្បីបញ្ចៀសបញ្ហាផ្សេងៗ។ ជាការពិតថា បញ្ហាទាំងនេះអាចមានលក្ខណៈស្មុគស្មាញ ដែលពេលខ្លះគេចាំបាច់ត្រូវស្វែងរកអ្នកច្បាប់ ឬក៏មេធាវី ឬសារការី ជាជំនួយដើម្បីធានាឲ្យមានសុវត្ថិភាពខាងផ្លូវច្បាប់ និងពន្យល់បំភ្លឺជុំវិញចំនុចសំខាន់ៗជាមូលដ្ឋានខ្លះ ដែលប្រជាពលរដ្ឋគួរតែដឹង៕

ប្រភព: .com
Support by : 𝐁𝐨𝐫𝐞𝐲 𝐂𝐒

🎉🎉ការបើកលក់បន្ថែមគម្រោងទី៣  #តម្លៃត្រឹមតែ49,999$ស្ថិតនៅទីតាំងកំពុងមានការអភិវឌ្ឍន៍ខ្លាំង ជាប់ផ្លូវរដ្ឋ (ផ្លូវ130) 4គីឡូម៉...
12/08/2021

🎉🎉ការបើកលក់បន្ថែមគម្រោងទី៣ #តម្លៃត្រឹមតែ49,999$ស្ថិតនៅទីតាំងកំពុងមានការអភិវឌ្ឍន៍ខ្លាំង ជាប់ផ្លូវរដ្ឋ (ផ្លូវ130) 4គីឡូម៉ែត្រពីបឹងតាមោក ដែលជាគម្រោងសាងសង់របស់រដ្ឋាភិបាល
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
🎁🎁 រួមទាំងការថែមជួនដ៏ច្រើនសន្ធឹកសន្ធាប់:
#ម៉ាសុីនត្រជាក់ ៤គ្រឿង
#ម៉ាសុីនទឹកក្តៅ_ទឹកត្រជាក់ ៣គ្រឿង
#ម៉ាសុីនបឺតក្លិន ១គ្រឿង
#ទូរចានលើក្រោម ១ឈុត
#ចង្ក្រាអគ្គិសនី ១គ្រឿង
#ទូរទឹកកកយ៉ាងធំ ១គ្រឿង
នឹងកាត់ប្លង់រឹង100%ដោយឥតគិតថ្លៃ
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
#រចនាសម្ព័ន្ធក្នុងបុរី: មានប្រព័ន្ធលូរ ប្រព័ន្ធទឹក_ភ្លើង(32A) រួចជាស្រេច
មានសួនច្បារ អាងហែលទឹក ឃ្លឹបហាត់ប្រាណ ម៉ាត អ្នកសម្អាតតាមផ្លូវ សន្តិសុខ24ម៉ោង
នឹងមានការធានាសំណង់រយ:ពេល1ឆ្នាំពេញ

#ព័ត៌មានលម្អិត : 078 796 975 /
096 735 9798 / 088 720 8701

12/08/2021
🤔តើលោកអ្នកត្រូវរៀបចំ​ឯកសារអ្វីខ្លះ មុនពេលស្នើសុំឥណទានទិញផ្ទះ?​ឥណទានទិញផ្ទះ គឺជាជម្រើសដែលពេញនិយមមួយពីសំណាក់អតិថិជនដែលស្វែ...
10/08/2021

🤔តើលោកអ្នកត្រូវរៀបចំ​ឯកសារអ្វីខ្លះ មុនពេលស្នើសុំឥណទានទិញផ្ទះ?​

ឥណទានទិញផ្ទះ គឺជាជម្រើសដែលពេញនិយមមួយពីសំណាក់អតិថិជនដែលស្វែងរកទិញលំនៅដ្ឋាននា ពេលបច្ចុប្បន្ន។ កម្ចីធនាគារដើម្បីទិញលំនៅដ្ឋានបានអនុញ្ញាតអោយម្ចាស់ផ្ទះជាច្រើន ដែលមិនធ្លាប់ មានលទ្ធភាពទិញផ្ទះពីមុនបែរជាអាចទិញបាន ទោះបីជាពួកគេមិនមានប្រាក់សន្សំគ្រប់គ្រាន់នឹង តម្លៃផ្ទះក៏ដោយ។

ថ្វីបើការខ្ចីប្រាក់ដើម្បីទិញផ្ទះ គឺជារឿងសាមញ្ញ និងមិនមែនជារឿងថ្មីក៏ពិតមែន ប៉ុន្តែវាមានចំនុច សំខាន់ៗមួយចំនួនដែលលោកអ្នកត្រូវដឹងជាមុន ដើម្បីសន្សំពេលវេលា និងថវិការរបស់លោកអ្នក ដែលបានដាក់ពាក្យស្នើកម្ចីទាំងនោះ។

