KoN Nursee-កូន ពេទ្យ

Directions Website

KoN Nursee-កូន ពេទ្យ រៀនពេទ្យព្រោះចង់ចេះព្យាបាលបេះដូង YOU

ប្រយ័ត្ន​ផង! ឧស្សាហ៍ឡើងឈាម អាច​​គាំងបេះដូងករណី​ស្លាប់​បណ្តាលមកពីលើស​ឈាម រួម​មាន ខ្សោយ​បេះដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង...
03/01/2026

ប្រយ័ត្ន​ផង! ឧស្សាហ៍ឡើងឈាម អាច​​គាំងបេះដូង
ករណី​ស្លាប់​បណ្តាលមកពីលើស​ឈាម រួម​មាន ខ្សោយ​បេះដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង ជំងឺ​ថប់​បារម្ភ ជាដើម​ទាំងនោះ ភាគ​ច្រើន​កើត​លើ​​អ្នក​លើស​ឈាម។
គាំង​បេះដូង មាន​ន័យ​ថា ទាំង Systolic និង Diastolic hypertension សុទ្ធ​តែ​ជា​កត្តា​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់។ ករណី​កើន​សម្ពាធ​ឈាម​ជាង​មុន គឺ​បង្កើន​ហានិភ័យ​កាន់​តែ​ខ្លាំង​ឡើង ​ទោះ​បីកត្តា​បង្ក​គ្រោះ​ថ្នាក់​ចម្បង ដូច​ជា ​ទឹក​នោម​ផ្អែម ​ជក់បារី និង​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ មិន​មាន​ក៏​ដោយ ក៏​កត្តា​គ្រោះ​ថ្នាក់​បង្ក​ដោយ​ការ​ឡើង​សម្ពាធ​ឈាម​នៅ​តែ​មាន។
១- ជំងឺ​គាំង​បេះដូង​កើត​ឡើង​ដោយ​របៀប​ណា?
គាំង​បេះដូង គឺ​ជា​ជំងឺ​ដែល​គំរាម​កំហែង​ដល់​ជីវិត កើត​ឡើង​នៅ​ពេល​ដែល​ចរន្ត​លំហូរ​ឈាម​ទៅ​កាន់​បេះដូង ត្រូវ​រាំង​ខ្ទប់។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​ការ​កក​ដុំ​ខ្លាញ់ សម្រក​ទម្ងន់ និង​សារធាតុ​ផ្សេងៗ​ទៀត បង្កើត​ជា​ដុំ​កក​នៅ​ក្នុង​សរសៃ​ឈាម​អាកទែ ដែល​មាន​នាទី​នាំ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង។ ការ​បង្អាក់​ចរន្ត​ឈាម​ហូរ អាច​បណ្ដាល​ឲ្យ​ខូច​ខាត ឬ​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​សាច់ដុំ​បេះដូង។
ជំងឺ​ថប់​បារម្ភអាច​បង្ហាញ​បាន​តាម​រយៈ​រោគ​សញ្ញា​មួយ​ចំនួន ហើយ​រោគ​សញ្ញា​ជួប​ច្រើន​ជាង​គេ សម្ពាធ​ក្នុង​ទ្រូង តឹង ឈឺ ឬ​រមួល មាន​អារម្មណ៍​ឈឺក្នុង​ទ្រូង ឬ​ដៃ។ ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​គ្នា​ដែល​មាន​ជំងឺ​នេះ មាន​រោគ​សញ្ញា​ដូច​គ្នា​ ឬ​ធ្លាប់​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ដូច​គ្នា​នោះ​ដែរ។
២- លើស​ឈាម និង​គាំង​បេះដូង
ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់ បង្ក​ឡើង​មក​ពី​ការ​កក​ស្ទះ ធ្វើ​ឲ្យ​មាន​ជញ្ជាំង​រារាំង​ក្នុង​សរសៃ​ឈាម។ យូរៗ​ទៅ នឹង​បំផ្លាញ​សរសៃ​ឈាម​អាកទែ ងាយ​នឹង​បង្កើត​ជា​រនាំង​រាំង​ស្ទះ ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​ចង្អៀត។ អាការៈ​ប្រភេទ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ជំងឺ​គ្រិន​សរសៃ​ឈាម (Artherosclerosis)។
កំណក​ឈាម នឹង​ប្រែ​ក្លាយ​ទៅ​ជា​ទម្រង់​ដូច​សរសៃ​អាក់ទែ រឹង​ស្អិត។ ពេល​សរសៃ​ឈាម​បេះដូង​ស្ទះ​ដោយ​សារ​កំណក​រឹង​ស្អិត ឬ​កំណក​ឈាម នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ចរន្ត​ឈាម​ហូរ​ទៅ​សាច់​ដុំ​បេះដូង បណ្តាល​ឲ្យ​ខ្វះ​អុកស៊ីហ្សែន និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត។ ជា​លទ្ធផល ធ្វើ​ឲ្យ​ខូច​ខាត ឬ​ស្លាប់​ផ្នែក​ខ្លះ​នៃ​សាច់ដុំ​បេះដូង ដែល​យើង​ហៅ​ថា គាំងបេះដូង (Myocardial infarction) នេះ​ឯង។
ក្រៅ​ពី​ឈឺ​ទ្រូង ឬ​ដៃ មាន​អារម្មណ៍​មិន​ស្រួល អាការៈ​គាំង​បេះដូង អាច​បង្ហាញ​ការ​ឈឺ​ចាប់ ឬ​មិន​ស្រួល​ផ្នែក​ខ្នង កញ្ចឹង​ក ឬ​ថ្គាម​ផង​ដែរ។ ក្រៅពី​នេះ មាន​អាការៈ​ផ្សេង​ទៀត ដូច​ជា ចង្អោរ ដក​ដង្ហើម​ផុតៗ ឈឺ​ពោះ ឬ​ឈឺ​ក្បាល​មិន​ឈប់។
ករណី​គាំង​បេះដូង​ខ្លះ កើត​ឡើង​ភ្លាមៗ ប៉ុន្តែ​ពេល​ខ្លះ អ្នក​ជំងឺ​ជា​ច្រើនអាច​នឹង​ទទួល​សញ្ញា ឬ​រោគ​សញ្ញា​ជា​មុន អាចច្រើន​ម៉ោង ច្រើន​ថ្ងៃ ឬ​ច្រើន​អាទិត្យ​ក៏​មាន។ សញ្ញា​ព្រមាន​បញ្ហា​ដំបូង អាច​ជា​ឈឺ​ចុក​ទ្រូង​ខ្លាំង​ទៅៗ កើត​ឡើង​ដោយ​ការ​ធ្វើ​សកម្មភាព ហើយ​បាត់​ទៅ​វិញ​ក្រោយ​សម្រាក​ស្ងៀម។
ប្រសិន​បើ​គ្នា​យើង ឬ​មាន​អ្នក​ផ្ទៃ​ពោះធ្លាប់​មាន​សញ្ញា​ព្រមាន​បញ្ហា​ដំបូង​ណាមួយ ប្រញាប់​ទៅ​រក​ជំ​នួយ​​ភ្លាមៗ ទោះ​បី​ជា​មិន​ប្រាកដ​ថា ជា​អាការៈ​គាំង​បេះដូង​ក៏​ដោយ។ #ពេទ្យ

  Artery Anomaly (សរសៃឈាមបេះដូងខុសប្រក្រតី)១- អ្វី​ជា​ជំងឺ​សរសៃ​ឈាម​បេះដូង​ខុស​ប្រក្រតី?ជំងឺ​សរសៃ​ឈាម​បេះដូង​ខុស​ប្រក្រត...
03/01/2026

