វេជ្ជបណ្ឌិត សី សុខហេង

វេជ្ជបណ្ឌិត សី សុខហេង ប្រធានផ្នែកជំងឺទូទៅនៃមន្ទីរពេទ្យបង្អែកខេត្ត
👇 ពត៌មានបន្ថែមសូមចូលទៅលីង 👇
🔗 www.lnk.bio/dr.sokheng.omc

* ពិនិត្យ និង ព្យាបាលជំងឺ ៖
- កុមារ : រលាកត្រចៀកច្រមុះបំពង់ក គ្រុនឈាម
​​​​​​​​​​​​​​​​ រលាកសួត ទងសួត រាកក្អួត ក្តៅខ្លួន ស្គម
មិនឡើងគីឡូ ធំអាហារមិនញុាំអាហារ.....
- មនុស្សចាស់ : លើសឈាមទឹកនោមផ្អែម&ផលវិបាក
​ រលាកសួត ទងសួត ត្រចៀកច្រមុះបំពង់ក
​​​​​ ក្រពះ ពោះវៀន សន្លាក់រុាំរ៉ៃ តំរង់នោម.....
- រោគស្រ្តី : រលាកតំរង់នោម ប្លោកនោម ធ្លាក់សរមាស់ក្លិន
វិបត្តរដូវ ឈឺចាប់ខ្លាំងពេលមក ជំងឺកាមរោគ...
* ពិនិត្យអេកូសាស្រ្ត ៖
- 3D 4D ពណ៌កូល័រ មើលមុខកូន កំណត់ភេទ
- តាមដានសុខភាពម្តាយកូន កំណត់ថ្ងៃគ្រប់ខែ
​​​​ - អេកូទូទៅ ពោះអាងត្រគាក ក ជាលិកាទន់
* ពិនិត្យអមវេជ្ជសាស្រ្ត ឡាបូពិនិត្យឈាម ទឹកនោម លាមក ៖
- ពិនិត្យឈាម ៖ ឆែកសុខភាពមើលមុខងារសំខាន់ៗរបស់
ថ្លើម ក្រលាន​ រឺ តំរង់នោម រាប់គ្រាប់ឈាម
មើលឈាម ស ក្រហម ប្លាកែត រកមើលជំងឺ
ស្លេកស្លាំង មើលអាសុីត ខ្លាញ់ស្កររកជំងឺ
ទឹកនោមផ្អែម មើលអុីយ៉ុងសំខាន់ៗ​កាល់ស្យូម
សូដ្យូម ប៉ូតាស្យូម ក្ល័រ ពិនិត្យរកថ្លើមបេ អង់ទីករ
ថ្លើមសេ មេរោគក្រពះ គ្រុនពោះវៀន គ្រុនឈាម
មេរោគអេដស៍ ស្វាយប្រមេះ កាមរោគផ្សេងៗ....
- ពិនិត្យទឹកនោម ៖ រកមើលទឹកនោមប្រៃ ទឹកនោមផ្អែម រឺ វត្តមាន
ជាតិសាច់ ជាតិស្ករក្នុងទឹកនោម កំរិតប៉េហាស
រកមើលវត្តមានមេរោគការបង្ករោគក្នុងទឹក​នោម
ផ្លូវបង្ហូរនោម ពិនិត្យសារធាតុញៀនមួយចំនួន....
* ផ្តល់ប្រឹក្សាយោបល់បញ្ហាជំងឺផ្សេងៗដូចជា ៖
- ជំងឺប្រព័ន្ធ រំលាយអាហារ
- ជំងឺប្រព័ន្ធ ទឹកម៉ូត្រ (តំរង់នោម)
- ជំងឺប្រព័ន្ធ បេះដូង សរសៃឈាម
- ជងឺប្រព័ន្ធ ផ្លូវដង្ហើម
- ជងឺប្រព័ន្ធ ក្រពេញ អរម៉ូន
- បញ្ហាជំងឺ សន្លាក់
- បញ្ហាជំងឺ Auto-Immune និង បញ្ហាផ្សេងៗ

🏥 ពង្រឹង​ចំណេះដឹង ផ្នែកអេកូសាស្រ្ត ក្រពេញទីរ៉ូអុីត (Thyroid Ultrasound) នាពេលកន្លងមក✅
04/09/2026

