26/08/2026
#ជំងឺអេពីឡិបស៊ី ទំរង់ [SeLIE]

កូនស្រីអាយុ១ខួប មកពីខេត្តកំពង់ចាមចាប់ផ្តើមប្រកាច់នៅអាយុ៨ខែ។ របៀបធ្វើទុក្ខគឺ #ប្រកាច់រឹងញ័រខ្លួន_ស្វាយបបូរមាត់_បាត់ស្មារតី រយៈពេល 1-2នាទី។ អាការៈនេះកើតមាន 2-7ដងក្នុង១ថ្ងៃ។
គាត់បានមកពិគ្រោះនៅបន្ទប់ពិគ្រោះជំងឺឈូករ័ត្ននៅថ្ងៃទី 22.8.2026 ដោយការប្រកាច់កើតមានញឹកញាប់ និងបានទទួលការព្យាបាលក្រោមរោគវិនិច្ឆ័យជំងឺ #អេពីឡិបស៊ី ទំរង់ ដែលជាប្រភេទអេពីឡិបស៊ីទំរង់ស្រាល មានឧ៌កាសជាសះស្បើយខ្ពស់។
🌻អេពីឡិបស៊ីមានច្រើនទំរង់។ ការកំណត់ប្រភេទច្បាស់លាស់ ជាកត្តាសំខាន់សំរាប់ ជំរើសនៃព្យាបាលដែលត្រឹមត្រូវ ដឹងពីការវិវត្តន៍នៃជំងឺ និងអាចព្យាករណ៍នូវឧ៌កាសជាសះស្បើយផងដែរ។
🌻បន្ទប់ពិគ្រោះព្យាបាលជំងឺឈូករ័ត្ន ផ្តល់នូវការពិគ្រោះនិងព្យាបាលជំងឺប្រព័ន្ធប្រសាទដោយគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទនិងអេពីឡិបស៊ី។
—————————————
ទំនាក់ទំនង ☎️093 95 66 19
ទីតាំង: https://maps.app.goo.gl/6J4sTbH7a4DP6jkJ9?g_st=ic