អ្នកឯកទេសខាងព្យាបាលជំងឺក្រពះពោះវៀន Green Curmin

អ្នកឯកទេសខាងព្យាបាលជំងឺក្រពះពោះវៀន  Green Curmin Green Curmin สินค้าอาหารเสริม นวัตกรรม ราง?

🙏ជំរាបសួរបងប្អូនពូមីងអ៊ុំប្រុសអ៊ុំស្រីលោកតាលោកយាយ🌟ទាំងអស់ដែលមានជំងឺក្រពះពោះវៀន ឈឺមករយៈពេលបួនដប់ឆ្នាំឈឺរ៉ាំរ៉ៃលេបអីក៏មិនប...
14/09/2020

🙏ជំរាបសួរបងប្អូនពូមីងអ៊ុំប្រុសអ៊ុំស្រីលោកតាលោកយាយ🌟ទាំងអស់ដែលមានជំងឺក្រពះពោះវៀន ឈឺមករយៈពេលបួនដប់ឆ្នាំឈឺរ៉ាំរ៉ៃលេបអីក៏មិនបាត់ សូមបងប្អូនកុំអស់សង្ឃឹមអីថ្ងៃនេះយើងមានផលិតផលឱសថព្យាបាលជំងឺក្រពះពោះវៀនចំរាញ់ពីធម្មជាតិ មានគុណភាពខ្ពស់ស្តង់ដា🌏អន្តរជាតិទទួលស្គាល់នៅលើសាកលលោក
♨️ប្រភេទរលាកក្រពះ មេរោគក្នុងក្រពះ ឡេីងជាតិអាសុីតភេីជូរ ប្រឆាំងបាក់តេរី HP
💥ប្រភេទរលាក គឺក្តៅចុងទ្រូងរឺក្នុងពោះ ឈឺរាំរៃយូរទៅហូបបាយលែងបានសភាពស្គមទៅៗ
💥ប្រភេទមេរោគ ការធ្វេីទុក្ខខ្លាំងប៉ុន្តែមិនបង្ករអោយស្គមទេ ប៉ុន្តែធ្វេីអោយឡេីងគីឡូទៅវិញ
🔥 អាការះធ្វេីទុក្ខក្រពះ ពិបាកបន្ទោបង់ បត់ជេីងមិនទៀងទាត់ បត់ជេីងចេញតិចៗ មិនអស់មិនស្រលះក្នុងពោះ តឹងពោះជាប់ ខ្យល់ក្នុងពោះវៀន ផោមញឹកស្អុយ ជួនអត់ផោម
🔥 ក្តៅខ្លួនស្ទីងៗ នោមមកក្តៅឡេីងលឿង បត់ជេីងញឹក
ចុកឆ្អុលពេលហូបបាយឆ្អែត មិនសូវឃ្លានអាហារ គ្មានកំលាំង ល្វីយល្ហិតល្ហៃដែជេីង ដំណេកមិនស្ងប់ គេងមិនលក់ ភ្ញាក់ឡេីងអស់កំលាំង អារម្មណ៍រវេីរវាយ គិតច្រេីនកោសខ្យល់ញឹកញាប់ ទាំងអស់នេះបណ្តាលមកពីក្រពះធ្វេីទុក្ខ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ
☎️097-496-3444 នៅប្រទេសថៃ
☎️096-875-2713 នៅប្រទេសកម្ពុជា 🙏🙏សូមអរគុណ

🙏🙏ជំរាបសួរបងប្អូនពូមីងអ៊ុំប្រុសអ៊ុំស្រីលោកតាលោកយាយទាំងអស់ដែលមានជំងឺក្រពះពោះវៀន👉ឈឺក្រពះ👉រលាកក្រពះ👉ដំបៅក្រពះ👉មហារីកក្រពះសម...
11/09/2020

🙏🙏ជំរាបសួរបងប្អូនពូមីងអ៊ុំប្រុសអ៊ុំស្រីលោក
តាលោកយាយទាំងអស់ដែលមានជំងឺក្រពះពោះវៀន

👉ឈឺក្រពះ

👉រលាកក្រពះ

👉ដំបៅក្រពះ

👉មហារីកក្រពះ

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ
☎️097-496-3444 នៅប្រទេសថៃ
☎️096-875-2713 នៅប្រទេសកម្ពុជា 🙏🙏សូមអរគុណ