🏥 ពង្រឹង​ចំណេះដឹង ផ្នែកអេកូសាស្រ្ត ក្រពេញទីរ៉ូអុីត (Thyroid Ultrasound) នាពេលកន្លងមក✅

06/06/2026

វិទ្យាស្ថានជាតិសុខភាពសាធារណៈ ផ្តល់តម្លៃខ្ពស់និងមើលឃើញពីភាពសំខាន់ឥតកាត់ថ្លៃបាននៃការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃភាពជាអ្នកដឹកនាំដែលជាកត្តាជម្រុញដ៏មុតស្រួចក្នុងការផ្លាស់ប្តូរជាវិជ្ជមានក្នុងវិស័យសុខាភិបាល។ ក្នុងនាមជាក្រុមការងារសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាល "ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍" ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល យើងខ្ញុំទាំងអស់គ្នាសូមសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតដល់ឯកឧត្តមសាស្ត្រាចារ្យដែលបាន និងកំពុងដឹកនាំផ្តល់វគ្គបណ្តុះបណ្តាលនេះចាប់តាំងពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី គឺជាអ្នកដឹកនាំប្រកបដោយការគិតគូរគ្រប់ជ្រុងជ្រោយ មើលឃើញពីភាពសំខាន់នៃការបណ្តុះអ្នកដឹកនាំឱ្យមានចំណេះជំនាញជ្រៅជ្រះ និងក្រមសីលធ៌មវិជ្ជាជីវៈខ្ពស់។ អ្នកដឹកនាំទាំងនោះគឺជាកំលាំងចលករមិនអាចខ្វះបានក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលដើម្បីបម្រើសេវាសុខាភិបាលដល់ប្រជាជនប្រកបដោយគុណភាព និងសុវត្ថិភាព។

ការផ្តល់វគ្គបណ្តុះបណ្តាលដែលមានអ្នកចូលរួមតាមប្រព័ន្ធនិម្មិតប្រមាណ៣០០០នាក់ រៀងរាល់រសៀលថ្ងៃអង្គារនេះ បានបង្កើតជាវប្បធម៌នៃការចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ដោយមិនមានការបែងចែកឋានានុក្រម និងបានឆ្លុះបញ្ជាំងពីឆន្ទៈយ៉ាងមុតមាំក្នុងការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំក្រសួង និងមន្រ្តីក្រោមឱវាទ។ សកម្មភាពទាំងនេះ គួរត្រូវបានលើកទឹកចិត្តដើម្បីភាពរីកចម្រើននៃវិស័យសុខាភិបាល និងប្រទេសជាតិទាំងមូល។ ដូច្នេះ យើងខ្ញុំដែលជាថ្នាក់ដឹកនាំ និងបុគ្គលិកវិទ្យាស្ថានជាតិសុខភាពសាធារណៈ សូមបន្តគាំទ្រការបណ្តុះបណ្តាលប្រកបដោយគតិបណ្ឌិតរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងមិនទទួលយកជាដាច់ខាតនូវរាល់ការប្រើប្រាស់ពាក្យសំដីមិនសមរម្យក្នុងចេតនាបន្តុះបង្អាប់ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល៕

ក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តឧត្តមានជ័យ បានធ្វើបទបង្ហាញពីចក្ខុវិស័យក្នុងការឈានឆ្ពោះការទទួលបានការទទួលស្គាល់គុណភាពសេវា...
03/06/2026

ក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តឧត្តមានជ័យ បានធ្វើបទបង្ហាញពីចក្ខុវិស័យក្នុងការឈានឆ្ពោះការទទួលបានការទទួលស្គាល់គុណភាពសេវា នៅមន្ទីរពេទ្យបង្អែកខេត្ត។ បទបង្ហាញបានឆ្លុះបញ្ចាំងពីការប្រើប្រាស់ភាពជាអ្នកដឹកនាំ ក្នុងមន្ទីរពេទ្យតាមរយៈការកំណត់ចក្ខុវិស័យ គោលដៅ បេសកកម្ម គុណតម្លៃសម្រាប់មន្ទីរពេទ្យ បុគ្គលិក និងការរៀបចំគម្រោងផ្សេងៗ ដើម្បីមន្ទីរពេទ្យឆ្ពោះទៅរកការទទួលស្គាល់គុណភាពសេវានាពេលខាងមុខ។

