31/10/2026
💁🏻♀️ចំណេះដឹងអំពីការកើតឡើងនៃជម្ងឺរើមនិងឱសថព្យាបាល
🤔តើជំងឺរើមជាអ្វី?
💁🏻♀️ជំងឺរើម (Herpes Zoster) គឺជាជំងឺបង្កឡើងដោយវីរុស Varicella-Zoster Virus (VZV) ដែលជាវីរុសបង្កជំងឺអុតស្វាយ (Chickenpox) ផងដែរ។ បន្ទាប់ពីជាសះស្បើយពីជំងឺអុតស្វាយ វីរុសអាចនៅស្ងៀមក្នុងប្រព័ន្ធសរសៃប្រសាទ ហើយអាចសកម្មឡើងវិញនៅពេលក្រោយបង្កឱ្យកើតទៅជា ជំងឺរើម។
💁🏻♀️រោគសញ្ញា
-ឈឺ ចុកចាប់ ក្រហាយ ឬរមាស់ ស្រកៀរៗនៅលើស្បែកកន្លែងដែលប្រុងនឹងកើត
-មានកន្ទួលក្រហម បន្ទាប់មកកើតពងបែកតូចៗដែលមានទឹក
-កន្ទួលភាគច្រើនលេចឡើងតាមបណ្តោយសរសៃប្រសាទ នៅផ្នែកម្ខាងរឺដោយផ្នែកនៃរាងកាយ ដូចជា មុខ ដៃ ទ្រូង ខ្នង ឬចង្កេះ
-អាចមានអាការៈដូចជា គ្រុនក្តៅ ឈឺក្បាល និងអស់កម្លាំង
-ក្រោយជាសះស្បើយ អ្នកជំងឺខ្លះអាចនៅតែមានការឈឺចាប់សរសៃប្រសាទរយៈពេលយូរ ដែលហៅថា Postherpetic Neuralgia
💁🏻♀️កត្តាដែលបង្កឱ្យកើតជំងឺរើម
ជំងឺរើមកើតឡើងដោយសារវីរុស VZV ដែលសកម្មឡើងវិញ មិនមែនដោយសារការញ៉ាំអាហារខុស ឬការមិនសម្អាតខ្លួនទេ។
កត្តាដែលបង្កើនហានិភ័យរួមមាន៖
-កត្តាអាយុ
-ប្រព័ន្ធភាពស៊ាំចុះខ្សោយ៖ ដូចជាអ្នកជំងឺ HIV/AIDS ឬអ្នកកំពុងព្យាបាលជំងឺមហារីក។
-អារម្មណ៍តានតឹងនិងការគេងមិនគ្រប់គ្រាន់
-អ្នកដែលធ្លាប់កើតជំងឺអុតស្វាយ
💁🏻♀️ការព្យាបាលជំងឺរើម
1-អាចប្រើប្រាស់ថ្នាំបំបាត់ការឈឺចុកចាប់ដូចជាពពួក Paracetamol ជាដើមដែលវាជួយទៅបំបាត់ការឈឺចាប់ បញ្ចុះកម្ដៅ ឈឺក្បាល
✅កម្រិតប្រើប្រាស់គឺ 10-15mg/kg ជារៀងរាល់ 4-6ម៉ោងម្ដង
2-ប្រើប្រាស់នូវថ្នាំ Antiviral ដែលជាប្រភេទថ្នាំប្រឆាំងនឹងវីរុសដូចជាពពួកដែលមានសារធាតុសកម្មជា Acyclovir ជាដើម គួរតែចាប់ផ្តើមព្យាបាលក្នុងរយៈពេល ៧២ ម៉ោងដំបូងបន្ទាប់ពីកន្ទួលចាប់ផ្តើមលេចឡើងដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់។
-ថ្នាំលេបតាមមាត់ Acyclovir កម្រិតប្រើប្រាស់គឺ
👉🏼សម្រាប់កូនក្មេង: ប្រើប្រាស់កម្រិត 20mg/kg
👉🏼សម្រាប់មនុស្សពេញវ័យ: អាចប្រើប្រាស់រហូតដល់ 200-400mg x 5ដងក្នុង 1ថ្ងៃ, រយៈពេលព្យាបាលគឺ 7-10ថ្ងៃ។
3-ថ្នាំលាប Acyclovir Cream: ធ្វើការលាបវានៅលើដំបៅគម្លាតគ្នា 4ម៉ោងម្ដង, រយៈពេលព្យាបាលគឺ 4-5ថ្ងៃ។
4-ប្រើប្រាស់ពពួក Vitamin C ចំនួន 1គ្រាប់ ក្នុង 1ថ្ងៃ ដើម្បីពង្រឹងនូវប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ ឆាប់ជាសះស្បើយពីជម្ងឺ មិនងាយប្រឈមមុខជាមួយនឹងជម្ងឺផ្សេងៗ
❗️ ការព្យាបាលគឺអាស្រ័យទៅលើដំណាក់កាល កម្រិតធ្ងន់ធ្ងរ និងស្ថានភាពរបស់អ្នកជម្ងឺ
💁🏻♀️ការថែទាំ
-ញ៊ាំអាហារឲ្យបានសមស្រប
-សម្រាកឲ្យបានគ្រប់គ្រាន់ ផឹកទឹកឲ្យបានច្រើន
-រក្សាកន្លែងកន្ទួលឱ្យស្អាត និងស្ងួត លាងដៃជាមួយនឹងសាប៊ូឲ្យញឹកញាប់
-ប្រើកន្សែងស្អាតត្រជាក់បន្តិចបិទលើកន្លែងកន្ទួល ដើម្បីបន្ថយការឈឺចាប់
-កុំច្របាច់ ឬកេះពងបែក
-កុំលាបក្រែមឬថ្នាំដែលមានសារធាតុរំខានស្បែកដោយមិនដឹងប្រភេទច្បាស់លាស់
-លេបថ្នាំឲ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់គ្រូ
‼️ត្រូវទៅពេទ្យជាបន្ទាន់ ប្រសិនបើកន្ទួលនៅជិតភ្នែក ឬច្រមុះ មានការឈឺភ្នែក ឬមើលមិនច្បាស់ កន្ទួលរាលដាលពេញខ្លួន មានគ្រុនក្តៅខ្លាំង ឬមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
✅សូមពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតនិងឱសថការីឲ្យបានជាក់លាក់មុននឹងប្រើប្រាស់ថ្នាំ។
📍ឱសថស្ថាន ប្រណម្យវត្តដំបូកខ្ពស់
☎️098 800 288