03/09/2026
តើជំងឺមហារីកថ្លើមមានរោគសញ្ញាអ្វីខ្លះ?
ជំងឺមហារីកថ្លើមច្រើនតែមិនមានអាការៈនៅដំណាក់កាលដំបូង។ ទោះជាយ៉ាងណាក៏ដោយ មានសញ្ញាព្រមានសំខាន់ៗដែលមិនគួរមើលរំលង៖
- ការសម្រកទម្ងន់ដែលមិនអាចពន្យល់បាន
- បាត់បង់ចំណង់អាហារ
- ឈឺពោះ ផ្នែកខាងលើខាងស្តាំ ហើមពោះ
- ភ្នែក ឬស្បែកលឿង (ខាន់លឿង)
* ជាពិសេសគួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកមាន៖
- ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទ B ឬ C
- ជំងឺថ្លើមដោយសារគ្រឿងស្រវឹង
- ប្រវត្តិគ្រួសារនៃជំងឺមហារីកថ្លើម
ជាទូទៅជំងឺមហារីកថ្លើមច្រើនកើតឡើងដោយស្ងៀមស្ងាត់ ហេតុដូចនេះត្រូវគប្បីតានដានសុខភាពជាប្រចាំ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។
#មន្ទីរពេទ្យកាល់ម៉ែត