អាហារឈឺចុកចាប់ក្នុងពោះ និងក្រពះ ភាគច្រើនអាចកើតឡើង ដោយសារក្រពះ ពោះវៀន និងប្រព័ន្ធរំលាយអាហាររបស់អ្នកកំពុងតែមានបញ្ហា។ បន្ថែ...
06/09/2020

អាហារឈឺចុកចាប់ក្នុងពោះ និងក្រពះ ភាគច្រើនអាចកើតឡើង ដោយសារក្រពះ ពោះវៀន និងប្រព័ន្ធរំលាយអាហាររបស់អ្នកកំពុងតែមានបញ្ហា។ បន្ថែមពីនោះ វាក៏អាចមានបញ្ហាពាក់ព័ន្ធមួយចំនួនផ្សេងទៀតដូចជា៖

- មេរោគនៅក្នុងអាហារដែលទទួលទាន

- ទទួលរងការរលាកនៅក្នុងរាងកាយ

- អតុល្យភាពនៃប្រព័ន្ធសរសៃប្រសាទ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាស្ត្រេស និងមានបញ្ហាថប់ក្នុងអារម្មណ៍

- ទទួលទានអាហារដែលមានជាតិហ្គាស និងអាស៊ីត

- ពុលចំណីអាហារ និងមានបញ្ហាទល់លាមក ឬរាគរូសជាដើម។

ដូច្នេះហើយ នៅអំឡុងពេលដែលអ្នកកំពុងតែមានបញ្ហាទាក់ទងនឹងអាការខាងលើ សុទ្ធតែពាក់ព័ន្ធនឹងបញ្ហាក្រពះពោះវៀនទាំងអស់ ហើយនៅពេលដែលកំពុងតែស្ថិតនៅក្នុងការព្យាបាល ឬកំពុងតែជួបអាការអស់ទាំងនេះ ចំណីអាហារក៏ជាផ្នែកមួយដ៏ចម្បងផងដែរ ដែលអាចធ្វើឱ្យអ្នកជួបនឹងអាការរឈឺចុកចាប់ទ្វេដង ឬមិនងាយជាជាដើម ប្រសិនជាអ្នកចេះតែទទួលទានចំណីមិនចេះគិតមុខគិតក្រោយជាដើម។

ថ្ងៃនេះ យើងនឹងលើកយកប្រភេទអាហារសំខាន់ៗទាំង៨មុខ ដែលអ្នកត្រូវតែចៀសវាងដាច់ខាតនៅពេលដែលក្រពះ ពោះវៀន និងប្រព័ន្ធរំលាយអាហារមានបញ្ហា ប្រសិនបើមិនចង់ឱ្យការឈឺចាប់កាន់តែខ្លាំង និងមិនងាយជាសះស្បើយជាដើម៖

១.ផលិតផលទឹកដោះគោ
បើទោះបីជាផលិតផលទឹកដោះគោ ជាផ្នែកមួយដ៏សំខាន់ និងជាប្រភេទអាហារដែលផ្តល់សារធាតុបំប៉នសម្រាប់សុខភាពរាងកាយយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាក្រពះពោះវៀន ឬឈឺក្រពះមិនអាចទទួលទានវាបាននោះទេ។ នោះក៏ដោយសារតែទឹកដោះគោក៏អាចជាភ្នាក់ងារចម្លងមេរោគមួយផងដែរ ជាពិសេសអ្នកដែលមានបញ្ហាក្រពះមិនអាចអត់ធន់នឹងសារធាតុ Lactose នៅក្នុងទឹកដោះគោ។ Lactose ត្រូវការពេលយូរណាស់ ដើម្បីធ្វើការរំលាយ ហើយប្រសិនជាអ្នកឈឺក្រពះ និងមានបញ្ហាទាក់ទងនឹងក្រពះពោះវៀនហើយនោះ វានឹងធ្វើឱ្យក្រពះធ្វើការកាន់តែធ្ងន់ រងការរលាក មានការឈឺចាប់ និងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ នេះក៏ជាហេតុផលមួយផងដែរ ដែរគេតែងតែហាមប្រាមថា ហាមទទួលទានទឹកដោះគោនៅពេលឈឺពោះ ឬទទួលទានទឹកដោះគោនាំឱ្យឈឺពោះ (អាចរាគរូសផងដែរ)ជាដើម។

