Noun Sobopha Vivamec Clinic and Maternity Shihanoukville

Noun Sobopha Vivamec Clinic and Maternity Shihanoukville សេវា ព្យាបាល 24 ម៉ោង

💙 សូមអរគុណចំពោះការជឿទុកចិត្ត 💙សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកទាំងអស់គ្នា ដែលបានជឿទុកចិត្ត និងជ្រើសរើសមកសម្រាកព្...
12/08/2026

💙 សូមអរគុណចំពោះការជឿទុកចិត្ត 💙

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកទាំងអស់គ្នា ដែលបានជឿទុកចិត្ត និងជ្រើសរើសមកសម្រាកព្យាបាល នៅមន្ទីរសម្រាកព្យាបាល នួន សុបុប្ផា យើងខ្ញុំ🏥

យើងខ្ញុំនៅតែបន្តផ្តល់ជូននូវ ការថែទាំយកចិត្តទុកដាក់ សេវាកម្មប្រកបដោយភាពកក់ក្តៅ និងការព្យាបាលប្រកបដោយវិជ្ជាជីវៈ។ 👩‍⚕️👨‍⚕️

🙏 សូមអរគុណសម្រាប់ការជឿទុកចិត្ត និងការគាំទ្ររបស់លោកអ្នកជានិច្ច។

មន្ទីរសម្រាកព្យាបាល នួន សុបុប្ផា — យកចិត្តទុកដាក់ចំពោះសុខភាពរបស់លោកអ្នក និងក្រុមគ្រួសារ។ ❤️

----------------------------------
☎️សំរាប់ពត៌មានបន្ថែម និងការណាត់ជួបសូមទាក់ទងមកកាន់លេខ
070 877 763 / 088 787 7763
📍ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ(ជាប់បឋមឃ្លាំងលើ)
📍ទីតាំងGoogle map : https://maps.app.goo.gl/tLX33WLxZbK5Y2n38?g_st=ic

❤️💜មន្ទីរសម្រាកព្យាបាល នួន សុបុប្ផា🏥🏥👉ត្រូវការជ្រើសរើសបុគ្គល✅ ផ្នែកឆ្មប ចំនួន ១រូប✅ ផ្នែមន្ទីរពិសោធន៍ ចំនួន ១រូប☎️សំរាប់...
09/08/2026

❤️💜មន្ទីរសម្រាកព្យាបាល នួន សុបុប្ផា🏥🏥

👉ត្រូវការជ្រើសរើសបុគ្គល
✅ ផ្នែកឆ្មប ចំនួន ១រូប
✅ ផ្នែមន្ទីរពិសោធន៍ ចំនួន ១រូប

☎️សំរាប់ពត៌មានបន្ថែម និងការផ្ញើCVសូមទាក់ទងមកកាន់លេខ 092 747 425
📍ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ(ជាប់បឋមឃ្លាំងលើ)
📍ទីតាំងGoogle map : https://maps.app.goo.gl/tLX33WLxZbK5Y2n38?g_st=ic

ការឈឺពោះអាចជារោគសញ្ញាធម្មតា ប៉ុន្តែក៏អាចជាសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរដូចជា រលាកខ្នែងពោះវៀន រលាកពោះវៀន ស្ទះពោះវៀន ឬឈាមហូរក...
09/08/2026

ការឈឺពោះអាចជារោគសញ្ញាធម្មតា ប៉ុន្តែក៏អាចជាសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរដូចជា រលាកខ្នែងពោះវៀន រលាកពោះវៀន ស្ទះពោះវៀន ឬឈាមហូរក្នុងប្រព័ន្ធរំលាយអាហារ ដែលត្រូវការព្យាបាលជាបន្ទាន់។

⚠️ ប្រសិនបើអ្នកមាន៖
🔸 ឈឺពោះខ្លាំង ឬឈឺមិនបាត់
🔸 ក្តៅខ្លួន ក្អួត ឬក្អួតឈាម
🔸 លាមកមានឈាម ឬពោះហើមខ្លាំង

🏥ការព្យាបាលទាន់ពេល អាចជួយការពារផលវិបាក និងសង្គ្រោះជីវិតអ្នកបាន។

----------------------------------
☎️សំរាប់ពត៌មានបន្ថែម និងការណាត់ជួបសូមទាក់ទងមកកាន់លេខ
070 877 763 / 088 787 7763
📍ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ(ជាប់បឋមឃ្លាំងលើ)
📍ទីតាំងGoogle map : https://maps.app.goo.gl/tLX33WLxZbK5Y2n38?g_st=ic