ខាងក្រោមនេះគឺឯកសារសំខាន់ៗ ដែលលោកអ្នកគួរដឹងមុនពេលដាក់ស្នើកម្ចីផ្ទះ៖

#១. កំណត់ប្រភពចំណូលរបស់ខ្លួន
ជាទូទៅ អ្នកដែលអាចមានលទ្ធភាពស្នើសុំកម្ចី ដើម្បីទទួលបានការអនុម័តពីខាងធនាគារ គឺជាបុគ្គលដែលមានប្រាក់ចំណូលត្រឹមត្រូវ។ ក្នុងនោះ បុគ្គលស្នើសុំកម្ចីអាចមានប្រភពចំណូលបែងចែក ជាប្រភេទណាមួយក្នុងចំនោមទាំងពីរយ៉ាងគឺ ចំណូលពីប្រាក់បៀរវត្ស និងចំណូលពីរបរអាជីវកម្ម។
ក. ចំណូលពីប្រាក់បៀរវត្ស (រឺប្រាក់ខែ)
សម្រាប់លោកអ្នកដែលមានចំណូលជាប្រាក់បៀរវត្ស ឯកសារដែលលោកអ្នកត្រូវមាន រឺរៀបចំមានដូចជា៖
• សៀវភៅធនាគារ រឺរបាយការណ៍ធនាគារ រឺលិខិតទទួលប្រាក់ខែតិចបំផុត៣ខែចុងក្រោយ
• កិច្ចសន្យាការងារ រឺលិខិតបញ្ជាក់ការងារចេញដោយក្រុមហ៊ុន
• ប្រវត្តិរូបសង្ខេប
• អត្តសញ្ញាណបណ្ណ រឺលិខិតឆ្លងដែន
• កិច្ចសន្យាទិញលក់ រឺពង្រៀងកិច្ចសន្យាទិញលក់
• លិខិតអនុញ្ញាតអោយធនាគារឆែកមើលប្រវត្តិឥណទានរបស់លោកអ្នក (ជាទូទៅធនាគារជាអ្នករៀបចំឯកសារជូនលោកអ្នក ដោយលោកអ្នកត្រូវផ្តិតមេដៃដើម្បីអនុញ្ញាត)
ខ. ចំណូលពីមុខរបរ រឺជំនួញផ្ទាល់ខ្លួន
សម្រាប់លោកអ្នកដែលមានចំណូលជាប្រាក់បៀរវត្ស ឯកសារដែលលោកអ្នកត្រូវមាន រឺរៀបចំមានដូចជា៖
• ប៉ាតង់ចុងក្រោយ
• អាជ្ញាប័ណ្ណលើមុខរបរ
• លក្ខន្តិកៈក្រុមហ៊ុន រឺវញ្ញាបនបត្រក្រុមហ៊ុន
• សៀវភៅធនាគារ រឺរបាយការណ៍ធនាគារ
• របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរយៈពេល២ឆ្នាំចុងក្រោយ
• វិក័យប័ត្រទិញ រឺលក់៣ខែចុងក្រោយ
• ព័ត៌មានពីក្រុមហ៊ុន (បើមាន)
• អត្តសញ្ញាណប័ណ្ណ រឺលិខិតឆ្លងដែន
• កិច្ចសន្យាទិញលក់ រឺពង្រៀងកិច្ចសន្យាទិញលក់
• លិខិតអនុញ្ញាតអោយធនាគារឆែកមើលប្រវត្តិឥណទានរបស់លោកអ្នក (ជាទូទៅធនាគារជាអ្នករៀបចំឯកសារជូនលោកអ្នក ដោយលោកអ្នកត្រូវផ្តិតមេដៃដើម្បីអនុញ្ញាត)។
#២. ឯកសារផ្សេងៗ
គួរបញ្ចាក់ថា ឯកសារដែលមានរៀបរាប់ខាងលើ គឺជាឯកសារដែលធនាគារនីមួយៗក្នុងប្រទេសកម្ពុជានិយមតម្រូវអោយមាននៅពេលដែលដាក់ស្នើឥណទានជំហានដំបូងបង្អស់។ ប៉ុន្តែនៅពេលដែលធនាគារបានសិក្សាជាក់លាក់ទៅលើករណីរបស់លោកអ្នក ជូនកាលពួកគេអាចនឹងស្នើសុំអោយអ្នករៀបចំឯកសារច្រើនជាងនោះ ដោយមើលតាមស្ថានភាពជាក់ស្តែង។ ឧទាហរណ៍ ប្រសិនបើលោកអ្នកមានកម្ចីរួមជាមួយភាគីម្នាក់ទៀត ហើយភាគីម្នាក់ទៀតជាជនបរទេស ខាងធនាគារអាចនឹងស្នើសុំដល់ទិដ្ឋាការស្នាក់នៅរបស់ពួកគេជាដើម។ ជួនកាល មានធនាគារខ្លះក៏អាចស្នើសុំ លិខិតបញ្ជាក់ភាពនៅលីវ ប្រសិនជាលោកអ្នកមិនទាន់រៀបអាពាហ៌ពិពាហ៌។
ក្រៅពីឯកសារទាំងនេះ នៅមានសំនុំឯកសារជាច្រើនមុខទៀត ដែលលោកអ្នកនឹងត្រូវរៀបចំ ចុះហត្ថលេខា និងផ្តិតមេដៃ ដែលភាគច្រើនគឺជាការរៀបចំរវាងភាគីខាងធនាគារ និងខាងម្ចាស់ផ្ទះ (ជាពិសេសប្រសិនជាលោកអ្នកទិញផ្ទះក្នុងបុរីជាដើម)។ លើសពីនេះទៅទៀត លោកអ្នកក៍អាចតម្រូវអោយផ្តល់ព័ត៌មានអំពីគេហដ្ឋានដែលអ្នកបានទិញអោយបានពិស្តារ។ ឧទាហរណ៍ រូបថតរឺវីដេអូពីស្ថានភាពសំណង់ រូបស្ថាបត្យកម្មខាងក្រៅ ផែនទីផ្ទះ ល។
ដោយសារតែធនាគារនីមួយៗអាចនឹងតម្រូវអោយភាគីអ្នកខ្ចីរៀបចំឯកសារផ្សេងៗគ្នា
បន្តិចបន្តួច ដូច្នេះលោកអ្នកអាចត្រួតពិនិត្យតម្រូវការរបស់ធនាគារនោះអោយបានម៉ត់ចត់ ដើម្បីជៀសវាងចំនាយពេលច្រើនក្នុងការរៀបចំព័ត៌មានទាំងនោះ៕

