TAKEO Medical Laboratory-មន្ទីរពិសោធន៍វេជ្ជសាស្រ្តខេត្តតាកែវ

  • Home
  • Cambodia
  • Takêv
  • TAKEO Medical Laboratory-មន្ទីរពិសោធន៍វេជ្ជសាស្រ្តខេត្តតាកែវ

TAKEO Medical Laboratory-មន្ទីរពិសោធន៍វេជ្ជសាស្រ្តខេត្តតាកែវ ជីវិតមួយដូចគ្នាទទួលបានការមើលថែជួយសង្រ្គោះដូចគ្នា និងជាមណ្ឌលបណ្តុះវប្បធម៌នៃការចែករំលែក

លោកអ្នកអាចមកទទួលសេវាពិនិត្យសុខភាពទូទៅនៅមន្ទីរពេទ្យខេត្តតាកែវបានដោយមិនចាំបាច់ចាប់លេខរងចាំយូរ។សេវាលឿនរហ័ស និងមានគុណភាព❤️សម...
09/07/2026

លោកអ្នកអាចមកទទួលសេវាពិនិត្យសុខភាពទូទៅនៅមន្ទីរពេទ្យខេត្តតាកែវបានដោយមិនចាំបាច់ចាប់លេខរងចាំយូរ។
សេវាលឿនរហ័ស និងមានគុណភាព❤️
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកទំនាក់ទំនងតាមលេខទូរស័ព្ទ រឺតេលេក្រាមលេខ: 015 260 501

06/07/2026

រដូវគ្រុនឈាមមកដល់ហើយ សូមរួមគ្នាបង្ការជំងឺគ្រុនឈាម ។

រាល់លទ្ធផលវិភាគនៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវត្រូវបានឆ្លងកាត់ការវិភាគយ៉ាងយកចិត្តទុកដាក់គ្រប់ដំណាក់កាល។ ការ...
04/07/2026

រាល់លទ្ធផលវិភាគនៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវត្រូវបានឆ្លងកាត់ការវិភាគយ៉ាងយកចិត្តទុកដាក់គ្រប់ដំណាក់កាល។
ការធានាគុណភាពនៅគ្រប់ដំណាក់កាលត្រូវបានអនុវត្តដើម្បីធានាថាលទ្ធផលវិភាគមានភាពត្រឹមត្រូវ អាចជឿទុកចិត្តបាន និងទាន់ពេលវេលា។
All laboratory test results at the Takeo Provincial Referral Hospital undergo meticulous analysis at every stage.
Quality assurance is implemented at every step to ensure that the test results are accurate, reliable,and timely.

មន្ទីរពិសោធន៍មីក្រូជីវសាស្រ្ត មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការថែទាំសុខភាពអ្នកជំងឺ ការគ្រប់គ្រងជំងឺឆ្លង និងការពារសុខភាពសាធ...
03/07/2026

