គ្លីនិកឯកទេសឆ្អឹង និង សន្លាក់ Dr. Sik

  • Home
  • Cambodia
  • Phnom Penh
  • គ្លីនិកឯកទេសឆ្អឹង និង សន្លាក់ Dr. Sik

គ្លីនិកឯកទេសឆ្អឹង និង សន្លាក់ Dr. Sik វិជ្ជាជីវ: សុខុមាលភាព និង តម្លៃសមរម្យ

គ្លីនិកឯកទេសឆ្អឹង និង សន្លាក់ សុិក ធីរះ
មានទទួលព្យាបាល និងវះកាត់
• ឆ្អឹងបាក់បែក
• ជំងឺឆ្អឹង សន្លាក់ និងឈឺសរសៃ
• ជំងឺឆ្អឹងខ្នង (ឈឺចង្កេះ)
• តសរសៃឈាម និងសរសៃពួរ
• វះកាត់សន្លាក់ដោយឧបករណ៍ឆ្លុះ
• វះកាត់ប្តូរសន្លាក់ត្រគាក និងជង្គង់
រាល់ការព្យាបាល និងវះកាត់សុទ្ធតែត្រូវបានធ្វើឡើងដោយ វេជ្ជបណ្ឌិតឯកទេសជំនាញ ដែលបញ្ចប់ការសិក្សាមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ ទំនាក់ទំនងលេខទូរស័ព្ទ ០១២/ ០៩៨ ៨៧ ៥៧ ៨៧

ប្អូនប្រុសអាយុ៤៣ឆ្នាំ គ្រោះថ្នាក់បាក់ឆ្អឹងស្មងជើងមានរបួសដាច់រហែកស្បែកហើយទៅរកការព្យាបាលបែបបុរាណមួយរយៈ ជាសំណាងល្អរបួសមិនមា...
17/08/2026

ប្អូនប្រុសអាយុ៤៣ឆ្នាំ គ្រោះថ្នាក់បាក់ឆ្អឹងស្មងជើងមានរបួសដាច់រហែកស្បែកហើយទៅរកការព្យាបាលបែបបុរាណមួយរយៈ ជាសំណាងល្អរបួសមិនមានការបង្កររោគទើងយើងអាចវះចោះស៊កដែកបញ្ចូលឆ្អឹងបាក់ ដោយមិនចាំបាច់វះបើកធំនៅកន្លែងបាក់នោះទេ ម្យ៉ាងដោយសារយើងមានម៉ាសុីន C-arm ជាជំនួយក៏ដូចជាឧបករណ៏វះទំនើប។ វះបាន ៣ថ្ងៃ យើងអោយគាត់រៀនដើរទ្បើងវិញ។ សូមជំរាបជូនប្រជាជនយើងថាការព្យាបាលបែបបុរាណលើឆ្អឹងបាក់ មិនមែនមានន័យថាខុសទាំងស្រុង ១០០% នោះទេ គ្រាន់តែថាករណីមានរបួសរហែកស្បែកដែលជាស្រទាប់ការពារការជ្រៀតចូលរបស់មេរោគ ធ្វើអោយរបួសប្រឈមនឹងការបង្ករខ្ទុះក្នុងឆ្អឹង ដែលធ្វើអោយការព្យាបាលកែកុនទ្បើងវិញប្រឈមបញ្ហាធ្ងន់ធ្ងរសំរាប់អ្នកជំងឺ។ សូមជូនពរបងប្អូនសុខភាពល្អ 🙏🙏🙏! បំណងល្អពី Dr S*K

អ្នកជំងឺ បរទេស  ដែលចូលមកព្យាបាលនៅពេទ្យខ្ញុំ ភាគច្រើន ជាជនជាតិហ្វីលីពិន  ជនជាតិកូរ៉េ និង ជាពិសេសគឺជនជាតិចិន សូមអរគុណ ដែលត...
04/10/2024

អ្នកជំងឺ បរទេស ដែលចូលមកព្យាបាលនៅពេទ្យខ្ញុំ ភាគច្រើន ជាជនជាតិហ្វីលីពិន ជនជាតិកូរ៉េ និង ជាពិសេសគឺជនជាតិចិន

សូមអរគុណ ដែលតែងតែផ្ដល់ទំនុកចិត្តលើ គ្លីនិក យើងខ្ញុំ
🙏🙏🙏🙏🙏

04.10.2024

ធ្លាប់តែលឺគេចាក់ PRP លើផ្ទៃមុខ   ឥឡូវវិធីសាស្រ្តថ្មីគឺចាក់PRP ក្នុងសន្លាក់ជង្គង់ ! PRP for Osteoarthritis គឺជាវីធីសាស្រ្...
04/10/2024

ធ្លាប់តែលឺគេចាក់ PRP លើផ្ទៃមុខ ឥឡូវវិធីសាស្រ្តថ្មីគឺចាក់PRP ក្នុងសន្លាក់ជង្គង់ !

PRP for Osteoarthritis គឺជាវីធីសាស្រ្តក្នុងព្យាបាលជំងឺសឹកសន្លាក់ឆ្អឹងខ្ចី និង រលាកសរសៃ អាចកាត់បន្ថយការឈឺចាប់ កាត់បន្ថយការគាំងសន្លាក់ និង ជួយអោយមុខងារជង្គង់កាន់តែមានភាពល្អប្រសើរជាងមុន !

PRR ( Platelet Rich Plasma ) គឺជាការចាក់បញ្ចូលនូវទឹកប្ល៉ាស្មា ដែលចំរាញ់ចេញពីឈាមរបស់អ្នកជំងឹផ្ទាល់ !

