អ្នកគ្រូពិស៊ីនប្រឹក្សាសុខភាពស្រ្តីកម្ពុជា

អ្នកគ្រូពិស៊ីនប្រឹក្សាសុខភាពស្រ្តីកម្ពុជា សុខភាពស្រ្ដី
https://t.me/Pisin89
(2)

30/05/2026

បង្ហើយទារកគ្មានអ្វីអាច យកទៅបិតអោយរឹងមុនអាយុ បានទេ ទាល់តែអាយុ1ខួប រឺ លើសហ្នឹងតិចតួចទើបបិតជិត

🚨 គួរឱ្យរន្ធត់ និងអាណិតខ្លាំងណាស់! គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវក្រវាត់ក្រុងទី3ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង 6:2...
29/05/2026

🚨 គួរឱ្យរន្ធត់ និងអាណិតខ្លាំងណាស់! គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវក្រវាត់ក្រុងទី3
ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង 6:20 នាទីព្រឹក ថ្ងៃទី29.05.2026 នេះ ដោយមានស្ត្រីមានផ្ទៃពោះម្នាក់ បើកបរម៉ូតូឌ្រីមសង ធ្វើដំណើរពីកើតទៅលិច ត្រូវរូបដែលគាត់ស្លៀកប៉ើងចូលកង់ម៉ូតូផ្នែកខាងក្រោយ បណ្ដាលឱ្យដួលសន្លប់ស្ដូកស្ដឹង នៅចំណុចភូមិព្រែកស្វាយ2 ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
🙏 សូមបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសស្ត្រីមានផ្ទៃពោះដែលស្លៀករូបវែងៗជិះម៉ូតូ។ 🙏😢

ហើយបងប្អូនមានរូបណាក្មេងជាងហ្នឹងអត់ 😆
29/05/2026

ហើយបងប្អូនមានរូបណាក្មេងជាងហ្នឹងអត់ 😆

អត្ថប្រយោជ៍ទាំង ៦ របស់ផ្លែមង្ឃុតអំឡុងពេលមានផ្ទៃពោះ ៖ 1. កាត់បន្ថយហានិភ័យនៃពិការភាពពីកំណើតរបស់ទារក៖ផ្លែមង្ឃុតមានផ្ទុកនូវស...
29/05/2026

អត្ថប្រយោជ៍ទាំង ៦ របស់ផ្លែមង្ឃុតអំឡុងពេលមានផ្ទៃពោះ ៖

1. កាត់បន្ថយហានិភ័យនៃពិការភាពពីកំណើតរបស់ទារក៖
ផ្លែមង្ឃុតមានផ្ទុកនូវសារធាតុ folate ដ៏ល្អ។ ផ្លែមង្ឃុតមួយពែងមានផ្ទុកសារធាតុ folate 61 មីក្រូក្រាម។ Folate ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារហានិភ័យនៃការវិវឌ្ឍន៍នៃភាពមិនធម្មតា និងពិការភាពពីកំណើត ដូចជាពិការខួរក្បាល និងឆ្អឹងខ្នងនៅក្នុងទារកដែលមិនទាន់កើតរបស់អ្នក។ ដូច្នេះ ការ​ទទួល​ទាន​ផ្លែ​មង្ឃុត ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ​ការពារ​ទារក​ក្នុង​ផ្ទៃ​ពី​ហានិភ័យ​នៃ​ភាព​ខុស​ប្រក្រតី ។

2. ជំរុញការលូតលាស់គភ៌៖
មង្ឃុតគឺជាប្រភពដ៏សម្បូរបែបនៃជាតិម៉ង់ហ្គាណែស ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ដែលចាំបាច់សម្រាប់ដំណើរការនៃការបង្កើតឆ្អឹងខ្ចី និងប្រព័ន្ធគ្រោងឆ្អឹងនៅក្នុងទារករបស់អ្នក។ ផ្លែឈើជួយការលូតលាស់របស់ទារកដែលមិនទាន់កើត។ ទឹក ​មង្ឃុត​ស្រស់​មួយ​ពែង ​ក្នុង​កំឡុង​ពេល​ពពោះ ​ផ្តល់​ឱ្យ​អ្នក​នូវ​ម៉ង់ហ្គាណែស​ប្រហែល 0.2 mg ។ ម្យ៉ាងទៀត លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់ផ្លែមង្ឃុតការពារអ្នក ក៏ដូចជាទារករបស់អ្នកពីការបំផ្លាញកោសិកា ។

3. បង្កើនភាពស៊ាំ៖
ជួយ​ឱ្យ​អ្នក​សម្រប​ទារក​ដែល​កំពុង​លូតលាស់​បាន​យ៉ាង​ងាយ​ស្រួល​ក្នុង​ពេល​មាន​ផ្ទៃពោះរក្សាទុក។

ផ្លែមង្ឃុតមានផ្ទុកនូវបរិមាណវីតាមីន C ដ៏ល្អ ដែលជាវីតាមីនសំខាន់ចាំបាច់សម្រាប់សុខភាពទារកក្នុងផ្ទៃ។ ផ្លែមង្ឃុតស្រស់មួយពែងផ្តល់សារធាតុចិញ្ចឹមប្រហែល 5.7 មីលីក្រាម។ វីតាមីន C ជួយបង្កើនភាពស៊ាំរបស់អ្នក និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគដែលអាចបង្កគ្រោះថ្នាក់ដល់ទារកដែលមិនទាន់កើតរបស់អ្នកអំឡុងពេលមានផ្ទៃពោះ។ លើសពីនេះ វីតាមីនជួយបង្កើនការផលិតខូឡាជែននៅក្នុងខ្លួនរបស់អ្នក ដែលបង្កើនភាពយឺតនៃស្បែក ដើម្បីជួយឱ្យអ្នកសម្របខ្លួនទារកដែលកំពុងលូតលាស់បានយ៉ាងងាយស្រួលអំឡុងពេលមានផ្ទៃពោះ (4) ។

4. ការពារពីជំងឺមហារីក៖
Pericaps នៃមង្ឃុតមានសមាសធាតុពេញនិយមដូចជា xanthone ដែលផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍ប្រឆាំងនឹងជំងឺមហារីក។ Xanthones រារាំងការលូតលាស់នៃកោសិកាមហារីកនៅក្នុងខ្លួនរបស់អ្នកអំឡុងពេលមានផ្ទៃពោះ។ ដូច្នេះ ផ្លែ​ឈើ​ការពារ​អ្នក និង​ទារក​ដែល​មិនទាន់​កើត​ពី​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃ​ជំងឺ​ដ៏​សាហាវ ។

5. គ្រប់គ្រងជំងឺទឹកនោមផ្អែម៖
មង្ឃុត គឺជាឱសថធម្មជាតិដ៏ល្អសម្រាប់ជំងឺទឹកនោមផ្អែម។ ការទទួលទានផ្លែមង្ឃុតក្នុងពេលមានផ្ទៃពោះជួយអ្នកគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកយ៉ាងមានប្រសិទ្ធភាព និងការពារអ្នកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ

6. ព្យាបាលការទល់លាមក៖
ការទទួលទានផ្លែមង្ឃុតស្រស់ជួយឱ្យចលនាពោះវៀនដំណើរការទៅបានល្អ

ការ​សិក្សា​ផ្នែក​វេជ្ជសាស្រ្ដ​បង្ហាញ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ច្រើន​ជាង​ពាក់​កណ្ដាល ​ទទួល​រង ​បញ្ហា​ទល់លាមក​ពេល​កំពុង​មាន​សង្ឃឹម។ ការទទួលទានផ្លែមង្ឃុតស្រស់អាចជួយកាត់បន្ថយភាពមិនស្រួលដែលបណ្តាលមកពីការទល់លាមកអំឡុងពេលមានផ្ទៃពោះ។ ផ្លែឈើមួយពែងផ្តល់ឱ្យអ្នកនូវជាតិសរសៃប្រហែល 3.5 ក្រាមដែលជួយជំរុញចលនាពោះវៀនឱ្យរលូន។ ម្យ៉ាងទៀត ជាតិ​សរសៃ​នៅក្នុង​មង្ឃុត​កាត់បន្ថយ​ហានិភ័យ​នៃ​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ​ដូចជា​ការកើត​មុន ។

អត្ថបទកែសម្រួលដោយ អ្នកគ្រូពិសីន

ថាហើយថា  បងប្អូនស្រីយើង កុំជឿគេជឿពេទ្យ បានមិនហានិភ័យ សំរាលហើយអនុញ្ញាត្តិអោយខ្លួនឯងពន្យាកំណើតមួយខែកន្លះក្រោយសំរាលផង😊មានរដ...
27/05/2026

ថាហើយថា បងប្អូនស្រីយើង កុំជឿគេជឿពេទ្យ បានមិនហានិភ័យ សំរាលហើយអនុញ្ញាត្តិអោយខ្លួនឯងពន្យាកំណើតមួយខែកន្លះក្រោយសំរាលផង😊មានរដូវអត់រដូវ ក៌ដោយ ពន្យាបាន ដោយសុវត្តិភាព

សារៈសំខាន់នៃការធ្វើតេស្តមេរោគ អេដស៍_ស្វាយសំរាប់ស្រ្ដីមានផ្ទៃពោះ ស្វាមី និង បុគ្គលដែលមានបំណងរៀបការនឹងគ្នា 👉ស្រ្ដីមានផ្ទៃព...
26/05/2026

សារៈសំខាន់នៃការធ្វើតេស្តមេរោគ អេដស៍_ស្វាយសំរាប់ស្រ្ដីមានផ្ទៃពោះ ស្វាមី និង បុគ្គលដែលមានបំណងរៀបការនឹងគ្នា

👉ស្រ្ដីមានផ្ទៃពោះ និងស្វាមី ៖

1 រកឃើញទាន់ពេលវេលា ឆាប់បានទទួលថ្នាំពន្យា
2 ទទួលបានថ្នាំកាត់បន្ថយការចំលងពីម្ដាយទៅទារកក្នុងផ្ទៃ
3 ទទួលការសំរាលដោយសុវត្តិភាពសំរាប់ទារកដើម្បីកាត់បន្ថយការចំលងទៅកូនពេលសំរាល
4 ទារកទទួលបានថ្នាំប្រឆាំងមេរោគភ្លាមៗ ធ្វើ
5 អាចអោយស្រ្ដីមានពេលត្រៀមចិត្ត រៀនពីរបៀបថែទាំសុខភាពខ្លួនឯង និង ទារក

👉សំរាប់អ្នកត្រៀមរៀបការ
1 បង្កាការចំលងទៅដៃគូដោយមិនបានដឹង
2 អាចសំរេចចិត្តសារជាថ្មី រឺព្រមទទួលយក
3 អាចទទួលថ្នាំពន្យាបានលឿនជាមុន
4 ថែសុខភាពបានល្អជាងមុន
5 ការពាការចំលងទៅអ្នកដទៃ
លើសខ្វះត្រង់សូមជួយបន្ថែម

#សំរាប់ការធ្វើតេស្ត៍និងពត៌មាន_បងប្អូនអាចមកទទួលសេវាពិនិត្យនៅមណ្ឌល
អត្ថបទ អ្នកគ្រូពិស៊ីន

ធ្លាក់ទឹកចិត្តក្រោយសម្រាលគឺមិនអាចការពារបានទាំងស្រុងនោះទេ ប៉ុន្តែរប៉ុន្មានចំនុចនេះ វាជួយឱ្យដឹងពីសញ្ញាព្រមាននៃជម្ងឺ និងកត្...
20/05/2026

ធ្លាក់ទឹកចិត្តក្រោយសម្រាលគឺមិនអាចការពារបានទាំងស្រុងនោះទេ ប៉ុន្តែរប៉ុន្មានចំនុចនេះ វាជួយឱ្យដឹងពីសញ្ញាព្រមាននៃជម្ងឺ និងកត្តាអ្វីខ្លះដែលបង្កើនហានិភ័យរបស់អ្នក។

1 បញ្ហាទំនាក់ទំនងគ្រួសារ
2 ប្រវត្តិគ្រួសារមានបញ្ហាផ្លូវចិត្ត
3 ស្រ្ដីដែរគ្មានការគាំទ្រពីម្ដាយ រឺ សាច់ញាត្តិ
4 អ្នកមានប្រវត្តិបញ្ហានេះមុនមានផ្ទៃពោះ
5 ស្រ្ដីដែរមាន ទារកកើតមកឈឺ រឺ កូនភ្លោះ
6 បញ្ហាទំនៀមទំលាប់ខុសគ្នារបស់ស្រ្ដី និង គ្រួសារ
7 ការធ្លាក់ចុះអ័ម៉ូនភ្លាមៗក្រោយសំរាល
8 ការមើលថែទាំទារករបស់ម្ដាយថ្មីថ្មោង
9 បញ្ហាទឹកដោះ( មិនសូវសំបូរ ) សំរាប់ម្ដាយដែរចង់អោយកូនមឹមដោះ
មានបញ្ហាបន្ទាប់បន្សំផ្សេងទៀតខ្លះបណ្ដាលមកពីស្រ្ដីខ្លួនឯង ជាមនុស្សអវិជ្ជមាន គិតច្រើន តូចចិត្តចង្អៀតចង្អល់ខ្លួនឯងតាំងពីដើមស្រាប់ ។

សញ្ញាមួយចំនួយរបស់ជំងឺនេះមាន
⛔️អារម្មណ៍ស្រងូតស្រងាត់ ចេះតែចង់យំ
⛔️បាត់បងចំណងអាហារ
⛔️លេងចាប់អារម្មណទារក
⛔️ខឹងញឹកញាប់ជាមួយរឿងមិនគួរខឹង
⛔️ដេកមិនលក់ រឺ ចេះតែចង់តែដេកមិនងើប ទន់ខ្សោយខ្លាំង
⛔️មានគំនិតចង់ធ្វើបាបខ្លួនឯង រឺ ទារកចំនុចនេះបើអ្នកមានឆាប់ស្វែងរកការព្យាបាលភ្លាមពីគ្រូពេទ្យ
#ប្រសិនបើសញ្ញានៃជំងឺនេះបន្តកាន់តែធ្ងនធ្ងរស្រ្ដីត្រូវស្វែងរកការព្យាបាលជាគ្រូពេទ្យ

ខាងក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​ការពារ​ការ​ធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល៖

1 ✅️ត្រូវត្រៀមចិត្តអោយហើយ ពីជីវភាពក្រោយសំរាល ការយំ រករឿង របស់ទារកថ្មីៗ
2 ✅️ដាក់កំហិតភ្ញៀវនៅពេលអ្នកទៅផ្ទះដំបូង ព្រោះភ្ញៀវចេញចូលពេក រំខាន់ទៅការសំរាករបស់ស្រ្ដី
3 ✅️សុំជំនួយ អនុញ្ញាតឱ្យអ្នកដទៃដឹងពីរបៀបដែលពួកគេអាចជួយអ្នកបាន ការដាំស្ល បោកគក់ មើលថែទាំទារកខ្លះ រយះពេលដំបូងៗដែរអ្នកមិនទាន់រឹងមាំ
4 ✅️គេងឬសម្រាកនៅពេលកូនរបស់អ្នកគេង ដើម្បីកាត់បន្ថយភាពហត់នឿយ ។
5 ✅️លំហាត់ប្រាណ - ដើរចេញក្រៅផ្ទះដើម្បីសម្រាក ចេញមកក្រៅបន្ទុបខ្លះ បើផ្ទះជនបទ ចេញទទួលពន្លឺថ្ងៃនៅពេលព្រលឹម ។
6 ✅️រក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នក — កុំនៅដាច់ដោយឡែកតែម្នាក់ឯង។
7 ✅️ពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយដៃគូរបស់អ្នក និយាយគ្នាពីអ្វីដែរអាចជួយគ្នាបាន ការលើកទឹកចិត្តគ្នាទៅវិញទៅមក ។
8 ✅️រំពឹងថ្ងៃល្អ និងថ្ងៃអាក្រក់ខ្លះ ទារកអាចមានថ្ងៃស្រួល ថ្ងៃមិនស្រួលជារឿងធម្មតា សំខាន់បើកូនឈឺយកទៅពេទ្យអោយទាន់ពេល កុំបារម្ភពេក ។ ជីវិតខាងក្រៅមិនដូចរឿងភាគ ហេភីអេនដីងនោះទេ វាមានថ្ងៃសុខថ្ងៃទុក្ខបែបនេះហើយ ។
9 ✅️ ហូបអាហារល្អៗ វិតាមីន អោយបានគ្រប់គ្រាន់
✅️បានត្រៀៗរួចរាល់ នូវថវិការសំរាលសំរាល និង ក្រោយសំរាល

ការស៊ែរចែករំលែករបស់បងប្អូនអាចជួយអោយស្រ្ដីស្វែងការជួយខ្លួនឯងបាន ។

កែសម្រួលខ្លះ អ្នកគ្រូពិស៊ីន នេះជាអត្តបទចែករំលែកមួយចំនួន មិនមែនជាការព្យាបាលទាំងស្រុង ។

រដូវកាលស្វាយទុំមកដល់ហើយម៉ាក់ៗ 1/ បើមានផ្ទៃពោះ ហូបតិចតួចបានរាល់ថ្ងៃតែតមសំរាប់អ្នកលើសជាតិស្កក្នុងពេលពពោះ2/ បើក្រោយសំរាលហូប...
04/05/2026

រដូវកាលស្វាយទុំមកដល់ហើយម៉ាក់ៗ
1/ បើមានផ្ទៃពោះ ហូបតិចតួចបានរាល់ថ្ងៃតែតមសំរាប់អ្នកលើសជាតិស្កក្នុងពេលពពោះ
2/ បើក្រោយសំរាលហូបបានជួយសម្រួលការបត់ជើង បង្កើតវិតាមីនក្នុងទឹកដោះ មួយផ្លែ អីបាន សំរាប់មួយថ្ងៃ ។ រើសស្វាយទុំល្អ មិនជោពេក រឺ ស្អុយនៅចំនែកខ្លះនៃស្វាយ

👀មិនមែនជាករណីកំរ អីទេ🙏អ្នកមីងមានអាយុ 44 ឆ្នាំអញ្ជើញមកពិនិត្យអេកូ ព្រោះ 👉ពោះគាត់ធំ តឹងណែនខុសធម្មតា 👉គាត់ខ្លាចមានបញ្ហា ក្រ...
04/05/2026

👀មិនមែនជាករណីកំរ អីទេ
🙏អ្នកមីងមានអាយុ 44 ឆ្នាំ
អញ្ជើញមកពិនិត្យអេកូ ព្រោះ 👉ពោះគាត់ធំ តឹងណែនខុសធម្មតា 👉គាត់ខ្លាចមានបញ្ហា ក្រិនថ្លើម ទាចទឹក
🥳លិទ្ធផលអេកូបញ្ជាក់ថា គាត់មានផ្ទៃពោះ 30 សប្តាហ៍ 3 ថ្ងៃ
🙏សូមអ្នកមីង ឬ បងៗស្រី ដែលមានបញ្ហារដូវមិនទៀង ឧស្សាហ៍ តេសទឹកនោមមើលផង

បំណងល្អពីខ្ញុំ Dr.Rina

ក្មេងប្រុសត្រូវអ្នកម្តាយដាក់ក្នុងថង់យួក្បែព្រៃរបោះជិតផ្លូវជាតិ៥១ភូមិព្រៃសំរោង (ហៅតាឃ្វីន)​ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល...
23/04/2026

ក្មេងប្រុសត្រូវអ្នកម្តាយដាក់ក្នុងថង់យួក្បែព្រៃរបោះជិតផ្លូវជាតិ៥១ភូមិព្រៃសំរោង (ហៅតាឃ្វីន)​ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល​ ខេត្តកណ្តាលនៅម៉ោងជិត១១យប់មិញ21មេសា2026​ ត្រូវបានមេីលថែដោយបងស្រីនៅសាលាឃុំដំណាក់អំពិល
ប្រភព fresh New Dairly
កូនការពាមិនអោយមានបាន ចឹងការពា ទៅ កុំសប្បាយមិនគិតពីជីវិតដែរកើតចេញពីការសប្បាយគ្មានទំនួយខុសត្រូវ គ្នាមិនដឹងអីទេ ។

ที่อยู่

188/17 Soi Kraisi, Khwaeng Talat Yot, Khet Phra Nakhon, Krung Thep Maha Nakhon
Bangkok
10200

เบอร์โทรศัพท์

+66941594552

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ អ្នកគ្រូពិស៊ីនប្រឹក្សាសុខភាពស្រ្តីកម្ពុជាผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์