មន្ទីរពិសោធន៍មីក្រូជីវសាស្រ្ត មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការថែទាំសុខភាពអ្នកជំងឺ ការគ្រប់គ្រងជំងឺឆ្លង និងការពារសុខភាពសាធារណៈ។ អត្ថប្រយោជន៍សំខាន់ៗរួមមាន៖
1. កំណត់អត្តសញ្ញាណមេរោគបានត្រឹមត្រូវ
• រកឃើញបាក់តេរី ផ្សិត វីរុស និងប៉ារ៉ាស៊ីតដែលបង្កជំងឺ។
• ជួយបញ្ជាក់មូលហេតុនៃការឆ្លងមេរោគ។
2. ជួយជ្រើសរើសថ្នាំអង់ទីប៊ីយ៉ូទិកឱ្យបានត្រឹមត្រូវ
• ធ្វើតេស្តរកភាពកបនឹងថ្នាំអង់ទីប៊ីយោទិក (Antimicrobial Susceptibility Testing - AST)។
• កាត់បន្ថយការប្រើថ្នាំអង់ទីប៊ីយ៉ូទិកមិនសមស្រប និងការកើនឡើងនៃភាពស៊ាំនឹងថ្នាំអង់ទីប៊ីយ៉ូទិក(AMR)។
3. គាំទ្រការព្យាបាលអ្នកជំងឺ
• ផ្តល់លទ្ធផលទាន់ពេលវេលា ដើម្បីឱ្យវេជ្ជបណ្ឌិតអាចសម្រេចចិត្តព្យាបាលបានត្រឹមត្រូវ។
• កាត់បន្ថយអត្រាស្លាប់ និងរយៈពេលស្នាក់នៅមន្ទីរពេទ្យ។
4. ការពារ និងគ្រប់គ្រងការឆ្លងក្នុងមន្ទីរពេទ្យ
• រកឃើញការផ្ទុះជំងឺឆ្លង។
• គាំទ្រកម្មវិធីទប់ស្កាត់ និងគ្រប់គ្រងការចម្លងរោគ(Infection Prevention and Control)។
5. គាំទ្រការតាមដានភាពស៊ាំនឹងថ្នាំអង់ទីប៊ីយូទិក(AMR Surveillance)
• ប្រមូល និងវិភាគទិន្នន័យអំពីភាពស៊ាំនឹងថ្នាំរបស់មេរោគ។
• ជួយរៀបចំគោលនយោបាយប្រើប្រាស់អង់ទីប៊ីយ៉ូទិកប្រកបដោយប្រសិទ្ធភាព។
6. គាំទ្រសុខភាពសាធារណៈ
• ជួយស៊ើបអង្កេត និងឆ្លើយតបចំពោះការផ្ទុះជំងឺ។
• ផ្តល់ទិន្នន័យសម្រាប់ការត្រួតពិនិត្យជំងឺឆ្លងនៅថ្នាក់ជាតិ។
7. គាំទ្រការស្រាវជ្រាវ និងការអប់រំ
• ជួយអភិវឌ្ឍបច្ចេកទេសវិនិច្ឆ័យថ្មីៗ។
• គាំទ្រការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងការសិក្សាវិទ្យាសាស្ត្រ។

មន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមស្វាគមន៍ 🙏លោកអ្នកដែលកំពុងស្វែងរកសេវាពិនិត្យសុខភាព អាចមកមន្ទីរពិសោធន៍ផ្ទាល់...
02/07/2026

មន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមស្វាគមន៍ 🙏
លោកអ្នកដែលកំពុងស្វែងរកសេវាពិនិត្យសុខភាព អាចមកមន្ទីរពិសោធន៍ផ្ទាល់ ដោយមិនចាំបាច់រង់ចាំចាប់លេខនិងចុះឈ្មោះនៅខាងមុខនោះឡើយ។ សូមអរគុណ

(តាកែវ)៖ មន្ទីរពេទ្យបង្អែកខេត្តតាកែវ បានប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប...

សុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់មនុស្ស។                  ការធ្វើតេស្តឈាម ដើរតួជា "បង្អួច" ដ៏សំខាន់មួយដើម្បីឆ្លុះបញ្ចា...
04/06/2026

សុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់មនុស្ស។
ការធ្វើតេស្តឈាម ដើរតួជា "បង្អួច" ដ៏សំខាន់មួយដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពសុខភាពខាងក្នុងរាងកាយ។ ការធ្វើតេស្តនេះ ជួយគ្រូពេទ្យវាយតម្លៃមុខងារសរីរាង្គ (ដូចជាថ្លើម និងតម្រងនោម) រកឃើញជំងឺផ្សេងៗ (រួមទាំងភាពស្លេកស្លាំង មហារីកឈាម ឬជំងឺឆ្លង) និងតាមដានប្រសិទ្ធភាពនៃការព្យាបាលឱ្យបានទាន់ពេលវេលា។