មន្ទីរសំរាកព្យាបាល រំដួលពេជ្រ 💎💎💎💎💎

ជម្ងឺលើសអាសុីត ( GOUT )៚រោគសញ្ញា~ ឈឺសន្លាក់ ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ ជាពិសេសម្រាមមេជើង~ ហើមនៅសន្លាក់ដែលឈឺ~ ក...
18/06/2024

ជម្ងឺលើសអាសុីត ( GOUT )

៚រោគសញ្ញា
~ ឈឺសន្លាក់ ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ ជាពិសេសម្រាមមេជើង
~ ហើមនៅសន្លាក់ដែលឈឺ
~ ក្ដៅខ្លួន
~ ឈឺសន្លាក់ខ្លាំងក្រោយពីពិសារ ស្រា ស្រាបៀរ គ្រឿងសមុទ្រ សាច់ក្រហម គ្រឿងក្នុងសាច់សត្វ
~ ឡើងដុំពកក្រោមស្បែក (ដុំកំណកជាតិអាស៊ីត)

៚សំរាប់អ្នកជំងឺឡើងជាតិអាស៊ីតគួរតែ៖
~ ជៀសវាងការបរិភោគអាហារដែលសំបូរជាតិពុយរីន
~ ពិសាទឹក តិចបំផុត ២លីត្រ ក្នុង១ថ្ងៃ
~ ជៀសវាងការពិសាគ្រឿងស្រវឹង
~ ពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេស ដើម្បីការឈានរកមូលហេតុនៃជំងឺ និងផលប៉ះពាល់សរីរាង្គផ្សេងៗដែលអាចកើតមាន។

ឯកទេសឆ្អឹង សន្លាក់ និង សរសៃ
លេខទូរស័ព្ទ: 098 666 908

 #ជំងឺរលាកសរសៃសាច់ដុំស្មាShoulderTendinitisជាការរលាកថង់ទ្រនាប់ និងសរសៃពួរសាច់ដុំស្មា ដែលធ្វើអោយមានការឈឺ រឺគាំងស្មា បណ្តា...
18/06/2024

#ជំងឺរលាកសរសៃសាច់ដុំស្មាShoulderTendinitis

ជាការរលាកថង់ទ្រនាប់ និងសរសៃពួរសាច់ដុំស្មា ដែលធ្វើអោយមានការឈឺ រឺគាំងស្មា បណ្តាលមកពីការប៉ះទង្គិចធ្ងន់ធ្ងរ រឺស្រាលនៅតំបន់នោះ

👉សញ្ញា
~ ឈឺចាប់តំបន់ស្មា
~ អ្នកជំងឺពិបាកធ្វើចលនាដៃ
~ ពិបាកលើកដៃឡើងលើ អេសខ្នង រឺសិតសក់
~ អ្នកជំងឺដែលរ៊ាំរៃ អាចគាំងស្មាលើកដៃលែងរួចតែម្តង

👉ការព្យាបាលស្ថិតលើកំរិតនៃការរលាក ផលវិបាកនៃជំងឺ និងការព្យាយាមហាត់ប្រាណស្តាស្មាដែលគាំងមកវិញ(សំរាប់អ្នកជំងឺរ៊ាំរៃ)

មន្ទីរសម្រាកព្យាបាល រំដួលពេជ្រ
ឯកទេសឆ្អឹងសន្លាក់និងសរសៃ

Tel : 098 666 908

 #ជំងឺរលាកនិងកៀបសរសៃកដៃCarpalTunnelSyndrome👉សញ្ញា អ្នកជំងឺភាគច្រើនមានអារម្មណ៍ថាឈឺ ស្ពឹក ជូនកាលមានអារម្មណ៍ថាក្រហាយ ក្តៅនៅ...
18/06/2024

#ជំងឺរលាកនិងកៀបសរសៃកដៃCarpalTunnelSyndrome
👉សញ្ញា
អ្នកជំងឺភាគច្រើនមានអារម្មណ៍ថាឈឺ ស្ពឹក ជូនកាលមានអារម្មណ៍ថាក្រហាយ ក្តៅនៅតំបន់កដៃ និងបាតដៃ
អ្នកជំងឺខ្លះមានអារម្មណ៍ខ្សោយដៃ ទន់ដៃនៅពេលប្រើប្រាស់ដៃ រឺធ្វើការមួយចំនួន ដូចជាចាប់កាន់អ្វីមួយ ការបើកឡាន ការប្រើប្រាស់កុំព្យូទ័រជាដើម

👉មូលហេតុ
~ អាចបណ្តាលមកពីការប៉ះទង្គិច រឺការធ្វើអ្វីដែលហួសប្រមាណនៅតំបន់កដៃ ដែលនាំអោយមានការរលាក
~ អាចមកពីការប៉ះពាល់ច្រំដែលជាប្រចាំ (Repitative Micro Trauma) ដូចជាការប្រើប្រាស់កុំព្យូទ័រ រឺធ្វើការងារណាដែលប៉ះផ្ទាល់នៅតំបន់នោះម្តងហើយម្តងទៀត...

👉ការព្យាបាល
អាស្រ័យទៅលើកំរឹតនៃការរលាក និងផលវិបាកនៃការរលាក

#ឯកទេសឆ្អឹងសន្លាក់សរសៃ

Tel: 098 666 908

18/06/2024

Address

ផ្លូវ 1962 កែងនឹង 1013 សង្កាត់ពោងពាយ ខ័ណ្ឌសែនសុខ ភ្នំពេញ
Phnom Penh
098666908

Telephone

012875787

Website

Alerts

Be the first to know and let us send you an email when គ្លីនិកឯកទេសឆ្អឹង និង សន្លាក់ Dr. Sik posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category