Artery Anomaly (សរសៃឈាមបេះដូងខុសប្រក្រតី)
១- អ្វី​ជា​ជំងឺ​សរសៃ​ឈាម​បេះដូង​ខុស​ប្រក្រតី?
ជំងឺ​សរសៃ​ឈាម​បេះដូង​ខុស​ប្រក្រតី កើត​ឡើង​ពេល​មាន​ការ​ប្រែ​ប្រួល​ទំហំ និង​រូបរាង​នៃ​សរសៃ​ឈាម​អាក់ទែ​តូចៗ ដែល​មាន​តួនាទី​នាំ​ឈាម​ទៅ​ចិញ្ចឹម​បេះ​ដូង។ ភាគ​ច្រើន​តែង​កើត​លើ​អ្នក​មាន​វិបត្តិ​អវយវៈ​ និង​ជំងឺ​បេះដូងពី​កំណើត។
២- កើត​ញឺកញាប់​ដែរ​ទេ?
បើ​មាន​ចម្ងល់​ពាក់​ព័ន្ធ​ជំងឺ​នេះ សូម​សាក​សួរ​វេជ្ជបណ្ឌិត​សម្រាប់​ព័ត៌មាន​បន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
ទោះ​ជា​ជំងឺ​សរសៃ​ឈាម​បេះដូង​ខុស​ប្រក្រតី​មាន​ច្រើន​ប្រភេទ​ក៏​ពិត​មែន ប៉ុន្តែ​មាន​តែប៉ុន្មាន​ប្រភេទ​ប៉ុណ្ណោះ​អាចបង្ក​ចេញ​ជា​រោគ​សញ្ញា​ អ្នកជំងឺ​ខ្លះ​មាន​តាំង​ពី​ក្មេង ​​ខ្លះ​ទៀត​ទាល់​តែ​ពេញ​វ័យ​ទើប​លេច​ចេញរោគ​សញ្ញា​ ហើយករណីខ្លះ​មិនមាន​សញ្ញា​អ្វីទាំងអស់​រហូត​ពេល​គាំង​បេះដូង​ស្លាប់ ​ទើប​ដឹង​ពី​មូលហេតុ។
រោគ​​សញ្ញា​កើត​មាន​លើ​បេប៊ី ​និងក្មេងៗ មាន​ដូច​ជា៖
– ស្បែក​ស្លេក
– បែក​ញើស
– មិន​ព្រម​បៅដោះ
– ពិបាក​ដក​ដង្ហើម។
ឯរោគ​សញ្ញា​លើ​ក្មេង​ជំទង់ ​មនុស្ស​ពេញវ័យ និង​ចាស់ៗ មាន៖
– ល្ហិត​ល្ហៃ
– ហត់​ពេល​ហាត់​ប្រាណ ឬ​សម្រាក
– សន្លប់​បាត់​ស្មារតី​ពេល​កំពុង​ហាត់​កីឡា
– ឈឺ​ទ្រូង​ពេល​ហាត់​ប្រាណ ឬ​ក្រោយ​ហាត់​ប្រាណ។
ករណី​គាំង​បេះដូង​ស្លាប់​ភ្លាមៗ ជា​មូលហេតុ​គួរ​ឲ្យ​ភ័យ​ខ្លាច​ជាង​គេ ​ដោយសារ​តែ​ពេល​ហាត់​ប្រាណ​សរសៃ​ឈាម ​អាច​នឹង​វេញ​ចូល​គ្នា​ ជាមួយ​​សរសៃ​ឈាម​ផ្សេង​ទៀត​បង្ក​ឲ្យ​ស្ទះ​លំហូរ​ឈាម​រត់​ទៅ​ចិញ្ចឹម​បេះដូង។
៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?
បើ​សិន​ជាយើង​ប្រទះ​ឃើញ​រោគសញ្ញា​ដូច​ខាង​លើ ឬ​រោគ​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?
មក​ទល់​នឹង​ពេល​នេះ គ្រូពេទ្យ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នៅ​ឡើយ ​ដោយ​សារ​ការ​វិវត្តនៃ​សរសៃ​ឈាម​តូចៗ​ទាំង​នេះ មាន​តាំង​ពី​អំឡុង​ពេល​បង្ក​កំណើត​ម្ល៉េះ​ តែ​មាន​អំណះ​អំណាង​ បង្ហាញ​ថា​ អ្នក​មាន​វិបត្តិ​បេះដូង​ពី​កំណើត ​ឧស្សាហ៍​ជួប​បញ្ហានេះ​ជាង​គេ​ ខណៈ​វិបត្តិ​បេះដូង​ទាំង​នោះ​រួម​មាន៖
– រោគ​ចតុសញ្ញា​​ហ្វាឡូ​ត (Tetralogy of Fallot )
– ជំងឺ​បេះដូង​ចំហ​ថត​រួម​គ្នា (Truncus Arteriosus)
– ជំងឺ​របត់​សរសៃ​ឈាម​ធំ​នៃ​បេះដូង​ (Transposition of The great arteries)
– ជំងឺ​ក្រិន​ប្រឹស​បេះដូង​នាំ​ឈាម​ទៅ​សួត (Pulmonary Valve Atresia)
– ជំងឺ​តំណ​លើស​ដែល​នាំ​ឈាម​ចេញ​ពី​ថត​បេះដូង​ក្រោម​ខាង​ស្ដាំ (DORV)
ការ​សិក្សា​ខ្លះ​សន្និដ្ឋាន​ថា អាចជា​ជំងឺ​តំណ​ពូជ​ ប៉ុន្តែ​មិន​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។ ​លើស​ពី​នេះ​ គេ​អាច​រក​ឃើញ​ថា ៥​ភាគរយ នៃ​អ្នក​ជំងឺធ្លាប់​​ស៊ក​បំពង់​តូចៗ​ចូល​តាម​សរសៃ​ឈាម​ដើម្បី​រក​មូលហេតុ​ឈឺ​បេះដូង​ ប្រឈម​នឹង​វិបត្តិ​នេះ។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កីឡាករ​អាជីព​ មនុស្ស​ចូល​ចិត្ត​ហាត់​ប្រាណ​ជា​ច្រើន​ម៉ោង​ជា​ប្រចាំ គឺ​សុទ្ធ​តែ​ប្រឈម​​គ្រោះ​ថ្នាក់​នេះ​ជាង​គេ​ អាច​គាំង​បេះដូង​ស្លាប់​ភ្លាមៗ​តែម្ដង។​ ១៥-៣៤ ភាគរយ​នៃ​កីឡាករ កីឡាករនី​វ័យ​ក្មេង​​ ស្លាប់​ដោយ​គាំង​បេះដូង ​ត្រូវ​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា​មាន​វិបត្តិ​សរសៃ​ឈាម​បេះដូង។
#ពេទ្យ #រោគសញ្ញា

  bronchitis (ជំងឺរលាកទងសួតរ៉ាំរ៉ៃ)១- អ្វី​ទៅ​ជា​ជំងឺ រលាកទងសួតរ៉ាំរ៉ៃ?ជំងឺ​រលាក​ទង​សួត ​ជា​ការ​រលាក​បំពង់​ទង​សួត ដែល​នា...
01/01/2026

