14/06/2026
ខ្ញុំបាទនិងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យបង្អែកស្នួល សូម ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី ម៉ារី នាថ ( Mari Neath )និងក្រុមគ្រួសារ ជាម្ចាស់ បន្ទប់ពិគ្រោះនិងព្យាបាលជំងឺ ២ធ្នូ និង ជាម្ចាស់ អាហារដ្ឋាន មាតុភូមិ ប្រចាំ ស្រុកស្នួលខេត្តក្រចេះ បានឧបត្តម្ភសំភារៈមួយចំនួនសំរាប់ប្រើប្រាស់ដល់អ្នកជំងឺក្នុងមន្ទីរពេទ្យ ជាប្រយោជន៌សំរាប់វិស័យសុខាភិបាលសាធារណៈនិងបំរើជូនដល់ប្រជាជនទូទៅ គ្រប់ស្រទាប់វណ្ណៈ។
ក្នុងនាមបុគ្គលិកទាំងអស់ដែលបំរើការនៅមន្ទីរពេទ្យបង្អែកស្នួក សូមប្រសិទ្ធពរជ័យ និងជូនពរដល់ លោកស្រីនិងក្រុមគ្រួសារ ប្រកបដោយសុខភាពល្អ កំលាំងមាំមួន ប្រកប របរទទួលទានប្រចាំថ្ងៃកាន់តែរីកចំរើន មានសុភមង្គលក្នុងគ្រួសារ ឈ្នះអស់មារសត្រូវទាំងពួង និងពុទ្ធពរ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីខានឡើយ 🙏🙏🙏