13/09/2026
See u soon
🇰🇭 យើងខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍ កញ្ញាវេជ្ជបណ្ឌិត ឆន សុធារី (Dr. Chhorn Sotheary) វេជ្ជបណ្ឌិតឯកទេសជំងឺសួត (Pulmonologist) ជាអគ្គនាយិការងនៃមន្ទីរពេទ្យជាតិតេជោសន្តិភាព (TSNH) និងជាសមាជិករបស់ CASM ដែលនឹងអញ្ជើញចូលរួមជាវាគ្មិន ក្នុងសន្និសីទប្រចាំឆ្នាំលើកទី១ នៃសមាគមវេជ្ជសាស្ត្រដំណេកនៃកម្ពុជា (Cambodian Association of Sleep Medicine – CASM) ក្រោមប្រធានបទ៖
“វិបត្តិដកដង្ហើមពេលគេង៖ យន្តការជំងឺ និងការធ្វើរោគវិនិច្ឆ័យ”
“Sleep-Disordered Breathing: Pathophysiology and Diagnosis”
បទបង្ហាញនេះនឹងបង្ហាញអំពី វិបត្តិដកដង្ហើមពេលគេង (Sleep-Disordered Breathing – SDB) ដោយផ្តោតសំខាន់លើ យន្តការជំងឺ (Pathophysiology) ដែលបណ្តាលឱ្យមានភាពមិនប្រក្រតីនៃការដកដង្ហើមក្នុងអំឡុងពេលគេង និងវិធីសាស្ត្រសំខាន់ៗក្នុង ការធ្វើរោគវិនិច្ឆ័យ។ បទបង្ហាញក៏នឹងរំលេចពីការសម្គាល់រោគសញ្ញា កត្តាហានិភ័យ និងការវាយតម្លៃអ្នកជំងឺ ព្រមទាំងតួនាទីនៃការធ្វើតេស្តដំណេក ក្នុងការកំណត់ប្រភេទ និងភាពធ្ងន់ធ្ងរនៃវិបត្តិដកដង្ហើមពេលគេង។
ជាពិសេស បទបង្ហាញនឹងជួយបង្កើនការយល់ដឹងអំពី ទំនាក់ទំនងរវាងការស្ទះផ្លូវដង្ហើម ការថយចុះអុកស៊ីសែន ការរំខានដំណេក និងផលប៉ះពាល់ដល់សុខភាព ព្រមទាំងសារៈសំខាន់នៃការរកឃើញ និងធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់ ដើម្បីឈានទៅរកការគ្រប់គ្រងអ្នកជំងឺប្រកបដោយប្រសិទ្ធភាព។
👩⚕️ វាគ្មិន៖
កញ្ញាវេជ្ជបណ្ឌិត ឆន សុធារី
Dr. Chhorn Sotheary
វេជ្ជបណ្ឌិតឯកទេសជំងឺសួត
Pulmonologist
📅 កាលបរិច្ឆេទ៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦
⏰ ម៉ោង៖ ១:៣០ – ១:៤៥ រសៀល
📍 ទីតាំង៖ សណ្ឋាគារ Sokha Phnom Penh រាជធានីភ្នំពេញ
សូមអញ្ជើញចូលរួមជាមួយយើង ដើម្បីស្វែងយល់បន្ថែមអំពី យន្តការនៃវិបត្តិដកដង្ហើមពេលគេង និងវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរកឃើញឱ្យបានឆាប់ ការវាយតម្លៃត្រឹមត្រូវ និងការគ្រប់គ្រងអ្នកជំងឺប្រកបដោយប្រសិទ្ធភាព។
“ដំណេកប្រសើរ ជីវិតស្រស់បំព្រង”
“RESTORING SLEEP, RESTORING LIFE”
⸻
🇬🇧 We are honored and delighted to welcome Dr. Chhorn Sotheary, Pulmonologist, Deputy of Techo Santepheap National Hospital (TSNH) and board member of CASM, as a distinguished speaker at the 1st Annual Conference of the Cambodian Association of Sleep Medicine (CASM).
She will deliver a presentation entitled:
“Sleep-Disordered Breathing: Pathophysiology and Diagnosis”
This presentation will provide an overview of sleep-disordered breathing (SDB), with particular emphasis on its underlying pathophysiological mechanisms and diagnostic approaches. The session will highlight important symptoms and risk factors, clinical assessment, and the role of sleep testing in identifying and determining the severity of sleep-related breathing disorders.
The presentation will also explore the relationship between airway obstruction, intermittent hypoxemia, sleep disruption, and their broader health consequences, while emphasizing the importance of early recognition and accurate diagnosis as the foundation for effective patient management.
👩⚕️ Speaker:
Dr. Chhorn Sotheary
Pulmonologist
📅 Date: 7 November 2026
⏰ Time: 1:30 PM – 1:45 PM
📍 Venue: Sokha Phnom Penh Hotel, Phnom Penh
Join us to gain a deeper understanding of the pathophysiology and diagnosis of sleep-disordered breathing, essential knowledge for early detection, accurate assessment, and effective management of patients with sleep-related breathing disorders.
“RESTORING SLEEP, RESTORING LIFE”