Bayon Phnom Penh Children Clinic មន្ទីរសំរាកព្យាបាលកុមារបាយ័នភ្នំពេញ

  • Home
  • Cambodia
  • Phnom Penh
  • Bayon Phnom Penh Children Clinic មន្ទីរសំរាកព្យាបាលកុមារបាយ័នភ្នំពេញ

Bayon Phnom Penh Children Clinic មន្ទីរសំរាកព្យាបាលកុមារបាយ័នភ្នំពេញ Professor and Specialized doctor diploma in pediatrics with experience many years

នៅរាល់ការពិនិត្យ និងការព្យាបាល កុមារគ្រប់រូបតែងទទួលបានការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ពីក្រុមគ្រូពេទ្យនៃគ្លីនិកកុមារ «បាយ័ន...
17/07/2026

នៅរាល់ការពិនិត្យ និងការព្យាបាល កុមារគ្រប់រូបតែងទទួលបានការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ពីក្រុមគ្រូពេទ្យនៃគ្លីនិកកុមារ «បាយ័នភ្នំពេញ»។

រាល់ស្នាមញញឹម ការសួរសុខទុក្ខ ការពិនិត្យដោយយកចិត្តទុកដាក់ និងការពន្យល់ដោយអត់ធ្មត់ គឺជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់គ្លីនិកយើង ក្នុងការផ្តល់សេវាថែទាំប្រកបដោយគុណភាព សុវត្ថិភាព និងមេត្តាករុណា ដល់កុមារ និងមាតាបិតា។

សម្រាប់គ្លីនិកកុមារ «បាយ័នភ្នំពេញ» ការថែទាំកុមារ មិនមែនគ្រាន់តែព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែជាការយល់ចិត្ត ចែករំលែកក្តីបារម្ភ និងឈរជាមួយមាតាបិតាគ្រប់ដំណាក់កាលនៃការព្យាបាល។

«បម្រើសេវាដោយប្រើបេះដូង» ❤️
គឺជាទស្សនវិស័យដែលជំរុញឱ្យក្រុមការងារយើងបម្រើអ្នកជំងឺដោយភាពស្មោះត្រង់ វិជ្ជាជីវៈ និងក្តីស្រឡាញ់។

ព្រោះសុខភាព និងស្នាមញញឹមរបស់កុមារ គឺជាកម្លាំងចិត្តដ៏មានតម្លៃបំផុតសម្រាប់ក្រុមគ្រូពេទ្យគ្លីនិកកុមារ «បាយ័នភ្នំពេញ»។

During every examination and treatment, every child receives thorough attention from the medical team of Bayon Phnom Penh Children's Clinic.

Every smile, greeting, careful examination, and patient explanation is a demonstration of our clinic's commitment to providing quality, safe, and compassionate care to children and parents.

For Bayon Phnom Penh Children's Clinic, caring for children is not just about treating diseases, but also about understanding, sharing concerns, and standing with parents at every stage of treatment.

"Serving with the heart" ❤️

is a vision that drives our team to serve patients with honesty, professionalism, and love.

Because the health and smiles of children are the most valuable motivation for the Bayon Phnom Penh Children's Clinic team.
- - - - - - - - - - - - - - - - - - - - - - -
Bayon Phnom Penh Children Clinic
មន្ទីរសំរាកព្យាបាលកុមារ បាយ័នភ្នំពេញ
📥 Clinic Information
📍 អាស័យដ្ឋាន: ផ្លូវ 1015 សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ
Google Map: https://shorturl.at/zPlyZ
☎️ Tel: 061 996 799 / 015 270 499

13/07/2026

ឱកាស ការងារពេទ្យ #ឱកាសការងារពេទ្យmoment

តើត្រូវធ្វើដូចម្ដេចដើម្បីការពារអ្នក និងគ្រួសារពីជម្ងឺគ្រុនឈាម?ជម្ងឺគ្រុនឈាមមាននិន្នាការកើនឡើងនៅរដូវវស្សានេះ ដោយសារការប្រ...
09/07/2026

តើត្រូវធ្វើដូចម្ដេចដើម្បីការពារអ្នក និងគ្រួសារពីជម្ងឺគ្រុនឈាម?

