28/08/2026
🎯 «តើអ្វីជាអ្វីដែលធ្វើឱ្យ “ពន្លឺច័ន្ទ” មិនមែនគ្រាន់តែជាកន្លែងព្យាបាល… ប៉ុន្តែជាកន្លែងដែលអ្នកជំងឺមានអារម្មណ៍ថា ត្រូវបានយកចិត្តទុកដាក់?» 💙
ដើម្បីរក្សាស្មារតីនៃការព្យាបាល ការថែទាំ និងទំនុកចិត្តរបស់អ្នកជំងឺ “ពន្លឺច័ន្ទ” ប្រកាន់ខ្ជាប់នូវ គុណតម្លៃស្នូល ៤៖
✨ ១. គុណធម៌
ថែទាំអ្នកជំងឺដោយក្តីស្រឡាញ់ ស្មោះត្រង់ និងយកចិត្តទុកដាក់ ដោយចាត់ទុកអ្នកជំងឺដូចជាសមាជិកគ្រួសារ។
🥰 ២. គុណភាព
ផ្តល់សេវាដោយផ្អែកលើចំណេះដឹងវិជ្ជាជីវៈ ស្តង់ដារ និងការយកចិត្តទុកដាក់ ដើម្បីឱ្យអ្នកជំងឺទទួលបានការថែទាំប្រកបដោយប្រសិទ្ធភាព។
🤝 ៣. ស្និទ្ធស្នាល
ចាប់ផ្តើមពីស្នាមញញឹម ការស្តាប់ និងការយល់ចិត្ត ដើម្បីឱ្យអ្នកជំងឺមានអារម្មណ៍ថា ពួកគេមិនមែនគ្រាន់តែជាអ្នកជំងឺម្នាក់ទេ ប៉ុន្តែជាមនុស្សម្នាក់ដែលយើងយកចិត្តទុកដាក់។
⚖️ ៤. តម្លៃសមរម្យ
យើងយល់ពីជីវភាពរបស់ប្រជាជននៅតាមជនបទ ហើយខិតខំផ្តល់សេវាសុខភាពដែលមានគុណភាព ក្នុងតម្លៃសមរម្យ និងអាចចូលដំណើរការបាន។
💙 គុណតម្លៃទាំង ៤ នេះ មិនមែនគ្រាន់តែជាពាក្យដែលសរសេរនៅលើជញ្ជាំងទេ។
វាគឺជាស្មារតីដែលក្រុមការងារ “ពន្លឺច័ន្ទ” ត្រូវយកទៅអនុវត្តជារៀងរាល់ថ្ងៃ ពីមួយសាខាទៅមួយសាខា និងពីអ្នកជំងឺម្នាក់ទៅអ្នកជំងឺម្នាក់។
“ #សុខភាពរបស់អ្នក_គឺជាទំនុកចិត្តដែលយើងត្រូវថែរក្សា” 🌙💙
• រួមគិត • រួមធ្វើ • រួមទទួលខុសត្រូវ • រួមរីកចម្រើន 🌱🥰
👨⚕️ វេជ្ជបណ្ឌិត ហ៊ឹម រតនា Him Rathana
ស្ថាបនិក 🏥 #គ្លីនិកពន្លឺច័ន្ទ