មន្ទីរពេទ្យជ័យវរ្ម័នទី៧ Jayavarman VII Hospital

  • Home
  • Cambodia
  • Siem Reap
  • មន្ទីរពេទ្យជ័យវរ្ម័នទី៧ Jayavarman VII Hospital

មន្ទីរពេទ្យជ័យវរ្ម័នទី៧ Jayavarman VII Hospital គេហទំព័រផ្លូវការតែមួយគត់របស់មន្ទីរពេទ្យជ័យវរ្ម័នទី៧
លេខទំនាក់ទំនង 017 574 480 / 010 268 611

សាវតារ មន្ទីរពែទ្យជ័យវរ្ម័នទី៧

-មន្ទីរពេទ្យជ័យវរ្ម័នទី៧ ត្រូវបានសាងសង់ និងបង្កើតឡើងដោយមូលនិធិគន្ធបុប្ផា Dr.BEAT RICHNER និងដាក់ឱ្យដំណើរ​ការជាផ្លូវការក្នុងព្រះរាជពិធីសម្ពោធជាផ្លូវការក្រោមព្រះរាជអធិបតីដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបរមរតនះកោដ្ឋ ព្រះបាទ នរោត្តម សីហនុព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២​ ខែឧសភា ឆ្នាំ១៩៩៩។

-អគារវះកាត់ថ្មីមួយដែលមានសាលសល្យសាស្រ្តចំនួនពីរ និងម៉ាស៊ីនស្កែនណែរថ្មីមួយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងដំណើរការក្រោមអធិបតីភាពដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥​ ខែមេសា ឆ្នាំ២០០០ ហើយដែលត្រូវនិងថ្ងៃ ដែលមន្ទីរពេទ្យជ័យវរ្ម័នទី៧ទាំងមូលមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងរីករាយបំផុតដែលបានប្រារព្ធពិធីកាត់នំខួបកំណើតជូនជាកិត្តិយសដល់សម្តេចអគ្គមហាសេនាបតីតេជោក្នុងថ្ងៃនោះដែរ។

-មន្ទីរសម្ភពនៅក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដំបូងគេបង្អស់ត្រូវបានដាក់សម្ពោធឱ្យ ដំណើរការ​ក្រោមព្រះរាជអធិបតីដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតនៃព្រះមហាក្សត្រី នរោត្តម មុនីនាដសីហនុ ព្រះវរះមាតាជាតិខ្មែរ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០០១។

-មជ្ឈមណ្ឌលនៃសាលសន្និសិទ និងបណ្តុះបណ្តាលដែលមានអគារធំៗពីរចំណុះ៦៥០ កៅអី និង២០០កៅអី អមដោយអគាររណបចំណុះ៦០កៅអី ចំនួនបួនទៀត និងបណ្ណាល័យពេញលេញមួយដែលមានសៀវភៅឯកសារវេជ្ជសាស្ត្រគ្រប់ចំពូក និងសៀវភៅឯកសារអំពីព្រះពុទ្ធសាសនាច្រើនជំពូកព្រមទាំងបំពាក់ប្រព័ន្ធកុំព្យូទ័រ Internet សម្រាប់សិក្សាស្រាវជ្រាវផង ត្រូវបានសាងសង់ និងសម្ពោធដាក់អោយប្រើប្រាស់ ក្រោមព្រះរាជអធិបតីដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតនៃព្រះមហាក្សត្រី នរោត្តម មុនីនាដសីហនុព្រះវរះមាតាជាតិខ្មែរ និងវត្តមានដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០០២។

-អគារមន្ទីរពេទ្យបានពង្រីកបន្ថែមទី១ដែលមានចំនួន៥បន្ទប់ មានបន្ទប់មន្ទីរពិសោធន៏ថ្មី១ មានសាលវិទ្យុសាស្រ្ត និងរូបភាពវេជ្ជសាស្រ្ត និងមានឱសថស្ថានកណ្តាលថ្មី១ ត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៨ ក្រោមព្រះរាជអធិបតីដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះមហាក្សត្រព្រះបាទព្រះបរមនាដ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