ជម្ងឺគ្រុនឈាមមាននិន្នាការកើនឡើងនៅរដូវវស្សានេះ ដោយសារការប្រែប្រួលអាកាសធាតុ ដោយបាតុភូត El Niño ដែលមានការកើនឡើងកំដៅ ដែលការប្រែប្រួលនេះ នឹងផ្តល់ជាឱកាសល្អដល់ការកកើតមូស ជាពិសេសមូលខ្លាញី ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម
(ការក្រើនរំលឹករបស់រដ្ឋមន្ត្រីសុខាភិបាល)។

ដោយសារកំណើនទឹកភ្លៀងនេះ ដែលបង្កអោយមានទឹកដក់ក្នុងវត្ថុដក់ទឹក ដើម្បីការពារអ្នក និងគ្រួសារពីជម្ងឺគ្រុនឈាម៖
*ត្រូវប្រកាន់នូវពាក្យស្លោក៖ “លំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក”
- បំបាត់ប្រភពទឹកដក់ បំបាត់ជំរកមូសខ្លាៈ បំបាត់សំរាមដូចជា សំបកកង់ឡាន សំបកកង់ម៉ូតូចាស់ៗ ត្រឡោកដូង កែវ ចានជ័រ។
- សំអាតបំបាត់ដង្កូវទឹកក្នុងពាង អាង ធុងដាក់ទឹក ថូផ្កា ចានទ្រជើងទឹក ទូ និងពែង ដែលជាប្រភពដក់ទឹក និងដង្កូវទឹក។
- សំអាតបរិវេណការដ្ឋានសំណង់ ដែលជាប្រភពឆ្លងជម្ងឺគ្រុនឈាម ដល់ប្រជាជនដែលរស់នៅចម្ងាយ១៥០មែត្រជុំវិញការដ្ឋានសំណង់។
- សំអាតបរិវេណជុំវិញផ្ទះ(សំអាតស្មៅស៊ុបទ្រុបជុំវិញផ្ទះ) ...
- សំអាតផ្ទះ ផ្ទះមានពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ ទ្វារនិងបង្អួចគួរមានសំណាញ់ រៀបចំទុកដាក់សម្លៀកបំពាក់អោយមានសណ្ដាប់ធ្នាប់ល្អ ...
*ប្រសិនបើលោកអ្នក ឬសមាជិកគ្រួសារ មានរោគសញ្ញាគ្រុនក្ដៅខ្លាំងភ្លាមៗចាប់ពី 39អង្សាសេ សូមស្វែងរកការពិគ្រោះយោបល់និងព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យដែលនៅជិតអ្នកអោយបានឆាប់តាមដែលអាចធ្វើទៅបាន។

- - - - - - - - - - - - - - - - - - - - - - -
Bayon Phnom Penh Children Clinic
មន្ទីរសំរាកព្យាបាលបាយ័នភ្នំពេញ (គ្លីនិកកុមារ)
📥 Clinic Information
📍 Address: Street 1015 Sangkat Phnom Penh Thmey Khan Sen Sok City Phnom Penh
Google Map: https://shorturl.at/zPlyZ
☎️ Tel: 061 996 799 / 015 270 499

មាតាបិតាតែងយល់ខុសអំពីការក្អួតរបស់កូន8 ការយល់ខុស ដែលគ្រប់មាតាបិតាគួរដឹង!Parents often have misconceptions about their chi...
03/07/2026

មាតាបិតាតែងយល់ខុសអំពីការក្អួតរបស់កូន

8 ការយល់ខុស ដែលគ្រប់មាតាបិតាគួរដឹង!