bronchitis (ជំងឺរលាកទងសួតរ៉ាំរ៉ៃ)
១- អ្វី​ទៅ​ជា​ជំងឺ រលាកទងសួតរ៉ាំរ៉ៃ?
ជំងឺ​រលាក​ទង​សួត ​ជា​ការ​រលាក​បំពង់​ទង​សួត ដែល​នាំ​ខ្យល់​ទៅ​កាន់​សួត ខណៈ​គ្នា​យើង​មាន​ជំងឺ​នេះ​ ជា​ទូទៅ​មាន​អាការៈ​ក្អក​ញឹក​ញាប់ ​មាន​ស្លេស្ម​ក្រាស់ ​និងគ្មាន​ពណ៌។ ជំងឺ​រលាក​ទង​សួត អាច​​ជា​ជំងឺ​ស្រួច​ស្រាវ ឬ​រ៉ាំរ៉ៃ។
ជំងឺ​រលាកទងសួតរ៉ាំរ៉ៃ គឺ​ជា​ប្រភេទ​មួយ​នៃ​ជំងឺស្ទះ​សួត​រ៉ាំរ៉ៃ (COPD – chronic obstructive pulmonary disease) ដែល​ជា​អាការៈ​រលាក​ទង​សួត នាំ​ឲ្យ​មាន​ស្លេស្ម​​ច្រើន ក្អក​ញឹកញាប់ និង​ពិបាក​ដក​ដង្ហើម។
២- ​ជំងឺរលាកទងសួតរ៉ាំរ៉ៃកើត​ឡើង​ញឹក​ញាប់ដែរ​ទេ?
ជំងឺ​រលាក​ទង​រ៉ាំរ៉ៃ ​កើត​ឡើង​ញឹកញាប់​ណាស់ ហើយ​ច្រើន​កើត​លើ​​ស្រីៗ ​ច្រើន​ជាងប្រុសៗ និង​កើត​ចំពោះ​មនុស្ស​គ្រប់​វ័យ។ ប៉ុន្តែ​យើងអាច​គ្រប់គ្រង បង្ការ ជំងឺ​នេះ​​បាន ​ដោយ​កាត់​បន្ថយ​កត្តា​គ្រោះ​ថ្នាក់។ ដើម្បី​ដឹង​ព័ត៌មាន​ច្រើន​ជាង​នេះ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម។
#រោគសញ្ញា
៣- រោគ​សញ្ញា​ជំងឺរលាកទងសួតរ៉ាំរ៉ៃមាន​អ្វី​ខ្លះ?
រោគសញ្ញា​នៃ​ជំងឺ​នេះ​មាន​ដូច​ជា៖
– ក្អក
– ស្លេស្ម ពណ៌ ស លឿងក្រមៅ ឬ​បៃតង
– អស់​កម្លាំង
– ពិបាក​ដក​ដង្ហើម
– គ្រុន​ក្ដៅ​តិច​តួច និង​គ្រុន​រងា
– មិន​ស្រួល​ក្នុង​ទ្រូង
អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ។ ដូច​នេះ​ ​បើ​មានក្តី​បារម្ភ​ពី​រោគ​សញ្ញា​ណា​មួយ​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម។
៤- ​ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?
​គួរ​ជួប​គ្រូពេទ្យ ​បើ​យើង​​មាន​បញ្ហា​ដូច​ខាង​ក្រោម៖
– ក្អក​យូរ ច្រើន​ជាង ៣សប្ដាហ៍
– ក្អក​ បង្ក​ឲ្យ​មាន​បញ្ហា​ដំណេក
– អាច​មាន​គ្រុន​ក្ដៅលើ ៣៨ ​អង្សារ​សេ
– មាន​ស្លេស្ម គ្មាន​ពណ៌
– ​ដង្ហើមឮ​សូរ​សំឡេងដូច​ហួច ឬ​ខ្លីៗ។
មូលហេតុបង្ក
៥- មូល​ហេតុ​បង្ក​ឲ្យ​កើត​ជំងឺរលាកទងសួតរ៉ាំរ៉ៃមាន​អ្វីខ្លះ?
ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ ជា​ទូទៅ​បង្ក​ដោយ​វីរុស ​ស្រដៀង​នឹង​វីរុស​​ជំងឺ​គ្រុន​ក្ដៅ ​និងផ្ដាសាយ​។ ថ្នាំ​ផ្សះ ​មិន​អាច​កម្ចាត់​វីរុស​បាន​ទេ ដូច​នេះ​ថ្នាំ​ប្រភេទ​នេះ​ ​មិន​មាន​ប្រសិទ្ធិភាព​ពេល​យើង​កើ​ត​ជំងឺ​រលាកទង​សួត​រ៉ាំរ៉ៃ​ដែរ។
ករណីខ្លះ ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ ​បណ្ដាល​មក​ពី​ការ​ជក់​បារី ការ​បំពុល​បរិយាកាស ធូលី ឬ​ឧស្ម័ន​ពុល ក្នុង​បរិយាកាស​ ឬ​នៅ​កន្លែង​ធ្វើ​ការ ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​បាន​ដូច​គ្នា។
៦- កត្តា​ប្រឈម​អ្វី​ខ្លះ​​នាំឲ្យ​កើត​​ជំងឺរលាកទងសួតរ៉ាំរ៉ៃ?
មាន​កត្តា​ប្រឈម​កើត​មាន​ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ មាន​ដូច​ជា៖
– ជក់​បារី៖ ​ជក់​បារី ឬ​​រស់​នៅ​ជាមួយ​អ្នក​ជក់​បារី ប្រឈម​ខ្ពស់​​កើត​ជំងឺ​រលាក​ទង​សួត​ស្រួច​ស្រាវ និង​រលាក​ទង​សួត​រ៉ាំរ៉ៃ។
– មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ៖ បញ្ហា​នេះ​ អាច​បណ្ដាល​មក​ពី​ជំងឺ​ស្រួច​ស្រាវ​ផ្សេង​ទៀត ​ដូច​ជា ​គ្រុន​ផ្ដាសាយ ឬ​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​កាន់​តែ​ចុះ​ខ្សោយ។ ​ចាស់ជរា ទារក និង​ក្មេង​តូច​ៗ ងាយកើត​មាន​ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ​ជាង​គេ។
– ការងារប៉ះ​ពាល់​​សារធាតុ​បង្ក​ជំងឺ៖ នេះ​ក៏​ជា​កត្តា​ប្រឈម​​នាំ​ឲ្យ​កើត​ជំងឺរលាក​ទង​សួត​រ៉ាំរ៉ៃ​កាន់​តែខ្ពស់ ​បើយើង​ធ្វើ​ការ​នៅ​ក្នុង​បរិយាកាស​មាន​សារធាតុ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សួត ដូចជា គ្រាប់​ធញ្ញជាតិ ​វាយនភណ្ឌ ឬ​ប៉ះពាល់​នឹង​ផ្សែង​សារធាតុ​គីមី។
– ច្រាល​ទឹក​អាស៊ីដ​ក្រពះ៖ អាការៈ​ក្រហាយ​ទ្រូង​ដោយ​សារ​ច្រាល​អាស៊ីដ​ក្រពះ អាច​ធ្វើ​ឲ្យ​រលាក​បំពង់​ក និង​ធ្វើ​ឲ្យ​យើង​​កាន់​តែ​ងាយ​វិវត្ត​ទៅ​ជា​រលាក​ទង​សួត។ #ពេទ្យ

  Otitis Media (ជំងឺ​អំបៅអំបែក​ស្រួចស្រាល់) #តើ​អ្វី​ទៅ​ជា​ជំងឺ​អំបៅអំបែក?ជំងឺ​អំបៅអំបែក​ស្រួច​ស្រាល់​គឺ​ជា​ការ​ឈឺ​ចាប់​...
01/01/2026