27/04/2026
ពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សា វគ្គបណ្តុះបណ្តាល ស្តីពី «ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ» ជូនមន្រ្តីគ្រប់គ្រងមន្ទីរពេ...
26/04/2026

ពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សា វគ្គបណ្តុះបណ្តាល ស្តីពី «ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ» ជូនមន្រ្តីគ្រប់គ្រងមន្ទីរពេទ្យជំនាន់ទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ចំពោះថ្នាក់ដឹកនាំ ដែលបានឆ្លៀតឱកាសដ៏មមាញឹក ផ្តល់កិត្តិយសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់។​ អរគុណដល់វិទ្យាស្ថានសុខភាពសាធារណៈ ដែលបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។​ អរគុណចំពោះលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ អ្នកសម្របសម្រួលវគ្គ ជាពិសេសក្រុមគ្រួសារ ដែលតែងតែគាំទ្រនិងលើកទឹកចិត្ត។ បន្ទាប់ពីបទបង្ហាញបញ្ចប់វគ្គ មន្ទីរពេទ្យ​បង្អែកខេត្តឧត្តរមានជ័យទទួលបានចំណាត់ថ្នាក់លេខ២ មន្ទីរពេទ្យ​មិត្តភាពខ្មែរសូវៀត ដែលជាមន្ទីរពេទ្យសម្ព័ន្ធភាព ទទួលបានចំណាត់ថ្នាក់លេខ១ និងចំណាត់ថ្នាក់លេខ៣ បានទៅលេីមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។ ទន្ទឹមនិងលទ្ធផលគួរជាទីមោទនៈនេះ ខ្ញុំក៏សូមអធ្យាស្រ័យដល់មន្ទីរពេទ្យពីរទៀតដែលមកពីខេត្តកំណេីតផ្ទាល់។ នៅចាំសំដីរបស់អ៊ំប្រុស ធ្លាប់លេីកឡេីងថា "ឯងរៀនចប់ហេីយ មិនទៅជួយខេត្តខ្លួនឯងទេ បែរជាទៅជួយខេត្តគេ"។ ខ្ញុំនៅចាំចំលេីយដែលបានតបទៅគាត់វិញពេលនោះ​ថា "ខេត្តគេ ខេត្តយេីង សុទ្ធតែខេត្តខ្មែរ ដីខ្មែរ​ដូចគ្នាអ៊ំ ជាន់ដីណា ផ្តល់សំណាងអោយដីនោះ"។ អ៊ំមិនខុសត្រង់ថា បេីខ្ញុំនៅខេត្តកំណេីត អាចជួយខេត្តខ្លួនឯង ហេីយលទ្ធផលថ្ងៃនេះអាចថាបានទៅខេត្តខ្លួនឯង។ ខ្ញុំមិនខុសត្រង់ថា មិនសំខាន់ថាកន្លែងណាទេ ក៏ស្រុកយេីងដែរ គ្រាន់តែមិនបានដៅចំកន្លែងកំណេីតតែប៉ុណ្ណោះ។ បន្ទាប់ពីចេញលទ្ធផលចំណាត់ថ្នាក់ រួមនិងការរំលឹកពាក្យទាំងនេះឡេីងវិញ ពាក្យអ៊ំក៏មិនខុស ចំលេីយខ្ញុំក៏មិនខុស គ្រាន់តែមានអារម្មណ៍ខ្ទាស់ក្នុងចិត្តបន្តិច តែមិនជាថ្វីទេ។ សំនួរសួរថា បេីអោយសំរេចចិត្តម្តងទៀត ចង់ទៅខេត្តកំណេីត រឺ មកខេត្តរាល់ថ្ងៃ ចំលេីយនៅតែមិនផ្លាស់ប្តូរឡេីយ។ កាលស្ពានអូរជីកមិនទាន់ដាច់ (មុនសង្រ្គាម) ពេលជិះឡានចូលខេត្តវិញ មកដល់លេីស្ពានមួយនេះ ធ្លាប់និយាយក្នុងចិត្ត រឺ ពេលខ្លះនិយាយចេញមកដោយសំលេងតិចៗផង "ឧត្តរមានជ័យ ខ្ញុំត្រលប់មកវិញហេីយ" និងបួងសួងសុំសេចក្តីសុខចម្រេីន។ នៅចាំសំនួរមួយដែលគ្រូសួរ "តេីមានអ្វីដែលធ្វេីអោយអ្នក នឹកអង្គភាព ចង់វិលត្រលប់ទៅអង្គភាពវិញភ្លាមៗ"? ស្តាប់ទៅសាមញ្ញ តែពេលឆ្លេីយពេលនោះ បែរជាមានអារម្មណ៍អួលដេីមក។ ខេត្តមួយនេះ ធ្វេីអោយខ្ញុំមានមនោស​ញ្ចេតនាជ្រាលជ្រៅ អាចថាមកពីយេីងធ្លាប់ឆ្លងកាត់ទាំងរឿងល្អៗ រឿងជូរចត់ រឿងកំសត់កំរ អាចថាគ្រប់រស់ជាតិ។ ព្រឹត្តការណ៍​ធំៗចំនួនបី ដែលបានឆ្លងកាត់គឺ ពេលមកធ្វេីការភ្លាមផ្ទុះគ្រុនឈាម ពីរឆ្នាំបន្ទាប់ផ្ទុះកូវីត ហេីយថ្មីៗនេះគឺផ្ទុះសង្រ្គាម។ ឧត្តរមានជ័យ អ្នកកំសត់ពេកហេីយ!​ កាន់តែកំសត់ កាន់តែពិបាកដកចិត្ត តែក៏សូមអភ័យទោសជាលេីកទី២ ចំពោះមន្ទីរពេទ្យទាំងពីរនៅខេត្តកំណេីត។ ក្មួយសូមអភ័យទោសអ៊ំប្រុស ដែលក្មួយដកចិត្តមិនទាន់បាន និងធ្វេីតាមការណែនាំពីអ៊ំ។​
ឧត្តរមានជ័យ ថ្ងៃអាទិត្យ ១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ មិនមែនជាអ្នកជាយដែន តែមកធ្វេីជាគ្រូពេទ្យនៅជាយដែន៚