Parents often have misconceptions about their child's vomiting

8 misconceptions that every parent should know!
- - - - - - - - - - - - - - - - - - - - - - -
Bayon Phnom Penh Children Clinic
មន្ទីរសំរាកព្យាបាលកុមារ បាយ័នភ្នំពេញ
📥 Clinic Information
📍 អាស័យដ្ឋាន: ផ្លូវ 1015 សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ
Google Map: https://shorturl.at/zPlyZ
☎️ Tel: 061 996 799 / 015 270 499

ពេលកូនឈឺ មិនមែនមានតែកូនទេដែលមិនស្រួល… មាតាបិតាក៏ពិបាកគេង និងពោរពេញដោយក្តីបារម្ភដែរ។នៅគ្លីនិកកុមារបាយ័នភ្នំពេញ យើងខ្ញុំយល...
25/06/2026

ពេលកូនឈឺ មិនមែនមានតែកូនទេដែលមិនស្រួល… មាតាបិតាក៏ពិបាកគេង និងពោរពេញដោយក្តីបារម្ភដែរ។
នៅគ្លីនិកកុមារបាយ័នភ្នំពេញ យើងខ្ញុំយល់ពីអារម្មណ៍នេះ ហើយតែងតែនៅក្បែរលោកអ្នក ដើម្បីផ្តល់ការថែទាំកូនដោយក្តីយកចិត្តទុកដាក់ និងវិជ្ជាជីវៈ។

When your child is sick, it’s not just the child who is uncomfortable… parents also have trouble sleeping and are filled with worry. At Bayon Phnom Penh Clinic, we understand this feeling and are always there for you to provide your child with caring and professional care.
- - - - - - - - - - - - - - - - - - - - - - -
Bayon Phnom Penh Children Clinic
មន្ទីរសំរាកព្យាបាលកុមារ បាយ័នភ្នំពេញ
📥 Clinic Information
📍 អាស័យដ្ឋាន: ផ្លូវ 1015 សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ
Google Map: https://shorturl.at/zPlyZ
☎️ Tel: 061 996 799 / 015 270 499

កូនមានហៀរសំបោរ និងក្អក តើត្រូវការថ្នាំអង់ទីប៊ីយ៉ូទិច (ថ្នាំផ្សះ) ដែរឬទេ?ជាទូទៅ កុមារដែលមានហៀរសំបោរ ក្អក ឬផ្តាសាយ មិនចាំប...
22/06/2026