អត្ថប្រយោជន៍ចម្បងៗនៃការធ្វើតេស្តឈាម រួមមាន៖
១.ការធ្វើរោគវិនិច្ឆ័យជំងឺ: ជួយកំណត់ឱ្យដឹងច្បាស់ពីជំងឺដែលអ្នកកំពុងជួបប្រទះ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺកង្វះអរមូនទីរ៉ូអ៊ីត ជំងឺកាមរោគ ឬបញ្ហាក្រោយការឆ្លងមេរោគផ្សេងៗ។
២.ការពិនិត្យសុខភាពទូទៅ: ជាការពិនិត្យឈាមតាមដានប្រចាំឆ្នាំ (ឧទាហរណ៍៖ ការធ្វើតេស្តឈាមពេញលេញ ឬ CBC) ដើម្បីដឹងពីតុល្យភាពកោសិកាឈាម និងសារធាតុចិញ្ចឹម។
៣. តាមដានការព្យាបាល: ជួយតាមដានថាតើការព្យាបាលណាមួយ (ដូចជាការព្យាបាលដោយប្រើគីមី ឬថ្នាំប្រឆាំងកំណកឈាម) ទទួលបានលទ្ធផលល្អកម្រិតណា។
៤. ការវាយតម្លៃហានិភ័យ: ពិនិត្យរកមើលកម្រិតជាតិខ្លាញ់ (កូឡេស្តេរ៉ុល) ឬហានិភ័យផ្សេងៗដែលបង្កឱ្យមានជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ល។

តើលោកអ្នកបានពិនិត្យសុខភាពប្រចាំឆ្នាំហើយរឹនៅ?

លោកអ្នកអាចសាកសួរព័ត៌មានបន្ថែមតាមរយៈ Facebook messenger រឺអាចខលតាមលេខ hotline: 015 260 501
08/05/2026

លោកអ្នកអាចសាកសួរព័ត៌មានបន្ថែមតាមរយៈ Facebook messenger រឺអាចខលតាមលេខ hotline: 015 260 501

សូមស្វាគមន៏អតិថិជនទាំងអស់គ្នាមកទទួលសេវាកម្មពិនិត្យសុខភាពទូទៅនៅមន្ទីរពិសោធន៍វេជ្ជសាស្រ្តនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ។  ម...
24/04/2026

សូមស្វាគមន៏អតិថិជនទាំងអស់គ្នាមកទទួលសេវាកម្មពិនិត្យសុខភាពទូទៅនៅមន្ទីរពិសោធន៍វេជ្ជសាស្រ្តនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
មន្ទីរពិសោធន៍យើងមានផ្តល់សេវាពិនិត្យសុខភាពទូទៅដោយមិនចាំបាច់ឆ្លងកាត់ការចុះឈ្មោះជាមួយមន្ទីរពេទ្យ។ គោលបំណងបង្កើនភាពងាយស្រួលនិងកាត់បន្ថយពេលវេលារងចាំរបស់អតិថិជន។

មន្ទីរពិសោធន៍យើងមានម៉ាស៊ីនទំនើបៗ បុគ្គលិកមានសមត្ថភាពនិងមានភាពរួសរាយរាក់ទាក់ដើម្បីផ្តល់នូវសេវាមន្ទីរពិសោធន៍ដ៏
មានគុណភាព ផ្តល់លទ្ធផលវិភាគត្រឹមត្រូវ អាចទុកចិត្តបាន និងទាន់ពេលវេលាសម្រាប់លោកអ្នក។

22/04/2026

សូមអញ្ជើញមកទទួលសេវាពិនិត្យសុខភាពនៅមន្ទីរពិសោធន៍មន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយមិនចាំបាច់រង់ចាំចុះឈ្មោះឡើយ 🙏❤️

មន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមស្វាគមន៍ 🙏
20/04/2026

មន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមស្វាគមន៍ 🙏

Address

St. 2 Phume 3 Sangkat Rokaknong
Takêv
211002

Website

Alerts

Be the first to know and let us send you an email when TAKEO Medical Laboratory-មន្ទីរពិសោធន៍វេជ្ជសាស្រ្តខេត្តតាកែវ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to TAKEO Medical Laboratory-មន្ទីរពិសោធន៍វេជ្ជសាស្រ្តខេត្តតាកែវ:

Shortcuts

Share

Category