21/07/2026
ឆ្អឹងស្ពោត- Osteopenia
ឆ្អឹងស្ពោតគឺជាការថយនូវកំហាប់ឆ្អឹង ឬឆ្អឹងចាប់ផ្តើមខ្សោយហើយឆ្អឹងក៏ចាប់ផ្តើមស្តើងឬងាយស្រួយ។នៅពេលដែលឆ្អឹងចាប់ផ្តើមស្តើងទៅៗពីមួយថ្ងៃទៅមួយថ្ងៃនោះវានឹងងាយវិវត្តន៍ទៅជាបញ្ហាពុកឆ្អឹង។ភាគច្រើនទាក់ទងនឹងបញ្ហាកង្វះជាតិកាល់ស្យូមក្នុងឆ្អឹងនិងមួលហេតុផ្សេងៗទៀត។
+រោគសញ្ញា៖
អ្នកជំងឺភាគច្រើនមិនមានរោគសញ្ញាអ្វីស្តែងចេញឲ្យដឹងនោះទេរហូតទាល់តែឆ្អឹងចាប់ផ្តើមពុកឬស្រាំប្រេះដែលមនុស្សមួយចំនួននឹងមានរោគសញ្ញាដូចជាឈឺចុករោយតាមឆ្អឹងខ្នង ឆ្អឹងជើងជាដើម។
+កត្តាប្រឈមមុខនឹងបញ្ហាឆ្អឹងស្ពោត៖
-មនុស្សស្រីក្រោយអស់រដូវ ដែលមានការថយចុះនូវអរម៉ូនភេទអេស្ត្រូសែន។
ចំពោះបុរសដែលមានការថយចុះនូវអរម៉ូនភេទ តេស្តូស្តេរ៉ូន។
-អ្នកដែលផឹកស្រាច្រើននិងជក់បារី។
-អ្នកដែលប្រើថ្នាំបំបាត់ឬប្រឆាំងការរលាក( ដូចជាក្រុមថ្នាំ Prednisolone, prednisone)។
-អ្នកដែលធ្លាប់មានប្រវិត្តដួលឬបាក់ឆ្អឹង។
-អ្នកដែលមានប្រវិត្តក្រុមគ្រួសារមានបញ្ហាពុកឆ្អឹង។
-អ្នកដែលបញ្ហាវិបិត្តជំងឺពោះវៀនបឺតស្រូបមិនល្អ។
-អ្នកដែលមានបញ្ហាកង្វះជាតិកាល់ស្យូមនិងវីតាមីនD ។
-អ្នកដែលមានបញ្ហាវិបិត្តអរម៉ូនដូចជាជំងឺ Hyperparathyroidism, Hyperthyroidism, Cushing syndrome។
-អ្នកដែលមានបញ្ហាជំងឺរលាកសន្លាក់ ។