Telpha Cambodia

Telpha Cambodia New Product introductions by TELPHA INC in Cambodia,News from TELPHA INC Cambodia. TELPHA INC activi

ទិវាជំងឺរលាកថ្លើមពិភពលោក ឆ្នាំ២០២៦ (World Hepatitis Day 2026)"ថ្លើមមានសុខភាពល្អ គឺជាគ្រឹះនៃជីវិតដែលមានសុខភាពល្អ។"ជំងឺរលា...
28/07/2026

ទិវាជំងឺរលាកថ្លើមពិភពលោក ឆ្នាំ២០២៦ (World Hepatitis Day 2026)
"ថ្លើមមានសុខភាពល្អ គឺជាគ្រឹះនៃជីវិតដែលមានសុខភាពល្អ។"
ជំងឺរលាកថ្លើមអាចកើតមានដោយមិនបង្ហាញរោគសញ្ញា ប៉ុន្តែអាចនាំទៅរកជំងឺក្រិនថ្លើម មហារីកថ្លើម និងផលវិបាកធ្ងន់ធ្ងរផ្សេងៗ ប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា។
នៅថ្ងៃនេះ សូមរួមគ្នា៖
🟢 លើកកម្ពស់ការយល់ដឹងអំពីជំងឺរលាកថ្លើម
🟢 ជំរុញការធ្វើតេស្តរកជំងឺឱ្យបានឆាប់
🟢 លើកទឹកចិត្តការចាក់វ៉ាក់សាំង (សម្រាប់ប្រភេទដែលអាចបង្ការបាន)
🟢 គាំទ្រការព្យាបាល និងការថែទាំអ្នកជំងឺឱ្យបានទាន់ពេលវេលា
ការរកធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ អាចជួយការពារថ្លើម និងសង្គ្រោះជីវិតបាន។
#ទិវាជំងឺរលាកថ្លើមពិភពលោក #ថ្លើមមានសុខភាពល្អ #ការពារជំងឺរលាកថ្លើម

LIVE WEBINAR: Mastering Fibrotic MASH Management: From Diagnosis to Disease Modificationស្របពេលដែល Metabolic liver disea...
22/07/2026

LIVE WEBINAR: Mastering Fibrotic MASH Management: From Diagnosis to Disease Modification
ស្របពេលដែល Metabolic liver diseases កំពុងកើនឡើងជាសកល ការគ្រប់គ្រងជំងឺច្បាស់ណាស់ទាមទារឱ្យមានការផ្លាស់ប្តូរដើម្បីឆ្ពោះទៅរកការព្យាបាលប្រកបដោយប្រសិទ្ធភាព។
សូមគោរពអញ្ជើញលោកគ្រូ អ្នកគ្រូ ចូលរួមក្នុងកិច្ចពិភាក្សាវិទ្យាសាស្ត្រជាមួយវេជ្ជបណ្ឌិតឯកទេសថ្លើម និងប្រព័ន្ធរំលាយអាហារ ដើម្បីស្វែងយល់ពីយុទ្ធសាស្ត្រគ្លីនិកថ្មីៗ ក្នុងការទប់ស្កាត់ការវិវត្តនៃជំងឺ និងលើកកម្ពស់លទ្ធផលព្យាបាល។
ប្រធានបទសំខាន់ៗដែលនឹងត្រូវពិភាក្សា៖
ការស្វែងរកអ្នកជំងឺ Fibrotic MASH៖ សូចនាករគ្លីនិកគន្លឹះដើម្បីកំណត់អត្តសញ្ញាណអ្នកជំងឺដែលមានហានិភ័យខ្ពស់ សម្រាប់បញ្ជូនមកពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា។
ការព្យាបាលដោយ Resmetirom៖ យុទ្ធសាស្ត្រគ្លីនិកផ្អែកលើករណីសិក្សាជាក់ស្តែង (Case-based) សម្រាប់ការអនុវត្ត និងការប្រើប្រាស់ឱសថ Resmetirom ក្នុងការព្យាបាលប្រចាំថ្ងៃ។
របកគំហើញថ្មីនៃ THR-β Agonist៖ ការវិភាគលើឱសថ Resmeta® ដែលជាឱសថ THR-β agonist ដំបូងគេបង្អស់ក្នុងការកែប្រែ និងទប់ស្កាត់ដំណើរវិវត្តនៃជំងឺ Fibrotic MASH។
កិច្ចពិភាក្សាដោះស្រាយករណីសិក្សា និងវគ្គសំណួរចម្លើយដោយផ្ទាល់ ។
ព័ត៌មានលម្អិតអំពីកម្មវិធី
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦
ពេលវេលា៖ ម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ១២:៣០ ថ្ងៃត្រង់
កម្មវិធី៖ ផ្សាយបន្តផ្ទាល់តាមរយៈ Z-waka App
វាគ្មិនកិត្តិយសរួមមាន៖
- លោកវេជ្ជបណ្ឌិត វណ្ណា ចិត្រា - វេជ្ជបណ្ឌិតឯកទេសថ្លើម នៃមន្ទីរពេទ្យកាល់ម៉ែត
- លោកវេជ្ជបណ្ឌិត លាន សុភ័គ្គ - វេជ្ជបណ្ឌិតឯកទេសពោះវៀននិងថ្លើមនៃគ្លីនិកសច្ចៈ
ចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកគ្លីនិក ក្នុងការថែទាំជំងឺថ្លើមទាក់ទងនឹងប្រព័ន្ធមេតាបូលីស។
សូមទាញយកកម្មវិធី Z-waka ឬចុចលើតំណភ្ជាប់ខាងក្រោមដើម្បីកក់កន្លែងរបស់អ្នក!
https://linkv2.z-waka.com/u/4EjtKjsFXTo2