 #ផ្ទះស្អាត ទីតាំងល្អ (ជាប់ផ្លូវរដ្ឋ) គុណភាពសំណង់រឹងមាំ សន្តិសុខ24ម៉ោង    🎉🎉តម្លៃកាន់តែពិសេស38,000$ទិញភ្លាម...!ចូលនៅភ្លា...
10/08/2021

#ផ្ទះស្អាត ទីតាំងល្អ (ជាប់ផ្លូវរដ្ឋ) គុណភាពសំណង់រឹងមាំ សន្តិសុខ24ម៉ោង
🎉🎉តម្លៃកាន់តែពិសេស38,000$
ទិញភ្លាម...!ចូលនៅភ្លាម...!
#ថែមជួនសម្ភារះប្រើប្រាស់ក្នុងផ្ទះច្រើនសន្ធឹកសន្ធាប់
#នឹងកាត់ប្លង់រឹង100%ឥតគិតថ្លៃ
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
🏡 #រចនាសម្ព័ន្ធក្នុងបុរី គឺៈ
_ មានផ្លូវប៉ូតង់10m 8m មានការរៀបចំនូវប្រព័ន្ធលូរ ប្រព័ន្ធទឹក_ភ្លើង (32A) រួចជាស្រេច
_មានសួនច្បារ អាងហែលទឹក ឃ្លឹបហាត់ប្រាណ
ប្រញាប់ឡើងប្រមូលសិន4ផ្ទះចុងក្រោយ 3ថ្ងៃទៀតតែប៉ុណ្ណោះ

😘😘សាកស្រមៃមើលថាបើមកពីធ្វើការនឿយហត់ ដល់ផ្ទះវិញឃើញផ្ទះវីឡាដ៏ស្រស់ស្អាតមួយបែបនេះជារបស់ខ្លួន អារម្មណ៍យ៉ាងណាទៅណ៎?
10/08/2021

😘😘សាកស្រមៃមើលថាបើមកពីធ្វើការនឿយហត់ ដល់ផ្ទះវិញឃើញផ្ទះវីឡាដ៏ស្រស់ស្អាតមួយបែបនេះជារបស់ខ្លួន អារម្មណ៍យ៉ាងណាទៅណ៎?