កូនមានហៀរសំបោរ និងក្អក តើត្រូវការថ្នាំអង់ទីប៊ីយ៉ូទិច (ថ្នាំផ្សះ) ដែរឬទេ?
ជាទូទៅ កុមារដែលមានហៀរសំបោរ ក្អក ឬផ្តាសាយ មិនចាំបាច់ប្រើថ្នាំអង់ទីប៊ីយ៉ូទិចទេ ព្រោះរោគសញ្ញាទាំងនេះភាគច្រើនបង្កឡើងដោយ វីរុស ខណៈដែលថ្នាំអង់ទីប៊ីយ៉ូទិចមានប្រសិទ្ធភាពតែលើ បាក់តេរី ប៉ុណ្ណោះ។
ការប្រើថ្នាំអង់ទីប៊ីយ៉ូទិចដោយមិនចាំបាច់ អាចបណ្តាលឱ្យ៖
- កើនហានិភ័យនៃការស៊ាំថ្នាំផ្សះ (Antibiotic Resistance)
- បង្កផលរំខានដូចជា រាគ ក្អួត ឬអាឡែស៊ីថ្នាំ
- ធ្វើឱ្យការព្យាបាលការឆ្លងបាក់តេរីនៅពេលក្រោយកាន់តែពិបាក ។
តើពេលណាគួរនាំកូនមកជួបគ្រូពេទ្យភ្លាមៗ?
សូមនាំកូនមកពិនិត្យ ប្រសិនបើមានរោគសញ្ញាដូចខាងក្រោម៖
- គ្រុនក្តៅខ្លាំង (លើសពី 38.5°C) ឬគ្រុនយូរមិនធូរស្រាល
- ក្អកខ្លាំង ឬកាន់តែធ្ងន់ឡើង
- ពិបាកដកដង្ហើម ឬដកដង្ហើមញាប់ខុសធម្មតា
- ទាញឆ្អឹងជំនីរចូលពេលដកដង្ហើម
- ស្វាយបបូរមាត់ ឬស្បែកស្លេកខ្លាំង
- មិនសូវផឹកទឹក មិនសូវបៅ ឬមានសញ្ញាខ្សោះជាតិទឹក
- ងងុយគេងខ្លាំង មិនសូវលេង ឬភ្ញាក់ពិបាក
សូមកុំប្រើថ្នាំអង់ទីប៊ីយ៉ូទិចដោយខ្លួនឯង។
ការពិនិត្យដោយគ្រូពេទ្យនឹងជួយកំណត់ថាតើកូនត្រូវការថ្នាំផ្សះ ឬអត់។
My child has a runny nose and cough. Do I need antibiotics?
In general, children with a runny nose, cough, or cold do not need antibiotics because most of these symptoms are caused by viruses, while antibiotics are only effective against bacteria.
Using antibiotics unnecessarily can:
- Increase the risk of antibiotic resistance
- Cause side effects such as diarrhea, vomiting, or drug allergies
- Make it harder to treat a bacterial infection later.
When should I take my child to the doctor right away?
Please bring your child to see a doctor if they have any of the following symptoms:
- High fever (over 38.5°C) or a fever that doesn't go away for a long time
- Severe or worsening cough
- Difficulty breathing or breathing unusually fast
- Pulling in the ribs(chest retraction) when breathing
- Bluish lips or very pale skin
- Not drinking much, not eating much, or showing signs of dehydration
- Very sleepy, not playing much, or having trouble waking up.
Do not self-medicate with antibiotics.
A doctor's examination will help determine whether your child needs antibiotics.

ពេលខ្លះ កុមារត្រូវការសម្រាក និងតាមដានស្ថានភាពសុខភាពបន្តនៅគ្លីនិក ឬមន្ទីរពេទ្យសម្រាប់កុមារដែលត្រូវការសម្រាក និងតាមដានការព...
20/06/2026

ពេលខ្លះ កុមារត្រូវការសម្រាក និងតាមដានស្ថានភាពសុខភាពបន្តនៅគ្លីនិក ឬមន្ទីរពេទ្យ

សម្រាប់កុមារដែលត្រូវការសម្រាក និងតាមដានការព្យាបាលបន្ត គ្លីនិកបាយ័នភ្នំពេញមានបន្ទប់សម្រាកព្យាបាលកុមារ ដែលមានបរិយាកាសស្អាត អនាម័យល្អ ស្ងប់ស្ងាត់ និងមានផាសុកភាព សម្រាប់ទាំងកុមារ និងមាតាបិតា។

កម្មវិធីពិសេសសម្រាប់អតិថិជនចាស់
សម្រាប់កុមារដែលធ្លាប់ទទួលសេវា និងសម្រាកព្យាបាលនៅគ្លីនិកបាយ័នភ្នំពេញ យើងខ្ញុំមានកម្មវិធីគាំទ្រពិសេស ដោយផ្តល់ជូន តម្លៃបន្ទប់សម្រាកត្រឹមតែ 15 ដុល្លារ/ថ្ងៃ ប៉ុណ្ណោះ។

កម្មវិធីនេះមានសុពលភាពសម្រាប់ ខែមិថុនា និងខែកក្កដា។

🙏 សូមអរគុណចំពោះការជឿទុកចិត្ត និងគាំទ្រគ្លីនិកបាយ័នភ្នំពេញជានិច្ច។
យើងខ្ញុំប្តេជ្ញាផ្តល់សេវាថែទាំ និងព្យាបាលកុមារប្រកបដោយគុណភាព សុវត្ថិភាព និងភាពកក់ក្តៅដូចគ្រួសារតែមួយ។ ❤️

គ្លីនិកបាយ័នភ្នំពេញ កន្លែងដែលយើងយកចិត្តទុកដាក់ចំពោះសុខភាពកូនរបស់អ្នក។ 🩺👨‍👩‍👧‍👦

Sometimes, children need to rest and continue to monitor their health condition at a clinic or hospital.