Otitis Media (ជំងឺ​អំបៅអំបែក​ស្រួចស្រាល់)
#តើ​អ្វី​ទៅ​ជា​ជំងឺ​អំបៅអំបែក?
ជំងឺ​អំបៅអំបែក​ស្រួច​ស្រាល់​គឺ​ជា​ការ​ឈឺ​ចាប់​នៃ​ការ​ក​រោគ​ក្នុង​ត្រចៀក។ ជំងឺអំបៅអំបែក​កើត​ឡើង​នៅ​ពេល​ដែល​តំបន់​ក្រោយ​ក្រដាស​ត្រចៀក​មាន​ការ​រលាក​ ឬ​ការ​រោគ​ក្នុង​នោះ។
#តើ​ជំងឺ​អំបៅអំបែក​មាន​រោគសញ្ញា​អ្វី​ខ្លះ?
កុមារ​និង​ក្មេង​តូច​ៗ​អាច​នឹង​ជួប​សញ្ញា​ដូចជា​៖
• យំ​​ច្រើន
• រង៉ែរង៉ៅ
• គេង​មិន​លក់
• ត្រចៀក​រមាស់​នៅមិន​សុខ
• ឈឺ​ត្រចៀក
• ឈឺ​ក្បាល
• ឈឺ​ក
• ណែន​ត្រចៀក
• មាន​ទឹក​រងៃ​ឬ​ខ្ទុះ​ចេញ​តាម​រន្ធ​ត្រចៀក
• ឡើង​កម្ដៅ
• ក្អួត
• រាក
• គ្មាន​លំនឹង​ពេល​ឈរ​
• ហឹង​ត្រចៀក
#តើកត្តា​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​អំបៅអំបែក?
បំពង់​​​ Eustachian ​ជា​រន្ធ​ឆ្លង​កាត់​ផ្ទាល់​ពី​ត្រចៀក​ទៅ​ផ្នែក​ខាង​ក្រោយ​នៃ​បំពង់​ក​។ ជំងឺ​អំបៅអំបែក​ស្រួច​ស្រាល់
​កើត​ឡើង​នៅ​ពេល​ដែល​បំពង់​នេះ​ហើម​ និង​ស្ទះ​មិន​អាច​មាន​ចរន្ត​ទឹក​ឆ្លង​កាត់​បាន។ ការ​ស្ទះ​នេះ​អាច​មាន​ការ​បង្ករោគ​បាន។ ចំពោះ​កុមារ​តូចៗ​វិញ​បំពង់​នេះ​មាន​ទម្រង់​ខ្លី​ និង​ទ្រេត​ជាង​កុមារ​ដែល​អាយុ​ច្រើន​ជាង ​ក៏​ដូចជា​មនុស្ស​ពេញ​វ័យ​ផង​ដែរ។ កត្តា​​ទាំង​នេះ​គឺ​ងាយ​នឹង​មាន​ការ​ក​រោគ។
បំពង់​ Eustachian​ មាន​ការ​ស្ទះ​និង​ហើម​ដែល​បណ្ដាល​មក​ពី​បញ្ហា​ដូចជា៖
• មាន​ប្រតិកម្ម
• ផ្ដាសាយ
• ផ្ដាសាយ​ធំ
• មាន​ការ​ក​រោគ​ក្នុង​ស៊ីនុស
• មាន​ការ​ហើម​កូន​កណ្ដុរ
• ផ្សែង​បារី
• បៅ​ទឹក​ពេល​ដេក
#តើ​អ្នក​ណា​ខ្លះ​អាច​ប្រឈម​នឹង​ជំងឺ​អំបៅអំបែក?
កត្តា​ដែល​ប្រឈម​នឹង​ជំងឺ​អំបៅអំបែក​មាន​ដូចជា​៖
• កុមារ​ដែល​មាន​អាយុ​ចន្លោះ​៦​ខែ​ទៅ​៣៦​ខែ
• ទារក​ដែល​បៀម​ក្បាល​ដោះ
• មាន​វត្តមាន​នៅ​ទារកដ្ឋាន​
• ប្រឈម​នឹង​ផ្សេង​បារី
• ប្រឈម​នឹង​ខ្យល់​ពុល
• ធ្លាប់​​ទៅ​កន្លែង​ដែល​មាន​រយៈកម្ពស់​ខ្ពស់
• មាន​ការ​ផ្លាស់​ប្ដូរ​បរិយាកាស
• រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​ត្រជាក់​ពេក
• ទើប​មាន​ផ្ដាសាយ​ធំ ក​រោគ​ក្នុង​ត្រចៀក​ និង​ស៊ីនុស
#ការ​ព្យាបាល
ភាគ​ច្រើន​គឺ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ។ គ្រូពេទ្យ​អាច​នឹង​ណែនាំ​វិធី​ខ្លះ​ៗ​ដើម្បី​អនុវត្ត​នៅ​ផ្ទះ​ដើម្បី​ព្យាបាល​ការ​ឈឺ​ចាប់​មុន​នឹង​ប្រើ​ថ្នាំ​ផ្សះ​ដើម្បី​ជៀសវាង​ផល​វិបាក​នៃ​ថ្នាំ។
គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​ប្រើ​វិធី​ខ្លះ​ៗ​នៅ​ផ្ទះ​ដូចជា​៖
• ស្អំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ត្រចៀក​ដែល​ប៉ះពាល់
• ប្រើ​ប្រាស់​ថ្នាំ​បន្តក់
• ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដូចជា​អ៊ីប៊ុយប្រផែន (ADVIL,MOTRIN) និង​ថ្នាំប៉ារ៉ា។

 #ឈឺចាប់ក្នុងសន្លាក់ឆ្អឹង(RHUMATISME)រោគនេះកើតឡើងដោយមានមេរោគចូលមកក្នុងសន្ធាក់ធំៗនៃរាងកាយមនុស្សយើង ដូចជាជើង ក្បាលជង្គង់ ស...
25/12/2025

#ឈឺចាប់ក្នុងសន្លាក់ឆ្អឹង(RHUMATISME)
រោគនេះកើតឡើងដោយមានមេរោគចូលមកក្នុងសន្ធាក់ធំៗនៃរាងកាយមនុស្សយើង ដូចជាជើង ក្បាលជង្គង់ ស្មា កដៃ ហើយសន្ធាក់តូចពុំសូវកើតរោគនេះទេ ។
១- សន្លាក់ហើម ក្រហម ក្តៅ ឈឺចាប់យ៉ាងខ្លាំង
២- ទឹកទៅសន្លាក់ឆ្អឹងកើនឡើង
៣- សាច់នៅជិតសន្លាក់ ក៏ហើមជាលំដាប់ដែរ
៤- មានគ្រុន (សីតុណ្ហភាព ៣៩ទៅ៤០ អង្សា )
# រោគជ្រៀតជ្រែក
រោគជ្រៀតជ្រែកនៃរោគឈឺចាប់ក្នុងសន្លាក់ឆ្អឹងគឺរោគ បេះដូង ។
#វិធីការពារ
ត្រូវចៀសវាងធាតុអាកាសសើមត្រជាក់ ខ្លាំង។
#វិធីរក្សារោគ
១- អោយអ្នកជម្ងឺដេកស្ងៀម
២- ត្រូវបរិភោគអាហាររាវ
៣- ត្រូវប្រើពពួកប្រេង (Salicylate de méthyl) លាបរឹតបរិវេណដែលឈឺចាប់នោះ ដោយរុំនឹងក្រណាត់ស្ដើង
៤- គួរប្រើទឹកក្ដៅដាក់ស្អំលើសន្លាក់ ដែលហើមឈឺចាប់នោះផង។
៥- ត្រូវហាត់ប្រាណឪ្យបានទៀងទាត់ ។ #ពេទ្យ

 #រោគក្អកមាន់(COQUELUCHE)រោគក្អកមាន់ ច្រើនកើតចំពោះក្មេងតូចៗ ពីអាយុ ២ ឆ្នាំ ទៅ ៥ ឆ្នាំហើយរោគនេះជារោគឆ្លង។ #អាការនៃរោគក្អក...
24/12/2025

