Epidemiology and Public Health Unit - Institut Pasteur du Cambodge

Directions Website

Epidemiology and Public Health Unit - Institut Pasteur du Cambodge Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Epidemiology and Public Health Unit - Institut Pasteur du Cambodge, Medical Research Center, Institut Pasteur du Cambodge No. 5 Monivong Boulevard P. O Box. 983, Phnom Penh.

The Epidemiology and Public Health Unit of the Pasteur Institute of Cambodia conducts operational epidemiological and clinical research studies on major public health challenges in Cambodia.

[English Below]នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ផ្នែកអេពីដេមីសាស្ដ្រ និងសុខភាពសាធារណៈ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) សហ...
10/08/2026

[English Below]
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ផ្នែកអេពីដេមីសាស្ដ្រ និងសុខភាពសាធារណៈ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ដើម្បីត្រៀមអនុវត្តការសិក្សាស្ទង់មតិអំពីចំណេះដឹង ឥរិយាបថ និងការអនុវត្ត (Knowledge, Attitudes, and Practices – KAP) ស្តីពីជំងឺឆ្កែឆ្កួត ក្នុងចំណោមអ្នកជំនាញសុខភាពសត្វ និងបសុពេទ្យនៅកម្ពុជា។

សិក្ខាសាលានេះបានពិនិត្យឡើងវិញនូវកម្រងសំណួរស្ទង់មតិ និងប្រព័ន្ធប្រមូលទិន្នន័យ ដើម្បីធានាឱ្យការអនុវត្តការសិក្សាមានគុណភាពខ្ពស់ ស្របតាមស្តង់ដារតែមួយ មុនពេលចាប់ផ្តើមការប្រមូលទិន្នន័យនៅតាមមូលដ្ឋាន។

ជាផ្នែកមួយនៃការសិក្សាស្រាវជ្រាវ VIRAGE ការស្ទង់មតិ នេះ នឹងត្រូវអនុវត្តនៅទូទាំងខេត្ត-រាជធានីទាំង២៥ ដើម្បីវាយតម្លៃចំណេះដឹង ឥរិយាបថ និងការអនុវត្តពាក់ព័ន្ធនឹងការបង្ការ ការឃ្លាំមើល ការរាយការណ៍ និងការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ក្នុងចំណោមអ្នកជំនាញសុខភាពសត្វ។ លទ្ធផលនៃការសិក្សានេះនឹងផ្តល់ជាភស្តុតាងវិទ្យាសាស្ត្រ ដើម្បីពង្រឹងប្រព័ន្ធឃ្លាំមើលជំងឺ ជួយគាំទ្រដល់ការកសាងសមត្ថភាព និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួត តាមរយៈវិធីសាស្ត្រ សុខភាពតែមួយ (One Health)។

On 31 July 2026, the Epidemiology and Public Health Unit at the Institut Pasteur du Cambodge (IPC), in partnership with General Directorate of Animal Health and Production of the Ministry​ of Agriculture, Forestry and Fisheries (MAFF), conducted a training workshop in preparation for the Knowledge, Attitudes, and Practices (KAP) Survey on rabies among veterinary and animal health professionals in Cambodia.

The training reviewed the survey questionnaire and data collection system to ensure high-quality and standardized implementation before fieldwork begins.

As part of the VIRAGE research study initiative, the KAP survey will be conducted across all 25 provinces to assess knowledge, attitudes, and practices related to rabies prevention, surveillance, reporting, and vaccination among animal health professionals. The findings will generate evidence to strengthen rabies surveillance, inform capacity building, and support Cambodia's rabies elimination efforts through a One Health approach.