២.អាហារដែលមានជាតិខ្លាញ់
នៅពេលដែលអ្នកឈឺក្រពះ ឬមានបញ្ហាសុខភាពទាក់ទងនឹងក្រពះពោះវៀន អ្នកត្រូវតែបញ្ឈប់ ឬកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ជាដាច់ខាត ព្រោះថាសារធាតុខ្លាញ់អាចធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការកាន់តែយឺត។ ហើយនៅពេលដែលពោះវៀនធ្វើការស្រូបយកសារធាតុខ្លាញ់ទាំងនោះ វានឹងធ្វើឱ្យដំណើរការនៃប្រព័ន្ធរំលាយអាហារមានបញ្ហា រងការរលាក ឈឺចុកចាប់ និងអាចឈានទៅរកអាការធ្ងន់ធ្ងរផងដែរ។ បន្ថែមពីនោះ អាហារដែលមានជាតិខ្លាញ់ច្រើន ដូចជា អាហារបំពង ចៀន ការ៉េម និងសាច់ ក៏អាចធ្វើឱ្យអ្នកមានអាការទល់លាមក និងរលាករាងកាយទៀតផង។

៣. គ្រឿងទេសហឹរ
បើទោះបីជាពពួកគ្រឿងទេសហឹរៗដូចជាម្ទេស ឬម្រេច មានប្រយោជន៍អាចផ្តល់សារធាតុចិញ្ចឹមច្រើនក៏ពិតមែន តែវាក៏អាចធ្វើឱ្យក្រពះរបស់អ្នករងការឈឺចុកចាប់ និងរលាកផងដែរ នៅពេលដែលអ្នកកំពុងតែមានបញ្ហាទាក់ទងនឹងក្រពះ ពោះវៀន និងមានបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារស្រាប់ទៅហើយនោះ។ នោះក៏ដោយសារតែជាតិហឹរអាចជំរុញឱ្យការផលិតទឹកអាស៊ីតក្រពះកាន់តែច្រើន និងធ្វើឱ្យមានអាការចាល់ជាតិអាស៊ីតក្នុងក្រពះផងដែរ។

៤.អាហារដែលមានរសជាតិហឹរ
មិនខុសពីគ្រឿងទេសហឹរៗខាងលើ អាហារដែលមានជាតិហឹរក៏អាចធ្វើឱ្យក្រពះរបស់អ្នករងការឈឺចុកចាប់ និងមានបញ្ហារលាកបានផងដែរ នៅពេលដែលក្រពះពោះវៀន និងប្រព័ន្ធរំលាយអាហាររបស់អ្នកកំពុងតែមានបញ្ហា។ នោះក៏ដោយសារតែវាធ្វើឱ្យអាស៊ីតក្នុងក្រពះចាល់ឡើងមកលើ ហើយធ្វើឱ្យអ្នកឆ្អល់ តឹងណែន និងចុកដើមទ្រូងជាដើម។ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាក្រពះ ពោះវៀន និងប្រព័ន្ធរំលាយអាហារមិនត្រូវទទួលទានអាហារដែលមានរសជាតិហឹរទេ ឬអាចកាត់បន្ថយក្នុងបរិមាណតិចតួចក៏បានដែរ តែប្រសិនជាឈប់បានតែម្តងកាន់តែល្អ។
៥.អាហារដែលមានជាតិស្ករ(ផ្អែម)
មិនថាជាស្ករធម្មតា ឬស្ករកែច្នៃទេ សុទ្ធតែអាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងបង្កឱ្យមានមេរោគបាក់តេរីមិនល្អកើតឡើងចំពោះសុខភាពក្រពះពោះវៀនរបស់អ្នក ថែមទាំងអាចរងការរលាក និងឆ្លងជំងឺផ្សេងៗផងដែរ។ ដូច្នេះអ្នកដែលមានបញ្ហាក្រពះពោះវៀន ឬប្រព័ន្ធរំលាយអាហារមិនគួរទទួលទានអាហារដែលមានជាតិស្ករច្រើនពេកទេ ព្រោះវាមិនត្រឹមតែអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពក្រពះពោះវៀននោះទេ តែវាថែមទាំងធ្វើឱ្យដំណើរការស្រូបយកសារធាតុចិញ្ចឹមរាងកាយមានការធ្លាក់ចុះ ជាពិសេសធ្វើឱ្យអ្នកធាត់លើសទម្ងន់ផងដែរ។