#រោគក្អកមាន់(COQUELUCHE)
រោគក្អកមាន់ ច្រើនកើតចំពោះក្មេងតូចៗ ពីអាយុ ២ ឆ្នាំ ទៅ ៥ ឆ្នាំហើយរោគនេះជារោគឆ្លង។
#អាការនៃរោគក្អកមាន់៖
១- ក្រោយពេលមានមេរោគចូលមកក្នុងខ្លួនចំនួន១២ងៃអ្នកជម្ងឺមានរោគផ្តាសាយ
២- គ្រុន (សីតុណ្ហភាព ៣៩ អង្សា)
៣- ក្អកញាប់ ហើយពិបាក
៤- ពី៨ថ្ងៃទៅ១៥ងៃបន្ទាប់មកមានអការក្អកខ្លាំងៗហើយយូរ ដូចសម្លេងមាន់រងាវទើបហៅថា រោគក្អកមាន់
៥- ដកដង្ហើមចេញស្ទះៗ រកប្រកាច់
៦- ក្អកខ្លាំងៗ (ក្នុង ១ លើកៗ ពី ២០ទៅ200ដង)
៧- ក្អួត ចង្អោរ
៨- ក្រោយមកអាគារក្អួតខ្លាំងក៏បាត់ទៅ នៅតែក្អកធម្មតា ។
៩- អាការក្អកខ្លាំងៗអាចនឹងកើតឡើងវិញ ក្នុងវេលាពីរ ឬបីថ្ងៃឬច្រើនខែ។
#រោគជ្រៀតជ្រែក
ក្នុងខណៈកើតរោគក្អកមាន់ អាចនឹងមានរោគជ្រៀតជ្រែកគឺរោគឈឺចាប់ក្នុងបំពង់ខ្យល់និងរោគហើមសួតដែលអាចបំផ្លាញជីវិតកុមារបាន ។
#វិធីការពារ
វិធីការពារដែលហុចលទ្ធផលល្អបំផុត គឺត្រូវចាក់ថ្នូរ វ៉ាក់សាំង(Vaccin)
#វិធីរក្សារោគ
១ – ត្រូវនៅទីណាស្ងប់ស្ងាត់
២- បន្ទប់ដេកធំទូលាយ មានខ្យល់អាកាសនិងពន្លឺព្រះអាទិត្យ ចេញចូលគ្រប់គ្រាន់
៣ – ត្រូវគេងស្ងៀមនៅពេលមានគ្រុន
៤ – ត្រូរនៅក្នុងបន្ទប់ចំនួន ៣ អាទិត្យ
៥- កាលណាបានធូរស្បើយខ្លះ អាចចេញទៅក្រៅបន្តិចបន្តួចបាន
៦- បើក្អកខ្លាំងហើយយូរ ត្រូវផ្លាស់ប្តូរខ្យល់អាកាស
៧- នៅពេលក្អកខ្លាំង គេអាចសម្រាលកុមារឈឺបានដោយចាប់កុមារអោយអង្គុយដាក់គូទ ហើយគេយកដៃម្ខាងទ្រថ្ងាសវា ដៃ ម្ខាងទៀតចាប់ខ្នងវា
៨- ដើម្បីកុំអោយក្អួត ត្រូវអោយអ្នកជម្ងឺបរិភោគអាហារខ្លះដូចតទេទៅ :
- ទឹកដោះគោ ស៊ុត សាច់ហាន់ស្តើងៗ និងបន្លែ ស្ងោរ ។
- អាហារអស់ទាំងនេះ ត្រូវផ្តល់ដល់អ្នកជម្ងឺបន្តិចម្តងៗ ក្រោយពេលក្អកខ្លាំង ។ #ពេទ្យ

 #ពកក (ក្រពេញទីរ៉ូអ៊ីតរីកធំ)៖ ប្រភេទ រោគសញ្ញា មូលហេតុ និងការព្យាបាល  ទិដ្ឋភាពទូទៅពកក គឺជាស្ថានភាពនៃក្រពេញទីរ៉ូអ៊ីត ដែលជា...
10/12/2025

#ពកក (ក្រពេញទីរ៉ូអ៊ីតរីកធំ)៖ ប្រភេទ រោគសញ្ញា មូលហេតុ និងការព្យាបាល
ទិដ្ឋភាពទូទៅ
ពកក គឺជាស្ថានភាពនៃក្រពេញទីរ៉ូអ៊ីត ដែលជាក្រពេញរាងដូចមេអំបៅ មានវត្តមាននៅក្រោមផ្លែប៉ោមរបស់អ័ដាម។ នៅក្នុងជំងឺពកក ក្រពេញទីរ៉ូអុីត ក្រពេញរីកធំដោយសារហេតុផលជាច្រើន ហើយជាធម្មតាគ្មានការឈឺចាប់។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីកម្រមួយចំនួន វាអាចនាំឱ្យពិបាកលេប និងដកដង្ហើម។
#ពកកគឺជាអ្វី?
ដូចដែលបានរៀបរាប់ខាងលើ ពកកគឺជាការរីកធំនៃក្រពេញទីរ៉ូអ៊ីត។ វាអាចបណ្តាលឱ្យពិបាកលេប និងដកដង្ហើម។
មុខងាររបស់ ក្រពេញទីរ៉ូអុីត​ ក្រពេញ​គឺ​ផលិត​អ័រម៉ូន​ដែល​គាំទ្រ​ដល់​ការ​រំលាយ​អាហារ និង​មុខងារ​រាងកាយ​សំខាន់ៗ​ផ្សេងទៀត​ដូចជា​សីតុណ្ហភាព​រាងកាយ អត្រា​បេះដូង និង​ការ​រំលាយ​អាហារ។
ពកកអាចជាលទ្ធផលនៃការលូតលាស់កោសិកាមិនទៀងទាត់ ដែលបង្កើតជាដុំពកមួយ ឬច្រើននៅក្នុងក្រពេញទីរ៉ូអ៊ីត ឬអាចជាការរីកធំនៃក្រពេញទីរ៉ូអ៊ីត។ ពកកអាចមិនទាក់ទងនឹងការផ្លាស់ប្តូរមុខងារទីរ៉ូអ៊ីត ឬជាមួយនឹងការថយចុះ ឬកើនឡើងនៃអរម៉ូនទីរ៉ូអ៊ីតទេ។
#តើជំងឺពកកមានប្រភេទអ្វីខ្លះ?
វាអាចត្រូវបានចាត់ថ្នាក់ដោយផ្អែកលើវិធីដែលវាលូតលាស់ និងកម្រិតនៃអរម៉ូនដែលផលិតដោយក្រពេញទីរ៉ូអ៊ីត។ ប្រភេទផ្សេងៗគ្នាអាស្រ័យលើទំហំនៃក្រពេញ៖ ពកកធម្មតា វាកើតឡើងនៅពេលដែលក្រពេញទីរ៉ូអ៊ីតទាំងមូលហើម ហើយរលោងទៅប៉ះ។ ពកក Nodular៖ នៅពេលដែលដុំពក ដែលជាដុំរឹង ឬពោរពេញដោយសារធាតុរាវ កើតឡើងជាមួយនឹងក្រពេញទីរ៉ូអ៊ីត នោះវានាំឱ្យកើតជាដុំពក។ វាមានដុំពកដើម្បីប៉ះ។ ពកកច្រើនប្រភេទ៖ ដូចឈ្មោះបានបង្ហាញ ទម្រង់នៃជំងឺពកកនេះអាចមានដុំពកច្រើននៅក្នុងក្រពេញទីរ៉ូអ៊ីត។ ទាំងនេះអាចអាចមើលឃើញ ឬបង្ហាញតាមរយៈការពិនិត្យ។
ខាងក្រោម​នេះ​គឺជា​ទម្រង់​មួយចំនួន​នៃ​ជំងឺ​ពកក​ដែល​ផ្អែកលើ​កម្រិត​អ័រម៉ូន​៖ ពកកពុល៖ វាកើតឡើងនៅពេលដែលក្រពេញទីរ៉ូអ៊ីតរីកធំ ហើយផលិតអ័រម៉ូនខ្ពស់ខុសធម្មតា ពកកគ្មានជាតិពុល៖ វាជាស្ថានភាពមួយនៅពេលដែលក្រពេញទីរ៉ូអ៊ីតរីកធំ ផលិតកម្រិតអរម៉ូនធម្មតា។ ដូច្នេះ​ហើយ វា​ជា​ជំងឺ​ពកក​ដែល​គ្មាន​ជាតិពុល។
#តើអ្វីទៅជាមូលហេតុនៃជំងឺពកក? កង្វះអ៊ីយ៉ូត៖ ក្រពេញទីរ៉ូអ៊ីតត្រូវការអ៊ីយ៉ូត ដើម្បីផលិតអរម៉ូន។ កង្វះ​ជាតិ​អ៊ីយ៉ូត​គឺជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​ពកក​នៅ​ទូទាំង​ពិភពលោក ជំងឺផ្នូរ៖ វាគឺជាស្ថានភាពដែលប្រព័ន្ធការពាររាងកាយរបស់មនុស្សវាយប្រហារទៅលើក្រពេញទីរ៉ូអ៊ីត ដែលនាំទៅដល់ការផលិតអរម៉ូនច្រើនពេក។ ដោយសារតែនេះ, ក្រពេញទីរ៉ូអ៊ីតអាចហើមមហារីកក្រពេញទីរ៉ូអ៊ីត៖ មហារីកក្រពេញទីរ៉ូអ៊ីតអាចបណ្តាលឱ្យសរីរាង្គកើនឡើង ជំងឺក្រពេញទីរ៉ូអ៊ីតរបស់ហាស៊ីមូតូ៖ វាជាជំងឺអូតូអ៊ុយមីន ដែលបណ្តាលឲ្យក្រពេញទីរ៉ូអ៊ីតបង្កើតអរម៉ូនមិនគ្រប់គ្រាន់ នាំឱ្យពកក។ ការមានផ្ទៃពោះ៖ អ័រម៉ូនដែលផលិតដោយស្ត្រីអំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យក្រពេញទីរ៉ូអ៊ីតរីកធំ ជំងឺក្រពេញទីរ៉ូអ៊ីត៖ ស្ថានភាពនេះបណ្តាលឱ្យរលាកក្រពេញទីរ៉ូអ៊ីត ដែលអាចនាំឱ្យមានការរីកធំ
#តើអ្នកណាដែលប្រឈមនឹងការកើតជំងឺពកក?
មនុស្សគ្រប់រូបមានហានិភ័យនៃការវិវត្តទៅជាជំងឺពកក។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីងាយនឹងកើតជំងឺពកកជាងបុរស 4 ដង។ ដូចគ្នានេះផងដែរ បុគ្គលម្នាក់មានហានិភ័យប្រសិនបើ៖
មានប្រវត្តិគ្រួសារមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ដុំពក និងបញ្ហាសុខភាពផ្សេងទៀតដែលប៉ះពាល់ដល់ក្រពេញទីរ៉ូអ៊ីត កង្វះជាតិអ៊ីយ៉ូត លក្ខខណ្ឌដែលកាត់បន្ថយអ៊ីយ៉ូតនៅក្នុងខ្លួន អ្នកដែលមានអាយុលើសពី 40 ឆ្នាំ។ ការមានផ្ទៃពោះ ធាត់ ភាពធន់ទ្រាំអាំងសូលីន ជំងឺមេតាប៉ូលីស ការប៉ះពាល់កាំរស្មី
#តើ​ជំងឺ​ពកក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?
ទីតាំង ឬទំហំនៃពកកអាចរារាំងប្រអប់សំឡេង និងផ្លូវដង្ហើម។ រោគសញ្ញាអាចរួមមានៈ ក្អក ពិបាកដកដង្ហើមដោយប្រើកម្លាំង ពិបាកដកដង្ហើម ស្រមុក កោង ហើមសរសៃឈាមវ៉ែន មូលដ្ឋានកហើម មានអារម្មណ៍វិលមុខពេលលើកដៃឡើងលើក្បាល ក្នុងករណីខ្លះ ពកកអាចវិវឌ្ឍន៍ដោយមិនមានរោគសញ្ញាអ្វីឡើយ។ ពកកដែលបណ្តាលឱ្យក្រពេញទីរ៉ូអ៊ីតស្ថិតនៅក្រោមសកម្មភាព ឬសកម្មខ្លាំងពេកនឹងនាំអោយមានរោគសញ្ញានៃជំងឺលើសឈាម ឬ hypothyroidism ។ #ពេទ្យ

