20/07/2026
🦟 គ្រុនឈាម មិនមានថ្នាំសម្លាប់មេរោគទេ! ការព្យាបាលត្រឹមត្រូវអាចជួយសង្គ្រោះជីវិតកុមារ។
ឪពុកម្តាយជាច្រើនគិតថា គ្រុនឈាមត្រូវការថ្នាំពិសេស ប៉ុន្តែ ការពិត គ្រុនឈាមមិនមានថ្នាំសម្លាប់មេរោគ (Dengue virus) ដោយផ្ទាល់ទេ។
✅ ការព្យាបាលសំខាន់គឺ៖
💧 ផ្តល់ជាតិទឹកឱ្យគ្រប់គ្រាន់
🌡️ គ្រប់គ្រងក្តៅខ្លួនដោយប្រើ Paracetamol (ជៀសវាង Ibuprofen និង Aspirin)
🩸 តាមដានសញ្ញាគ្រោះថ្នាក់ និងការបាត់បង់ជាតិទឹក
👨⚕️ ពិនិត្យដោយវេជ្ជបណ្ឌិត និងតាមដានឈាមនៅពេលចាំបាច់
🚨 សញ្ញាគ្រោះថ្នាក់ដែលត្រូវមកមន្ទីរពេទ្យភ្លាមៗ៖
❗ ក្អួតជាប់ៗ
❗ ឈឺពោះខ្លាំង
❗ ងងុយខ្លាំង ឬមិនសូវឆ្លើយតប
❗ ញ៉ាំ ឬផឹកមិនបាន
❗ ដៃជើងត្រជាក់
❗ មានឈាមចេញពីអញ្ចាញ ច្រមុះ ឬលាមកខ្មៅ
⚠️ កុំរង់ចាំឱ្យកូនធ្ងន់ ទើបនាំមកពេទ្យ។ ការវាយតម្លៃ និងតាមដានត្រឹមត្រូវ ជាពិសេសនៅថ្ងៃទី 3–7 នៃជំងឺ អាចការពារផលវិបាកធ្ងន់ធ្ងរ និងជួយឱ្យកូនជាសះស្បើយដោយសុវត្ថិភាព។
❤️ សុខភាពកូន គឺជាអាទិភាពរបស់យើង។ ប្រសិនបើកូនមានគ្រុនក្តៅខ្លាំង ឬសង្ស័យថាជាគ្រុនឈាម សូមនាំមកពិនិត្យឱ្យបានឆាប់។