22/09/2026
បច្ចេកវិទ្យាវះកាត់ឆ្អឹងខ្នងទំនើប វះកាត់ស្នាមតូច ចាប់ដែកដោយចុះស្បែក (Percutaneous Screw Fixation) ជួយឲ្យអ្នកជំងឺឆាប់ជាសះស្បើយ!
ជាទូទៅ ការវះកាត់ឆ្អឹងខ្នងពីមុនតម្រូវឲ្យមានការវះមុខរបួសធំ ដែលធ្វើឲ្យបាត់បង់ឈាមច្រើន និងត្រូវការយូរក្នុងការស្តារសុខភាព។
ប៉ុន្តែបច្ចុប្បន្ន តាមរយៈបច្ចេកវិទ្យាវះកាត់ Percutaneous Screw Fixation៖
- ស្នាមវះតូចខ្លាំង៖ គ្រូពេទ្យធ្វើការចោះបន្តិចតាមស្បែកដើម្បីចាប់ខ្ចៅពង្រឹងឆ្អឹងខ្នង។
- ប៉ះពាល់សាច់ដុំតិចតួច៖ កាត់បន្ថយការឈឺចាប់ក្រោយវះកាត់ និងមិនបង្កការខូចខាតសាច់ដុំជុំវិញ។
- បាត់បង់ឈាមតិច៖ សុវត្ថិភាពខ្ពស់ និងកាត់បន្ថយហានិភ័យផ្សេងៗ។
- ឆាប់ជាសះស្បើយ៖ អ្នកជំងឺអាចក្រោកដើរ និងត្រឡប់ទៅផ្ទះវិញបានលឿន។
រូបភាពនៅក្នុងបន្ទប់វះកាត់ ផ្នែកប្រព័ន្ធប្រសាទ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បង្ហាញពីសកម្មភាពប្រកបដោយប្រុងប្រយ័ត្ន និងជំនាញច្បាស់លាស់របស់ក្រុមគ្រូពេទ្យយើងខ្ញុំ ក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបដើម្បការពារ និងព្យាបាលឆ្អឹងខ្នងជូនអ្នកជំងឺ។