[English Below]បន្ទាប់ពីសិក្ខាសាលាតម្រង់ទិសនាថ្ងៃទី ២ ខែកក្កដា យុវជនឌីជីថលនៃគម្រោងការសិក្សា VIRAGE ចំនួន ៤ រូប មកពីដេប៉ា...
06/08/2026

[English Below]
បន្ទាប់ពីសិក្ខាសាលាតម្រង់ទិសនាថ្ងៃទី ២ ខែកក្កដា យុវជនឌីជីថលនៃគម្រោងការសិក្សា VIRAGE ចំនួន ៤ រូប មកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារទូរគមនាគមន៍ នៃសាកលវិទ្យាល័យ​ ភូមិនភ្នំពេញ ​(DMC-RUPP) បានរៀបចំ និងធ្វើបទបង្ហាញអំពីផែនការមាតិកាបណ្តាញសង្គម នៅក្នុងកិច្ចប្រជុំបន្តមួយនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC)។​

ការពិភាក្សានេះបានផ្តល់ឱកាសឱ្យនិស្សិតចែករំលែកនូវគំនិតច្នៃប្រឌិតរបស់ពួកគេ និងទទួលការកែលម្អពីក្រុមការងារ VIRAGE ព្រមទាំងតំណាងមកពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល (CDC-MoH)។ មាតិកាដែលបានស្នើឡើងនេះ មានគោលបំណងបង្កើតសារសំខាន់ៗស្តីពីការការពារជំងឺឆ្កែឆ្កួត ការចិញ្ចឹមសត្វដោយទំនួលខុសត្រូវ និងសកម្មភាពដែលត្រូវអនុវត្តន៍បន្ទាប់ពីសត្វខាំ ឱ្យទៅជាទម្រង់ទាក់ទាញសម្រាប់យុវវ័យលើបណ្តាញសង្គម។

ផ្អែកលើការកែលម្អដែលទទួលបាន ក្រុមនិស្សិតនឹងធ្វើការកែសម្រួល និងបំពេញបន្ថែមលើផែនការមាតិការបស់ពួកគេ មុននឹងឈានទៅដល់ការផលិត។

គម្រោងការសិក្សា VIRAGE គាំទ្រដោយមូលនិធិ Fonds Équipe France (FEF) នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង និងស្ថានទូតបារាំងប្រចាំនៅកម្ពុជា។

Following the orientation workshop on 2 July, the four VIRAGE Youth Digital Ambassadors from the DMC - Department of Media and Communication developed and presented their proposed social media content plan during a follow-up meeting at Institut Pasteur du Cambodge (IPC).

The discussion provided an opportunity for the students to share their creative concepts and receive feedback from the VIRAGE team and a representative from the Department of Communicable Disease Control (CDC-MoH) of the Ministry of Health. The proposed content aims to transform key messages about rabies prevention, responsible pet ownership, and appropriate action following animal bites into engaging, youth-friendly formats for social media.

Based on the feedback received, the students will revise and finalize their content plan before moving to the production phase, while continuing to work closely with IPC, DMC, and CDC.

The VIRAGE project is supported by the Fonds Équipe France (FEF) of the French Ministry for Europe and Foreign Affairs and the French Embassy in Cambodia.

See less

[English Below]សូមចូលរួមអបអរសាទរចំពោះ លោកបណ្ឌិត Herman BANZA KONGOLO ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត (PhD) ដោយជោគជ័យ!យ...
18/07/2026

[English Below]
សូមចូលរួមអបអរសាទរចំពោះ លោកបណ្ឌិត Herman BANZA KONGOLO ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត (PhD) ដោយជោគជ័យ!

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមសម្តែងការអបអរសាទរចំពោះលោកបណ្ឌិត Herman ដែលជានិស្សិតថ្នាក់បណ្ឌិតនៃផ្នែកអេពីដេមីសាស្ដ្រ និងសុខភាពសាធារណៈ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបញ្ចប់ការសិក្សាដោយប្រើប្រាស់ទិន្នន័យមួយផ្នែកនៃការសិក្សាស្រាវជ្រាវ VIRAGE ក្រោមការដឹកនាំ និងត្រួតពិនិត្យរបស់លោកបណ្ឌិត Claude Flamand ដែលជាប្រធានផ្នែករោគរាតត្បាត និងសុខភាពសាធារណៈ និងលោកស្រី Hélène GUIS ដែលជាអ្នកជំនាញខាងរោគរាតត្បាតបសុព្យាបាលមកពីស្ថាប័ន CIRAD។