 #បុរី_សុីអេស  តម្លៃ38000$🎉🎉ទិញភ្លាម ចូលរស់នៅភ្លាម!!  #ថែមជួនសម្ភារៈប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ :    _ ម៉ាសុីនត្រជា...
06/08/2021

#បុរី_សុីអេស តម្លៃ38000$
🎉🎉ទិញភ្លាម ចូលរស់នៅភ្លាម!!

#ថែមជួនសម្ភារៈប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ :
_ ម៉ាសុីនត្រជាក់ ៤គ្រឿង
_ ម៉ាសុីនទឹកក្តៅ_ទឹកត្រជាក់ ៣គ្រឿង
_ ម៉ាសុីនបឺតក្លិន ១គ្រឿង
_ ចង្គ្រានអគ្គិសនី ១គ្រឿង
_ ទូរចានលើក្រោម ១ឈុត
_ ទូរទឹកកកយ៉ាងធំ ១គ្រឿង
នឹងកាត់ប្លងរឹង100% ដោយឥតគិតថ្លៃ

 #គន្លឹះ9យ៉ាងក្នុងការទិញផ្ទះលើកដំបូង #ដើម្បី​ជា​គន្លឹះ​សម្រាប់អ្នកទាំងអស់គ្នា​ក្នុងការសម្រេចចិត្តឱ្យបានល្អប្រសើរបំផុត​ក្...
06/08/2021

#គន្លឹះ9យ៉ាងក្នុងការទិញផ្ទះលើកដំបូង

#ដើម្បី​ជា​គន្លឹះ​សម្រាប់អ្នកទាំងអស់គ្នា​ក្នុងការសម្រេចចិត្តឱ្យបានល្អប្រសើរបំផុត​ក្នុងការទិញផ្ទះលើកដំបូងនោះ_គំនិត​សូមចែករំលែក​ចំណុច​៩យ៉ាង_ដើម្បីឱ្យអ្នកទិញផ្ទះទីមួយបានជោគជ័យ!

១.​ #ដំបូងត្រូវមើល​ប្លង់កម្មសិទ្ធិអចលនទ្រព្យ
ប្លង់កម្មសិទ្ធិអចលនទ្រព្យគឺជាវត្ថុតាងដ៏សំខាន់មួយ​សម្រាប់ការសម្រេចចចិត្ត​ទិញផ្ទះរបស់អ្នក។ ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានប្រភេទប្លង់កម្មសិទ្ធជាច្រើនដែលក្នុងនោះភាសានិយាយសាមញ្ញចូលចិត្តហៅថាប្លង់រឹងឈរ ឬប្លង់បំបែកក្បាលដី(វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ) និងប្លង់រឹងដេក (ប័ណ្ណ​សំគាល់​សិទ្ធិកាន់កាប់​អចលនវត្ថុ) និងប្លង់មួយប្រភេទ​ទៀតហៅថាប្លង់ទន់ (ចេញត្រឹមសង្កាត់ខណ្ឌ)។ ដូចនេះ​ អ្នកត្រូវដឹង​ថា អចលនទ្រព្យ​ដែលអ្នកកំពុងតែចង់ទិញនោះ មានប្លង់កម្មសិទ្ធិ​ស្របច្បាប់ដែរទេ? (ល្អបំផុតគឺមានប្លង់រឹងដែល​អាផ្តល់ទំនុកចិត្តដល់យើង តែតំបន់ខ្លះគឺមានត្រឹមតែប្លង់ទន់ប៉ុណ្ណោះ) តើផ្ទះដែលអ្នកទិញ​អាច​មានទំនាស់ ឬជម្លោះកម្មសិទ្ធដែរឬទេ? ប្រសិនបើអ្នកថ្មីសម្រាប់ការទិញលក់អចលនវត្ថុ អ្នកគួរចៀសវាង​ទិញផ្ទះដែលមានប្លង់កម្មសិទ្ធមិនច្បាស់លាស់ និង​ប្លង់ដែលមានទំនាស់ ដែលអាច​បង្កភាពឈឺក្បាលជាច្រើនដល់អ្នក។ យុទ្ធសាស្ត្រល្អបំផុតមុនពេលទិញ ឬកក់លុយនោះ អ្នកអាច​ស៊ឺបសួរពីមន្ត្រីសូរិយោដីត្រួតពិនិត្យភាពស្របច្បាប់ជាមុន ឬក៏ស្វែងរក​ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ​ដែលមានជំនាញវិជ្ជាជិវៈសម្រាប់ជួយប្រឹក្សាយោបល់ដល់អ្នក។