 #ជំងឺពកកែវភ្នែក ជំងឺកន្ទុយថ្លែនជំងឺពកកែវភ្នែក (PINGUECULA) ជាដុំសាច់នៅជាលិកាកែវភ្នែកពណ៌ស ខាងផ្នែកកញ្ចក់ភ្នែកខ្មៅ មានលក្...
09/12/2025

#ជំងឺពកកែវភ្នែក ជំងឺកន្ទុយថ្លែន

ជំងឺពកកែវភ្នែក (PINGUECULA) ជាដុំសាច់នៅជាលិកាកែវភ្នែកពណ៌ស ខាងផ្នែកកញ្ចក់ភ្នែកខ្មៅ មានលក្ខណៈកាន់តែក្រាស់ឡើង ឬប៉ោងចេញមូលមានពណ៌សឬលឿង ច្រើនតែជួបប្រទះ
នៅគល់ភ្នែកច្រើនជាងកន្ទុយភ្នែក ។ ជួនកាលកើតឡើងបានទាំងពីរបរិវេណ នៅពេលដែលរលាកតែងមានអាការៈផ្សា ក្រហាយភ្នែក និងភ្នែកក្រហមនៅត្រង់បរិវេណដែលកើត ។

កន្ទុយថ្លែន (PTERYGIUM) ជាកន្ទុយថ្លែនដែលរីកធំនិងក្រាស់ឡើង រហូតដល់រាល់ដាលទៅក្នុងស្រទាប់កញ្ចក់ខ្មៅ មានលក្ខណៈសណ្ធានបីជ្រុងដែលមានស្រទាប់ភ្នែកស និងចុងលយចូលទៅក្នុងកញ្ចក់កែវភ្នែកខ្មៅ អាចកើតបានទាំងគល់ភ្នែកនិងចុងភ្នែក ប៉ុន្តែច្រើនតែជួបជាញឹកញាប់នៅនឹងគល់ភ្នែក ។

មូលហេតុនៃជំងឺ
ភស្តុតាងវេជ្ជសាស្ត្របញ្ជាក់ថា អាចកើតឡើងដោយសារតែភ្នែកត្រូវកាំរស្មីយូវី នៃពន្លឺព្រះអាទិត្យជាប់គ្នាយូរឆ្នាំ បណ្តាលឱ្យកោសិកានៅភ្នែកសបង្កើតនូវសារធាតុប្រូតេអ៊ីន និងជាតិខ្លាញ់ច្រើនជាងធម្មតា ដែលក្រោយមកក្លាយជាដុំ ឬបន្ទះក្រាស់នៅជិតកញ្ចក់ភ្នែក ។

រោគសញ្ញា
អ្នកជំងឺអាចមិនមានរោគសញ្ញាណាមួយនោះទេ ប៉ុន្តែប្រសិនបើមានអាការៈរលាកពកកែវភ្នែក ភ្នែកឡើងក្រហមត្រងបរិវេណជុំវិញ ហើយមានអារម្មណ៍ថាក្រហាយហាក់ដូចជាមានម្សៅចូលភ្នែក ។ ជំងឺពកកែវភ្នែក និងជំងឺដុះកន្ទុយថ្លែន មិនមែនជាសាច់កាច ឬមហារីកនោះទេ ប៉ុន្តែធ្វើឱ្យ ភ្នែករលាកបានច្រើនជាងធម្មតា គួរបង្ការមិនឱ្យមានការរលាកពកកែវភ្នែកញឹកញាប់ ពីព្រោះវាអាច បណ្តាលឱ្យកើតជំងឺដុះកន្ទុយថ្លែនដែលមានដុំសាច់លយចូលទៅបាំងចំកណ្តាលកែវភ្នែក បង្កឱ្យស្រវាំងភ្នែកមើលមិនច្បាស់ ។