បន្ទាប់ពីបានបញ្ចប់ការ ការពារនិក្ខេបបទថ្នាក់បណ្ឌិតនៅប្រទេសបារាំងដោយជោគជ័យកាលពីថ្ងៃទី៦ ខែកក្កដាកន្លងទៅ ហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកបានធ្វើបទបង្ហាញអំពីការស្រាវជ្រាវរបស់លោកម្ដងទៀត ជូនដល់មិត្តរួមការងារនៅក្នុងផ្នែកអេពីដេមីសាស្ដ្រ និងសុខភាពសាធារណៈ។

បទបង្ហាញរបស់លោកក្រោមប្រធានបទ «ការប៉ាន់ប្រមាណអំពីបន្ទុកនៃជំងឺឆ្កែឆ្កួតលើមនុស្សនៅកម្ពុជា» (Estimation of the Burden of Human Rabies in Cambodia) បានចែករំលែកនូវរបកគំហើញសំខាន់ៗអំពីផលប៉ះពាល់ និងបន្ទុកនៃជំងឺឆ្កែឆ្កួតលើមនុស្សនៅក្នុងប្រទេសកម្ពុជា ព្រមទាំងផ្តល់ឱកាសឱ្យមិត្តរួមការងារទាំងអស់បានពិភាក្សាគ្នាអំពីសារៈសំខាន់ និងការអនុវត្តបន្តនៃការស្រាវជ្រាវនេះផងដែរ។

សមិទ្ធផលរបស់លោកបណ្ឌិត Herman គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យមួយរូបទៀត ចេញពីផ្នែកអេពីដេមីសាស្ដ្រ និងសុខភាពសាធារណៈ ដែលបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់អង្គភាព ក្នុងការលើកកម្ពស់ឧត្តមភាពនៃការស្រាវជ្រាវ និងការកសាងសមត្ថភាព។

សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ លោកបណ្ឌិត Herman និងសាស្ត្រាចារ្យណែនាំរបស់លោក គឺលោកបណ្ឌិត Claude Flamand ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នេះ។

Congratulations to Dr. Herman BANZA KONGOLO on Successfully Completing His PhD!

We are delighted to congratulate Dr. Herman BANZA KONGOLO on the successful completion of his Doctor of Philosophy (PhD).

Dr. Herman is a PhD graduate from the Epidemiology and Public Health Unit at the Institut Pasteur du Cambodge. His doctoral research was conducted using data from the VIRAGE study under the supervision of Dr. Claude Flamand, Head of the Epidemiology and Public Health Uni and Hélène GUIS a veterinarian-épidémiologist from CIRAD.

Following the successful defense of his doctoral thesis in France on 6 July, Dr. Herman returned to present his research in English to colleagues from the Epidemiology and Public Health Unit on 17 July 2026.

His presentation, titled "Estimation of the Burden of Human Rabies in Cambodia," shared important findings on the impact and burden of human rabies in Cambodia. The session also provided an opportunity for colleagues to discuss the significance of the research and its implications for future public health practice and research.

Dr. Herman's achievement marks another successful PhD graduate from the Epidemiology and Public Health Unit, reflecting the Unit's continued commitment to advancing research excellence and strengthening scientific capacity.

Please join us in warmly congratulating Dr. Herman KONGOLO and his supervisor, Dr. Claude Flamand, on this outstanding achievement.

11/07/2026
[English Below] រយៈពេល២០ឆ្នាំនៃការតាមដានឃ្លាំមើលភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគ (AMR) នៅញូកាឡេដូនី (New Caledonia)៖ ភស្តុតាង...
06/07/2026

[English Below]

រយៈពេល២០ឆ្នាំនៃការតាមដានឃ្លាំមើលភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគ (AMR) នៅញូកាឡេដូនី (New Caledonia)៖ ភស្តុតាងថ្មីពីតំបន់ប៉ាស៊ីហ្វិក

ផ្នែកអេពីដេមីសាស្ត្រ និងសុខភាពសាធារណៈនៃវិទ្យាស្ថានប៉ាស្ត័រកម្ពុជា មានមោទនភាពក្នុងការចែករំលែកការបោះពុម្ពផ្សាយនៃការសិក្សាស្រាវជ្រាវថ្មីមួយនៅក្នុងទស្សនាវដ្តីសុខភាពលំដាប់តំបន់ The Lancet Regional Health – Western Pacific ដែលជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងដៃគូនៅប្រទេសញូកាឡេដូនី កម្ពុជា និងបារាំង។