២. #មើលទីតាំង
អ្នកដែលធ្លាប់​មានបទពិសោធន៍ច្រើនក្នុងការទិញផ្ទះ គាត់តែងតែនិយាយថា “ទិញផ្ទះ អ្វីដែលសំខាន់បំផុតគឺទីតាំង ទីតាំង ទីតាំង”។ ព្រោះថា ទីតាំងគឺជាកត្តាដ៏សំខាន់មួយដែលជះឥទ្ធិពលលើការឡើងថ្លៃតម្លៃអចលនវត្ថុនោះ។ ប្រសិនបើផ្ទះរបស់អ្នកស្ថិតនៅទីតាំងដែល​សមប្រកប ទីដែលមានមនុស្សឆ្លងកាត់ច្រើន ទោះបីជាស្ថានភាព​ទីផ្សារអចលនវត្ថុ​ធ្លាក់ចុះ ឬនៅត្រឹង ក៏នឹងមិនអាច​ទាញទម្លាក់តម្លៃរបស់អចលនវត្ថុអ្នកដែរ។ ទោះបីជាអ្នកទិញផ្ទះសម្រាប់រស់នៅក៏ដោយ កត្តាទីតាំងពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងការលក់បន្តទៀតដើម្បីបានចំណេញ។ ប្រសិនបើអ្នកមានលទ្ធភាព អ្នកមិនគួររិះថាំតម្លៃ​ខុសគ្នាបន្តិចបន្តួច ហើយជ្រើសរើសផ្ទះដែលមានទីតាំងមិនអំណោយផលនោះទេ។ ដូចនេះ ប្រសិនបើអ្នក​រំពឹងចង់បានចំណេញច្រើនពីផ្ទះដែលអ្នកបានទិញនោះ នៅពេលដែលអ្នកសម្រេចចិត្តទិញផ្ទះណាមួយ អ្វីដែលអ្នកត្រូវគិតពិចារណានោះគឺ​ជ្រើសរើស​ទីតាំងដែលល្អ។ ធ្វើដូចនេះទើបអ្នកអាចទទួលបានផលចំណេញច្រើនពីការវិនិយោគទិញផ្ទះនេះ។

៣. #មើលគុណភាព
គុណភាពសំណង់គឺជាង​បញ្ហាចម្បងមួយដែលអ្នកគួរតែ​ប្រយ័ត្នប្រយែង ដែលអាចប៉ះពាល់​ដល់គុណភាពរស់នៅ​របស់អ្នក និងប៉ះពាល់ដល់ការដាក់លក់បន្ត។ ប្រសិនបើអ្នកទិញផ្ទះតពីគេ អ្នកគួរតែស្វះស្វែងរកអ្នកដែលជំនាញមើលពីសំណង់ដើម្បីជួយឱ្យជាយោបល់ពីគុណភាពផ្ទះ។ប្រសិនបើអ្នកទិញផ្ទះពី​បុរី អ្នកគួរតែទៅមើលផ្ទះដែលគេកំពុងសាងសង់ ឬស៊ឺបសួរព័ត៌មានអំពីគុណភាពផ្ទះពីអ្នកដែលធ្លាប់ទិញពីមុន ឬអ្នកគួរតែជ្រើសរើសអ្នកអភិវឌ្ឍន៍លំនៅដ្ឋានដែលល្បីឈ្មោះដើម្បីកាត់បន្ថយហានិភ័យ។ ដូចបាន​លើកឡើងខាងលើអញ្ចឹង គុណភាពសំណង់នឹងជះឥទ្ធពលយ៉ាងខ្លាំងសម្រាប់ការលក់បន្ត និងតម្លៃផ្ទះនៅពេលខាងមុខ។

៤. #ពិនិត្យមើលម៉ូដផ្ទះ
ម៉ូដផ្ទះគឺជារឿងដែលសំខាន់ផងដែរ​សម្រាប់ការរស់នៅសម័យថ្មីនេះ។ ដូចនេះ អ្នកគួរតែពិចារណា​ម៉ូដផ្ទះណាដែលមើលទៅស្អាតទាន់សម័យ (ដែលងាយស្រួលក្នុងការលក់ចេញយកចំណេញវិញក្នុងពេលខាងមុខ) និងការរចនា​ខាងក្នុងដែលមានភាពទូលាយ មានការប្រើប្រាស់លំហបានល្អ ព្រមទាំងមានកម្ពស់ខ្ពស់ស្រឡះ។