វិធីការពារ
គួរជៀសវាងមិនឱ្យភ្នែកត្រូវពន្លឺព្រះអាទិត្យ ខ្យល់ ធូលីនិងផ្សែង គួរពាក់វ៉ែនតាការពារកំដៅថ្ងៃនៅពេលដែលចេញទៅក្រៅត្រូវកំដៅថ្ងៃខ្លាំង ហើយវ៉ែនតាគួរមានគុណសម្បតិ្តដូចខាងក្រោម ៖
១. វ៉ែនតាដែលលាបឱ្យរលោងនូវសារធាតុម្យ៉ាងមានប្រសិទ្ធិភាពខ្ពស់ ក្នុងការការពារពន្លឺថ្ងៃ អ៊ុលត្រាវីយូឡេត៍ ។
២. វែនតាអាចកាត់បន្ថយចំណាំងរបស់ពន្លឺថ្ងៃបាន ភាពរឹង និងពណ៌របស់កញ្ចក់មាន
លក្ខណៈស្រទន់ដើម្បីសម្រាលកម្រិតចាំងនេះពន្លឺមានអារម្មណ៍ត្រជាក់ភ្នែក ។ ដូច្នេះហើយគួរជ្រើសរើសពណ៌និងភាពរឹងតាមការពេញចិត្តរបស់អ្នកប្រើប្រាស់ ។ ប្រសិនបើឱ្យមានការបង្កាកាន់តែពេញលេញថែមទៀត គួរពាក់មួករាងវែងបន្តិច ព្រោះថាវ៉ែនតាមិនអាចការពារកំដៅថ្ងៃពីខាងៗបាននោះទេ ។
៣. សម្រាប់អ្នកដែលធ្វើការនៅឧស្សាហកម្មលោហៈ បានទទួលរងនូវកាំរស្មីអ៊ុលត្រា
វីយូឡេត៍ ក្នុងកំរិតខ្ពស់ណាស់ គួរពាក់វ៉ែនតាការពារកាំរស្មីជាប់ជានិច្ច ហើយគួរប្រើម៉ាសពិសេសការពារកាំរស្មីក្នុងកំឡុងពេលអនុវត្តិការងាររាល់លើក ។

វិធីសាស្ត្រការព្យាបាល
ក្នុងករណីដែលដុំសាច់នៅតូច ហើយមានការថែរក្សាបានល្អ នឹងជួយមិនឱ្យមានអាការៈខុសប្រក្រតី គួរព្យាយាមជៀសវាងកត្តាដែលជំរុញឱ្យមានការរលាក ដោយការពាក់វ៉ែនតាដើម្បីការពារ
កំដៅថ្ងៃ ខ្យល់ ធូលី លំអង ផ្សែង មិនគេងយប់ពេក កាត់បន្ថយការទទួលទានជាតិស្រវឹង និងបិទភ្នែកដើម្បីសម្រាកភ្នែកជាប្រចាំ ឬមើលឆ្ងាយ ប្រហែលជា ២-៣ នាទីរៀងរាល់មួយម៉ោងម្តង នៅពេលដែលអានសៀវភៅ ឬធ្វើការដែលចាំបាច់មើលវត្ថុក្នុងរយៈចម្ងាយជិត ការអនុវត្តិដូចខាងលើនេះនឹងធ្វើឱ្យភ្នែកអ្នកកាន់តែប្រសើរឡើង ។

ប្រសិនបើរលាក គួរប្រើថ្នាំបន្តក់ភ្នែកតាមវេជ្ជបញ្ជា ដើម្បីកាត់បន្ថយការរលាក ប៉ុន្តែប្រសិនបើភ្នែកមិនក្រហម រមាស់ ក្រហាយ ក៏មិនគួរបន្តក់ថ្នាំភ្នែក ព្រោះថ្នាំអាចជួយកាត់បន្ថយការរលាក់តែប៉ុណ្ណោះ មិនមែនធ្វើឱ្យកន្ទុយថ្លែនបាត់នោះទេ ។

ជំងឺពកកែវភ្នែក ឬជំងឺដុះកន្ទុយថ្លែនទំហំតូចមិនមានគ្រោះថ្នាក់អ្វីដល់ភ្នែកនោះទេ ប្រសិនបើថែរក្សាបានល្អ ជៀសវាងមិនឱ្យមានការរលាក ក៏មិនមានផលប៉ះពាល់ដល់លក្ខណៈបុគ្គល ។ ដូច្នោះហើយការវះកាត់ដើម្បីយកកន្ទុយថ្លែនចេញគឺមិនមានការចាំបាច់នោះឡើយ ។ ចំណែកឯកន្ទុយថ្លែនដែលមានទំហំធំ និងមានការរលាកញឹកញាប់រហូតមើលមិនច្បាស់ គ្រូពេទ្យមានការណែនាំឱ្យវះកាត់យកកន្ទុយថ្លែនចេញ ។

ការបកកន្ទុយថ្លែន
ការបកកន្ទុយថ្លែនអាចប្រើថ្នាំស្ពឹកបាន ដោយមិនចាំបាច់ប្រើថ្នាំសន្លប់នោះទេ ហើយអ្នកជំងឺ មិនចាំបាច់សម្រាកនៅមន្ទីរពេទ្យនោះឡើយ ។ មានវិធីបកកន្ទុយថ្លែន ៣ ប្រភេទដូចខាងក្រោម ៖

១. វិធីបកកន្ទុយថ្លែន បែបធម្មតា
ជាទូទៅគ្រូពេទ្យនឹងបកកន្ទុយថ្លែនចេញ រួចហើយទុកបរិវេណដែលបកនោះឱ្យស្រទាប់សាច់ដុំផ្សាំដោយខ្លួនឯង ។ វាជាវិធីសាស្ត្រការព្យាបាលដែលប្រើពេលតិច ប៉ុន្តែមានឱកាសច្រើនដែលវា ត្រឡប់កើតឡើងវិញម្តងទៀត ។

២. វិធីបកកន្ទុយថ្លែន បែបបណ្តុះស្រទាប់សាច់ថ្មី ដោយប្រើស្រទាប់សាច់ភ្នែកផ្នែកស
គ្រូពេទ្យនឹងបកកន្ទុយថ្លែនចេញ រួចហើយកាត់យកស្រទាប់សាច់ភ្នែកផ្នែកសដែលភាគច្រើននៅក្រោមត្របកភ្នែកខាងលើមកប៉ះដើម្បីបណ្តុះសាច់ក្នុងបរិវេណដែលបានបកចេញ ។ ការវះកាត់ដោយវិធីនេះ កាត់បន្ថយឱកាសការកើតឡើងវិញនៃកន្ទុយថ្លែនបានយ៉ាងច្រើន កាលពីមុនបានប្រហែលជា ៤០ - ៥០ ភាគរយ មកសល់ត្រឹមតែ ៥ - ១០ ភាគរយតែប៉ុណ្ណោះ ។ ហើយមន្ទីរពេទ្យ ច័កស៊ុ រត្តនីន ជាមន្ទីរពេទ្យឯកជនដំបូងគេដែលចាប់ផ្តើមការព្យាបាលដោយវិធីនេះ ។

៣. វិធីបកកន្ទុយថ្លែនដោយការបណ្តុះស្រទាប់សាច់ថ្មី ដោយប្រើសាច់សុក
វិធីនេះអាចប្រើនៅក្នុងករណីដែលមិនអាចប្រើស្រទាប់សាច់ភ្នែកផ្នែកសបាន ដូចជាសាច់ភ្នែកមានដំបៅច្រើន ឬមានទឹកដក់ភ្នែកចាំបាច់ត្រូវរក្សាទុកសាច់ស្រទាប់ភ្នែកផ្នែកសដើម្បីការវះកាត់ទឹកដក់ភ្នែកក្នុងពេលអនាគត ។
ការថែរក្សាក្រោយពេលបកកន្ទុយថ្លែន
១. ហាមទឹកចូលភ្នែកពី ៧-១០ ថ្ងៃ
២. ហាមញីភ្នែក ២ សប្តាហ៍
៣. ត្រូវជៀសវាង កំដៅថ្ងៃ ខ្យល់ ធូលី និងផ្សែង ដើម្បីការពារកន្ទុយថ្លែនកើតឡើងវិញ ។