ការសិក្សានេះបានវិភាគលើទិន្នន័យរយៈពេល ២០ ឆ្នាំ (២០០៥–២០២៤) នៃការតាមដានឃ្លាំមើលភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគផ្អែកលើមន្ទីរពិសោធន៍នៅញូកាឡេដូនី ដោយគ្របដណ្តប់លើសំណាកបាក់តេរីជាង ១១១,០០០ ។ នេះគឺជាសំណុំទិន្នន័យ ភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគ ដ៏ទូលំទូលាយបំផុតមួយនៅក្នុងតំបន់ប៉ាស៊ីហ្វិក។

ការសិក្សានេះត្រូវបានធ្វើឡើងដែលជាផ្នែកមួយនៃការស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) របស់ លោកស្រីបណ្ឌិត Andrea Antoniolli នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ការងារនេះបានផ្តល់នូវភស្តុតាងដ៏មានតម្លៃដើម្បីពង្រឹងការតាមដានឃ្លាំមើលភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគ និងជាព័ត៌មានជំនួយដល់យុទ្ធសាស្ត្រសុខភាពសាធារណៈនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងតំបន់ដទៃទៀត។

សូមចូលរួមអបអរសាទរចំពោះ លោកស្រីបណ្ឌិត Andrea Antoniolli និងសហនិពន្ធទាំងអស់ចំពោះសមិទ្ធផលដ៏ឆ្នើមនេះ។

Twenty Years of AMR Surveillance in New Caledonia: New Evidence from the Pacific Region

The Epidemiology and Public Health Unit at Institut Pasteur du Cambodge is proud to share a new publication in The Lancet Regional Health – Western Pacific, resulting from a collaboration between partners in New Caledonia, Cambodia, and France.v

The study analyses 20 years of laboratory-based antimicrobial resistance surveillance in New Caledonia (2005–2024), covering more than 111,000 clinical bacterial isolates and providing one of the most comprehensive AMR datasets available in the Pacific region.

Conducted as part of the PhD research of Dr Andréa Antoniolli at Institut Pasteur du Cambodge, this work provides valuable evidence to strengthen antimicrobial resistance surveillance and inform public health strategies in the Pacific region and beyond.

👏 Congratulations to Dr Andrea Antoniolli and all co-authors on this outstanding achievement.

On 2 July, Institut Pasteur du Cambodge(IPC), in collaboration with the Department of Media and Communication (DMC) at t...
02/07/2026

On 2 July, Institut Pasteur du Cambodge(IPC), in collaboration with the Department of Media and Communication (DMC) at the Royal University of Phnom Penh and the Department of Communicable Disease Control (CDC) of the Ministry of Health, held the Orientation Workshop for the VIRAGE Youth Digital Ambassador Internship 2026.

Four Year 2 and Year 3 students were selected as Youth Digital Ambassadors to support the VIRAGE campaign through digital content creation and youth engagement on social media.

During the orientation, the students learned about the VIRAGE Study, rabies prevention in Cambodia, and the role of digital storytelling in public health communication.

Coordinated by IPC's Epidemiology and Public Health Unit, the VIRAGE project promotes rabies prevention through creative storytelling. We are excited to welcome DMC students as Youth Digital Ambassadors to transform these important messages into engaging, youth-friendly social media content.

The project is supported by the Fonds Équipe France (FEF) of the French Ministry for Europe and Foreign Affairs and the French Embassy in Cambodia.

