Vejthani Hospital-មន្ទីរពេទ្យវេជ្ជថានី

Vejthani Hospital-មន្ទីរពេទ្យវេជ្ជថានី មានអ្នកបកប្រែខ្មែរ ថៃ
មានសេវាដឹកជញ្ជូនអតិថិជនដោយឥតគិតថ្លៃក្នុងទីក្រុងបាងកក

មន្ទីរពេទ្យវេជ្ជថានី សូមស្វាគមន៍
គេហទំព័រ: www.vejthani.com
អ៊ីម៊ែល: [email protected]
ទូរស័ព្ទ: +(66)89-201-9000, +(66)88-090-1591

កញ្ញា ឆន គឹមកណិការ៍ អ្នកបកប្រែខ្មែរ ថៃ
មានសេវាដឹកជញ្ជូនអតិថិជនដោយឥតគិតថ្លៃក្នុងទីក្រុងបាងកក

🦶 បាក់ឆ្អឹងកជើង៖ ស្គាល់រោគសញ្ញា និងដឹងពេលណាត្រូវទៅជួបគ្រូពេទ្យការបាក់ឆ្អឹងកជើងអាចកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ ការរអិលដ...
31/08/2026

🦶 បាក់ឆ្អឹងកជើង៖ ស្គាល់រោគសញ្ញា និងដឹងពេលណាត្រូវទៅជួបគ្រូពេទ្យ

ការបាក់ឆ្អឹងកជើងអាចកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ ការរអិលដួល ការឈានជើងខុស ឬការគ្រេចកជើង។ ភាពធ្ងន់ធ្ងរអាចមានចាប់ពីការប្រេះស្រាំតូចៗ រហូតដល់ការបាក់ឆ្អឹងធ្ងន់ធ្ងរដែលត្រូវការវះកាត់

⚠️ រោគសញ្ញាដែលគួរប្រុងប្រយ័ត្ន
• ឈឺចាប់ខ្លាំងភ្លាមៗ
• ហើម និងជាំ
• ឈឺខ្លាំងនៅពេលប៉ះ ឬសង្កត់
• កជើងខូចទ្រង់ទ្រាយ ឬមើលទៅខុសធម្មតា
• ពិបាកដើរ ឬមិនអាចទ្រាំទម្ងន់លើជើងបាន

🩻 ការធ្វើរោគវិនិច្ឆ័យ អាចរួមមានការពិនិត្យរាងកាយ និងការថត X-ray, CT Scan ឬ MRI អាស្រ័យលើស្ថានភាពរបួស

🩺 ការព្យាបាល អាស្រ័យលើប្រភេទ និងកម្រិតនៃការបាក់ឆ្អឹង ហើយអាចរួមមានការដាក់ឱ្យកជើងនៅនឹង ការទាញតម្រូវឆ្អឹង ការព្យាបាលដោយចលនា ឬការវះកាត់ដាក់បន្ទះដែក/ខ្ចៅ ដើម្បីរក្សាឆ្អឹងឱ្យនៅទីតាំងត្រឹមត្រូវ

👉 ប្រសិនបើកជើងឈឺ និងហើមខ្លាំង មិនអាចដើរបាន ឬមានការខូចទ្រង់ទ្រាយ សូមស្វែងរកការពិនិត្យ និងព្យាបាលពីអ្នកជំនាញវេជ្ជសាស្ត្រឱ្យបានឆាប់រហ័ស

ថែរក្សាកជើងរបស់អ្នក ព្រោះការព្យាបាលត្រឹមត្រូវតាំងពីដំបូង អាចជួយឱ្យការជាសះស្បើយកាន់តែប្រសើរ ❤️

អត្ថបទលម្អិត៖ https://vejthani.s.gy/kJU9Rd

#បាក់ឆ្អឹងកជើង #សុខភាពល្អ
______________________________________________
👨‍⚕តាមដានព័ត៌មានថ្មីៗអំពីនិន្នាការសុខភាពតាមរយៈបណ្តាញសង្គមរបស់យើង៖
✅/📘Line/Telegram: +66892019000
🔷Telegram Chanel: https://t.me/+jGnh2mNpz643OTI1
🔴Youtube: https://vejthani.s.gy/k3rLY3
📙IG: https://www.instagram.com/vejthanihospital?igsh=MXAyeWFhYmp3dDRrcw==
✖️X: https://twitter.com/Vejthani
🌐Website: https://vejthani.s.gy/bt6h3y
Make an Appointment: https://vejthani.s.gy/PA0BW6
Talk to doctor: https://vejthani.s.gy/TIdoDr
📞Cambodia Hotline: +66 (0) 89 201 9000

#សូមជួយShareនិងLikePageដើម្បីទទួលវីដីអូសុខភាពបន្ថែម
#មន្ទីរពេទ្យវេជ្ជថានីជាជំរើសដ៏ត្រឹមត្រូវសម្រាប់សុខភាពរបស់លោកអ្នក

🩺 **ជំងឺក្រិនថ្លើម (Liver Cirrhosis) អាចមិនបង្ហាញរោគសញ្ញានៅដំណាក់កាលដំបូង**ជំងឺក្រិនថ្លើមអាចវិវត្តបន្តិចម្តងៗ ដោយអ្នកជំង...
30/08/2026

🩺 **ជំងឺក្រិនថ្លើម (Liver Cirrhosis) អាចមិនបង្ហាញរោគសញ្ញានៅដំណាក់កាលដំបូង**

ជំងឺក្រិនថ្លើមអាចវិវត្តបន្តិចម្តងៗ ដោយអ្នកជំងឺមួយចំនួនមិនមានរោគសញ្ញាច្បាស់លាស់។ ជំងឺនេះអាចត្រូវបានរកឃើញក្នុងពេលពិនិត្យសុខភាពទូទៅ ឬតាមរយៈការពិនិត្យឈាម។

🔎 **ការធ្វើរោគវិនិច្ឆ័យ** អាចរួមមាន៖
• ការពិនិត្យឈាម ដើម្បីវាយតម្លៃមុខងារថ្លើម និងការកកឈាម
• FibroScan ឬ Magnetic Resonance Elastography (MRE) ដើម្បីវាស់កម្រិតភាពរឹងរបស់ថ្លើម
• Ultrasound, CT Scan ឬ MRI តាមការវាយតម្លៃរបស់វេជ្ជបណ្ឌិត
• ក្នុងករណីចាំបាច់ អាចធ្វើ Liver Biopsy