07/08/2026

🌸 ការពិនិត្យមហារីកមាត់ស្បូន ជាជំហានមួយ ដើម្បីការពារសុខភាពដ៏ធំរបស់ស្ត្រី។

មហារីកមាត់ស្បូន អាចការពារ និងរកឃើញបានទាន់ពេលវេលា តាមរយៈការពិនិត្យសុខភាពជាប្រចាំ ទោះបីជាអ្នកមិនទាន់មានរោគសញ្ញាក៏ដោយ។

ការធ្វើតេស្តពិនិត្យមហារីកមាត់ស្បូន អាចជួយ៖
✅ រកឃើញការប្រែប្រួលនៃកោសិកាមុនក្លាយជាមហារីក
✅ រកឃើញជំងឺនៅដំណាក់កាលដំបូង ដែលអាចធ្វើការព្យាបាលទាន់ពេលវេលា
✅ កាត់បន្ថយហានិភ័យនៃការវិវត្តទៅជាមហារីកមាត់ស្បូន

💖 កុំរង់ចាំរហូតដល់មានរោគសញ្ញា! ការពិនិត្យទាន់ពេលវេលា គឺជាវិធីដ៏ល្អបំផុតក្នុងការការពារសុខភាពរបស់អ្នក។

📍សូមអញ្ជើញមកពិគ្រោះ និងពិនិត្យនៅ មន្ទីរសម្រាកព្យាបាល នួន សុបុប្ផា ដើម្បីទទួលបានការណែនាំ និងសេវាពិនិត្យដោយក្រុមគ្រូពេទ្យជំនាញ។

🌷 ពិនិត្យថ្ងៃនេះ ដើម្បីការពារសុខភាពនាថ្ងៃអនាគត។

----------------------------------
☎️សំរាប់ពត៌មានបន្ថែម និងការណាត់ជួបសូមទាក់ទងមកកាន់លេខ
070 877 763 / 088 787 7763
📍ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ(ជាប់បឋមឃ្លាំងលើ)
📍ទីតាំងGoogle map : https://maps.app.goo.gl/tLX33WLxZbK5Y2n38?g_st=ic

នេះជាសកម្មភាពមួយចំនួន ក្នុងដំណើរទស្សនកិច្ចសិក្សានៅរោងចក្រផលិតឱសថ និងមន្ទីរពេទ្យនានា ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊...
02/08/2026

នេះជាសកម្មភាពមួយចំនួន ក្នុងដំណើរទស្សនកិច្ចសិក្សានៅរោងចក្រផលិតឱសថ និងមន្ទីរពេទ្យនានា ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី របស់លោកវេជ្ជបណ្ឌិត អាំ ផេង ជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ១០រូប។

ដំណើរទស្សនកិច្ចនេះមានគោលបំណងសិក្សា ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ការផលិតឱសថតាមស្តង់ដារអន្តរជាតិ និងប្រព័ន្ធគ្រប់គ្រងសេវាសុខាភិបាល ដើម្បីយកចំណេះដឹង និងបទពិសោធន៍ល្អៗមកអភិវឌ្ឍគុណភាពសេវាព្យាបាល និងជំរុញការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពកាន់តែប្រសើរជូនប្រជាពលរដ្ឋ។

30/07/2026

👉ការពិនិត្យសុខភាពស្រ្តីក្រោយអស់រដូវ អាចជួយឱ្យរកឃើញភាពមិនប្រក្រតី ហើយព្យាបាលទាន់ពេលវេលា 👩‍🌸

👉ភាគច្រើនកើតឡើងចំពោះមនុស្សវ័យចំណាស់ និងស្ត្រីក្រោយអស់រដូវ ដោយសារការធ្លាក់ចុះនៃអ័រម៉ូនភេទយ៉ាងខ្លាំងនៃអរម៉ូនអ៊ឹស្ត្រូសែន ដែលជាអរម៉ូនសំខាន់សម្រាប់រក្សាកម្លាំងឆ្អឹង🦴​

----------------------------------
☎️សំរាប់ពត៌មានបន្ថែម និងការណាត់ជួបសូមទាក់ទងមកកាន់លេខ
070 877 763 / 088 787 7763
📍ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ(ជាប់បឋមឃ្លាំងលើ)
📍ទីតាំងGoogle map : https://maps.app.goo.gl/tLX33WLxZbK5Y2n38?g_st=ic

ថ្ងៃនេះទី២៩ ខែកក្កដា ឆ្នាំ២០២៦លោកវេជ្ជបណ្ឌិត អាំ ផេង មានកិត្តិយសបានចូលរួមទស្សនៈកិច្ចសិក្សានៅរោងចក្រផលិតឱសថ  និង  មន្ទីរព...
29/07/2026

