28/07/2026
#យល់ដឹងពីជំងឺតម្រងនោម
#ជំងឺតម្រងនោមភាគច្រើនអាចកើតឡើងដោយគ្មានបង្ហាញរោគសញ្ញាណាមួយឡើយ ដែលធ្វើអោយទម្រាំតែដឹង គឺហួសពេលឈានដល់ដំណាក់កាលនៃជំងឺរ៉ាំរ៉ៃបាត់ទៅហើយ។ ដូច្នេះហើយទើបការចាប់អារម្មណ៍ ឬចេះកត់ សម្គាល់នូវរោគសញ្ញា នៃជំងឺក្នុងតំណាក់កាលដំបូងមានភាពសំខាន់ណាស់។
អត្ថបទនេះ នឹងបង្ហាញអោយដឹងពីរោគសញ្ញាមួយចំនួនដែលអាចកើតឡើង នៅពេលតម្រងនោមមានបញ្ហា ៖
១. ការរមាស់, ឡើងរោលកន្ទួលក្រហម និងភាពស្ងួតនៃស្បែក
តម្រងនោមធ្វើការជាប់ជាប្រចាំដើម្បីកម្ចាត់សារធាតុគ្រោះថ្នាក់ផ្សេងៗ ហើយក៏ចូល រួមក្នុងការផលិតឈាម និងរក្សាតុល្យភាពនៃជាតិរ៉ែរបស់រាងកាយផងដែរ។ ភាពស្ងួត, ភាពរមាស់នៃស្បែក និងការឡើងរោលកន្ទួលក្រហមរួមជាមួយបញ្ហាស្បែកមិនប្រក្រតី ផ្សេងទៀតដែលកើតឡើងដោយគ្មានមូលហេតុច្បាស់លាស់អាចចង្អុលបង្ហាញពីដំណើរខុសធម្មតានៃតម្រងនោម។ រោគសញ្ញាទាំងនេះអាចនឹងលេចឡើងដោយសារ តែបរិមាណការកើនឡើងនូវជាតិផូស្វ័រច្រើនហួសក្នុងរាងកាយខណៈដែលតម្រង នោមមិនអាចដំណើរមុខងារប្រក្រតី។
២. មានអារម្មណ៍ត្រជាក់មិនថាស្ថិតក្នុងសីតុណ្ហភាពបែបណា
អារម្មណ៍ព្រឺត្រជាក់, អស់កម្លាំង, ពិបាកដកដង្ហើម, គេងមិនលក់ និងខ្សោយកម្លាំង សុទ្ធតែជារោគសញ្ញានៃជំងឺខ្វះគ្រាប់ឈាមក្រហម។ បញ្ហាតម្រងនោមអាចពន្យឺតការ ផលិតអ័រម៉ូន erythropoietin ដែលមាននាទីរំញោចការផលិតកោសិកាគ្រាប់ឈាម ក្រហមក្នុងខួរឆ្អឹង។ ហើយកង្វះគ្រាប់ឈាមក្រហមរ៉ាំរ៉ៃអាចជារោគសញ្ញាមួយនៃបញ្ហា តម្រងនោមដំណើរការមិនប្រក្រតី។ ក្នុងករណីមួយចំនួនជំងឺខ្វះគ្រាប់ឈាមក្រហម គឺបណ្ដាលមកពីបញ្ហាតម្រងនោម និងកង្វះអ័រម៉ូន erythropoietin។
៣. ក្លិនខ្យល់ដង្ហើមមិនល្អ
ការពិតទៅបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អអាចបណ្ដាលមកពីជំងឺផ្សេងៗជាច្រើនប៉ុន្តែមួយ ក្នុងចំណោមនោះ គឺរលាកតម្រងនោម។ នៅពេលមនុស្សម្នាក់មានបញ្ហាតម្រងនោម កាកសំណល់មេតាប៉ូលីកមិនអាចចាកចេញពីរាងកាយបានលឿនដូចធម្មតាឡើយ ដូច្នេះវានឹងត្រូវហូរចូលទៅដល់បំពង់ក្រពះពោះ វៀន ហើយបណ្ដាលអោយក្នុងមាត់ មានរសជាតិដូចលោហៈ និងធុំក្លិនដូចអាម៉ូញ៉ាក់។
៤. ការហើម