៥. #មើលគ្រឿងបរិក្ខារខាងក្នុងរបស់ផ្ទះ
ទោះបីជាកត្តាចម្បង ៗ ដូចជាប្លង់កម្មសិទ្ធ ទីតាំងភូមិសាស្ត្ររបស់ផ្ទះ ម៉ូដផ្ទះ ទំហំផ្ទះជះឥទ្ធិពលខ្លាំងក៏ដោយ ក៏អ្នកមិនត្រូវភ្លេចគិតលើគ្រឿងបរិក្ខារខាងក្នុងផ្ទះនោះទេ ព្រោះវាក៏ជះឥទ្ធិពលលើតម្លៃផ្ទះផងដែរ។ អ្នកគួរតែពិនិត្យមើលថាតើផ្ទះដែលអ្នកចង់ទិញ​មាន​ឧបករណ៍ និងបរិក្ខាបំពាក់អ្វីខ្លះ? តើមានគុណភាពល្អដែរទេ? ជាពិសេស​សម្រាប់ការទិញផ្ទះពីអ្នកអភិវឌ្ឍន៍លំនៅដ្ឋានមួយនួនបំពាក់គ្រឿងប្រើប្រាស់​គុណភាពអន់ ដែលធ្វើឱ្យអ្នកឈឺក្បាល​ផ្លាស់ប្តូរ​ញឹកញាប់នៅពេលដែលអ្នករស់នៅ។

៦. #ពិនិត្យមើលបរិស្ថាន និងបរិយាកាស
បរិយាកាស​នៅជុំវិញផ្ទះ ឬតំបន់ដែលអ្នករស់នៅគឺជះឥទ្ធិពលយ៉ាងខ្លាំង​ដល់គុណភាពរស់នៅរបស់អ្នកផងដែរ​។ ដូចនេះ អ្នកគួរតែជ្រើសរើសតំបន់ណាដែលមានសោភ័ណ្ឌភាព ឬជាតំបន់ដែលសាកសម​នឹងអ្នករស់នៅ។ បច្ចុប្បន្ន ការរស់នៅបែបមានសួនច្បារបៃតង និងផ្កាចម្រុះពណ៌ស្រស់ស្អាត ឬជិតតំបន់មានសួនគឺជា​ជម្រើសដ៏ល្អសម្រាប់ការរស់នៅ ហើយប្រាកដណាស់ក៏ល្អសម្រាប់ការលក់បន្តយកចំណេញផងដែរ។ ព្រោះថា នៅពេលដែលមនុស្សមានជីវភាពកាន់តែប្រសើរ ពួកគេនឹងមានតម្រូវការរស់នៅកាន់តែសម្បូរបែបនិងស៊ីវីឡៃផងដែរ។

៧. #មើលកិច្ចសន្យាទិញលក់
កិច្ចសន្យាគឺជាមូលដ្ឋានចំបងសម្រាប់ការពារអ្នកពីហានិភ័យនានា ដូចនេះអ្នកត្រូវពិនិត្យមើលថា កិច្ចសន្យានោះ​បានការពារហានិភ័យអ្នកដែរទេ? នៅក្នុងកិច្ចសន្យា រយៈពេលអនុវត្តការរំលោភលើកិច្ចសន្យា និងវិធីសាស្ត្រសំណងគួរតែត្រូវបានកំណត់យ៉ាងច្បាស់ដើម្បីការពារអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ឬអ្នកលក់ផ្ទះឱ្យអ្នក ពីការពន្យារពេលប្រគល់ផ្ទះដោយសារបញ្ហាផ្សេងៗនិងចៀសវាងជម្លោះនៅពេលការរំលោភកិច្ចសន្យា។ ប្រសិនបើអ្នកមានបទពិសោធន៍ ឬចំណេះដឹងផ្លូវច្បាប់ អ្នកគួរតែពឹងពាក់ មេធាវីឬ អ្នកដែលមានជំនាញច្បាប់ទិញលក់អចលនទ្រព្យដើម្បីប្រឹក្សាចៀសវាង​កំហុសផ្សេងៗដែលអាចកើតមានឡើង ដែលនាំឱ្យខាតបង់​លុយ​រាប់ម៉ឺនដុល្លារ។