For children who need rest and continue to monitor their treatment, Bayon Clinic Phnom Penh has a pediatric rest room with a clean, hygienic, quiet and comfortable environment for both children and parents.

Special program for older customers
For children who have received services and rest at Bayon Clinic Phnom Penh, we have a special support program by offering the rest room price for only $15/day.

This program is valid for June and July.

🙏 Thank you for always trusting and supporting Bayon Clinic Phnom Penh.
We are committed to providing quality, safe and warm child care and treatment services like one family. ❤️

Bayon Clinic Phnom Penh, where we care about your child's health. 🩺👨‍👩‍👧‍👦
- - - - - - - - - - - - - - - - - - - - - - -
Bayon Phnom Penh Children Clinic
មន្ទីរសំរាកព្យាបាលកុមារ បាយ័នភ្នំពេញ
📥 Clinic Information
📍 អាស័យដ្ឋាន: ផ្លូវ 1015 សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ
Google Map: https://shorturl.at/zPlyZ
☎️ Tel: 061 996 799 / 015 270 499

កូនក្អកពេលយប់ខ្លាំង តើធម្មតា ឬគួរបារម្ភ?ការក្អកពេលយប់អាចកើតឡើងដោយសារផ្តាសាយ ឬរលាកផ្លូវដង្ហើមស្រាលៗ ហើយភាគច្រើនអាចធូរស្រា...
18/06/2026

កូនក្អកពេលយប់ខ្លាំង តើធម្មតា ឬគួរបារម្ភ?

ការក្អកពេលយប់អាចកើតឡើងដោយសារផ្តាសាយ ឬរលាកផ្លូវដង្ហើមស្រាលៗ ហើយភាគច្រើនអាចធូរស្រាលដោយខ្លួនឯង។ ទោះជាយ៉ាងណា មាតាបិតាគួរនាំកូនមកពិគ្រោះគ្រូពេទ្យ បើមានរោគសញ្ញាដូចខាងក្រោម៖

• ដកដង្ហើមញាប់ ឬពិបាកដកដង្ហើម
• ទ្រូងស្រុតផត ឬច្រមុះរីកផឺតផតពេលដកដង្ហើម
• ឮសំឡេងហឺត (wheezing) ឬដកដង្ហើមខ្លាំងខុសធម្មតា
• បបូរមាត់ ឬមុខស្វាយ
• ក្ដៅខ្លួនលើសពី 38.5°C ឬក្តៅយូរមិនធូរស្រាល
• ក្អករហូតក្អួត ឬគេងមិនបាន
• ផឹកទឹក ឬបៅដោះតិច មិនសូវញុំា
• សន្លឹម មិនសូវលេង ឬខ្សោយកម្លាំង
• ក្អកលើសពី ២ សប្តាហ៍

ត្រូវនាំទៅមន្ទីរពេទ្យបន្ទាន់ ប្រសិនបើកូនពិបាកដកដង្ហើមខ្លាំង បបូរមាត់ស្វាយ ឬមានសភាពសន្លឹមខ្លាំង។

សម្រាប់ទារកអាយុក្រោម ៣ ខែ
ទោះបីជាក្អកស្រាលក៏ដោយ បើក្អកលើសពី ២–៣ ថ្ងៃ ឬមាតាបិតាមានការព្រួយបារម្ភ គួរនាំកូនមកពិនិត្យជាមួយគ្រូពេទ្យ ដើម្បីវាយតម្លៃឱ្យបានច្បាស់។
សារសំខាន់៖ ទារកអាយុក្រោម ៣ ខែ មិនគួរប្រើថ្នាំបំបាត់ក្អកដោយខ្លួនឯងទេ លុះត្រាតែមានការណែនាំពីគ្រូពេទ្យ។

Is a child coughing a lot at night? Is it normal or should I be concerned?