ការហើម គឺបណ្ដាលមកពីបរិមាណជាតិទឹកច្រើនហួសក្នុងចន្លោះរវាងកោសិកាពីមួយ ទៅមួយ នៅពេលតម្រងនោមដំណើរការមុខងារខុសធម្មតាមិនអាចបញ្ចេញជាតិទឺក ឬសារធាតុរាវដែលលើសចេញពីរាងកាយបាន។ដំបូងរោគសញ្ញានេះលេចឡើងត្រង់ ប្រអប់ជើង, មុខ និងត្របកភ្នែក ប៉ុន្តែក្រោយមកក៏រាលដាលពេញរាងកាយតែម្ដង។ ការហើមអាចវិវត្តន៍លឿនណាស់ ហើយជាញឹកញយអាចអមមកជាមួយនូវអាការៈ មុខស្លេកស្លាំង និងស្បែកស្ងួតទោះបីសីតុណ្ហភាពស្បែកមិនប្រែប្រួលក៏ដោយ។ ហើយប្រសិនបើអ្នកសង្កត់ត្រងកន្លែងហើម អ្នកនឹងឃើញស្នាមមួយដែលនឹងបាត់ ទៅវិញក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ រោគសញ្ញាផ្សេងទៀតអាចជា ការងងុយគេងមិនឈប់, ឈឺក្បាលប្រកាំង, ការឈឺចាប់ក្នុងឆ្អឹង និងសាច់ដុំ។
៥. ក្ដៅខ្លួនខ្លាំង និងឈឺខ្នង
ការឈឺខ្នងខ្លាំងអមជាមួយអាការៈក្ដៅខ្លួនខ្លាំង, ឈឺនោមញឹក និងជួនកាលក្អួត ផងនោះ គឺជារោគសញ្ញាធ្ងន់ធ្ងរដែលអាចចង្អុលបង្ហាញពីបញ្ហាតម្រងនោមណាមួយ កំពុងកើតឡើងហើយ។ ប្រសិនបើអ្នកជួបប្រទះនូវរោគសញ្ញាទាំងអស់នេះអ្នកគួរ ប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញភ្លាម។
៦. ការឈឺចាប់រមួលសាច់ដុំរ៉ាំរ៉ៃ
ការឈឺចាប់រមួលសាច់ដុំរ៉ាំរ៉ៃអាចចង្អុលបង្ហាញពីអតុល្យភាពនៃអេឡិចត្រូលីត្រក្នុងរាង កាយ។ ជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូមសុទ្ធតែជាអេឡិចត្រូលីត្រដែលដើរតួនាទីយ៉ាង សំខាន់ក្នុងមុខងារនៃសាច់ដុំរួមទាំងការប្រែប្រួលផ្សេងៗដែលអាចបណ្ដាលអោយកើត មានបញ្ហារមួលសាច់ដុំ។ ទោះជាយ៉ាងណាក៏ដោយមិនមែនតែបញ្ហានៃ កង្វះជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូមប៉ុណ្ណោះទេដែលបង្កបញ្ហារមួលសាច់ដុំ ប៉ុន្តែក៏ បណ្ដាលមកពីបញ្ហាសារធាតុរាវច្រើនលើសផងដែរ។ ហើយការរលាកនៃតម្រង នោមដែលសង្កត់លើចុងសសៃប្រសាទនៃសាច់ដុំជុំវិញនឹងអាចនាំអោយមានអារម្មណ៍ឈឺចាប់៕
🥰គ្រាប់ថ្នាំបំប៉នជួយថែរក្សាប្រូស្តាត បង្កើនសុខភាពបុរស និងសមត្ថភាពផ្លូវភេទ 💪
✍️ ដំណោះស្រាយជំងឺតម្រងនោមរ៉ាំរ៉ៃ
☎️ ទំនាក់ទំនងបញ្ជាទិញ៖070815474
Shop Now 👉👉 http://t.me/kaotakshop
🚚 ដឹកជញ្ជូនគ្រប់ខេត្ត ក្រុងទូទាំងប្រទេស