https://us06web.zoom.us/webinar/register/WN_TtIQm-UkQQGyJF3a2pEM1g

ជួបគ្នា​នៅថ្ងៃស្អែកនេះ📣📣📣📣A NEW THERAPEUTIC FRONTIER: THE FIRST THR-β AGONIST IN MASH MANAGEMENTរបត់ថ្មីនៃការគ្រប់គ្រង ន...
28/06/2026

ជួបគ្នា​នៅថ្ងៃស្អែកនេះ📣📣📣📣
A NEW THERAPEUTIC FRONTIER: THE FIRST THR-β AGONIST IN MASH MANAGEMENT
របត់ថ្មីនៃការគ្រប់គ្រង និងព្យាបាលជំងឺ MASH!
Metabolic Dysfunction-Associated Steatohepatitis (MASH) គឺជាចំណុចប្រសព្វដ៏គ្រោះថ្នាក់មួយ រវាងជំងឺធាត់ (Obesity) ជំងឺទឹកនោមផ្អែមប្រភេទ២ (Type 2 Diabetes) និងជំងឺថ្លើមធ្ងន់ធ្ងរ (Progressive Liver Disease)។ ជាច្រើនឆ្នាំកន្លងមកនេះ ជម្រើសក្នុងការព្យាបាលដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺនេះដោយផ្ទាល់ គឺមាននៅមានកម្រិតនៅឡើយ។