💊 **ការព្យាបាល** ផ្តោតលើការព្យាបាលមូលហេតុ និងការពារកុំឱ្យជំងឺវិវត្តធ្ងន់ធ្ងរឡើង ដូចជា៖
• ព្យាបាលជំងឺរលាកថ្លើមប្រភេទ B និង C
• បញ្ឈប់ការទទួលទានគ្រឿងស្រវឹង
• គ្រប់គ្រងទម្ងន់ និងជាតិស្ករក្នុងឈាម
• គ្រប់គ្រងផលវិបាកដូចជា ទឹកក្នុងពោះ សរសៃឈាមរីកធំ និងជំងឺខួរក្បាលដោយសារថ្លើម

🫀 **ក្នុងករណីថ្លើមខូចខាតធ្ងន់ធ្ងរ** និងឈានដល់ដំណាក់កាលចុងក្រោយ ការវះកាត់ប្តូរថ្លើមអាចត្រូវបានពិចារណា បន្ទាប់ពីការវាយតម្លៃយ៉ាងលម្អិតដោយក្រុមវេជ្ជបណ្ឌិត។

💙 ការរកឃើញជំងឺបានឆាប់ និងការតាមដានជាប្រចាំ អាចជួយគ្រប់គ្រងជំងឺ និងកាត់បន្ថយហានិភ័យនៃផលវិបាក។

📖 ស្វែងយល់បន្ថែមអំពី **ជំងឺក្រិនថ្លើម ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល**៖ https://vejthani.s.gy/qqRRKe

#ជំងឺក្រិនថ្លើម #សុខភាពថ្លើម
______________________________________________
👨‍⚕តាមដានព័ត៌មានថ្មីៗអំពីនិន្នាការសុខភាពតាមរយៈបណ្តាញសង្គមរបស់យើង៖
✅/📘Line/Telegram: +66892019000
🔷Telegram Chanel: https://t.me/+jGnh2mNpz643OTI1
🔴Youtube: https://vejthani.s.gy/aBYJWI
📙IG: https://www.instagram.com/vejthanihospital?igsh=MXAyeWFhYmp3dDRrcw==
✖️X: https://twitter.com/Vejthani
🌐Website: https://vejthani.s.gy/ZSqgrk
Make an Appointment : https://vejthani.s.gy/ZU9C1V
Talk to doctor: https://vejthani.s.gy/rIOCEQ
📞Cambodia Hotline: +66 (0) 89 201 9000

#សូមជួយShareនិងLikePageដើម្បីទទួលវីដីអូសុខភាពបន្ថែម
#មន្ទីរពេទ្យវេជ្ជថានីជាជំរើសដ៏ត្រឹមត្រូវសម្រាប់សុខភាពរបស់លោកអ្នក

🌸 សុខភាពស្ត្រី មិនគួរមើលរំលង! 🌸តើអ្នកធ្លាប់មានអាការៈ មករដូវមិនទៀងទាត់ ឈឺពោះខ្លាំងពេលមករដូវ ឈឺពោះផ្នែកខាងក្រោម ឬហើមពោះជាប...
28/08/2026

🌸 សុខភាពស្ត្រី មិនគួរមើលរំលង! 🌸

តើអ្នកធ្លាប់មានអាការៈ មករដូវមិនទៀងទាត់ ឈឺពោះខ្លាំងពេលមករដូវ ឈឺពោះផ្នែកខាងក្រោម ឬហើមពោះជាប់រហូត ដែរឬទេ?

រោគស្ត្រីមួយចំនួនអាចកើតឡើងដោយមិនបង្ហាញរោគសញ្ញាច្បាស់លាស់នៅដំណាក់កាលដំបូង។ ជំងឺដែលជួបប្រទះញឹកញាប់មានដូចជា៖
🔹 ដុំសាច់ក្នុងស្បូន (Uterine Fibroids)
🔹 Endometriosis
🔹 Chocolate Cyst
🔹 ដុំគីសអូវែរ (Ovarian Cyst)
🔹 PCOS

ការយល់ដឹងពីរោគសញ្ញា និងការពិនិត្យសុខភាពជាប្រចាំ អាចជួយឱ្យរកឃើញបញ្ហាបានទាន់ពេល និងទទួលបានការព្យាបាលសមស្រប។ 💗

👉 ស្វែងយល់បន្ថែមអំពីជំងឺរោគស្ត្រី និងជម្រើសនៃការព្យាបាលនៅទីនេះ៖ https://vejthani.s.gy/5BnFcw
#សុខភាពស្ត្រី #រោគស្ត្រី #សុខភាពល្អចាប់ផ្តើមពីការយកចិត្តទុកដាក់
______________________________________________
👨‍⚕តាមដានព័ត៌មានថ្មីៗអំពីនិន្នាការសុខភាពតាមរយៈបណ្តាញសង្គមរបស់យើង៖
✅/📘Line/Telegram: +66892019000
🔷Telegram Chanel: https://t.me/+jGnh2mNpz643OTI1
🔴Youtube: https://vejthani.s.gy/JIAqq5
📙IG: https://www.instagram.com/vejthanihospital?igsh=MXAyeWFhYmp3dDRrcw==
✖️X: https://twitter.com/Vejthani
🌐Website: https://vejthani.s.gy/J2N8dV
Make an Appointment : https://vejthani.s.gy/RdRkL3
Talk to doctor: https://vejthani.s.gy/h0wQ87
📞Cambodia Hotline: +66 (0) 89 201 9000

#សូមជួយShareនិងLikePageដើម្បីទទួលវីដីអូសុខភាពបន្ថែម
#មន្ទីរពេទ្យវេជ្ជថានីជាជំរើសដ៏ត្រឹមត្រូវសម្រាប់សុខភាពរបស់លោកអ្នក

យល់ដឹងពី “ឌីសឆ្អឹងខ្នង” និងការគាបសរសៃប្រសាទ 🦴🧠ឈឺខ្នង ឈឺក ឈឺរាលដាលទៅដៃ ឬជើង… តើអាចជាសញ្ញានៃបញ្ហាឌីសឆ្អឹងខ្នង និងការគាបសរស...
26/08/2026