-អគារមន្ទីរពេទ្យបានបន្តពង្រីកបន្ថែមលើកទី២ដែលមាន៣ជាន់ត្រូវបានដាក់សម្ភោធ នៅខែវិច្ឆិកា ឆ្នាំ២០០៩ ក្រោមព្រះរាជអធិបតីដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះមហាក្សត្រព្រះបាទព្រះបរមនាដ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

­ ២២-ឧសភា-១៩៩៩ សម្ភោធមន្ទីរពេទ្យជ័យវរ្ម័នទី៧
­ ០៥-មេសា-២០០០ សម្ភោធអាគារវះកាត់ សាលសល្យសាស្ត្រ និង ម៉ាស៊ីនCT-Scan
­ ០៩-តុលា-២០០១ សម្ភោធអាគារសម្ភព និង អគារក្រោយសម្រាល
­ ១២-វិច្ឆិកា-២០០២ សម្ភោធសាលប្រជុំ និង បណ្ណាល័យ
­ ឆ្នាំ២០០៣ បើកថ្នាក់មហាវិទ្យាល័យឯកទេសរោគកុមារវិទ្យា
­ ឆ្នាំ២០០៤ សម្ភោធអគារខាងក្រោយទី១ (First Extension)
­ ៣០-ធ្នូ-២០០៨ សម្ភោធអគារខាងក្រោយទី២ (Second Extension)
­ វិច្ឆិកា-២០០៩ សម្ភោធអគារវះកាត់បេះដូង
­ ២១-មិនា-២០១១ បើកដំណើរការព្យាបាលបេះដូងចំហរដោយបិទឆ្នុក (Cath-Lab)
­ ២១-វិច្ឆិកា-២០១១ បើកដំណើរការព្យាបាលដោយវះកាត់បេះដូង (Open Heart)
­ ០៦-តុលា-២០១៥ សម្ភោធអាគារសម្ភពថ្មី និងបន្ទប់ក្រោយសម្រាល ០២បន្ថែមទៀត
­ សីហា-២០១៩ សាងសង់អគារបោកគក់ថ្មី និង អគារសង្គ្រោះបន្ទាន់ទំនើប
­ ១៦-មេសា-២០២០ បើកដំណើរអគារសង្គ្រោះបន្ទាន់ទារក (NICU)
­ ០១-មិថុនា-២០២០ បើកដំណើរអគារសង្គ្រោះបន្ទាន់កុមារ (PICU)
­ ២៦-មេសា-២០២១ បើកដំណើរការបន្ទប់វះកាត់ផ្នែកសម្ភពចំនួន០២បន្ទប់
­ ២០២១ អនុវត្តពង្រឹងទំនើបកម្ម "មន្ទីរពេទ្យឌីជីថល"ជាមួយប្រព័ន្ធព័ត៍
មានវិទ្យានៃក្រុមហ៊ុន 'ពេទ្យយើង"

24/08/2026
នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦—————————-តាមអនុសាសន៍ដ...
20/08/2026

នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
—————————-
តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានដឹកនាំសមាសភាព ជាគ្រូបង្គោលនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) ចំនួន ៥រូប របស់ក្រុមការងារមន្ទីរពេទ្យជ័យវរ្ម័នទី៧ ចុះបេសកកម្មវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាព ការគ្រប់គ្រង ព្យាបាល ថែទាំ អ្នកជំងឺគ្រុនឈាម នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិសាត់ និងចុះពិនិត្យស្ថានភាពជាក់ស្តែងអ្នកជំងឺគ្រុនឈាមដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់។

ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសុខាភិបាល និងប្រតិភូអមដំណើររួមមាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិសាត់ ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ស្រុកប្រតិបត្ត មន្ទីរពេទ្យបង្អែកខេត្ត ស្រុក បានចូលរួមបើកវគ្គបណ្តុះបណ្តាលនេះ សមាសភាពចូលរួមពីក្រុមគ្រូពេទ្យ វេជ្ចបណ្ឌិត វេជ្ជបណ្ឌិតឯកទេស គិលានុបដ្ឋាក-យិកា ឆ្មប ចូលរួមផ្ទាល់មានចំនួន ៥០នាក់ ដែលអញ្ជើញមកពី មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិសាត់ ស្រុកប្រតិបត្តិ ចំនួន ០៤ មន្ទីរពេទ្យបង្អែកទាំង ០៥ (គ្រូពេទ្យ និងគិលានុបដ្ឋាក-យិកា ដែលផ្តល់ការព្យាបាល ជំងឺគ្រុនឈាម និងគ្រូពេទ្យ គិលានុបដ្ឋាកនៅ ផ្នែកOPDនៃមណ្ឌលសុខភាព) និងតាមប្រព័ន្ធនិមិត្ត Online Zoom មាន ៦០នាក់។

គោលបំណង លើកកម្ពស់ចំណេះដឹង និងជំនាញជាក់ស្តែងរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ក្នុងការគ្រប់គ្រង ការព្យាបាល និងការថែទាំអ្នកជំងឺគ្រុនឈាម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព។ ធានាឱ្យបាននូវការអនុវត្តពិធីការជាតិ (National Guidelines) ស្តីពីការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាម ឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសសុខាភិបាល និងទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមា នូវអត្រាគ្រោះថ្នាក់ធ្ងន់ធ្ងរ និងអត្រាមរណភាពបណ្តាលមកពីជំងឺគ្រុនឈាម តាមរយៈការរកឱ្យឃើញរោគសញ្ញា និងអន្តរាគមន៍ព្យាបាលបានទាន់ពេលវេលា និងបង្កើនកិច្ចសហការ និងការចែករំលែកបទពិសោធន៍រវាងមន្ត្រីសុខាភិបាល។

19/08/2026
នៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦—————————-តាមអនុសាសន៍ដ៏ខ្ព...
18/08/2026

នៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦
—————————-

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោកសាស្ត្រាចារ្យជំនួយ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានដឹកនាំសមាសភាព ជាគ្រូបង្គោលនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) ចំនួន ២រូប ក្នុងក្រុមទី២ របស់ក្រុមការងារ ចុះបង្រៀនពង្រឹងសមត្ថភាព ការគ្រប់គ្រង ព្យាបាល ថែទាំ អ្នកជំងឺគ្រុនឈាមដល់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ និងចុះពិនិត្យស្ថានភាពជាក់ស្តែងអ្នកជំងឺគ្រុនឈាមដែលកំពុងសម្រាកព្យាបាលអគារសង្គ្រោះបន្ទាន់ និងអគារជំងឺទូទៅ។ សម្រាប់វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីក្រុមគ្រូពេទ្យ ជាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-យិកា ចូលរួមផ្ទាល់មានចំនួន ៣៥នាក់ ដែលអញ្ជើញមកពី មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពដែលផ្តល់ការព្យាបាល ជំងឺគ្រុនឈាម ។ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-យិកា នៅតាមមន្ទីរពេទ្យស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព ចូលរៀនតាមរយះប្រព័ន្ធនិមិត្ត Online Zoom មានចំនួន ១៤១នាក់។

គោលបំណង÷ លើកកម្ពស់ចំណេះដឹង ជំនាញជាក់ស្តែងរបស់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក-យិកា ក្នុងការគ្រប់គ្រង ការព្យាបាល និងការថែទាំអ្នកជំងឺគ្រុនឈាម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព។ ធានាឱ្យបាននូវការអនុវត្តពិធីសារជាតិ (National Guidelines) ស្តីពីការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាម ឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសសុខាភិបាល ទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមា នូវអត្រាគ្រោះថ្នាក់ធ្ងន់ធ្ងរ និងអត្រាមរណភាពបណ្តាលមកពីជំងឺគ្រុនឈាម តាមរយៈការរកឱ្យឃើញរោគសញ្ញា និងអន្តរាគមន៍ព្យាបាលបានទាន់ពេលវេលា បង្កើនកិច្ចសហការ និងការចែករំលែកបទពិសោធន៍រវាងមន្ត្រីសុខាភិបាល។

នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦—————————-តាមអនុសាសន៍ដ៏ខ្ពង់...
17/08/2026

នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
—————————-

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោកសាស្ត្រាចារ្យជំនួយ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានដឹកនាំសមាសភាព ជាគ្រូបង្គោលនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) ចំនួន ២រូប ក្នុងក្រុមទី២ របស់ក្រុមការងារ ចុះបង្រៀនពង្រឹងសមត្ថភាព ការគ្រប់គ្រង ព្យាបាល ថែទាំ អ្នកជំងឺគ្រុនឈាមដល់ក្រុមគ្រូពេទ្យ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ និងចុះពិនិត្យស្ថានភាពជាក់ស្តែងអ្នកជំងឺគ្រុនឈាមដែលកំពុងសម្រាកព្យាបាលអគារសង្គ្រោះបន្ទាន់ និងអគារជំងឺទូទៅ។ សម្រាប់វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីក្រុមគ្រូពេទ្យ ជាវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស
និងគិលានុបដ្ឋាក-យិកា ចូលរួមផ្ទាល់មានចំនួន ៦៧នាក់ ដែលអញ្ជើញមកពី មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យស្រុក ប្រតិបត្តិ និងមណ្ឌលសុខភាពដែលផ្តល់ការព្យាបាល ជំងឺគ្រុនឈាម ។ វេជ្ជបណ្ឌិត, គិលានុបដ្ឋាក និងឆ្មបតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព តាមប្រព័ន្ធនិមិត្ត Online Zoom មានចំនួន ១៣៤នាក់។

គោលបំណង÷ លើកកម្ពស់ចំណេះដឹង ជំនាញជាក់ស្តែងរបស់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក-យិកា ក្នុងការគ្រប់គ្រង ការព្យាបាល និងការថែទាំអ្នកជំងឺគ្រុនឈាម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព។ ធានាឱ្យបាននូវការអនុវត្តពិធីសារជាតិ (National Guidelines) ស្តីពីការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាម ឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសសុខាភិបាល ទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមា នូវអត្រាគ្រោះថ្នាក់ធ្ងន់ធ្ងរ និងអត្រាមរណភាពបណ្តាលមកពីជំងឺគ្រុនឈាម តាមរយៈការរកឱ្យឃើញរោគសញ្ញា និងអន្តរាគមន៍ព្យាបាលបានទាន់ពេលវេលា បង្កើនកិច្ចសហការ និងការចែករំលែកបទពិសោធន៍រវាងមន្ត្រីសុខាភិបាល។

ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦August 14, 2026@Royal Palace ...
14/08/2026

ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
August 14, 2026@Royal Palace
=======
#ទូលព្រះបង្គំ-យើងខ្ញុំ ជាកូនចៅ សូមព្រះរាជានុញ្ញាត ក្រាបថ្វាយបង្គំសម្តែងនូវកត្តញ្ញូតាធម៌ និងអរព្រះគុណ ថ្វាយចំពោះ "ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ថ្លៃថ្លា ចំនួន ១០០,០០០USD "មួយរយពាន់ដុល្លារអាមេរិក" ដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនិងសៀមរាប
=========

Bopha Hospital and Jayavarman-Vii Hospital would like to express our greatest gratitude to His Majesty Bat Samdech Preah Boromneath Norodom Sihamoni the King of Cambodia, for His Consistent Donation of 100,000USD to Kabtha Bopha Hospitals.
============
-@មន្ទីពេទ្យគន្ធបុប្ផា Dr med. Beat Richner since 1992
Bopha Foundation Swiss-KFS
Kantha Bopha Foundation-CKF

នៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦—————————-តាមអនុសាសន៍ដ៏ខ្ពង...
14/08/2026

នៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
—————————-

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោកសាស្ត្រាចារ្យជំនួយ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានដឹកនាំសមាសភាព ជាគ្រូបង្គោលនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) ចំនួន ២រូប ក្នុងក្រុមទី២ របស់ក្រុមការងារ ចុះបង្រៀនពង្រឹងសមត្ថភាព ការគ្រប់គ្រង ព្យាបាល ថែទាំ អ្នកជំងឺគ្រុនឈាមដល់ក្រុមគ្រូពេទ្យ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន និងចុះពិនិត្យស្ថានភាពជាក់ស្តែងអ្នកជំងឺគ្រុនឈាមដែលកំពុងសម្រាកព្យាបាល។ សម្រាប់វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីក្រុមគ្រូពេទ្យ ជាវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាក-យិកា ចូលរួមផ្ទាល់មានចំនួន ៦០នាក់ ដែលអញ្ជើញមកពី មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពដែលផ្តល់ការព្យាបាល ជំងឺគ្រុនឈាម ។ គ្រូពេទ្យ, គិលានុបដ្ឋាកតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព តាមប្រព័ន្ធនិមិត្ត Online Zoom មានចំនួន ៥០នាក់។

គោលបំណង÷ លើកកម្ពស់ចំណេះដឹង ជំនាញជាក់ស្តែងរបស់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក-យិកា ក្នុងការគ្រប់គ្រង ការព្យាបាល និងការថែទាំអ្នកជំងឺគ្រុនឈាម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព។ ធានាឱ្យបាននូវការអនុវត្តពិធីសារជាតិ (National Guidelines) ស្តីពីការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាម ឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសសុខាភិបាល ទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមា នូវអត្រាគ្រោះថ្នាក់ធ្ងន់ធ្ងរ និងអត្រាមរណភាពបណ្តាលមកពីជំងឺគ្រុនឈាម តាមរយៈការរកឱ្យឃើញរោគសញ្ញា និងអន្តរាគមន៍ព្យាបាលបានទាន់ពេលវេលា បង្កើនកិច្ចសហការ និងការចែករំលែកបទពិសោធន៍រវាងមន្ត្រីសុខាភិបាល។

នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦—————————-តាមអនុសាស...
13/08/2026

នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
—————————-

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោកសាស្ត្រាចារ្យជំនួយ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានដឹកនាំសមាសភាព ជាគ្រូបង្គោលនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) ចំនួន ២រូប ក្នុងក្រុមទី២ របស់ក្រុមការងារ ចុះបង្រៀនពង្រឹងសមត្ថភាព ការគ្រប់គ្រង ព្យាបាល ថែទាំ អ្នកជំងឺគ្រុនឈាមដល់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងចុះពិនិត្យស្ថានភាពជាក់ស្តែងអ្នកជំងឺគ្រុនឈាមដែលកំពុងសម្រាកព្យាបាល។ សម្រាប់វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីក្រុមគ្រូពេទ្យ ជាវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាក-យិកា ចូលរួមផ្ទាល់មានចំនួន ៧៧នាក់ ដែលអញ្ជើញមកពី មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពដែលផ្តល់ការព្យាបាល ជំងឺគ្រុនឈាម ។ គ្រូពេទ្យ, គិលានុបដ្ឋាកតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព តាមប្រព័ន្ធនិមិត្ត Online Zoom មានចំនួន ៧០នាក់។

គោលបំណង÷ លើកកម្ពស់ចំណេះដឹង ជំនាញជាក់ស្តែងរបស់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក-យិកា ក្នុងការគ្រប់គ្រង ការព្យាបាល និងការថែទាំអ្នកជំងឺគ្រុនឈាម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព។ ធានាឱ្យបាននូវការអនុវត្តពិធីសារជាតិ (National Guidelines) ស្តីពីការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាម ឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសសុខាភិបាល ទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមា នូវអត្រាគ្រោះថ្នាក់ធ្ងន់ធ្ងរ និងអត្រាមរណភាពបណ្តាលមកពីជំងឺគ្រុនឈាម តាមរយៈការរកឱ្យឃើញរោគសញ្ញា និងអន្តរាគមន៍ព្យាបាលបានទាន់ពេលវេលា បង្កើនកិច្ចសហការ និងការចែករំលែកបទពិសោធន៍រវាងមន្ត្រីសុខាភិបាល។

Address

Siem Reap
171203

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យជ័យវរ្ម័នទី៧ Jayavarman VII Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យជ័យវរ្ម័នទី៧ Jayavarman VII Hospital:

Shortcuts

Share

Category