A cough at night can be caused by a cold or a mild respiratory infection and will usually go away on its own. However, parents should take their child to the doctor if they have any of the following symptoms:

• Shortness of breath or difficulty breathing
• Tightness (retractions)in the chest or a flaring of the nostrils when breathing
• Wheezing or unusually loud breathing
• Bluish lips or face
• Fever over 38.5°C or a persistent fever
• Coughing until vomiting or unable to sleep
• Drinking or breastfeeding less, not eating much
• Lethargy, lack of activity or weakness
• Coughing for more than 2 weeks

Take your child to the emergency room if your child has severe difficulty breathing, has purple lips or is very lethargic.

For babies under 3 months old
Even if the cough is mild, if the cough lasts more than 2–3 days or if parents are concerned, you should take your child to the doctor for a more thorough evaluation.
Important message: Babies under 3 months old should not self-medicate with cough suppressants unless directed by a doctor.
- - - - - - - - - - - - - - - - - - - - - - -
Bayon Phnom Penh Children Clinic
មន្ទីរសំរាកព្យាបាលកុមារ បាយ័នភ្នំពេញ
📥 Clinic Information
📍 អាស័យដ្ឋាន: ផ្លូវ 1015 សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ
Google Map: https://shorturl.at/zPlyZ
☎️ Tel: 061 996 799 / 015 270 499

គ្លីនិកបាយ័នភ្នំពេញយើងខ្ញុំ ខិតខំបន្តរៀន និងកែលម្អជានិច្ច ដើម្បីផ្តល់ការព្យាបាល និងថែទាំជំងឺកុមារ ប្រកបដោយប្រសិទ្ធភាព សុ...
15/06/2026

គ្លីនិកបាយ័នភ្នំពេញយើងខ្ញុំ ខិតខំបន្តរៀន និងកែលម្អជានិច្ច ដើម្បីផ្តល់ការព្យាបាល និងថែទាំជំងឺកុមារ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងវិជ្ជាជីវៈ ស្របតាមគោលការណ៍វិទ្យាសាស្ត្រពេទ្យទំនើប។

យើងជឿជាក់ថា មតិយោបល់ និងបទពិសោធន៍ពីមាតាបិតា គឺជាកម្លាំងសំខាន់ក្នុងការជួយឲ្យយើងបន្តកែលម្អគុណភាពសេវាថែទាំកូនៗឲ្យកាន់តែប្រសើរឡើង។

សូមអរគុណចំពោះការទុកចិត្ត និងការគាំទ្ររបស់លោកអ្នកចំពោះគ្លីនិកកុមារ «បាយ័នភ្នំពេញ» យើងខ្ញុំ។ ❤️💐

At Bayon Phnom Penh Clinic, we strive to continuously learn and improve to provide effective, safe, and professional pediatric treatment and care in accordance with the principles of modern medical science.

We believe that parents’ feedback and experiences are the key to helping us continue to improve the quality of our child care services.

Thank you for your trust and support of Bayon Phnom Penh Children’s Clinic. ❤️💐
- - - - - - - - - - - - - - - - - - - - - - -
Bayon Phnom Penh Children Clinic
មន្ទីរសំរាកព្យាបាលកុមារ បាយ័នភ្នំពេញ
📥 Clinic Information
📍 Address: Street 1015 Sangkat Phnom Penh Thmey Khan Sen Sok City Phnom Penh
Google Map: https://shorturl.at/zPlyZ
☎️ Tel: 061 996 799 / 015 270 499

With MONY KID Clinic BS – I just got recognized as one of their top fans! 🎉
15/06/2026

With MONY KID Clinic BS – I just got recognized as one of their top fans! 🎉

Address

1015st, Phnom Penh Thmey District, Khan Sen Sok, Phnom Penh, �
Phnom Penh
120801

Alerts

Be the first to know and let us send you an email when Bayon Phnom Penh Children Clinic មន្ទីរសំរាកព្យាបាលកុមារបាយ័នភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category