16/06/2026
🌸សកម្មភាពគាំទ្រផ្នែកសុខាភិបាល ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦☺️
មន្ទីរពេទ្យ អន្តរជាតិ មិត្តភាព អង្គរជប៉ុន យើងខ្ញុំ បានបន្តសកម្មភាពយ៉ាងសកម្មនៅថ្ងៃទីពីរនៃកម្មវិធីស្ម័គ្រចិត្តផ្នែកវេជ្ជសាស្រ្ត ដោយសហការជាមួយក្រុមទន្តបណ្ឌិត និងក្រុមគ្រូពេទ្យជប៉ុន ក្នុងការផ្តល់ការគាំទ្រផ្នែកសុខាភិបាលដល់សិស្សានុសិស្សចំនួន ១៤៣ នាក់ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យខ្វៀន។ កម្មវិធីនេះរួមមាន ការពិនិត្យ និងព្យាបាលធ្មេញ ការអប់រំអំពីការថែរក្សាសុខភាពមាត់ធ្មេញ ការពិនិត្យផ្នែកត្រចៀក ច្រមុះ និងបំពង់ក (ENT) និងការពិនិត្យប្រព័ន្ធឆ្អឹង និងសាច់ដុំទូទៅ ព្រមទាំងការពិនិត្យរករោគសញ្ញានៃជំងឺឆ្អឹងខ្នងកោង(scoliosis) ទៅលើកុមារ។
🌟 សកម្មភាពនេះបានដំណើរការតាំងពីឆ្នាំ ២០១៨ ។ ហើយចាប់ពីឆ្នាំ ២០២៤ មក ក្រុមវេជ្ជសាស្ត្រនៃប្រទេសជប៉ុនកាន់តែចូលរួមច្រើនឡើង ដែលបានធ្វើឱ្យវិសាលភាពនៃកម្មវិធីនេះកាន់តែទូលំទូលាយ។ មន្ទីរពេទ្យ អន្តរជាតិ មិត្តភាព អង្គរជប៉ុន នឹងបន្តពង្រឹងកិច្ចសហការជាមួយក្រុមវេជ្ជសាស្ត្រនៃប្រទេសជប៉ុន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាលក៏ដូចជាសង្គមនៅប្រទេសកម្ពុជា និងខេត្តសៀមរាប។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមទន្តបណ្ឌិត និងក្រុមគ្រូពេទ្យជប៉ុន សាលារៀន ព្រមទាំងសិស្សានុសិស្សទាំងអស់ ចំពោះកិច្ចសហការ និងការគាំទ្រ ដែលបានធ្វើឱ្យសកម្មភាពនេះប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានជោគជ័យយ៉ាងមានន័យបំផុត។ 💙
****************************
🌸Healthcare Support Activities on June 9, 2026☺️
Angkor Japan Friendship International Hospital continued energetic activities on the second day of the medical volunteer program in collaboration with a team of Japanese dental and medicine, providing healthcare support to 143 students at Khvien Primary and Secondary School. This program included dental examinations and treatment, oral hygiene education, Ear, Nose, and Throat (ENT) examinations, and General musculoskeletal examination and Pediatric scoliosis screening.
🌟This activity has been ongoing since 2018, and since 2024, even more Japanese medical teams have joined, expanding its scope. ANGKOR JAPAN FRIENDSHIP INTERNATIONAL HOSPITAL will continue to strengthen its collaboration with the Japanese team to contribute to healthcare and society in Cambodia and Siem Reap.
We would like to express our sincere gratitude to the Japanese dental team and medical team, school staff, and all students for their cooperation and support, which contributed to the smooth implementation and meaningful success of this activity.💙
====================
★បើអ្នកមានបញ្ហាសុខភាពអ្នកអាចពិគ្រោះជំងឺជាមួយពួកខ្ញុំបាន តាមរយ:★
📞INFORMATION🏥
Telegram:
https://t.me/angkorjapanhospital
TEL:
076-6777-879 (សែលខាត)
087-789-150 (ស្មាត)
097-7799-882 (មិត្តហ្វូន)
MAIL:
[email protected]
WEB:
https://angkor-kyousei.com/
Google Map:
https://maps.app.goo.gl/tSEewTj8aX3FBsTP6?g_st=it
ADDRESS:
Street Bunrany Hunsen, Borey Seang Nam II, Chalong Village, Srangae Commune, Siem Reap City, Siem Reap Province Cambodia.