៥.អាហារដែលមានជាតិស្ករ(ផ្អែម)
មិនថាជាស្ករធម្មតា ឬស្ករកែច្នៃទេ សុទ្ធតែអាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងបង្កឱ្យមានមេរោគបាក់តេរីមិនល្អកើតឡើងចំពោះសុខភាពក្រពះពោះវៀនរបស់អ្នក ថែមទាំងអាចរងការរលាក និងឆ្លងជំងឺផ្សេងៗផងដែរ។ ដូច្នេះអ្នកដែលមានបញ្ហាក្រពះពោះវៀន ឬប្រព័ន្ធរំលាយអាហារមិនគួរទទួលទានអាហារដែលមានជាតិស្ករច្រើនពេកទេ ព្រោះវាមិនត្រឹមតែអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពក្រពះពោះវៀននោះទេ តែវាថែមទាំងធ្វើឱ្យដំណើរការស្រូបយកសារធាតុចិញ្ចឹមរាងកាយមានការធ្លាក់ចុះ ជាពិសេសធ្វើឱ្យអ្នកធាត់លើសទម្ងន់ផងដែរ។

៦. កាហ្វេអ៊ីន
ពពួកភេសជ្ជៈកាហ្វេអ៊ីនដូចជា៖ កាហ្វេ សូដា តែខ្មៅ សូកូឡា និងភេសជ្ជៈកែច្នៃ ឬភេសជ្ជៈកំប៉ុងជាច្រើនមុខទៀត អាចធ្វើឱ្យអ្នកដែលមានបញ្ហាក្រពះពោះវៀន និងមានបញ្ហាប្រព័ន្ធរំលាយអាហារកាន់តែរងផលប៉ះពាល់បន្ថែមទៀត ដូចជាកើតអាការចាល់ជាតិអាស៊ីត ធ្វើឱ្យរលាកក្រពះ និងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ បន្ថែមពីនោះ វាអាចកាត់បន្ថយសកម្មភាពពោះវៀនរបស់អ្នក ហើយធ្វើឱ្យមានអាការឈឺចុកចាប់ក្នុងពោះ និងមានអាការទល់លាមកជាដើម។

៧.ភេសជ្ជៈកាបូនសូដា (មានជាតិហ្គាស)
ភេសជ្ជៈ កាបូនសូដា គឺជាសត្រូវដ៏ធំបំផុតសម្រាប់ប្រព័ន្ធមេតាប៉ូលីសដុតបំផ្លាញជាតិខ្លាញ់ និងមុខងារប្រព័ន្ធរំលាយអាហារ។ បើទោះបីជាវាមានរសជាតិឆ្ងាញ់ តែវាក៏សម្បូរទៅដោយជាតិហ្គាស ឬឧស្ម័ន សារធាតុគីមីដែលគ្រោះថ្នាក់ ដូចជា Citric Acid Sodium benzoate ដែលអាចធ្វើឱ្យក្រពះពោះវៀនរងការរលាក និងមានបញ្ហាផ្សេងៗជាច្រើនមុខទៀត។ បន្ថែមពីនេះ ភេសជ្ជៈទាំងនេះ ថែមទាំងផ្ទុកទៅដោយជាតិស្ករយ៉ាងច្រើនលើសលប់ នាំឱ្យប៉ះពាល់ដល់កម្រិត pH និងបាត់បង់មេរោគបាក់តេរីល្អៗសម្រាប់ជំនួយសុខភាពពោះវៀនធំជាដើម។

៨.អាហារដែលមានជាតិម្សៅ
ពពួកអាហារកាបូអ៊ីដ្រាត (Carbohydrates ) ដែលផ្សំពីម្សៅ និងគ្រាប់ធញ្ញជាតិ អាចធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការយឺត រងការរលាក ធ្វើឱ្យពោះ និងក្រពះរងការឈឺចុកចាប់ ព្រមទាំងមានអារម្មណ៍ថាធ្ងន់ៗតឹងៗពោះជាដើម។ នៅពេលដែលអ្នកមានបញ្ហាឈឺចាប់ក្នុងក្រពះ និងពោះវៀនស្រាប់ទៀតនោះ វានឹងធ្វើឱ្យអាការឈឺចុកចាប់កាន់តែធ្ងន់ធ្ងរឡើង ថែមទាំងពិបាកធ្វើការព្យាបាលទៀតផង។

ជំនួសឱ្យការទទួលទានពពួកអាហារធ្វើចេញពីម្សៅកែច្នៃ អ្នកអាចទទួលទានគ្រាប់ធញ្ញជាតិទាំងនោះទាំងមូលតែម្តង ដោយមិនបាច់ទទួលទានអាហារជាម្សៅចម្រាញ់នោះទេ៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ
☎️097-496-3444 នៅប្រទេសថៃ
☎️096-875-2713 នៅប្រទេសកម្ពុជា🙏សូមអរគុណ

អាហារ ៦ មុខជំនួយដល់សុខភាពក្រពះ និងសម្រួលដល់អាការឈឺក្រពះភ្លាមៗសុខភាព៖ ដើម្បីជំនួយដល់សុខភាពពោះវៀន និងក្រពះ ឱ្យមានដំណើរការល...
30/08/2020

អាហារ ៦ មុខជំនួយដល់សុខភាពក្រពះ និងសម្រួលដល់អាការឈឺក្រពះភ្លាមៗ
សុខភាព៖ ដើម្បីជំនួយដល់សុខភាពពោះវៀន និងក្រពះ ឱ្យមានដំណើរការល្អក្នុងមុខងាររបស់ខ្លួន និងការពារក្រពះមិនឱ្យងាយឈឺ សូមលោកអ្នកទទួលទានអាហារ និងផ្លែឈើខាងក្រោមនេះ។

១- ទទួលទានប្រទាល​កន្ទុយក្រពើក្នុងបរិមាណសមល្មមក្នុងមួយថ្ងៃ គឺជួយសម្រួលដល់អាការឈឺក្រពះ។

២- ឧស្សាហ៍ផឹកតែ​ខ្ញី ឬបរិភោគអាហារ​ផ្សំពី​ខ្ញី គឺជួយសម្រួលដល់អាការឈឺក្រពះ។

៣- ចេក ១ ផ្លែក្នុងមួយថ្ងៃ គឺជួយបង្កើន "ថាមពល" សម្រាប់ប្រព័ន្ធរំលាយអាហារ។

៤- ល្ហុង ពិសាសមល្មម គឺជួយជម្រុញក្នុងការបង្កើតជាតិអាស៊ីតល្អសម្រាប់រាងកាយ។

៥- ប៉ោម ១ ផ្លែក្នុងមួយថ្ងៃ គឺជំនួយដល់សុខភាពក្រពះ និងជួយបន្ថយអាការឈឺក្រពះភ្លាមៗ។

៦- ដូង ១ ពិសាសមល្មម គឺជួយកម្ចាត់បាក់តេរីក្នុងពោះវៀន។

បញ្ជាក់បន្ថែមពីលើនេះដែរ សម្រាប់លោកអ្នកដែលមានអាការឈឺក្រពះ សូមពិសាប្រទាលកន្ទុកក្រពើ ឬផឹកតែខ្ញី ឬផ្លែប៉ោម ដើម្បីសម្រួលដល់អាការឈឺក្រពះឱ្យបានធូរស្បើយភ្លាមៗ។ ជាមួយគ្នានេះដែរ សូមកុំទទួលទានបន្លែឆៅ ឬអាហារផ្សេងៗទៀតដែលឆៅក្នុងអំឡុងពេលឈឺក្រពះ

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ
☎️097-496-3444 នៅប្រទេសថៃ
☎️096-875-2713 នៅប្រទេសកម្ពុជា🙏សូមអរគុណ

នាពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាយើងភាគច្រើន កើតនូវជំងឺរលាកក្រពះកម្រិតរ៉ាំរ៉ៃ និងជំងឺរលាកក្រពះស្រួចស្រាវ ដែលបណ្តាលឲ្យរល...
30/08/2020

នាពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាយើងភាគច្រើន កើតនូវជំងឺរលាកក្រពះកម្រិតរ៉ាំរ៉ៃ និងជំងឺរលាកក្រពះស្រួចស្រាវ ដែលបណ្តាលឲ្យរលាកក្រពះនេះជះឥទ្ធិពលអវិជ្ជមានដល់ជីវិតប្រចាំថ្ងៃ និងបង្កផលវិបាកក្នុងការបំពេញការងារ។ ជំងឺតនេះពិតជាបង្កក្តីរំខានដល់ការប្រព្រឹត្តទៅនៃជីវិតប្រចាំថ្ងៃដូចជា ការរកទទួលការសិក្សា ឬបំពេញកាតព្វកិច្ចផ្សេងៗ ដូច្នេះការរក្សារាងកាយឲ្យមានសុខភាពល្អគឺជាប្រការអាទិភាពដែលយើងចាំបាច់ដោះស្រាយដើម្បីញ៉ាំងជីវិតឲ្យចៀសផុតពីជំងឺនេះ។

ដើម្បីឆ្លើយតបនឹងបញ្ហារលាកក្រពះរ៉ាំរ៉ៃនេះ និងជាការផ្តល់ជាគំនិតយោបល់ដល់ប្រជាពលរដ្ឋទូទៅស្តីស្ថានភាពទូទៅនៃបញ្ហារលាកក្រពះ លោកវេជ្ជបណ្ឌិត អ៊ុក សារ៉ម ឯកទេសក្រពះ ពោះវៀន និងថ្លើម និងជាប្រធានផ្នែកជំងឺប្រដាប់រំលាយអាហារនៃមន្ទីរពទ្យ ព្រះកុសុមៈ ផ្តល់បទសម្ភាសសន៍បកស្រាយប្រធានបទមួយតាក់ទងទៅនឹង ជំងឺរលាកក្រពះរ៉ាំរ៉ៃ ដូចខាងក្រោម៖

ជំងឺរលាកក្រពះរ៉ាំរ៉ៃ
ដែលហៅថា «ជំងឺរលាកក្រពះរ៉ាំរ៉ៃ» គឺជាការរលាករទៅលើភ្នាសក្រពះ ក្នុងកម្រិតរ៉ាំរ៉ៃ ដែលភាសាបារាំងហៅថា (Inflammation chronique de la muqueuse gastrique)។

មូលហេតុបណ្តាលឲ្យរលាកក្រពះរ៉ាំរ៉ៃ
ជំងឺនេះបង្កឡើងដោយ ៖
-បាក់តេរី (Helicobacter Pylori)
-ការប្រើប្រាស់ថ្នាំប្រភេទបំបាត់ការឈឺចុកចាប់ក្នុងរយៈពេលយូរ ដូចជាថ្នាំ (Aspirin ឬ AINS)
-ម៉្យាងទៀត ការរលាកក្រពះរ៉ាំរ៉ៃនេះ អាចកើតពីកត្តាពូជក្នុងកម្រិត ២០% ដែលយើងហៅថា (Gastrite Chronique atrophique auto-immune) ។

ការរលាកក្រពះរ៉ាំរ៉ៃភាគច្រើនមិនមានរោគសញ្ញាអ្វីនោះទេ ប៉ុន្តែជួនកាលមនុស្សដែលមានជំងឺនេះ អាចជួបបញ្ហាមួយចំនួនដូចជា៖
-ឈឺចុកចុងដង្ហើម (របៀបក្រហាយ នៅមួយកន្លែង ឬចាក់មកឆ្អឹងខ្នង ឬស្មាខាងស្តាំ)
-ហើមពោះ ឬពិបាករំលាយអាហារ ក្នុងករណីធ្ងន់ធ្ងរអ្នកអាចមានការហូរឈាមក្រពះ ឬមានលាមកពណ៌ខ្មៅ។ សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ជាពិសេសគ្រូពេទ្យឯកទេស ប្រសិនបើអ្នកមានលាមកខ្មៅ ក្អួតមានឈាម ឬមានអាការៈឈឺក្រពះយូរអង្វែង។

អ្នកជំងឺត្រូវមកមន្ទីរពេទ្យ ជួបវេជ្ជបណ្ឌិតឯកទេសក្រពះ និងពោះវៀន ដើម្បីឆ្លុះក្រពះ និងយកសាច់ក្រពះទៅវិភាគ។

ការវិវឌ្ឍរបស់អ្នកជំងឺ
ជំងឺរលាកក្រពះរ៉ាំរ៉ៃនេះ ប្រសិនបើមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ វាអាចវិវឌ្ឍទៅជាជំងឺមហារីកក
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ
☎️097-496-3444 នៅប្រទេសថៃ
☎️096-875-2713 នៅប្រទេសកម្ពុជា🙏សូមអរគុណ

និយមន័យ១‑ អ្វី​ទៅ​ជា​ជំងឺ​រលាក​ក្រពះ?រលាក​ក្រពះ ជា​ជំងឺ​​កើត​ឡើង​ដោយ​សារ​ការ​រលាក ឬ​ហើម​ស្រទាប់​កម្រាល​នៃ​ក្រពះ។ ជំងឺ​នេ...
31/07/2020

និយមន័យ
១‑ អ្វី​ទៅ​ជា​ជំងឺ​រលាក​ក្រពះ?

រលាក​ក្រពះ ជា​ជំងឺ​​កើត​ឡើង​ដោយ​សារ​ការ​រលាក ឬ​ហើម​ស្រទាប់​កម្រាល​នៃ​ក្រពះ។ ជំងឺ​នេះ អាច​កើត​ឡើង​ភ្លាមៗ ឬ​កើត​មាន​រាប់​ឆ្នាំ​ហើយ​ដោយ​យើង​មិន​បាន​ដឹង​ជា​មុន។ យ៉ាង​ណា រលាក​ក្រពះ មិន​មែន​ជា​ជំងឺ​ធ្ងន់​ធ្ងរ​នោះ​ទេ អាច​ព្យាបាល​ជា​ក្នុង​ពេល​ខ្លី បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ។ តែ​ករណី​ខ្លះ ជំងឺនេះ​អាច​នឹង​​វិវត្ត​ជា​ដំបៅ​ក្រពះ នាំ​ឲ្យ​ប្រឈម​មុខ កើត ជំងឺ​មហារីក​ក្រពះ​ ទៀត​ផង​។

២‑ រលាក​ក្រពះ​កើត​ញឹកញាប់​ដែរ​អត់?

ជំងឺ​នេះ កើត​មាន​ជា​ញឹក​ញាប់​ណាស់ ហើយ​កាន់​តែ​សម្បូរចំពោះ​គ្នា​យើងប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ និង​ផឹក​ស្រា។

រោគសញ្ញា
៣‑ រោគសញ្ញា​ជំងឺ​រលាក​ក្រពះ​មាន​អ្វី​ខ្លះ?

អ្នក​ជំងឺ ភាគ​ច្រើន​មិន​មាន​រោគ​សញ្ញា​នោះ​ទេ ប៉ុន្តែរោគ​សញ្ញា​ឧស្សាហ៍​ជួប​បំផុត​រួម​មាន៖

– មិន​ឃ្លាន​អាហារ
– ក្អួត​ចង្អោរ
– ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម​ជាដើម)
– ណែន​ពោះ​ក្រោយ​ពេល​ញ៉ាំ។

បើ​សិន​ជា​មាន​ហូរ​ឈាម​ក្នុង​ស្រទាប់​កម្រាល​ក្រពះ យើង​អាច​នឹង​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖

– លាមក​ខ្មៅ
– ក្អួត​ឈាម ឬ​ក្អួត​ពណ៌​កាហ្វេ

ជំងឺ​នេះ អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​​មាន​ការ​ក្តី​បារម្ភ​ពី​រោគ​សញ្ញា​ណា​មួយ​នោះ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។

ចង់ដឹងព័ត៌មានបន្ថែមមកកាន់លេខទូរសព្ទ្ 0974963444

ที่อยู่

บางกระสอ
Amphoe Muang Nonthaburi
11000

เบอร์โทรศัพท์

+66974963444

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ អ្នកឯកទេសខាងព្យាបាលជំងឺក្រពះពោះវៀន Green Curminผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง អ្នកឯកទេសខាងព្យាបាលជំងឺក្រពះពោះវៀន Green Curmin:

ทางลัด

แชร์