យល់ដឹងពី “ឌីសឆ្អឹងខ្នង” និងការគាបសរសៃប្រសាទ 🦴🧠
ឈឺខ្នង ឈឺក ឈឺរាលដាលទៅដៃ ឬជើង… តើអាចជាសញ្ញានៃបញ្ហាឌីសឆ្អឹងខ្នង និងការគាបសរសៃប្រសាទដែរឬទេ? 🤔

ឌីសឆ្អឹងខ្នងមានតួនាទីសំខាន់ក្នុងការស្រូបយកការប៉ះទង្គិច និងជួយឱ្យឆ្អឹងខ្នងអាចបត់បែនបាន។ នៅពេលឌីសចុះខ្សោយ រហែក ឬលៀនចេញ វាអាចបង្កការសង្កត់លើសរសៃប្រសាទ និងនាំឱ្យមានរោគសញ្ញាដូចជា៖

🔹 ឈឺក ឬឈឺខ្នង
🔹 ឈឺរាលដាលទៅដៃ ឬជើង
🔹 ស្ពឹក ឬមានអារម្មណ៍ស្រៀវ/ដូចឆក់ចរន្តអគ្គិសនី
🔹 ខ្សោយសាច់ដុំ
🔹 ពិបាកដើរ ឬបាត់បង់តុល្យភាព

តើបញ្ហាឌីសឆ្អឹងខ្នងមានអ្វីខ្លះ?
ជំងឺដែលពាក់ព័ន្ធនឹងឌីស និងការគាបសរសៃប្រសាទអាចមានច្រើនប្រភេទ ដូចជា៖

1️⃣ ឌីសគាបសរសៃប្រសាទ
2️⃣ លៀនឌីសឆ្អឹងខ្នងគាបសរសៃប្រសាទ
3️⃣ ជំងឺក្រិនឆ្អឹងខ្នង (Spinal Stenosis)
4️⃣ ជំងឺសឹកឆ្អឹងកងកគាបសរសៃប្រសាទ

ទោះបីរោគសញ្ញាអាចស្រដៀងគ្នា ប៉ុន្តែមូលហេតុ ទីតាំង និងវិធីព្យាបាលអាចខុសគ្នា។ ដូច្នេះ ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ គឺជាជំហានសំខាន់ក្នុងការជ្រើសរើសការព្យាបាលដែលសមស្របសម្រាប់អ្នកជំងឺម្នាក់ៗ។ 👨‍⚕️

⚠️ រោគសញ្ញាដែលមិនគួរមើលរំលង
ប្រសិនបើមានការខ្សោយភ្លាមៗនៅដៃ ឬជើង, ពិបាកដើរ, បាត់បង់ការគ្រប់គ្រងការបន្ទោរបង់ ឬស្ពឹកនៅតំបន់គូទ និងភ្លៅខាងក្នុង គួរស្វែងរកការពិនិត្យពីវេជ្ជបណ្ឌិតជាបន្ទាន់។

💡 តើអាចកាត់បន្ថយហានិភ័យបានយ៉ាងដូចម្តេច?
✅ រក្សាទម្ងន់ឱ្យមានសុខភាពល្អ
✅ ហាត់ប្រាណជាប្រចាំ និងពង្រឹងសាច់ដុំស្នូល
✅ ប្រើបច្ចេកទេសត្រឹមត្រូវពេលលើកវត្ថុ
✅ កែសម្រួលឥរិយាបថពេលអង្គុយ ឈរ និងប្រើឧបករណ៍អេឡិចត្រូនិក
✅ ជៀសវាងការស្ថិតក្នុងទីតាំងដដែលរយៈពេលយូរ
✅ ពិនិត្យសុខភាពនៅពេលមានរោគសញ្ញាមិនប្រក្រតី

ការឈឺខ្នងមិនមែនសុទ្ធតែជាជំងឺឌីសឆ្អឹងខ្នងទេ។ កុំធ្វើរោគវិនិច្ឆ័យដោយខ្លួនឯង—ការវាយតម្លៃត្រឹមត្រូវអាចជួយឱ្យទទួលបានការព្យាបាលដែលសមស្រប និងទាន់ពេលវេលា។ ❤️

📌 ស្វែងយល់បន្ថែមអំពីមូលហេតុ រោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ និងជម្រើសព្យាបាលជំងឺឌីសឆ្អឹងខ្នងក្នុងអត្ថបទពេញលេញ៖ https://vejthani.s.gy/M5Re3x

#ឌីសឆ្អឹងខ្នង #សរសៃប្រសាទ #ឈឺខ្នង #ឈឺក #សុខភាពឆ្អឹងខ្នង
______________________________________________
👨‍⚕តាមដានព័ត៌មានថ្មីៗអំពីនិន្នាការសុខភាពតាមរយៈបណ្តាញសង្គមរបស់យើង៖
✅/📘Line/Telegram: +66892019000
🔷Telegram Chanel: https://t.me/+jGnh2mNpz643OTI1
🔴Youtube: https://vejthani.s.gy/GRcsdE
📙IG: https://www.instagram.com/vejthanihospital?igsh=MXAyeWFhYmp3dDRrcw==
✖️X: https://twitter.com/Vejthani
🌐Website: https://vejthani.s.gy/0cXweM
Make an Appointment : https://vejthani.s.gy/z2TGi8
Talk to doctor: https://vejthani.s.gy/DBdMAB
📞Cambodia Hotline: +66 (0) 89 201 9000

#សូមជួយShareនិងLikePageដើម្បីទទួលវីដីអូសុខភាពបន្ថែម
#មន្ទីរពេទ្យវេជ្ជថានីជាជំរើសដ៏ត្រឹមត្រូវសម្រាប់សុខភាពរបស់លោកអ្នក

🏆Vejthani International Hospital Wins at the Loyalty & Engagement Awards 2026 in Singapore មន្ទីរពេទ្យអន្តរជាតិវេជ្ជថានី...
25/08/2026