#ពេទ្យ

 #ក្មេង​កើត​ឫស​ អាច​មក​ពី​​មូលហេតុ​​ទាំង​នេះ​ បង្ការ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​...
09/12/2025

#ក្មេង​កើត​ឫស​ អាច​មក​ពី​​មូលហេតុ​​ទាំង​នេះ​ បង្ការ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ឫសជា​​​ការ​លូតលាស់​នៃ​​ស្បែក ដែល​បង្ក​ឡើង​ដោយ​វីរុស​ ហើយ​ជា​ទូទៅ​ វា​កើត​លើ​កុមារ​។ ឫស​​ភាគច្រើន​កើត​នៅ​លើ​ដៃ​ ជើង និង​ពេល​ខ្លះ​​កើត​នៅ​លើ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​។ ឫស​មាន​ច្រើន​ប្រភេទ​ ដែល​មាន​ពណ៌​ដូច​​ទៅ​នឹង​ស្បែក​របស់​យើង ប៉ុន្តែ​ឫស​ខ្លះ​ទៀត​ក៏​អាច​មាន​ពណ៌​ខ្មៅ។ ផ្ទៃ​នៃ​ឫស​អាច​មាន​សភាព​រលោង​ ឬ​គ្រើម​។ ​ឫស​បណ្ដាល​មក​ពី​វីរុស​HPV ដែល​ធ្វើ​ឲ្យ​ស្រទាប់​ខាង​លើ​នៃ​ស្បែក​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ និង​អាច​ឆ្លង​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​។
#ឫស​​កើត​លើ​កុមារ​ឆ្លង​តាម​រយៈ​អ្វី​?
រាលដាល​លើ​រាងកាយ​របស់​ក្មេង​ និង​នៅ​ពេល​ដែល​​ក្មេង​ប៉ះ​ឫស​នោះ​ ហើយ​យក​ដៃ​ទៅ​ប៉ះ​កន្លែង​ផ្សេង​ទៀត​នៃ​រាងកាយ។
ប៉ះពាល់​នឹង​ក្មេង​ដទៃ​ទៀត​ដែល​កើត​ឫស​។
បញ្ហា​ឫស​តែងតែ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​នៅ​រយៈពេល​ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ឆ្នាំ​ក្រោយ។ ប៉ុន្តែ​ ប្រសិនបើ​​ឫស​របស់​កូន​បង្ក​ជា​ការ​ឈឺចាប់ រាលដាល​ ឬ​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​អៀនខ្មាស ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ធ្វើការ​ព្យាបាល​។
#រោគសញ្ញា​
ឫស​មាន​​ទំហំ​ និង​រូបរាង​ផ្សេង​ៗ​គ្នា​ ដែល​រួម​មាន​៖
រលោង​​ តូច ឬ​គ្រើម​ ហើយ​ធំ​
ពណ៌​ដូច​ស្បែក​ ឬ​ខ្មៅ​​​
កើត​ឡើង​នៅ​លើ​រាងកាយ​ ប៉ុន្តែ​ភាគ​ច្រើន​តែងតែ​កើត​លើ​ដៃ ម្រាម​ជើង មុខ​​ និង​ជុំវិញ​ជង្គង់​។
សរសៃ​ឈាម​​តូច​ៗ​ដុះ​​នៅ​ចំ​កណ្ដាល​ឫស​ ​អាច​មើល​ទៅ​ដូចជា​ចំណុច​ខ្មៅ​។ ថ្វី​ត្បិត​តែ​ឫស​មិន​បង្ក​ជា​ការ​ឈឺចាប់​ ប៉ុន្តែ​បើ​វា​កើត​នៅ​លើ​បាត​ដៃ ឬ​បាត​ជើង​​​ដែល​ជា​កន្លែង​​ដាក់​សម្ពាធ​ វា​ក៏​អាច​ធ្វើ​ឲ្យ​កូន​​ឈឺចាប់​​ផង​ដែរ​។ ​
#​​​​ការ​ព្យាបាល​
ប្រសិនបើ​ឫស​មាន​ស្ថានភាព​ដូច​ខាង​ក្រោម​ ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ធ្វើ​ការ​ព្យាបាល​។
កូន​កើត​ឫស​ច្រើន
ឫស​កើត​ឡើង​វិញ បន្ទាប់​ពី​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា
#ការបង្ការ
ទោះ​បី​ជា​យើង​មិន​អាច​ការពារ​ការ​កើត​ឫស​បាន​ទាំង​ស្រុង​យ៉ាង​ណា​ក្ដី ​ប៉ា​ម៉ាក់​គប្បី​ណែនាំ​កូន​ឲ្យ​អនុវត្ត​វិធីសាស្ត្រ​ខាង​ក្រោម​
ជៀសវាង​ប៉ះពាល់​ ឬ​កេះ​ឫស​នៅ​លើ​ស្បែក​ខ្លួន​ឯង ឬ​ស្បែក​របស់​អ្នក​ដទៃ​
លាងសម្អាតដៃឲ្យ​បាន​ស្អាត ប្រសិនបើ​ប៉ះពាល់​ឫស​
ពាក់​ស្បែក​ជើង​ផ្ទាត់​នៅ​អាង​ហែល​ទឹក​ និង​​បន្ទប់​ទឹក​ ជា​ពិសេស​ប្រសិនបើ​​កូន​មាន​រលាត់​ស្បែក​
ទុក​ឲ្យ​ឫស​ស្ងួត​ល្អ ជៀសវាង​មាន​សំណើម​ ដែល​អាច​បង្ក​ជា​ការ​រីក​រាលដាល​
​បិទ​ឫស​ដោយ​ប្រើ​បង់​រុំ​​របួស​
​ជៀសវាង​ប្រើ​​ប្រដាប់​រូស​ក្រចក​ដើម្បី​កម្ចាត់​ឫស
​ជៀសវាង​​ឲ្យ​កូន​ខាំក្រចកដែល​អាច​ធ្វើ​ឲ្យ​ឫស​រាលដាល​ពី​ក្រចក​មួយ​ទៅ​ក្រចក​មួយ​ទៀត​
ជៀសវាង​ប្រើប្រាស់​​ប្រដាប់​កោរ​ពុក​មាត់​ ឬ​កន្សែង​រួម​គ្នា​​។
#ពេទ្យ

 #ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?   ជំងឺ​ផ្សិត​លើក្បាលកុមារគឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​...
09/12/2025

#ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?
ជំងឺ​ផ្សិត​លើក្បាលកុមារគឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពសុាំចុះខ្សោយ។​
#រោគសញ្ញា​ និង​ការ​បង្ក​រោគ
ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។
រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល​ រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុនក្ដៅតិច​តួច​

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ដៃដែល​​មាន​ផ្សិត​ដូច​គ្នា។
#ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន?
ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់សិតសក់ ខ្នើយ​ និង​មួក​សុវត្ថិភាព
ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ
បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់
លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​
#ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា?
ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ ២ ដង​ក្នុង​មួយ​សប្តាហ៍។ បន្ថែម​ពី​នេះ គ្រូពេទ្យ​ក៏​អាច​ណែនាំ​ឲ្យ​ប្រើ​ក្រែម​ការពារ​ផ្សិត ដោយ​ត្រូវ​លាប​លើ​ស្បេក​ក្បាល​ដោយ​ផ្ទាល់ ដើម្បី​បញ្ចៀស​ការ​រាលដាល​នៃ​មេរោគ​ផង​ដែរ។
#ពេទ្យ

Address

Sensok
Phnom Penh

Alerts

Be the first to know and let us send you an email when KoN Nursee-កូន ពេទ្យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category