៨. #មើលពីការគ្រប់គ្រងបុរី (ប្រសិនបើអ្នកទិញផ្ទះពីបុរី)
បច្ចុប្បន្ន និងអនាគតខាងមុខ មនុស្ស​កាន់តែច្រើនឡើងនឹងជ្រើសរើស​ការទិញផ្ទះ និងរស់នៅ នៅក្នុងបុរី ព្រោះវាជា​ការរស់នៅបែបថ្មី ដែលមានផាសុខភាព និងសុវត្ថិភាព។ ដូចនេះហើយ នៅពេលអ្នកទិញផ្ទះពីគម្រោងណាមួយ អ្នកក៏ត្រូវផ្តោតលើសេវាថែទាំ និងសេវាកម្មសន្តិសុខ​បុរីផងដែរ។ ហេតុអ្វី? ព្រោះថា ប្រសិនមិនមានការគ្រប់គ្រងល្អទេ មិនមានសុខសុវត្ថិភាពទេ ការរស់នៅនឹងមិនមានការកក់ក្តៅ និងផាសុខភាព ដែលជះឥទ្ធិពលខ្លាំង​ទៅលើកេរ្តិ៍ឈ្មោះតំបន់ដែលអ្នករស់នៅ និងទាញតម្លៃអចលនវត្ថុនៅទីនោះ​មិនឱ្យងើបបាន។ ចូរអ្នកស្រមៃមើល ប្រសិនបើទីធ្លាបុរីមិនស្អាត មិនមានរបៀប រញ៉េរញ៉ៃ ចូលទៅងងឹតស្លុង​ ហើយមិនមានសុវត្ថិភាព អ្នកនឹងចង់ទិញ ឬចូលរស់នៅក្នុងផ្ទះនៅតំបន់នោះដែរឬទេ?

៩. #មើលពីច្បាប់សាងសង់ ឬលិខិតអនុញ្ញាតិសាងសង់
ប្រសិនបើអ្នកទិញផ្ទះពីអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន​ អ្នកគួរតែ​សុំមើលច្បាប់ពាក់ព័ន្ធនានាដើម្បីបញ្ជាក់ថាគម្រោងនេះពិតជាស្របច្បាប់ ដែលនឹងមិនប្រឈម​នឹងការរឹបអូស ឬឈូសឆាយវិញនៅថ្ងៃអនាគត (ដែលបញ្ហានេះតែងតែកើតមានជាហូហែរ)។

: ហាក់ គីមថុង
#ប្រភព: គំនិត

______✨ #កក់ភ្លាម_ចូលនៅភ្លាម✨______💵កក់ឥឡូវនេះ___នឹងទទួលបានតម្លៃពិសេសត្រឹមតែ38,000$___ជាមួយនិងការថែមជូនដ៏អស្ចារ្យ😲🎉✰✰✰✰✰...
01/08/2021

______✨ #កក់ភ្លាម_ចូលនៅភ្លាម✨______
💵កក់ឥឡូវនេះ___នឹងទទួលបានតម្លៃពិសេសត្រឹមតែ38,000$___ជាមួយនិងការថែមជូនដ៏អស្ចារ្យ😲🎉

✰✰✰✰✰ ✰✰✰✰✰
🎁 កាត់ប្លង់រឹងជូន 100%
🎁 ម៉ាសុីនត្រជាក់4️⃣គ្រឿង
🎁 ម៉ាសុីនទឹកក្តៅ-ទឹកត្រជាក់3️⃣គ្រឿង
🎁 ចង្ក្រានអគ្គិសនី1️⃣គ្រឿង
🎁 ម៉ាស៊ីនបឺតក្លិន1️⃣គ្រឿង
🎁 ទូរចានលើក្រោម1️⃣ឈុត
———————————————————————
#លក្ខណៈពិសេសរបស់វីឡា
🏘ប្រភេទវីឡាទោលកូនកាត់សម័យថ្មី
🏡3បន្ទប់គេង
🏡3បន្ទប់ទឹក
🏡បន្ទប់ទទួលភ្ញៀវ1
🏡ផ្ទះបាយ1
🏡ចំណតឡានធំមួយ
🏡មានសួនច្បារមុខផ្ទះ6m ខាងក្រោយ3m សងខាងផ្ទះ 2m
———————————————————————
⛩ #ហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី៖ មានអាងហែលទឹក មានក្លឹបហាត់ប្រាណ ម៉ាត ហាងកាហ្វេ ផ្លូវបេតុង 8ម៉ែត្រ 10 ម៉ែត្រ សួនច្បារ ប្រព័ន្ធទឹក លូ ប្រព័ន្ធភ្លើង 32A រួចជាស្រេច

☎️ #ព័ត៌មានលម្អិតទំនាក់ទំនងលេខការិយាល័យផ្ទាល់​ :
☏𝐬𝐦𝐚𝐫𝐭 : 096 858 9099
☏𝐂𝐞𝐥𝐥𝐜𝐚𝐫𝐝 : 017 611 057
☏𝐌𝐞𝐭𝐟𝐨𝐧𝐞 : 088 720 8701