[English Below]កញ្ញា សុវណ្ណ សារ៉េន ដែលជាអ្នកស្រាវជ្រាវមកពីផ្នែកអេពីដេមីសាស្រ្ត និងសុខភាពសាធារណៈ នៃវិទ្យាស្ថានប៉ាស្ទ័រកម្...
23/06/2026

[English Below]

កញ្ញា សុវណ្ណ សារ៉េន ដែលជាអ្នកស្រាវជ្រាវមកពីផ្នែកអេពីដេមីសាស្រ្ត និងសុខភាពសាធារណៈ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងបំពេញការងារលើគម្រោងស្រាវជ្រាវ
"Climate and Health Observatory Accelerator" នៃបណ្តាញប៉ាស្ទ័រ (Pasteur Network) បានចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីជំងឺគ្រុនឈាមអាស៊ីលើកទី ៩ ឆ្នាំ ២០២៦ (9th Asia Dengue Summit 2026) ដែលបានប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ ព្រមទាំងបានដាក់បង្ហាញផ្ទាំងរូបភាពស្រាវជ្រាវ (Research Poster) ស្តីពីការយល់ឃើញរបស់ប្រជាជនកម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ និងការយល់ដឹងអំពីជំងឺឆ្លងនៅក្នុងប្រទេសកម្ពុជា។

ការសិក្សានេះបានផ្តល់នូវការយល់ដឹងស៊ីជម្រៅយ៉ាងសំខាន់ អំពីទស្សនៈរបស់ប្រជាជនកម្ពុជាលើទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លង ជាពិសេសជំងឺដែលចម្លងដោយសត្វមូស។ កិច្ចប្រជុំកំពូលនេះបានប្រមូលផ្តុំអ្នកស្រាវជ្រាវចាប់ពីផ្នែករោគរាតត្បាតគ្លីនិក រហូតដល់ផ្នែកវីរុសវិទ្យា និងបាណកវិទ្យា (ការសិក្សាអំពីសត្វល្អិត) ដើម្បីចែករំលែកការស្រាវជ្រាវសំខាន់ៗក្នុងការស្វែងយល់ពីជំងឺគ្រុនឈាមនាពេលថ្មីៗនេះ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងការគ្រប់គ្រងជំងឺ។

សូមចូលរួមអបអរសាទរចំពោះអ្នកស្រាវជ្រាវរបស់យើង ដែលបានតំណាងឱ្យផ្នែកអេពីដេមីសាស្រ្ត និងសុខភាពសាធារណៈ នៅលើវេទិកាកម្រិតតំបន់មួយនេះ។

Ms. Saren Sovann, a Research Fellow from Epidemiology and Public Health unit of IPC, working on the Climate and Health Observatory Accelerator Project of the Pasteur Network, attended the 9th Asia Dengue Summit 2026, held in Singapore from 15–17 June 2026 and presented a research poster on Cambodians’ perceptions of climate change and awareness of infectious diseases in Cambodia.

The study contributes significant insights on Cambodian perspectives on the links between climate change and infectious diseases, particularly mosquito-borne diseases. The summit brought together researchers from clinical epidemiology to virology and entomology to share important research breakthroughs in our understanding of dengue in recent years and strengthen collaboration in disease prevention and control.

Congratulations to our Research Fellow for representing Epidemiology and Public Health Unit on this regional platform.

[English Below]នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមគម្រោងការសិក្សា VIRAGE បានរៀបចំការសម្តែងសាកល្បងនៃល្ខោនស្រមោលរបស់ខ្លួន ...
21/06/2026

[English Below]
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមគម្រោងការសិក្សា VIRAGE បានរៀបចំការសម្តែងសាកល្បងនៃល្ខោនស្រមោលរបស់ខ្លួន ដើម្បីប្រមូលមតិកែលម្អពីទស្សនិកជន មុនពេលដាក់សម្ពោធជាសាធារណៈ។

តាមរយៈការប្រើប្រាស់ទម្រង់ល្ខោនស្រមោលបែបប្រពៃណី ការសម្តែងនេះបានស្វែងយល់និងបង្ហាញអំពីការការពារជំងឺឆ្កែឆ្កួត ការចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា និងការឆ្លើយតបដ៏ត្រឹមត្រូវបន្ទាប់ពីមានសត្វខាំ។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកជំនាញសុខាភិបាល អ្នកស្រាវជ្រាវ សិល្បករ សិស្ស-និស្សិត ដៃគូពាក់ព័ន្ធ និងសមាជិកសហគមន៍ សម្រាប់រាត្រីនៃការនិទានរឿង ការសិក្សារៀនសូត្រ និងការពិភាក្សាផ្លាស់ប្តូរមតិ។

ផលិតកម្មច្នៃប្រឌិតទាំងនេះ គឺជាផ្នែកមួយនៃការសិក្សាស្រាវជ្រាវរបស់គម្រោង VIRAGE ដែលអនុវត្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងទទួលបានការគាំទ្រពីមូលនិធិបារាំង (Fonds Équipe France - FEF) នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង តាមរយៈស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

On 12 June 2026, the VIRAGE project organized a pilot performance of its shadow theatre production to gather audience feedback before the public launch.

