មណ្ឌលសុខភាព ជប់តាត្រាវ ខេត្តសៀមរាប

  • Home
  • Cambodia
  • Siem Reap
  • មណ្ឌលសុខភាព ជប់តាត្រាវ ខេត្តសៀមរាប

មណ្ឌលសុខភាព ជប់តាត្រាវ ខេត្តសៀមរាប Chub Tatrav Health Center

29/08/2026
CPR (Cardiopulmonary Resuscitation) ត្រូវចាប់ផ្តើម ភ្លាមៗ នៅពេលសង្ស័យថាអ្នកជំងឺមាន Cardiac Arrest (បេះដូងឈប់ដំណើរការ)។ ក...
04/08/2026

CPR (Cardiopulmonary Resuscitation) ត្រូវចាប់ផ្តើម ភ្លាមៗ នៅពេលសង្ស័យថាអ្នកជំងឺមាន Cardiac Arrest (បេះដូងឈប់ដំណើរការ)។ ការចាប់ផ្តើម CPR ឆាប់បំផុតជួយបង្កើនឱកាសរស់រានមានជីវិតយ៉ាងសំខាន់។

សញ្ញាដែលត្រូវចាប់ផ្តើម CPR រួមមាន៖

* មិនឆ្លើយតប (Unresponsive)
* មិនដកដង្ហើម ឬដកដង្ហើមមិនធម្មតា (gasping)
* សម្រាប់បុគ្គលិកសុខាភិបាល៖ ពិនិត្យជីពចរមិនលើស 10 វិនាទី។ បើមិនមានជីពចរ ឬមិនប្រាកដថាមានជីពចរ ត្រូវចាប់ផ្តើម CPR ភ្លាម។

ជំហានដំបូង (CAB):

1. ធានាសុវត្ថិភាពកន្លែងកើតហេតុ។
2. ពិនិត្យការឆ្លើយតប និងការដកដង្ហើម។
3. ហៅជំនួយបន្ទាន់ និងស្នើឱ្យយក AED (Automated External Defibrillator) ប្រសិនបើមាន។
4. ចាប់ផ្តើមសង្កត់ទ្រូង (Chest compressions) ភ្លាមៗ៖
* ល្បឿន 100–120 ដង/នាទី
* ជម្រៅប្រហែល 5–6 សង់ទីម៉ែត្រ សម្រាប់មនុស្សពេញវ័យ
* បើអ្នកបានហ្វឹកហាត់ BLS៖ អនុវត្ត 30 compressions : 2 breaths។ បើមិនបានហ្វឹកហាត់ សង្កត់ទ្រូងតែប៉ុណ្ណោះ (Hands-only CPR) ក៏អាចជួយសង្គ្រោះជីវិតបាន។

មណ្ឌលសុខភាព ជប់តាត្រាវ រីករាយស្វាគមន៍រាល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវា ដោយក្តីគោរពស្រលាញ់💝🏥
27/07/2026

មណ្ឌលសុខភាព ជប់តាត្រាវ រីករាយស្វាគមន៍រាល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវា ដោយក្តីគោរពស្រលាញ់💝🏥

ដំណឹងល្អ! មណ្ឌលសុខភាព ជប់តាត្រាវ បានរៀបចំប្រព័ន្ធម៉ាស៊ីនចម្រោះទឹកស្អាតរួចរាល់ហើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលចង់បានទឹកស្...
24/07/2026

ដំណឹងល្អ! មណ្ឌលសុខភាព ជប់តាត្រាវ បានរៀបចំប្រព័ន្ធម៉ាស៊ីនចម្រោះទឹកស្អាតរួចរាល់ហើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលចង់បានទឹកស្អាតផឹកបានដោយសុវត្តិភាព អាចអញ្ជើញមកយកបានដោយពុំមានបង់ប្រាក់អ្វីនោះទេ 📍ទីតាំងនៅមុខមណ្ឌលសុខភាពផ្ទាល់តែម្តង។

រៀបចំចាក់សាបក្រាលបាត ដើម្បីរៀបចំដាក់ស៊ីទែនទឹក និងម៉ាស៊ីនប្រព័ន្ធចម្រោះទឹកស្អាតផឹកបាន ងាយស្រួលប្រើប្រាស់នៅក្នុងមណ្ឌលសុខភា...
12/07/2026