ទិញ...ភ្លាម...ចូលនៅ...ភ្លាម!! #ចំណាយត្រឹមតែ $38,000 នឹងក្លាយជាម្ចាស់ផ្ទះវីឡាទោល ដ៏ល្អប្រណិត។ សល់តែ4ផ្ទះទៀតតែប៉ុណ្ណោះ!! _...
30/07/2021

ទិញ...ភ្លាម...ចូលនៅ...ភ្លាម!!
#ចំណាយត្រឹមតែ $38,000 នឹងក្លាយជាម្ចាស់ផ្ទះវីឡាទោល ដ៏ល្អប្រណិត។
សល់តែ4ផ្ទះទៀតតែប៉ុណ្ណោះ!!
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
!! ... !! ... !!
ួនប្លង់រឹង100%
្ភារៈប្រើប្រាស់ក្នុងផ្ទះតម្លៃលើស$5000
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
#រចនាសម្ព័ន្ធក្នុង បុរី គឺៈ
_មានផ្លូវប៊ូតង់8m & 10m
_បានរៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹក_ភ្លើងរដ្ឋ(32A)
_មានសួនច្បារ អាងហែលទឹក ឃ្លឹបហាត់ប្រាណ
_សន្តិសុខយាម24ម៉ោង

📲សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកលេខទូរស័ព្ទខាងក្រោមៈ👇👇
សូមអរគុណ.....!

🏘️ #វីឡា​ទោលដំបូលក្បឿង_ការរចនាម៉ូដបែបសុីវីល័យ_សាកសមជាមួយមនុស្សសម័យថ្មី_ការរស់នៅបែបឯកជនភាព_បរិកាសល្អ_និងមានផាសុខភាពខ្ពស់💞...
30/07/2021

🏘️ #វីឡា​ទោលដំបូលក្បឿង_ការរចនាម៉ូដបែបសុីវីល័យ_សាកសមជាមួយមនុស្សសម័យថ្មី_ការរស់នៅបែបឯកជនភាព_បរិកាសល្អ_និងមានផាសុខភាពខ្ពស់💞
📣🔔💥 #5ផ្ទះចុងក្រោយ_តម្លៃ​ត្រឹមតែ$59.999✰🗝🏡
#លក្ខណៈពិសេសរបស់វីឡា
✅ប្រភេទវីឡាទោលកូនកាត់2021
✅3បន្ទប់គេង
✅4បន្ទប់ទឹក
✅បន្ទប់ទទួលភ្ញៀវ1
✅ផ្ទះបាយ1
✅ចំណតឡានធំមួយ
✅មានសួនច្បារមុខផ្ទះ6𝐦 ខាងក្រោយ2𝐦 សងខាងផ្ទះ 2𝐦
=============================

🤝 #ផ្តល់ជូនការធានា
𒊹ធានាលើសំណង់រយៈពេល2ឆ្នាំ
𒊹មានអ្នកសំអាតតាមដងផ្លូវ និងសន្តិសុខយាមការ24ម៉ោង
𒊹មានប្រព័ន្ធទឹករដ្ឋ ភ្លើងរដ្ឋ (32𝐀)
𒊹មានការដាក់ប្រព័ន្ធលូ ផ្លូវបេតុង ធានាបានមិនលិចទឹក
𒊹គ្រឹះអាចសង់ឡើងមួយជាន់ទៀតបាន
𒊹មានការចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់
=============================
⛩ #ហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី៖ មានអាងហែលទឹក មានក្លឹបហាត់ប្រាណ ម៉ាត ហាងកាហ្វេ ផ្លូវបេតុង សួនច្បារ ប្រព័ន្ធទឹក លូ រួចជាស្រេច
🏡សូមអញ្ជើញមកទស្សនាទីតាំង និង ផ្ទះគំរូ
សូមអរគុណ🙏
==============================
📲 #ពត៌មានលម្អិតទំនាក់ទំនងលេខការិយាល័យផ្ទាល់​ :
☎️𝐬𝐦𝐚𝐫𝐭 : 096 858 9099
☎️𝐂𝐞𝐥𝐥𝐜𝐚𝐫𝐝 : 017 611 057
☎️𝐌𝐞𝐭𝐟𝐨𝐧𝐞 : 088 720 8701
=============================

Address

Tnot Kphos Village, Sangkat Ponsaing, Khan Prek Pnov
Phnom Penh
855

Telephone

+85581752493

Website

Alerts

Be the first to know and let us send you an email when BOREY CS-Mr TheaRith posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share