🏆Vejthani International Hospital Wins at the Loyalty & Engagement Awards 2026 in Singapore
មន្ទីរពេទ្យអន្តរជាតិវេជ្ជថានី បានទទួលពានរង្វាន់ Best Loyalty Strategy – Consumer Award នៅក្នុងកម្មវិធី Loyalty & Engagement Awards 2026 ដែលធ្វើឪ្យក្លាយជាអង្គការថែទាំសុខភាពតែមួយគត់ក្នុងចំណោមក្រុមហ៊ុនចំនួន ៥០ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ពានរង្វាន់នេះគឺជាការសរសើរដែលឈានមុខគេមួយនៃអាស៊ី ដែលទទួលស្គាល់ឧត្តមភាពក្នុងភាពស្មោះត្រង់របស់អតិថិជន
ពានរង្វាន់នេះទទួលស្គាល់ក្នុង "យុទ្ធនាការប្តូរតម្រងនោមដ៏ទូលំទូលាយ" របស់យើង ដែលផ្ដល់ការយកចិត្តទុកដាក់លើអ្នកជំងឺនៅគ្រប់ជំហាន - ចាប់តាំងពីការធានាសុខុមាលភាពបន្ទាប់ពីការប្តូរតម្រងនោម និងការបង្កើតការចូលរួមដ៏មានអត្ថន័យ រហូតដល់ការផ្តល់ការគាំទ្រពេញមួយការជាសះស្បើយរបស់ពួកគេ។ វិធីសាស្រ្តផ្តោតលើអ្នកជំងឺនេះបានរួមចំណែកដល់ការពេញចិត្តរបស់អ្នកជំងឺកាន់តែច្រើន និងការផ្សព្វផ្សាយជាវិជ្ជមាន
ការទទួលស្គាល់នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មន្ទីរពេទ្យអន្តរជាតិវេជ្ជថានី ក្នុងការបង្កើតបទពិសោធន៍ថែទាំសុខភាពដ៏មានអត្ថន័យ និងផ្តល់ការថែទាំដ៏ល្អឥតខ្ចោះលើសពីការព្យាបាល

______________________________________________
👨‍⚕តាមដានព័ត៌មានថ្មីៗអំពីនិន្នាការសុខភាពតាមរយៈបណ្តាញសង្គមរបស់យើង៖
✅/📘Line/Telegram: +66892019000
🔷Telegram Chanel: https://t.me/+jGnh2mNpz643OTI1
🔴Youtube: https://vejthani.s.gy/eE1s1X
📙IG: https://www.instagram.com/vejthanihospital?igsh=MXAyeWFhYmp3dDRrcw==
✖️X: https://twitter.com/Vejthani
🌐Website: https://vejthani.s.gy/LglqLO
Make an Appointment: https://vejthani.s.gy/q4ozJq
Talk to doctor: https://vejthani.s.gy/ozt96p
📞Cambodia Hotline: +66 (0) 89 201 9000

#សូមជួយShareនិងLikePageដើម្បីទទួលវីដីអូសុខភាពបន្ថែម
#មន្ទីរពេទ្យវេជ្ជថានីជាជំរើសដ៏ត្រឹមត្រូវសម្រាប់សុខភាពរបស់លោកអ្នក

ការរំញោចខួរក្បាល (Deep brain stimulation) 🧠⚡️គឺជាវិធីសាស្ត្រព្យាបាលដោយវេជ្ជសាស្ត្រមួយ ដែលប្រើប្រាស់ចរន្តអគ្គិសនីកម្រិតស្...
24/08/2026

ការរំញោចខួរក្បាល (Deep brain stimulation) 🧠⚡️
គឺជាវិធីសាស្ត្រព្យាបាលដោយវេជ្ជសាស្ត្រមួយ ដែលប្រើប្រាស់ចរន្តអគ្គិសនីកម្រិតស្រាលបញ្ជូនទៅកាន់តំបន់ជាក់លាក់នៃខួរក្បាលដើម្បីភ្ញោចកោសិកាសរសៃប្រសាទនៅតំបន់នោះដើម្បីបញ្ជូនចរន្តទៅដល់ខួរក្បាលដែលភ្ជាប់ទៅនឹងឧបករណ៍តូចមួយដែលអាចបង្កប់នៅក្រោមស្បែកជិតឆ្អឹងដងកាំបិត

🌟មូលហេតុនៃការទទួលការព្យាបាលនេះ
• ជំងឺវិបត្តិចលនា៖ ជំងឺផាកឃីនសុន, ជំងឺញ័រ, ជំងឺកន្ត្រាក់សាច់ដុំ (រួមទាំងរោគសញ្ញា Meige), រោគសញ្ញា ទូរ៉េត
•ជំងឺឆ្កួតជ្រូក
•ជំងឺថប់បារម្ភចង់តែធ្វើ និងគិតដដែលៗ (OCD)
•ការប្រើប្រាស់ក្នុងការស្រាវជ្រាវបន្ថែម៖ ជំងឺ Chorea (ឧទាហរណ៍ ជំងឺ Huntington), ការគ្រប់គ្រងការឈឺចាប់រ៉ាំរ៉ៃ, ជំងឺឈឺក្បាលប្រាំង, ការកាត់បន្ថយរោគសញ្ញាជំងឺភ្លេចភ្លាំង, ការគ្រប់គ្រងជំងឺបាក់ទឹកចិត្ត, ការព្យាបាលការញៀន, ជំងឺធាត់ជ្រុល

⚠កត្តាហានិភ័យ
•ហានិភ័យនៃការវះកាត់៖
ការប្រកាច់, ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke), ការហូរឈាមក្នុងខួរក្បាល, ការឆ្លងរោគ, ពិបាកដកដង្ហើម, ចង់ក្អួតចង្អោរ, បញ្ហាបេះដូង, ការដាក់ខ្សែអេឡិចត្រូតខុសទីតាំង
ផលប៉ះពាល់ដែលអាចកើតមានបន្ទាប់ពីការវះកាត់៖ ឈឺក្បាល, ការឆ្លងមេរោគ, ការប្រកាច, ការភ័ន្តច្រឡំ, បញ្ហាឧបករណ៍ (ឧទាហរណ៍ ខ្សែចរន្តសឹក ឬខូច), ការឈឺចាប់ និងហើមបណ្តោះអាសន្ននៅកន្លែងបង្កប់ឧបករណ៍
•ផលប៉ះពាល់នៃការភ្ញោច៖
បញ្ហាលំនឹង, ពិបាកនិយាយ, វិលមុខ ស្រាលក្បាល, អារម្មណ៍ស្រពន់ ឬចាក់ៗ, ការកន្ត្រាក់ តឹងសាច់ដុំមុខ ឬដៃ, ការប្រែប្រួលភ្នែក (មើលឃើញរូបពីរជាន់ ស្រមោល), ការប្រែប្រួលអារម្មណ៍ (ខឹង ឆេវឆាវ បាក់ទឹកចិត្ត)

📌មុនពេលការវះកាត់
ប្រសិនបើអ្នកសម្រេចចិត្តបន្តទទួលការបង្កប់ DBS គ្រូពេទ្យនឹងរៀបចំការថតឆ្លុះខួរក្បាលដោយប្រើ MRI និង CT Scan យ៉ាងលម្អិត ដើម្បីកំណត់ទីតាំងដាក់អេឡិចត្រូតឱ្យបានត្រឹមត្រូវបំផុត
មុនពេលដំណើរការវះកាត់ គ្រូពេទ្យរបស់អ្នកនឹងណែនាំលើចំណុចដូចខាងក្រោម៖
•ការប្រើប្រាស់ថ្នាំ៖ ផ្អាកថ្នាំពង្រាវឈាម វីតាមីន និងថ្នាំបំប៉ន
•ការរៀបចំខ្លួន និងការថែទាំផ្ទាល់ខ្លួន
•ការតមអាហារ និងទឹកយ៉ាងហោចណាស់ 8 ម៉ោង

អត្ថបទលម្អិត៖ https://www.vejthani.com/km/procedures/deep-brain-stimulation/?utm_source=FB-km&utm_medium=deep-brain-stimulation
______________________________________________
👨‍⚕តាមដានព័ត៌មានថ្មីៗអំពីនិន្នាការសុខភាពតាមរយៈបណ្តាញសង្គមរបស់យើង៖
✅/📘Line/Telegram: +66892019000
🔷Telegram Chanel: https://t.me/+jGnh2mNpz643OTI1
🔴Youtube: https://www.youtube.com/watch?v=l1685f_FTHA&utm_source=FB-km&utm_medium=deep-brain-stimulation
📙IG: https://www.instagram.com/vejthanihospital?igsh=MXAyeWFhYmp3dDRrcw==
✖️X: https://twitter.com/Vejthani
🌐Website: https://www.vejthani.com/km/?utm_source=FB-km&utm_medium=deep-brain-stimulation
Make an Appointment : https://www.vejthani.com/km/make-an-appointment/?utm_source=FB-km&utm_medium=deep-brain-stimulation
Talk to doctor: https://www.vejthani.com/km/talk-to-doctor/?utm_source=FB-km&utm_medium=deep-brain-stimulation
📞Cambodia Hotline: +66 (0) 89 201 9000

#សូមជួយShareនិងLikePageដើម្បីទទួលវីដីអូសុខភាពបន្ថែម
#មន្ទីរពេទ្យវេជ្ជថានីជាជំរើសដ៏ត្រឹមត្រូវសម្រាប់សុខភាពរបស់លោកអ្នក

23/08/2026

ពេលដែលលោក Aldrin មានអាការៈឈឺស្មាភ្លាមៗ និងបាក់ឆ្អឹងដងកាំបិទនៅប្រទេសឡាវ លោកបានសម្រេចចិត្តធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីទទួលការព្យាបាលនៅមន្ទីរពេទ្យអន្តរជាតិវេជ្ជជថានី ដោយជឿជាក់លើកេរ្តិ៍ឈ្មោះរបស់មន្ទីរពេទ្យសម្រាប់ការថែទាំសន្លាក់ និងឆ្អឹង។ បន្ទាប់ពីការថតកាំរស្មីអ៊ិចរបស់លោក លោកវេជ្ជបណ្ឌិត Ratthapoom Watcharopas គ្រូពេទ្យវះកាត់ឆ្អឹងនៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី បានរកឃើញថា លោក Aldrin មានការបាក់ឆ្អឹងដងកាំបិទខាងឆ្វេង (collarbone) ដែលបាក់ជាពីរកំណាត់។ ដោយសារតែការបាក់នេះធ្វើឪ្យឆ្អឹងមានការផ្លាស់ទី ទើបធ្វើឪ្យវេជ្ជបណ្ឌិតណែនាំឪ្យធ្វើការវះកាត់ភ្ជាប់ឆ្អឹងដងកាំបិទ៖ ការវះកាត់បើក និងជួសជុលខាងក្នុង (ORIF) ដោយប្រើបច្ចេកទេសបើកចំហរខ្នាតតូច ដើម្បីភ្ជាប់ឆ្អឹងឡើងវិញជាមួយបន្ទះ និងវីសតាមរយៈស្នាមវះតូចមួយ។ បន្ទាប់ពីការវះកាត់ដោយជោគជ័យ លោក Aldrin ទទួលបានមុខងារស្មាល្អឡើងវិញ ហើយអាចត្រឡប់ទៅរស់នៅប្រចាំថ្ងៃវិញ។ ដោយពេញចិត្តនឹងការថែទាំដែលលោកទទួលបាន លោកបានចែករំលែកពីរបៀបដែលលោកវេជ្ជបណ្ឌិត Ratthapoom និងក្រុមគ្រូពេទ្យទាំងមូលបានបង្ហាញពីវិជ្ជាជីវៈ ការទំនាក់ទំនងច្បាស់លាស់ និងការគាំទ្រពេញមួយជំហាននៃការព្យាបាលរបស់លោក
🔴Youtube: https://www.youtube.com/watch?v=EpbB-dNEi00&t=8s&utm_source=FB-km&utm_medium=broken-collarbone-surgery
______________________________________________
👨‍⚕តាមដានព័ត៌មានថ្មីៗអំពីនិន្នាការសុខភាពតាមរយៈបណ្តាញសង្គមរបស់យើង៖
✅/📘Line/Telegram: +66892019000
🔷Telegram Chanel: https://t.me/+jGnh2mNpz643OTI1
📙IG: https://www.instagram.com/vejthanihospital?igsh=MXAyeWFhYmp3dDRrcw==
✖️X: https://twitter.com/Vejthani
🌐Website: https://www.vejthani.com/km/?utm_source=FB-km&utm_medium=broken-collarbone-surgery
Make an Appointment : https://www.vejthani.com/km/make-an-appointment/?utm_source=FB-km&utm_medium=broken-collarbone-surgery
Talk to doctor: https://www.vejthani.com/km/talk-to-doctor/?utm_source=FB-km&utm_medium=broken-collarbone-surgery
📞Cambodia Hotline: +66 (0) 89 201 9000

#សូមជួយShareនិងLikePageដើម្បីទទួលវីដីអូសុខភាពបន្ថែម
#មន្ទីរពេទ្យវេជ្ជថានីជាជំរើសដ៏ត្រឹមត្រូវសម្រាប់សុខភាពរបស់លោកអ្នក

ជំងឺត្បៀតសរសៃឈាមខួរក្បាល យល់ដឹងពីសញ្ញាព្រមាន ពិនិត្យរោគសញ្ញាដែលមិនគួរមើលរំលង 🧠🚨ស្ថានភាពនេះកើតឡើងនៅពេលដែលសរសៃឈាមដែលផ្គត់ផ...
21/08/2026

ជំងឺត្បៀតសរសៃឈាមខួរក្បាល យល់ដឹងពីសញ្ញាព្រមាន ពិនិត្យរោគសញ្ញាដែលមិនគួរមើលរំលង 🧠🚨
ស្ថានភាពនេះកើតឡើងនៅពេលដែលសរសៃឈាមដែលផ្គត់ផ្គង់ខួរក្បាលរួមតូច ឬស្ទះ ដែលបណ្តាលឱ្យការផ្គត់ផ្គង់ឈាម និងអុកស៊ីសែនទៅកាន់ខួរក្បាលមិនគ្រប់គ្រាន់។ មូលហេតុទូទៅរួមមាន ការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងសរសៃឈាម កំណកឈាម ឬស្ថានភាពសុខភាពមួយចំនួន

⁉ការស្ទះសរសៃឈាមខួរក្បាលបណ្តាលមកពីអ្វី
អាចបណ្តាលមកពីកត្តាជាច្រើន រួមមាន៖
•ការកកកុញជាតិខ្លាញ់នៅក្នុងសរសៃឈាម
•កំណកឈាមរារាំងលំហូរឈាម
•ភាពមិនប្រក្រតីនៃកំណកឈាម
•កត្តាដែលបង្កើនហានិភ័យ៖ ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ការជក់បារី ការទទួលទានគ្រឿងស្រវឹងច្រើនហួសប្រមាណ ការខ្វះលំហាត់ប្រាណ ការទទួលទានអាហារដែលមានជាតិខ្លាញ់ឆ្អែត

5⃣ សញ្ញានៃ ជំងឺត្បៀតសរសៃឈាមខួរក្បាល រោគសញ្ញាលេចធ្លោដែលអ្នកអាចសង្កេតឃើញបាន
•ដៃឬជើងទន់ខ្សោយ ឬស្ពឹកមួយចំហៀងខ្លួន
•វៀចមុខ
•ការនិយាយមិនច្បាស់ មិនអាចនិយាយបាន ឬពិបាកទំនាក់ទំនង
•ភាពមិនប្រក្រតីនៃការមើលឃើញ
•វិលមុខ ការដើរមិនស្ថិតស្ថេរ ឬបាត់បង់តុល្យភាព

🔍 ការធ្វើរោគវិនិច្ឆ័យជំងឺត្បៀតសរសៃឈាមខួរក្បាល
•ប្រវត្តិវេជ្ជសាស្ត្រ និងការពិនិត្យសរសៃប្រសាទ
•ការស្កេនដោយកុំព្យូទ័រ (CT Scan)
•ការថតរូបភាពអនុភាពម៉ាញេទិក (MRI)
•ការពិនិត្យសរសៃឈាមខួរក្បាល (CT Angiography ឬ MR Angiography)
•ការធ្វើតេស្តឈាម និងបេះដូងសម្រាប់ការរកមូលហេតុបន្ថែម

🏥✅គោលការណ៍ណែនាំសម្រាប់ការព្យាបាលជំងឺត្បៀតសរសៃឈាមខួរក្បាល
•ការព្យាបាលដោយថ្នាំរំលាយកំណកឈាម (rtPA)
•ការវះកាត់ទាញយកកំណកឈាមចេញ (Mechanical Thrombectomy)
•ការព្យាបាលដោយការពង្រីកសរសៃឈាម (Cerebral Angioplasty with Stenting)

🌟ការថែទាំខ្លួនឯងក្រោយមានជំងឺត្បៀតសរសៃឈាមខួរក្បាល
•គ្រប់គ្រងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងកម្រិតកូឡេស្តេរ៉ុល
•ជ្រើសរើសរបបអាហារដែលមានសុខភាពល្អ
•ហាត់ប្រាណជាប្រចាំ
•ឈប់ជក់បារី និងកំណត់ការទទួលទានគ្រឿងស្រវឹង
•ពិនិត្យសុខភាពជាប្រចាំ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ
•ការព្យាបាលដោយចលនា
•ហ្វឹកហាត់និយាយ និងហ្វឹកហាត់លេប
អត្ថបទលម្អិត៖ https://www.vejthani.com/km/health-article/stroke-causes-and-prevention/?utm_source=FB-km&utm_medium=stroke-causes-and-prevention
______________________________________________
👨‍⚕តាមដានព័ត៌មានថ្មីៗអំពីនិន្នាការសុខភាពតាមរយៈបណ្តាញសង្គមរបស់យើង៖
✅/📘Line/Telegram: +66892019000
🔷Telegram Chanel: https://t.me/+jGnh2mNpz643OTI1
🔴Youtube: https://www.youtube.com//videos?utm_source=FB-km&utm_medium=stroke-causes-and-prevention
📙IG: https://www.instagram.com/vejthanihospital?igsh=MXAyeWFhYmp3dDRrcw==
✖️X: https://twitter.com/Vejthani
🌐Website: https://www.vejthani.com/km/?utm_source=FB-km&utm_medium=stroke-causes-and-prevention
Make an Appointment : https://www.vejthani.com/km/make-an-appointment/?utm_source=FB-km&utm_medium=stroke-causes-and-prevention
Talk to doctor: https://www.vejthani.com/km/talk-to-doctor/?utm_source=FB-km&utm_medium=stroke-causes-and-prevention
📞Cambodia Hotline: +66 (0) 89 201 9000

#សូមជួយShareនិងLikePageដើម្បីទទួលវីដីអូសុខភាពបន្ថែម
#មន្ទីរពេទ្យវេជ្ជថានីជាជំរើសដ៏ត្រឹមត្រូវសម្រាប់សុខភាពរបស់លោកអ្នក

🚨 ជំងឺមហារីកថ្លើម 🚨ជំងឺមហារីកថ្លើមប្រភេទទូទៅបំផុត គឺជំងឺមហារីកកោសិកាថ្លើមhepatocellular ដែលភាគច្រើនប៉ះពាល់ដល់កោសិកាថ្លើម...
19/08/2026

🚨 ជំងឺមហារីកថ្លើម 🚨
ជំងឺមហារីកថ្លើមប្រភេទទូទៅបំផុត គឺជំងឺមហារីកកោសិកាថ្លើមhepatocellular ដែលភាគច្រើនប៉ះពាល់ដល់កោសិកាថ្លើម

⚠ រោគសញ្ញា
ភាគច្រើនមិនមាននៅក្នុងដំណាក់កាលដំបូងនោះទេ សញ្ញា និងរោគសញ្ញារបស់ជំងឺមហារីកថ្លើមរួមមាន៖
•ស្រកទម្ងន់ដោយគ្មានមូលហេតុ
•ចង្អោរ និងក្អួត
•បាត់បង់ចំណង់អាហារ
•អស់កម្លាំង
•ឈឺចាប់នៅផ្នែកខាងលើពោះ
•ហើមពោះ
•ខាន់លឿង (ស្បែក និងភ្នែកប្រែពណ៌លឿង)
•ទឹកនោមមានពណ៌ងងឹត
•លាមកស្លេក/មានពណ៌ដីឥដ្ឋ

⁉ មូលហេតុ
ជាទូទៅ ជំងឺមហារីកថ្លើមចាប់ផ្តើមពីការផ្លាស់ប្តូរ DNA របស់កោសិកាធម្មតា។ ការផ្លាស់ប្តូរកោសិកាថ្លើមបណ្តាលឱ្យមានការចម្លងកោសិកាដល់មិនអាចគ្រប់គ្រងបាន ដែលបណ្តាលឱ្យបង្កើតទៅជាដុំសាច់ថ្លើម។ បន្ទាប់មកដុំសាច់នេះចាប់ផ្តើមឈ្លានពាន និងបំផ្លាញជាលិកាដែលមានសុខភាពល្អ

🚨កត្តាហានិភ័យ
•ការឆ្លងមេរោគរ៉ាំរ៉ៃ ជាមួយវីរុសរលាកថ្លើមប្រភេទ B (HBV) ឬវីរុសរលាកថ្លើមប្រភេទ C (HCV)
•ជំងឺក្រិនថ្លើម
•ជំងឺថ្លើមតំណពូជ ជំងឺ Hemochromatosis និងជំងឺ Wilson ជំងឺទឹកនោមផ្អែម
•ជំងឺខ្លាញ់រុំថ្លើម
•ការប៉ះពាល់នឹងជាតិពុលដែលកើតឡើងពីការដុះផ្សិត Aflatoxin
•ការទទួលទានគ្រឿងស្រវឹងច្រើនពេក

🔍ការធ្វើរោគវិនិច្ឆ័យ
•ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកថ្លើម
oការធ្វើតេស្តឈាម ការធ្វើតេស្តមុខងារថ្លើម ដើម្បីរកមើលភាពខុសប្រក្រតីណាមួយ
oការធ្វើតេស្តរូបភាព អ៊ុលត្រាសោន ការស្កេន CT និងរូបភាពអនុភាពម៉ាញេទិក (MRI)
oការធ្វើកោសល្យវិច័យ គំរូជាលិកាថ្លើមត្រូវបានយកសម្រាប់ពិនិត្យក្រោមមីក្រូទស្សន៍ ដើម្បីពិនិត្យមើលជំងឺមហារីក

•ការកំណត់វិសាលភាពនៃជំងឺមហារីកថ្លើម
ជំងឺមហារីកត្រូវបានចាត់លំដាប់ថ្នាក់ដើម្បីដឹងពីទីតាំង និងទំហំនៃជំងឺមហារីក។ ការថតកាំរស្មីកុំព្យូទ័រ (CT) ការថតរូបភាពអនុភាពម៉ាញេទិក (MRI) និងការស្កេនឆ្អឹងត្រូវបានធ្វើឡើងដើម្បីកំណត់ដំណាក់កាលនៃជំងឺមហារីក

🏥✅ការព្យាបាល
•ការវះកាត់
oការវះកាត់ដើម្បីយកដុំសាច់ចេញ
oការវះកាត់ប្តូរថ្លើម
•ការព្យាបាលតាមមូលដ្ឋាន
oការដុតកោសិកាមហារីក (ការដុតបំផ្លាញដោយប្រេកង់វិទ្យុ)
oការបង្កកកោសិកាមហារីក (Cryoablation)
oការចាក់សារធាតុអាល់កុលចូលទៅក្នុងដុំសាច់
oការព្យាបាលដោយគីមី
oការដាក់គ្រាប់អង្កាំដែលមានវិទ្យុសកម្មនៅក្នុងថ្លើម
•ការព្យាបាលដោយកាំរស្មី
•ការព្យាបាលដោយថ្នាំកំណត់គោលដៅ
•ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ
•ការព្យាបាលដោយគីមី

ប្រសិនបើអ្នកមានសញ្ញា និងរោគសញ្ញាណាមួយទាំងនេះ ហើយវាធ្វើឱ្យអ្នកព្រួយបារម្ភ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត

អត្ថបទលម្អិត៖ https://vejthani.s.gy/nzUMgf
______________________________________________
👨‍⚕តាមដានព័ត៌មានថ្មីៗអំពីនិន្នាការសុខភាពតាមរយៈបណ្តាញសង្គមរបស់យើង៖
✅/📘Line/Telegram: +66892019000
🔷Telegram Chanel: https://t.me/+jGnh2mNpz643OTI1
🔴Youtube: https://vejthani.s.gy/B9sTI9
📙IG: https://www.instagram.com/vejthanihospital?igsh=MXAyeWFhYmp3dDRrcw==
✖️X: https://twitter.com/Vejthani
🌐Website: https://vejthani.s.gy/jWkgq6
Make an Appointment: https://vejthani.s.gy/JINLFl
Talk to doctor: https://vejthani.s.gy/UF8G21
📞Cambodia Hotline: +66 (0) 89 201 9000

#សូមជួយShareនិងLikePageដើម្បីទទួលវីដីអូសុខភាពបន្ថែម
#មន្ទីរពេទ្យវេជ្ជថានីជាជំរើសដ៏ត្រឹមត្រូវសម្រាប់សុខភាពរបស់លោកអ្នក