25/04/2026
19/02/2026
សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត និងលោកគ្រូ អ្នកគ្រ...
16/02/2026

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត និងលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ ដែលបានផ្តល់ឱកាស ដល់ក្រុមការងារមន្ទីរពេទ្យសម្ព័ន្ធភាព ចូលរួមសន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រប្រចាំឆ្នាំ លើកទី២៨ និងសិក្ខាសាលាវិទ្យាសាស្រ្តថែទាំលើកទី១៥ ក្រោមប្រធានបទ "ការអនុវត្តពហុជំនាញនៃវិទ្យាសាស្ត្រប្រព័ន្ធប្រសាទ"។ សូមគោរពជូនពរ ថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យជួបប្រទះ តែសេចក្តីសុខ សុខភាពល្អ និងសុភមង្គល គ្រប់ៗក្រុមគ្រួសារ។

❤️️ ម៉ូឌុលចុងក្រោយ នៃវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រង និង ភាពជាអ្នកដឹកនាំ សម្រាប់មន្ត្រីគ្រប់គ្រងមន្ទីរពេទ្យ ជំនាន់ទ...
17/10/2025

❤️️ ម៉ូឌុលចុងក្រោយ នៃវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រង និង ភាពជាអ្នកដឹកនាំ សម្រាប់មន្ត្រីគ្រប់គ្រងមន្ទីរពេទ្យ ជំនាន់ទី៦

Address

ក្រោយផ្សារសំរោង (អតីតផ្ទះប៉ុស្តិ៍វិទ្យុ ជាប់សាលារៀនគ្រូរ៉ាន់)​
Somrong

Alerts

Be the first to know and let us send you an email when វេជ្ជបណ្ឌិត សី សុខហេង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to វេជ្ជបណ្ឌិត សី សុខហេង:

Shortcuts

Share

Category