ប៉ុន្តែ អ្វីៗនឹងត្រូវផ្លាស់ប្តូរចាប់ពីពេលនេះតទៅ!
សូមអញ្ជើញលោកគ្រូ-អ្នកគ្រូ ចូលរួមក្នុងកម្មវិធីសិក្ខាសាលាវិទ្យាសាស្ត្រនៅថ្ងៃស្អែក. ដែលមានការចូលរួមពីសំណាក់សាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតជំនាញឯកទេសថ្លើម និងប្រព័ន្ធរំលាយអាហារឈានមុខគេ ដើម្បីរួមគ្នាស្វែងយល់ពីរបត់ថ្មីនៃការព្យាបាលអ្នកជំងឺដោយប្រើ Resmetirom ដែលជាឱសថក្រុម THR-β agonist ដំបូងគេបង្អស់។
តើយន្តការមួយនេះ កំពុងចូលរួមផ្លាស់ប្តូរទម្រង់នៃផែនការព្យាបាលជំងឺ MASH យ៉ាងដូចម្តេច?
ប្រធានបទសំខាន់ៗដែលនឹងត្រូវលើកយកមកជម្រាបជូន៖
The Metabolic Intersection: ការគ្រប់គ្រងជំងឺ MASH នៅចំណុចប្រសព្វដ៏សំខាន់នៃ Metabolic Syndrome។
The THR-β Revolution: ការសិក្សាផ្សេងៗជុំវិញទិន្នន័យនៃឱសថ Resmetirom។
Targeting Advanced Fibrosis: ការវាយតម្លៃលើឱសថ Resmeta ដែលបង្កើតឡើងដើម្បីស្តារឡើងវិញនូវជំងឺក្រិនថ្លើម (Liver Fibrosis)។
Clinical Application: កិច្ចពិភាក្សាដេញដោល និងកម្មវិធីសំណួរ-ចម្លើយ (Live Q&A) ជាមួយវាគ្មិនកិត្តិយស។
ជួបជាមួយវាគ្មិនកិត្តិយសរបស់យើង៖
- Dr. Hak Chanpheakdey: Hepatologist at Calmette Hospital, Ekip Medical Centre
- Dr. Thea Vuthy: Chief of Department of Medicine, Preah Ang Doung Hospital
ព័ត៌មានលម្អិតនៃកម្មវិធី
កាលបរិច្ឆេទ៖ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ (ថ្ងៃច័ន្ទ)
វេលាម៉ោង៖ ១២:០០ ថ្ងៃត្រង់ – ០២:០០ រសៀល
ការផ្សាយបន្តផ្ទាល់ (Live Streaming) លើកម្មវិធី Z-waka Healthcare Professionals App
សូមកុំខកខានឱកាសដ៏វិសេសវិសាលនេះ ដើម្បីបង្កើនការយល់ដឹងផ្នែកគ្លីនិករបស់លោកអ្នក និងលើកកម្ពស់ការថែទាំអ្នកជំងឺថ្លើមនាយុគសម័យថ្មី។
ចុចត្រង់នេះដើម្បីចុះឈ្មោះចូលរួម៖ https://linkv2.z-waka.com/u/IodDGA8KtWJV

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប...
18/06/2026

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៩០ ព្រះវស្សា យាងចូល៩១ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលប្រព្រឹត្តទៅនៅថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ទូលព្រះបង្គុំសូមព្រះបរមរាជានុញ្ញាតអភិវន្ទ សម្តែងថ្វាយនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្រ្តទូទាំងប្រទេស ជាអង្វែងតរៀងទៅ៕🙏❤️🙏

ទិវាមហារីកឈាមពិភពលោក  World Blood Cancer Day - WBCDត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៨ ខែឧសភា។ ទិវានេះត្រូវបានបង្ក...
28/05/2026

ទិវាមហារីកឈាមពិភពលោក World Blood Cancer Day - WBCD
ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៨ ខែឧសភា។ ទិវានេះត្រូវបានបង្កើតឡើងដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះជំងឺដ៏គ្រោះថ្នាក់នេះ និងបង្កើនការយល់ដឹងជាសកលអំពីសារៈសំខាន់នៃការបរិច្ចាគកោសិកាដើមឈាម (blood stem cell donation) ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺមហារីកឈាម។)

World Blood Cancer Day (WBCD) is observed annually on May 28. It was established to draw attention to this deadly disease and to raise global awareness of the importance of blood stem cell donation in saving the lives of blood cancer patients.

🥗 តើអ្នកទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់រាល់ថ្ងៃដែរឬទេ?សាកសួរខ្លួនឯង៖✔ តើខ្ញុំទទួលទានបន្លែ និងផ្លែឈើគ្រប់គ្រាន់ដែរឬទេ?✔ ត...
28/05/2026

🥗 តើអ្នកទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់រាល់ថ្ងៃដែរឬទេ?
សាកសួរខ្លួនឯង៖
✔ តើខ្ញុំទទួលទានបន្លែ និងផ្លែឈើគ្រប់គ្រាន់ដែរឬទេ?
✔ តើខ្ញុំផឹកទឹកគ្រប់គ្រាន់ដែរឬទេ?
✔ តើខ្ញុំកាត់បន្ថយជាតិស្ករ និងអាហារកែច្នៃដែរឬទេ?
✔ តើខ្ញុំហាត់ប្រាណជាប្រចាំដែរឬទេ?
ទម្លាប់ល្អតូចៗនៅថ្ងៃនេះ អាចនាំទៅរកសុខភាពល្អប្រសើរនៅថ្ងៃអនាគត។
រីករាយទិវាអាហារូបត្ថម្ភពិភពលោក ឆ្នាំ ២០២៦ 🌍

