មន្ទីរពេទ្យបង្អែកពញាឮ

មន្ទីរពេទ្យបង្អែកពញាឮ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរពេទ្យបង្អែកពញាឮ, Hospital, National Road 5, Ponhea Lu.

18/09/2026
12/09/2026
11/09/2026

ឯកសារ ការដាក់ឱ្យអនុវត្តជាផ្លូវការនូវ គម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦-២០៣១

នាព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២ មន្ទីរពេទ្យបង្អែកពញា...
11/09/2026

នាព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២ មន្ទីរពេទ្យបង្អែកពញាឮ បានទទួលដំណើរអញ្ជើញចុះពិនិត្យគុណភាពការផ្តល់សេវាមន្ទីរពេទ្យ ពីសំណាក់លោកជំទាវ ប៉ែន រិកសុី និងឯកឧត្តម ធា គ្រុយ។
លោកជំទាវ និងឯកឧត្តមបានមានប្រសាសន៍ និងចែករំលែកនូវបទពិសោធន៍ និងចំណេះជំនាញបន្ថែម សំរាប់មន្ទីរពេទ្យជាទន់ក្នុងការបង្កើនគុណភាពនៃការផ្តល់សេវាជូនបងប្អូនអ្នកជំងឺប្រកបដោយគុណភាព និងសុវត្ថិភាព 🙏🙏

08/09/2026
08/09/2026

នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរពេទ្យបានប្រារព្ធពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកចំនួន១ខ្នង​ ១១៣បន្ទប់ មាន២៣១គ្រែ​​ ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា និងបរិក្ខារវេជ្ជសាស្ត្រស្តង់ដារកម្រិតខ្ពស់ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ឯកឧត្ដម នូ សាខន ប្រធានក្រុម ប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តកណ្ដាល អមដំណើរដោយលោក ថន​សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ ។

គណៈកម្មាការមន្ទីរពេទ្យ ព្រមទាំងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែកពញាឮ ទាំងអស់សូមគោរពដឹងគុណ​ និងថ្លែងអំណរអរគុណ​ ចំពោះអំណោយដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែបារម្មណ៍ និងយកចិត្តទុកដាក់ការអភិវឌ្ឍធនធាន ក៏ដូចជាយកចិត្តទុកដាក់មិនឈប់ឈរចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកសុខាភិបាលទាំងអស់។

សូមគោរពថ្លែងអំណរគុណ​ ចំពោះរដ្ឋបាលខេត្តកណ្តាល​ ព្រមទាំងគណៈពង្រឹងស្រុកពញាឮទាំងអស់ ដែលតែងឧបត្ថមគាំទ្រមិនថាឈប់ថ្ងៃដល់សកម្មភាពអភិវឌ្ឍន៍របស់មន្ទីរពេទ្យ ។

គណៈកម្មការ និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យបង្អែកពញាឮ សូមបន្តប្តេជ្ញាចិត្តដោយក្តីសោមនស្សរីករាយ បំពេញភារកិច្ចជូនដល់បងប្អូនអ្នកជំងឺទាំងអស់ ប្រកបដោយបច្ចេកទេស​ ក្រមសសីលធម៌វិជ្ជាជីវៈ ទំនួនខុសត្រូវ មិនមានការរើសអើង អោយស្របតាមយុទ្ធសាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាល និងសូមធ្វើការប្រើប្រាស់អគារមន្ទីរពេទ្យថ្មីក្នុងពេលអនាគតខាងមុខនេះដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ស្របតាមពាក្យស្លោករបស់រាជរដ្ឋាភិបាលគឺ សេវាល្អ រាស្រ្តស្រលាញ់ ។

មន្ទីរពេទ្យបង្អែកពញាឮ សូមស្វាគមន៍បងប្អូនក្រុមគ្រូពេទ្យទាំងអស់ដែលទើបរៀនចប់ ក៏ដូចជាលោកគ្រូអ្នកគ្រូមានបទពិសោធន៍ស្រាប់ ចង់ទទួលយកបទពិសោធន៍ការងារប្រកបដោយស្តង់ដាបច្ចេកទេស ចង់ចែករំលែកបទពិសោធន៍ការងារបច្ចេកទេស នេះជាឱកាសដ៏ល្អព្រោះមន្ទីរពេទ្យមានបេសកកម្មច្បាស់លាស់ ទស្សនវិស័យដើរទៅមុខជានិច្ច និងនវានុវត្តឥតឈប់ឈរ ផ្តល់ឱកាសការងារ បណ្តុះបណ្តាល ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ទំនើបៗរង់ចាំលោកគ្រូអ្នកគ្រូ សូមប្រញាប់មក យើងខ្ញុំរីករាយស្វាគមន៍។

08/09/2026

ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរពេទ្យបង្អែកពញាឮ គោរពដឹងគុណ ចំពោះអំណោយអគារ របស់រាជរដ្ឋាភិបាល

08/09/2026

Address

National Road 5
Ponhea Lu
080811

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យបង្អែកពញាឮ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category