Annlynaz - អេនលីណា

Annlynaz - អេនលីណា A lot wil go wrong before everything goes right♡

Part 4: Blood Pressure (សម្ពាធឈាម)⭕សម្ពាធឈាម គឺជាកម្លាំងរុញច្រាននៃឈាមទៅលើជញ្ជាំងសរសៃឈាមអាទែ នៅពេលដែលបេះដូងច្របាច់បញ្ជូនឈ...
19/03/2026

Part 4: Blood Pressure (សម្ពាធឈាម)

⭕សម្ពាធឈាម គឺជាកម្លាំងរុញច្រាននៃឈាមទៅលើជញ្ជាំងសរសៃឈាមអាទែ នៅពេលដែលបេះដូងច្របាច់បញ្ជូនឈាមទៅចិញ្ចឹមរាងកាយ។

⁉️ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖

✅វិធីគ្រប់គ្រង និងបង្ការអ្នកអាចកាត់បន្ថយហានិភ័យបានតាមរយៈ៖
• កាត់បន្ថយការញ៉ាំប្រៃ៖ កុំញ៉ាំអំបិលច្រើនពេក។
• ហាត់ប្រាណ៖ យ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ។
• គ្រប់គ្រងទម្ងន់៖ កុំឱ្យធាត់លើសទម្ងន់។
• ចៀសវាងបារី និងគ្រឿងស្រវឹង៖ របស់ទាំងនេះធ្វើឱ្យសរសៃឈាមរឹង និងខូច។
• កាត់បន្ថយស្ត្រេស៖ សម្រាកឱ្យបានគ្រប់គ្រាន់ និងរក្សាចិត្តឱ្យសប្បាយ។

ចំណាំ៖ ប្រសិនបើអ្នកវាស់ឈាមឃើញលេខខ្ពស់ខុសធម្មតា សូមកុំអាលភ័យស្លន់ស្លោ។ សម្រាកឱ្យស្ងប់ស្ងាត់ ៥-១០ នាទី រួចវាស់ម្តងទៀត។ បើនៅតែខ្ពស់ ការពិគ្រោះជាមួយគ្រូពេទ្យជំនាញគឺជាជម្រើសដ៏ល្អបំផុត។
#សម្ពាធឈាម #លើសឈាម #សុខភាពបេះដូង #ថែទាំសុខភាព #សុខភាព

Part 3: Vital sign (សញ្ញាជីវិត)⭕️ការតាមដានសញ្ញាជីវិត (Vital Signs) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតក្នុងការថែទាំសុខភាព។✅ ស...
19/03/2026

Part 3: Vital sign (សញ្ញាជីវិត)

⭕️ការតាមដានសញ្ញាជីវិត (Vital Signs) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតក្នុងការថែទាំសុខភាព។

✅ សញ្ញាជីវិតទាំង ៥ ដែលអ្នកមិនគួររំលង៖ ការតាមដានសម្ពាធឈាម ចង្វាក់បេះដូង ជីពចរ សីតុណ្ហភាពរាងកាយ និងកម្រិតអុកស៊ីសែនក្នុងឈាម គឺជាគន្លឹះដើម្បីដឹងពីសុខភាពទូទៅរបស់អ្នក។ កុំចាំដល់ឈឺទើបពិនិត្យ! 🏥🩺

ចំណាំ៖ តួលេខទាំងនេះអាចប្រែប្រួលទៅតាមអាយុ និងស្ថានភាពសុខភាពបុគ្គលម្នាក់ៗ។
#សញ្ញាជីវិត #សុខភាព #ការថែទាំសុខភាព #ចំណេះដឹងសុខភាព #ពិនិត្យសុខភាព #ការពារប្រសើរជាងព្យាបាល

Part 2: របៀបដាក់ម្ជុលតាមសសៃវ៉ែន (IV injection)⭕️ការដាក់ម្ជុលតាមសសៃ គឺ Intravenous injection ជាការចាក់ថ្នាំ ឬបញ្ជូលសារធាត...
17/03/2026

