25/08/2026
-គណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិ នៃកម្ពុជា សូមថ្លែងអំណរគុណចំពោះសប្បុរសជន -ឧបាសិកាប៉ោយៀកលាងម្ដាយក្មេកឯកឧត្តមឆែម សត្យា ជំទាវឡេង សុីណា ព្រមទាំងតំណាងញាតិព្រះធម៌ក្នុង-ក្រៅប្រទេស
ដែលមានសទ្ធាជ្រះថ្លាបានបរិច្ចាគថវិកា ចំនួន ២៣,៤៥៨.១៧ដុល្លា ដើម្បីចូលរួមចំណែកកសាងកុដិ ដែលជាទីសេនាសនៈ សំណង់ស្ថាបត្យកម្មខ្មែរដ៏ប្រណិតមួយ ជាអត្តសញ្ញាណវប្បធម៌ខ្មែរ ធ្វើឡើងដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាតែម្យ៉ាង អ្វីជាពិសេសនោះ គឺសម្រាប់អនុគ្រោះដល់បរិស័ទទាំងបួនពួក បានស្នាក់អាស្រ័យបដិបត្តិព្រះធម៌ អប់រំចិត្តតាមមគ្គានៃព្រះពុទ្ធសាសនា ។
ជាចុងក្រោយនេះ គណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាអន្ដរជាតិ នៃកម្ពុជា សូមចូលរួមត្រេកអរ អនុមោទនាបុណ្យ ជាមួយម្ចាស់ទាន សូមជូនពរដល់ម្ចាស់ទានជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន រួចផុតចាកទុក្ខទាំងពួង និងសូមជួបប្រសព្វនូវពុទ្ធពរបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ចូរមានដល់ម្ចាស់ទានកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនា !
📍 ទីតាំងស្ថិតនៅ ភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជា