30/08/2026
គ្រាន់តែចុករួយ ឬចាប់ផ្ដើម "ឈឺ"? តើរាងកាយកំពុងប្រាប់អ្វីដល់យើង?
បន្ទាប់ពីអង្គុយធ្វើការយូរ ប្រើប្រាស់កុំព្យូទ័រជាប់ជាប្រចាំ ឬស្ថិតក្នុងឥរិយាបថដដែលៗ មនុស្សជាច្រើនអាចមានអារម្មណ៍ថាតឹង ធ្ងន់ ឬចង់កម្រើក ក និងស្មា ដែលនេះច្រើនតែជារោគសញ្ញានៃការនឿយហត់សាច់ដុំពីការប្រើប្រាស់ ហើយជាទូទៅវានឹងធូរស្រាលនៅពេលបានសម្រាក ផ្លាស់ប្តូរឥរិយាបថ ឬពត់ខ្លួនសន្ធឹងសាច់ដុំ។
ប៉ុន្តែប្រសិនបើអារម្មណ៍ចាប់ផ្តើមប្រែពី "ចុករួយ" ទៅជា ឈឺ ឈឺចុកចាប់ ក្រហាយ ក្តៅ ឈឺខ្ទោកៗ ឬឈឺដូចឆក់ខ្សែភ្លើង រួមទាំងមានអាការៈឈឺនៅចំណុចណាមួយ ឈឺរាលដាលដល់ផ្នែកផ្សេងទៀត ឈឺទោះបីជាឈប់ធ្វើការ ឬរំខានដល់ការគេង នោះអាចជាសញ្ញាដែលគួរកត់សម្គាល់បន្ថែម។
ជាពិសេសប្រសិនបើអាការៈនេះ កើតឡើងញឹកញាប់ ធ្ងន់ធ្ងរជាងមុន ឬមានអាការៈឈឺរាលដាល ស្ពឹក ឬខ្សោយកម្លាំងសាច់ដុំរួមជាមួយផងនោះ អ្នកមិនគួរទុកវាចោលឲ្យក្លាយជាទម្លាប់ឡើយ។ ព្រោះអាការៈឈឺ ក និងស្មា អាចបណ្តាលមកពីមូលហេតុជាច្រើន រួមមានបញ្ហាសាច់ដុំ សន្លាក់ ទ្រនាប់ឆ្អឹងកង ឬសរសៃប្រសាទ។
ការបែងចែកឲ្យដឹងច្បាស់ថាវាគ្រាន់តែជាការនឿយហត់ពីការប្រើប្រាស់ ឬជាការឈឺចាប់ដែលគួរតែទទួលបានការពិនិត្យបន្ថែម នឹងជួយឲ្យការថែទាំបានត្រឹមត្រូវទៅតាមមូលហេតុ។
ឧស្សាហ៍ឈឺ ក និងស្មា ញឹកញាប់បែបនេះ តើចូលក្នុងសញ្ញាណនៃរោគសញ្ញាអូហ្វីសស៊ីនដ្រូម (Office Syndrome) ដែរឬទេ?
អានបន្ត និងស្វែងយល់បន្ថែមអំពី Office Syndrome នៅទីនេះ៖ https://shorturl.at/UHEQc
===========================
ពិគ្រោះ សាកសួរព័ត៌មានបន្ថែម និងធ្វើការណាត់ជួបគ្រូពេទ្យ។
👉សម្រាប់ពត៌មានបន្ថែម និង ការណាត់ជួបវេជ្ជបណ្ឌិត
ឡាញ (Line ID): sspinecambodia
តេលេក្រាម (Telegram ID):
អុីម៉ែល (Email): [email protected]
ទូរស័ព្ទ (Mobile Phone): +66611763616
📍អាស័យដ្ឋានរបស់មន្ទីរពេទ្យអេស-ស្ប៉ាញ
523/1 Praditmanutham Road, Wang Thonglang, Wang Thonglang, Bangkok 10310, Thailand