Season Residence

Season Residence Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Season Residence, Phnom Penh.

16/11/2021

#ហេតុអស្ចារ្យចំឡែក៤យ៉ាង÷
------------------
[​១២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​អស្ចារ្យ​ចំឡែក​ ​៤​ ​យ៉ាង​ ​រមែង​កើត​ប្រាកដ​ ​ព្រោះ​ការ​កើត​នៃ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ហេតុ​ដែល​អស្ចារ្យ​ចំឡែក​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​
🩸ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោធិសត្វ​ ​ច្យុត​ចាក​ពួក​ទេវតា​ជាន់​តុសិត​ ​មានស្មារតី​

ដឹងខ្លួន​ ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​ ​ក្នុង​កាលណា​ ​កាលនោះ​ ​ពន្លឺ​ដ៏​លើសលុប​ ​ប្រមាណ​មិនបាន​ ​កន្លង​បង់​នូវ​អានុភាព​ ​ដ៏​ប្រសើរ​ ​របស់​ទេវតា​ទាំងឡាយ​ ​ក៏​កើត​ប្រាកដ​ ​ក្នុង​មនុស្សលោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ចំណែក​លោកន្តរិក​នរក​(​១​)​ ​ទាំងប៉ុន្មាន​ ​ដែល​ជាទី​ចំហ​ ​មិន​មាន​អ្វី​ទ្រ​ ​ខាងក្រោម​ជាទី​ងងឹត​ ​មានតែ​អ័ព្ទ​ងងឹតសូន្យសុង​ ​ពន្លឺ​ព្រះ​ចន្រ្ទ​ ​និង​ព្រះអាទិត្យ​ទាំងនេះ​ ​ដែល​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​(​២​)​ ​រមែង​ផ្សាយ​ទៅ​មិនដល់​(​៣​)​ ​លោកន្តរិក​នរក​ណា

​ពន្លឺ​ដ៏​លើសលុប​ ​ប្រមាណ​មិនបាន​ ​កន្លង​បង់​នូវ​អានុភាព​ដ៏​ប្រសើរ​ ​របស់​ទេវតា​ទាំងឡាយ​ ​ក៏​កើតមាន​ប្រាកដ​ ​ក្នុង​លោកន្តរិក​នរក​នោះ​ឯង​ ​ពួក​សត្វ​ណា​ ​ដែល​កើត​ក្នុង​លោកន្តរិក​នរក​នោះ​ ​សត្វ​ទាំងនោះ​ ​ក៏​ស្គាល់គ្នា​និង​គ្នា​ ​ដោយសារ​ពន្លឺ​នោះ​ថា​ ​ឱ​ហ្ន៎​ ​ពួក​សត្វ​ដទៃ​ ​មក​កើត​ក្នុង​ទីនេះ​ដែរ​តើ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ ​អស្ចារ្យ​ចំឡែក​ ​ទី១​ ​កើត​ប្រាកដ​ឡើង​ ​ព្រោះ​ការ​កើតឡើង​ ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​
🩸ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ពោធិសត្វ​ ​មានស្មារតី​ដឹងខ្លួន​ ​ប្រសូត​ចេញ​ចាក​ផ្ទៃ​នៃ​ព្រះមាតា​ ​ក្នុង​កាលណា​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ដែល​អស្ចារ្យ​ចំឡែក​ ​ទី២​ ​កើត​ប្រាកដ​ ​ព្រោះ​ការ​កើត​ ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​
🩸ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​បាន​ត្រាស់​ដឹង​ ​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ ​ក្នុង​កាលណា​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ ​អស្ចារ្យ​ចំឡែក​ ​ទី៣​ ​កើត​ប្រាកដ​ ​ព្រោះ​ការ​កើត​ ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​
🩸ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ព្រះ​តថាគត​ ​ញុំាង​ធម្មចក្រ​ដ៏​ប្រសើរ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​កាលណា​ ​កាលនោះ