Using traditional shadow theatre, the performance explores rabies prevention, timely vaccination, and appropriate responses following animal bites. The event brought together health professionals, researchers, artists, students, partners, and community members for an evening of storytelling, learning, and discussion.

These creative productions are part of the VIRAGE study, implemented by the Institut Pasteur du Cambodge and supported by the Fonds Équipe France (FEF), the French Ministry for Europe and Foreign Affairs, and the French Embassy in Cambodia.

Photo credit: ជំរំ JUMRUM

សូមអបអរសាទរចំពោះអ្នកឈ្នះកាដូរអនុស្សាវនរីយ៍ទាំងអស់ ពីយុទ្ធនាការ «៧ថ្ងៃ ស្វែងយល់អំពីជំងឺឆ្កែឆ្កួត»! សូមម្ចាស់កាដូរអនុស្សាវ...
19/06/2026

សូមអបអរសាទរចំពោះអ្នកឈ្នះកាដូរអនុស្សាវនរីយ៍ទាំងអស់ ពីយុទ្ធនាការ «៧ថ្ងៃ ស្វែងយល់អំពីជំងឺឆ្កែឆ្កួត»!

សូមម្ចាស់កាដូរអនុស្សាវនរីយ៍ទាំង ១២ រូប មកបើកទទួលកាដូអនុស្សាវរីយ៍ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

អាសយដ្ឋាន៖ មហាវិថីព្រះមុនីវង្ស (ផ្លូវលេខ ៩៣) ភ្នំពេញ
កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦
ម៉ោង៖ ៩:០០–១១:៣០ ព្រឹក | ២:០០–៥:០០ ល្ងាច
ទូរស័ព្ទ៖ 012 223 458

⚠️ ចំណាំ៖ សូមយកអត្តសញ្ញាណប័ណ្ណមកជាមួយ ពេលមកបើកទទួលកាដូអនុស្សាវរីយ៍។

សូមអរគុណចំពោះការចូលរួមអ្នកទាំងអស់គ្នា និងការជួយលើកកម្ពស់ការយល់ដឹងអំពីការបង្ការជំងឺឆ្កែឆ្កួត!

07/06/2026

ដល់វគ្គផ្តាច់ព្រ័ត្រហើយ! ស្វាគមន៍មកកាន់ ថ្ងៃទី៧ (ថ្ងៃចុងក្រោយ)! 🎉🏆

អ្នកដែលមកដល់វគ្គនេះពិតជាខ្លាំងមែនទែន! តស់! ឆ្លើយសំណួរចុងក្រោយក្នុង Comment ឥឡូវនេះ រួច Share វីដេអូនេះ និង Tag មិត្តភក្តិ ៣នាក់ផងណា៎។

📌 លក្ខខណ្ឌសម្រេច៖ សម្រាប់អ្នកដែលបានឆ្លើយត្រូវគ្រប់ទាំង ៧ថ្ងៃ គឺបានសម្រេចគោលដៅហើយ! ក្រុមការងារនឹងត្រួតពិនិត្យ និងប្រកាសឈ្មោះម្ចាស់កាដូក្នុងពេលឆាប់ៗនេះ។

អរគុណសម្រាប់ការចូលរួមយ៉ាងសកម្ម! សំណាងល្អទាំងអស់គ្នាណា៎! 🎁💖✨

Address

Institut Pasteur Du Cambodge No. 5 Monivong Boulevard P. O Box. 983
Phnom Penh
120109

Alerts

Be the first to know and let us send you an email when Epidemiology and Public Health Unit - Institut Pasteur du Cambodge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share