Part 2: របៀបដាក់ម្ជុលតាមសសៃវ៉ែន (IV injection)

⭕️ការដាក់ម្ជុលតាមសសៃ គឺ Intravenous injection ជាការចាក់ថ្នាំ ឬបញ្ជូលសារធាតុរាវ «ដោយផ្ទាល់ទៅក្នុងសសៃវ៉ែន»។

✅ ការប្រើ IV

•ប្រសិទ្ធភាពរហ័ស៖ ថ្នាំនឹងចូលទៅក្នុងចរន្តឈាមភ្លាមៗ ដោយមិនចាំបាច់ឆ្លងកាត់ការរំលាយអាហារ (ដូចការលេបថ្នាំ) ឬការស្រូបយកតាមសាច់ដុំ (ដូចការចាក់គូទ)។ វាល្អបំផុតសម្រាប់ករណីសង្គ្រោះបន្ទាន់។

•ការគ្រប់គ្រងកម្រិតថ្នាំ៖ គ្រូពេទ្យអាចគ្រប់គ្រងបរិមាណថ្នាំបានច្បាស់លាស់ និងអាចបញ្ឈប់បានភ្លាមៗប្រសិនបើមានប្រតិកម្ម។

•សម្រាប់ថ្នាំដែលមិនអាចលេបបាន៖ ថ្នាំខ្លះអាចត្រូវបំផ្លាញដោយជាតិអាស៊ីតក្នុងក្រពះ ដូច្នេះត្រូវតែចាក់តាមសសៃទើបមានប្រសិទ្ធភាព។

❌ការប្រុងប្រយ័ត្នការចាក់ IV ត្រូវតែធ្វើឡើងដោយអ្នកជំនាញ (គ្រូពេទ្យ ឬគិលានុបដ្ឋាក) ព្រោះវាអាចមានហានិភ័យដូចជា៖

• Infiltration: ថ្នាំហូរចេញក្រៅសសៃ ធ្វើឱ្យហើមសាច់។

• Phlebitis: ការរលាកសសៃវ៉ែន។

• Infection: ការឆ្លងមេរោគ ប្រសិនបើឧបករណ៍មិនស្អាត។

Part 1: IV cannula (ការប្រើម្ជុលចាក់តាមសសៃ)⭕ការដាក់កាទឺតែមិនត្រឹមតែជាការចាក់ ប៉ុន្តែជាសិល្បៈនៃការសង្គ្រោះ. រាល់តំណក់ទឹកស...
17/03/2026

Part 1: IV cannula (ការប្រើម្ជុលចាក់តាមសសៃ)

⭕ការដាក់កាទឺតែមិនត្រឹមតែជាការចាក់ ប៉ុន្តែជាសិល្បៈនៃការសង្គ្រោះ. រាល់តំណក់ទឹកសេរ៉ូម គឺជាក្តីសង្ឃឹមរបស់អ្នកជំងឺ.

✅ការជ្រើសរើសពណ៌អោយបានត្រឹមត្រូវទៅតាមផ្នែក នឹងសភាពអ្នកជំងឺជារឿងសំខាន់ណាស់ក្នុងការសង្រ្គោះជំងឺទាន់ពេលវេលាដូចខាងក្រោម:
#សុខភាព

តើទឹកនោមអ្នកមានពណ៌អ្វី? 🧐 វាបង្ហាញពីស្ថានភាពសុខភាពដូចខាងក្រោម :  ទឹកនោមថ្លា (Clear Urine): បង្ហាញថាមានការផឹកទឹកលើសកម្រិត...
01/10/2025

តើទឹកនោមអ្នកមានពណ៌អ្វី? 🧐 វាបង្ហាញពីស្ថានភាពសុខភាពដូចខាងក្រោម :

ទឹកនោមថ្លា (Clear Urine): បង្ហាញថាមានការផឹកទឹកលើសកម្រិត ដែលអាចធ្វើឱ្យសារធាតុរាវ កើនលើស ត្រូវកាត់បន្ថយការផឹកទឹកបន្តិច។