រៀបចំចាក់សាបក្រាលបាត ដើម្បីរៀបចំដាក់ស៊ីទែនទឹក និងម៉ាស៊ីនប្រព័ន្ធចម្រោះទឹកស្អាតផឹកបាន ងាយស្រួលប្រើប្រាស់នៅក្នុងមណ្ឌលសុខភាព និងចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយកទៅប្រើប្រាស់ផងដែរ។

ដំណឹងល្អ! មណ្ឌលសុខភាពជប់តាត្រាវ🏥 ថ្មីៗនេះបានបំពាក់នូវគ្រឿងបរិក្ខាបន្ថែមដូចជា៖ មាស៊ីនត្រជាក់ គ្រែសម្រាលកូនថ្មី គ្រែសម្រាក...
10/07/2026

ដំណឹងល្អ! មណ្ឌលសុខភាពជប់តាត្រាវ🏥 ថ្មីៗនេះបានបំពាក់នូវគ្រឿងបរិក្ខាបន្ថែមដូចជា៖ មាស៊ីនត្រជាក់ គ្រែសម្រាលកូនថ្មី គ្រែសម្រាកព្យបាលថ្មី កង្ហារភ្ជាប់ជញ្ជាំងថ្មី កៅអីអង្គុយរងចាំថ្មី ដែលងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកទទួលសេវានៅមណ្ឌលសុខភាពជប់តាត្រាវ ប្រកបដោយផាសុខភាព💝
#មណ្ឌលសុខភាពជប់តាត្រាវ #ខេត្តសៀមរាប

ថ្ងៃនេះមណ្ឌលសុខភាព ជប់តាត្រាវ មានសេចក្តីរីករាយជាខ្លាំងដែលទទួលបាននូវជំនួយសប្បុរសធម៌ជាច្រើនដើម្បីប្រើប្រាស់បំពេញបន្ថែមនៅក្...
06/07/2026

ថ្ងៃនេះមណ្ឌលសុខភាព ជប់តាត្រាវ មានសេចក្តីរីករាយជាខ្លាំងដែលទទួលបាននូវជំនួយសប្បុរសធម៌ជាច្រើនដើម្បីប្រើប្រាស់បំពេញបន្ថែមនៅក្នុងមណ្ឌលសុខភាព🏥
សូមអរគុណ និង ជូនពរដល់សប្បុរសជនទាំងអស់ឲ្យជួបតែសេចក្តីសុខចម្រើន🙏🙏🙏 06/July/2026

អំណោយសប្បុរសជនផ្តល់ជូនស្ត្រីក្រោយសម្រាលកូន នៅមណ្ឌលសុខភាពជប់តាត្រាវ🏥Charitable gifts provided to postpartum women at Chub...
01/07/2026

អំណោយសប្បុរសជនផ្តល់ជូនស្ត្រីក្រោយសម្រាលកូន នៅមណ្ឌលសុខភាពជប់តាត្រាវ🏥

Charitable gifts provided to postpartum women at Chub TaTrav Health Center 💝

មណ្ឌលសុខភាពជប់តាត្រាវ បានបន្ថែមកៅអីអង្គុយរងចាំ ២ជួរបន្ថែមទៀត ដើម្បីសម្រួលដល់ពុកម៉ែបងប្អូនយាយតាអង្គុយរងចាំពេលមកទទួលសេវានៅ...
17/06/2026

មណ្ឌលសុខភាពជប់តាត្រាវ បានបន្ថែមកៅអីអង្គុយរងចាំ ២ជួរបន្ថែមទៀត ដើម្បីសម្រួលដល់ពុកម៉ែបងប្អូនយាយតាអង្គុយរងចាំពេលមកទទួលសេវានៅមណ្ឌលសុខភាព🏥
#មណ្ឌលសុខភាពជប់តាត្រាវ #ខេត្តសៀមរាប

Address

ភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប
Siem Reap
12000

Website

Alerts

Be the first to know and let us send you an email when មណ្ឌលសុខភាព ជប់តាត្រាវ ខេត្តសៀមរាប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category