ថ្ងៃនេះទី២៩ ខែកក្កដា ឆ្នាំ២០២៦
លោកវេជ្ជបណ្ឌិត អាំ ផេង មានកិត្តិយសបានចូលរួមទស្សនៈកិច្ចសិក្សានៅរោងចក្រផលិតឱសថ និង មន្ទីរពេទ្យនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានរយះពេល ៣ថ្ងៃ ពីថ្ងៃទី ២៩ ដល់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ ជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ២០រូប។

ដឹកនាំដោយ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និង ជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។

កិត្តិយសដ៏ធំធេង ដែលបានចូលរួមក្នុង Stroke Intervention School 2026 នៅទីក្រុង Cần Thơ ប្រទេសវៀតណាម 🇻🇳។សិក្ខាសាលាអន្តរជាតិដ...
17/07/2026

កិត្តិយសដ៏ធំធេង ដែលបានចូលរួមក្នុង Stroke Intervention School 2026 នៅទីក្រុង Cần Thơ ប្រទេសវៀតណាម 🇻🇳។

សិក្ខាសាលាអន្តរជាតិដ៏មានសារៈសំខាន់នេះ បានប្រមូលផ្តុំអ្នកជំនាញ និងវេជ្ជបណ្ឌិតមកពី ១៥ ប្រទេស ដើម្បីផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍លើប្រធានបទ “ការគ្រប់គ្រងជំងឺដាច់សរសៃឈាមខួរក្បាលដ៏ទូលំទូលាយ ក្នុងយុគសម័យទំនើប Robot & AI”។

កម្មវិធីបានផ្តោតលើការអភិវឌ្ឍន៍ចុងក្រោយក្នុងការបង្ការ ការធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់រហ័ស ការព្យាបាលដោយអន្តរាគមន៍ (Stroke Intervention) ការស្តារនីតិសម្បទា និងការថែទាំបន្ត ដោយបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យា Robot និង Artificial Intelligence (AI) ដើម្បីបង្កើនភាពត្រឹមត្រូវ ប្រសិទ្ធភាព និងលទ្ធផលព្យាបាលសម្រាប់អ្នកជំងឺ។

សូមអបអរសាទរ វេជ្ជបណ្ឌិត អាំ ផេង ដែលបានចូលរួមជាតំណាងក្នុងសិក្ខាសាលាអន្តរជាតិដ៏មានតម្លៃនេះ តាមរយះសាកលវិទ្យាល័យ ចេនឡា។ ការចូលរួមនេះមិនត្រឹមតែជាការពង្រឹងចំណេះដឹង និងជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងនាំយកនូវចំណេះដឹង និងបច្ចេកវិទ្យាទំនើប មករួមចំណែកលើកកម្ពស់គុណភាពនៃការព្យាបាលអ្នកជំងឺដាច់សរសៃឈាមខួរក្បាលនៅកម្ពុជា។

16/07/2026

🌧️រដូូវធ្លាក់ភ្លៀងប៉ាៗម៉ាក់ៗ ដែលមានកូនតូចៗការចាក់វ៉ាក់សាំងផ្ដាសាយ គឺជាវិធីល្អបំផុតក្នុងការការពារជំងឺផ្តាសាយធ្ងន់ធ្ងរ និងផលវិបាក។

ប៉ាៗម៉ាក់ៗដែលឆ្ងល់អត់ហេតុអ្វីបានចាំបាច់ក្នុងការចាក់វ៉ាក់សាំងផ្តាសាយដល់កូន(Influenza vaccine)💉👶👧🏻

👉អត្ថប្រយោជន៍ របស់វ៉ាក់សាំងមានដូចជា :
1. កាត់បន្ថយហានិភ័យឆ្លងជំងឺផ្តាសាយ
2. កាត់បន្ថយការចូលសម្រាកពេទ្យ
3. កាត់បន្ថយហានិភ័យរលាកសួត (Pneumonia)
4. កាត់បន្ថយហានិភ័យនៃជំងឺរលាកខួរក្បាល (Encephalopathy) និងផលវិបាកផ្សេងៗ
5. ការពារកុមារដែលមានជំងឺប្រចាំកាយ

----------------------------------
☎️សំរាប់ពត៌មានបន្ថែម និងការណាត់ជួបសូមទាក់ទងមកកាន់លេខ
070 877 763 / 088 787 7763
📍ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ(ជាប់បឋមឃ្លាំងលើ)
📍ទីតាំងGoogle map : https://maps.app.goo.gl/tLX33WLxZbK5Y2n38?g_st=ic

Address

National Highway4 , Phum 2, Sangkat 1, Krong Sihanouk
Sihanoukville
180402

Alerts

Be the first to know and let us send you an email when Noun Sobopha Vivamec Clinic and Maternity Shihanoukville posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Noun Sobopha Vivamec Clinic and Maternity Shihanoukville:

Shortcuts

Share