​ពន្លឺ​ដ៏​លើសលុប​ ​ប្រមាណ​មិនបាន​ ​កន្លង​បង់​នូវ​អានុភាព​ ​ដ៏​ប្រសើរ​ ​របស់​ទេវតា​ទាំងឡាយ​ ​ក៏​កើតមាន​ប្រាកដ​ ​ក្នុង​មនុស្សលោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ចំណែក​លោកន្តរិក​នរក​ទាំងប៉ុន្មាន​ ​ដែល​ជាទី​ចំហ​ ​មិន​មាន​អ្វី​ទ្រ​ខាងក្រោម​ ​ជាទី​ងងឹត​ ​មានតែ​អ័ព្ទ​ងងឹតសូន្យសុង​ ​ពន្លឺ​នៃ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ទាំងនេះ​ ​ដែល​មាន​ឫទ្ធិ​ច្រើន​ ​យ៉ាងនេះ​ ​មាន​អានុភាព​ច្រើន​ ​យ៉ាងនេះ​ ​ក៏​រមែង​ផ្សាយ​ទៅ​មិនដល់​ ​ក្នុង​លោកន្តរិក​នរក​ណា​ ​ពន្លឺ​ដ៏​លើសលុប​ ​ប្រមាណ​មិនបាន​ ​កន្លង​បង់​នូវ​អានុភាព​ដ៏​ប្រសើរ​ ​របស់​ទេវតា​ទាំងឡាយ​ ​ក៏​កើតមាន​ប្រាកដ​ ​ក្នុង​លោកន្តរិក​នរក​នោះ​ឯង​ ​ពួក​សត្វ​ណា​ ​កើត​ក្នុង​លោកន្តរិក​នរក​នោះ​ ​សត្វ​ទាំងនោះ​ឯង​ ​ក៏​ស្គាល់គ្នា​និង​គ្នា​ ​ដោយសារ​ពន្លឺ​នោះ​ថា​ ​ឱ​ហ្ន៎​ ​មាន​ពួក​សត្វ​ដទៃ​ ​មក​កើត​ក្នុង​ទីនេះ​ដែរ​តើ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​អស្ចារ្យ​ចំឡែក​ ​ទី៤​ ​កើត​ប្រាកដ​ ​ព្រោះ​ការ​កើត​ ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​អស្ចារ្យ​ចំឡែក​ ​៤​ ​យ៉ាងនេះ​ឯង​ ​រមែង​កើត​ប្រាកដ​ ​ព្រោះ​ការ​កើត​ ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​
បិដក ភាគ ៤២ - ទំព័រទី ៣៣១
------------
#ព្រះអដ្ឋកថា​
​(​១​)​ ​នរក​ដែល​តាំងនៅ​ក្នុង​ចន្លោះ​ ​នៃ​ចក្រវាឡ​ ​៣ៗ​ ​ហៅថា​លោកន្ត​រៈ​ ​១​ ​ដូចជា​ឱកាស​ត្រង់​កណ្តាល​ ​នៃ​ប្រជុំ​កង់រទេះ​បី​ ​ៗ​ ​ឬ​បាត្រ​បី​ ​ដែលគេ​ដាក់ទល់គ្នា​និង​គ្នា​ ​នរក​នោះ​ឯង​ ​មាន​ទំហំ​ ​៨​ ​ពាន់​យោជន៍​ ​សត្វ​ដែល​កើត​ក្នុង​នរក​នោះ​ ​ព្រោះ​ធ្វើ​នូវ​កំហុស​ ​ដ៏​មាន​ទម្ងន់​ ​ចំពោះ​មាតាបិតា​ ​និង​សមណ​ព្រាហ្មណ៍​ ​ដែល​ប្រកបដោយ​ធម៌​ ​ឬ​ព្រោះ​អំពើ​ដទៃ​ ​ដ៏​ឆុតឆាប់​ ​មាន​សម្លាប់សត្វ​រាល់​ ​ៗ​ ​ថ្ងៃ​ ​ជាដើម​ ​សត្វ​នរក​ទាំងនោះ​ ​មានខ្លួន​ ​៣​ ​គាវុត​ ​មាន​ក្រចក​វែង​ ​ៗ​ ​ព្យួរ​ ​តែងតោង​នឹង​ជើងភ្នំ​ចក្រវាឡ​ ​ដោយ​ក្រចក​ ​ដូច​សត្វ​ប្រចៀវ​តោង​ដើមឈើ​។​ ​អដ្ឋកថា​។​ ​(​២​)​ ​មាន​ឫទ្ធិ​ច្រើន​ ​ដោយហេតុ​រះ​ឡើង​ម្តង​ ​បំភ្លឺ​បាន​ក្នុង​ទ្វីប​ ​៣​ ​មាន​អានុភាព​ច្រើន​ ​ដោយហេតុ​កំចាត់​បង់​ ​នូវ​ងងឹត​ ​បញ្ចេញ​ពន្លឺ​ចម្ងាយ​ ​៩​ ​សែន​យោជន៍​ ​ទៅ​ក្នុង​ទិស​មួយ​ ​ៗ​ ​។​ ​(​៣​)​ ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ទាំងនោះ​ ​ដើរ​ចំ​កណ្តាល​ភ្នំ​ចក្រវាឡ​ ​ឯ​លោកន្តរិក​នរក​ ​កន្លង​ហួស​ភ្នំ​ចក្រវាឡ​ទៅទៀត​ ​ព្រោះហេតុនោះ​ ​បាន​ជា​ពន្លឺ​នៃ​ព្រះអាទិត្យ​ ​ព្រះចន្ទ្រ​ ​ផ្សាយ​ទៅ​មិនដល់​ក្នុង​នរក​នោះ​។​ ​

🙏សូមអនុមោទនា..!

21/08/2018

គុណព្រះសម្មាសម្ពុ

Address

Phnom Penh
1

Telephone

077383879

Website

Alerts

Be the first to know and let us send you an email when Season Residence posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share