🥗 Are you getting enough nutrition every day?
Ask yourself:
✔ Do I eat enough vegetables and fruits?
✔ Am I drinking enough water?
✔ Do I limit sugar and processed food?
✔ Am I physically active regularly?
Small healthy habits today can lead to a healthier tomorrow.
Happy World Nutrition Day 2026 🌍

26/05/2026

CAMLA is pleased to welcome Dr. Yat Silong, MD, FIDF, Endocrinologist and Vice President of CADET Cambodia, as one of our distinguished speakers at The 2nd Annual Scientific Conference of CAMLA 2026.

🎤 Topic: Dual incretin therapy in obesity management

As aesthetic medicine continues to evolve toward a more comprehensive and patient-centered approach, body composition and metabolic wellness have become increasingly important in aesthetic practice. Effective obesity management is no longer viewed only through a medical lens, but also as an essential part of achieving sustainable aesthetic outcomes, improving confidence, and supporting long-term patient wellness.

In this session, Dr. Yat Silong will share valuable insights on the emerging role of dual incretin therapy in obesity management, including current evidence, clinical applications, and how advances in metabolic treatment are becoming increasingly relevant for aesthetic practitioners integrating wellness and weight management into modern practice.

Join us for two days of scientific exchange, multidisciplinary learning, and expert-led discussions with leaders in aesthetic medicine and related specialties.

📅 25–26 July 2026
📍 Shangri-La Hotel, Phnom Penh

👥 Who should join:
Dermatologists, aesthetic doctors, physicians, and healthcare professionals interested in advancing their knowledge in aesthetic medicine, wellness, and comprehensive patient care.

📢 For updates: Telegram
📝 For registration: 010 871 111 (Telegram / Phone)

[English below]ទិវាជំងឺលើសសម្ពាធឈាមពិភពលោក ត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំនៅថ្ងៃទី ១៧ ខែឧសភា ហើយជាផ្នែកមួយនៃខែយល់ដឹងអំពី...
17/05/2026

[English below]

ទិវាជំងឺលើសសម្ពាធឈាមពិភពលោក ត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំនៅថ្ងៃទី ១៧ ខែឧសភា ហើយជាផ្នែកមួយនៃខែយល់ដឹងអំពីជំងឺលើសសម្ពាធឈាម។ ការធ្វេីឡេីងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការត្រួតពិនិត្យសម្ពាធឈាមជាប្រចាំ និងការគ្រប់គ្រងឆាប់រហ័ស ដើម្បីការពារការកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ។

រួមគ្នាគ្រប់គ្រងជំងឺលើសសម្ពាធឈាម ត្រួតពិនិត្យសម្ពាធឈាមជាប្រចាំ ដើម្បីយកឈ្នះជំងឺដែលអាចសម្លាប់យើងដោយមិនដឹងខ្លួន។

World Hypertension Day is observed every year on 17 May and forms part of Hypertension Awareness Month. It aims to raise awareness about the importance of regular blood pressure monitoring and early management to prevent serious health complications.

Controlling Hypertension Together: check your blood pressure regularly, defeat the silent killer

ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណ...
14/05/2026

ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
ត្រូវនឹងថ្ងៃទី ១៤ ឧសភា ២០២៦
---------
សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ខួប ៧៣ ព្រះវស្សា យាងចូល ៧៣ ព្រះវស្សា (១៤ ឧសភា ១៩៥៣ - ១៤ ឧសភា ២០២៦) សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ

Address

Street 480
Phnom Penh
120112

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30
Saturday 08:00 - 17:30
Sunday 08:00 - 12:00

Telephone

+85523210351

Alerts

Be the first to know and let us send you an email when Telpha Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Telpha Cambodia:

Share