🚨ជំងឺខ្សោយថ្លើមស្រួចស្រាវ 🚨គឺជាស្ថានភាពមួយដែលត្រូវបានសម្គាល់ដោយការធ្លាក់ចុះភ្លាមៗនៃមុខងារថ្លើម ដូចជាការផលិតទឹកប្រមាត់ និ...
18/08/2026

🚨ជំងឺខ្សោយថ្លើមស្រួចស្រាវ 🚨
គឺជាស្ថានភាពមួយដែលត្រូវបានសម្គាល់ដោយការធ្លាក់ចុះភ្លាមៗនៃមុខងារថ្លើម ដូចជាការផលិតទឹកប្រមាត់ និងការបន្សាបជាតិពុល ដែលភាគច្រើនកើតឡើងលើបុគ្គលដែលគ្មានប្រវត្តិជំងឺថ្លើមពីមុនមក។ មូលហេតុចម្បងនៃជំងឺខ្សោយថ្លើមស្រួចស្រាវគឺ វីរុសរលាកថ្លើម និងថ្នាំមួយចំនួនដូចជា អាសេតាមីណូហ្វែន

⚠រោគសញ្ញា
•ជំងឺខាន់លឿង (ស្បែក និងគ្រាប់ភ្នែកឡើងពណ៌លឿង)
•ឈឺចាប់នៅផ្នែកខាងលើខាងស្តាំនៃពោះ
•ជំងឺទាចទឹក (ហើមពោះ)
•ចង់ក្អួត
•អស់កម្លាំង ល្ហិតល្ហៃ (មានអារម្មណ៍មិនស្រួលខ្លួន)
•វង្វេងស្មារតី ឬភ័ន្តច្រឡំ
•ងងុយគេង ឬល្វើយខ្លាំង
•ខ្យល់ដង្ហើមមានក្លិនផ្អែម ឬក្លិនផ្អាប់
•ញ័រដៃជើង
•បាត់បង់ចំណង់អាហារ

​​ ⁉មូលហេតុ
ជំងឺខ្សោយថ្លើមស្រួចស្រាវ កើតឡើងនៅពេលដែលកោសិកាថ្លើមដែលរងការខូចខាតធ្ងន់ធ្ងរបាត់បង់សមត្ថភាពបំពេញមុខងាររបស់វា។ មូលហេតុដែលអាចកើតមានរួមមាន៖
•ការប្រើប្រាស់ថ្នាំអាសេតាមីណូហ្វែនហួសកម្រិត
•វីរុសរលាកថ្លើម និងវីរុសផ្សេងទៀត
•ថ្នាំតាមវេជ្ជបញ្ជា
•ថ្នាំបំប៉នរុក្ខជាតិ
•សារធាតុពុល៖ Amanita phalloides ដែលជាផ្សិតព្រៃពុលមួយប្រភេទ, Carbon tetrachloride ដែលជាសារធាតុគីមីប្រើប្រាស់ក្នុងឧស្សាហកម្ម
•ជំងឺមេតាប៉ូលីស
•ជំងឺមហារីក
•ជំងឺសរសៃឈាមវ៉ែនក្នុងថ្លើម
•ការសុក ឬស្យុក (Shock)
•ការវាយប្រហារដោយសារកំដៅ (Heat stroke)

🔍ការធ្វើរោគវិនិច្ឆ័យ
•ការធ្វើតេស្តឈាម៖ ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនៃការបំពេញមុខងាររបស់ថ្លើម
•ការធ្វើតេស្តរូបភាព៖ អេកូសាស្ត្រ, CT scan ឬ MRI
•ការធ្វើកោសល្យវិច័យថ្លើម (ការច្រិបសាច់ថ្លើម)

🏥✅ការព្យាបាល
អ្នកជំងឺខ្សោយថ្លើមស្រួចស្រាវជាញឹកញាប់ត្រូវទទួលការព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់ (ICU) ។ គ្រូពេទ្យអាចព្យាយាមព្យាបាលការខូចខាតថ្លើមដោយផ្ទាល់ ដូចជា៖
•ថ្នាំបន្សាបជាតិពុល៖ Acetylcysteine គឺជាថ្នាំដែលប្រើសម្រាប់ព្យាបាលជំងឺខ្សោយថ្លើមស្រួចស្រាវដែលបង្កឡើងដោយការប្រើប្រាស់ថ្នាំ Acetaminophen ហួសកម្រិត។
•ការផ្លាស់ប្តូរថ្លើម៖ ការផ្លាស់ប្តូរថ្លើមអាចជាជម្រើសព្យាបាលតែមួយគត់ នៅពេលដែលជំងឺខ្សោយថ្លើមស្រួចស្រាវមិនអាចព្យាបាលឱ្យជាសះស្បើយឡើងវិញបាន

អត្ថបទលម្អិត៖ https://vejthani.s.gy/dM45xC
______________________________________________
👨‍⚕តាមដានព័ត៌មានថ្មីៗអំពីនិន្នាការសុខភាពតាមរយៈបណ្តាញសង្គមរបស់យើង៖
✅/📘Line/Telegram: +66892019000
🔷Telegram Chanel: https://t.me/+jGnh2mNpz643OTI1
🔴Youtube: https://vejthani.s.gy/EALbni
📙IG: https://www.instagram.com/vejthanihospital?igsh=MXAyeWFhYmp3dDRrcw==
✖️X: https://twitter.com/Vejthani
🌐Website: https://vejthani.s.gy/nNkjyU
Make an Appointment : https://vejthani.s.gy/2X6uWm
Talk to doctor: https://vejthani.s.gy/Pti1Gm
📞Cambodia Hotline: +66 (0) 89 201 9000

#សូមជួយShareនិងLikePageដើម្បីទទួលវីដីអូសុខភាពបន្ថែម
#មន្ទីរពេទ្យវេជ្ជថានីជាជំរើសដ៏ត្រឹមត្រូវសម្រាប់សុខភាពរបស់លោកអ្នក

ที่อยู่

1 Ladprao 111 , Klong-Chan Bangkapi
Bangkok
10240

เบอร์โทรศัพท์

+66892019000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Vejthani Hospital-មន្ទីរពេទ្យវេជ្ជថានីผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Vejthani Hospital-មន្ទីរពេទ្យវេជ្ជថានី:

ทางลัด

แชร์

ประเภท