ទឹកនោមលឿងភ្លឺ (Pale Yellow): បង្ហាញពីថាអ្នកផឹកទឹកគ្រប់គ្រាន់ និងបញ្ជាក់ថាមានតុល្យភាពសារធាតុរាវល្អក្នុងខ្លួន។

ទឹកនោមពពក ឬពពុះ (Cloudy Urine): បង្ហាញបញ្ជាក់ថាអាចមានការឆ្លងមេរោគផ្លូវនោម (UTI) ឬតម្រងនោម។ គួរទៅជួបគ្រូពេទ្យ

ទឹកនោមលឿងចាស់ (Dark Yellow): បង្ហាញថាខ្វះទឹកក្នុងខ្លួន (dehydration) ត្រូវផឹកទឹកបន្ថែម។

ទឹកនោមពណ៌ក្រហម/ផ្កាឈូក (Red/Pink Urine): អាចបញ្ជាក់ពីការមានឈាមក្នុងទឹកនោម (hematuria) ដោយសារការឆ្លងមេរោគ តម្រងនោម ឬក៏ជាជំងឺកម្រដូចជា មហារីក។ ត្រូវទៅពិនិត្យវេជ្ជបណ្ឌិតឲ្យបានឆាប់។

ទឹកនោមពណ៌ត្នោតចាស់ (Dark Brown Urine): អាចបញ្ជាក់ពីជំងឺ Rhabdomyolysis (សាច់ដុំពុក/ខូច) ដែលជាជំងឺធ្ងន់ធ្ងរ និងបង្ហាញពីជំងឺថ្លើម។ ត្រូវទៅព្យាបាលឲ្យបានឆាប់។

ទឹកនោមពណ៌ខៀវ/បៃតង (Blue/Green Urine): ជាធម្មតាបង្កឡើងដោយថ្នាំពេទ្យ សារធាតុពណ៌ ឬជាសភាពកម្រដូចជា Porphyria។ ត្រូវពិនិត្យជាមួយវេជ្ជបណ្ឌិត។

✅គួរពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើមានពណ៌ទឹកនោមមិនធម្មតា ឬមានរោគសញ្ញាផ្សេងៗរួមគ្នា ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា។

23/03/2025
21/03/2025

និស្សិតពេទ្យគ្រប់ជំនាញ កុំភ័យរឿងប្រឡងចេញថ្នាក់ជាតិ
💊Website freeមិនអស់លុយនេះ ជួយប្អូនៗបានគ្រប់ពេល→ឲងាយប្រឡងជាប់ ងាយស្រួលប្រើ។

ឥឡូវនេះ page SmartVey ឆ្លាតវៃ សម្រួល បងប្អូននិស្សិតពេទ្យអាចធ្វើតេស្ដសំនួរនៅលើ website ដោយប្រើកុំព្យូទ័រ និង ទូរស័ព្ទបានហើយ កុំភ្លេចែករំលែកដល់មិត្តភក្តិផងណា!
⛔ #បញ្ជាក់មិនទាន់ប្រើAppបានឡើងវិញនៅឡើយទេគឺប្រើបានតែក្នុងwebsite ❤️💢

ចុះឈ្មោះឥលូវនេះ​ដេីម្បីចុចដោយ​សេរី​👌👇
👉ចុច​ https://serey.io/sv/quiz/category

សូមតាមដាន និង មើលវីដេអូ ចុះឈ្មោះស្រួលប្រើ
📚 Telegram Channel: 👇 https://t.me/smartveykh

-Websiteប្រឡង: https://serey.io/sv/quiz/category

-របៀបចុះឈ្មោះប្រើ មើលYoutube (for sign up): https://youtu.be/fQhJ4DeUZIk?si=n_d269CQXhz7CEbK

📚 TikTok: tiktok.com/

Address

Stung Treng Province
Stung Treng

Website

Alerts

Be the first to know and let us send you an email when Annlynaz - អេនលីណា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category