Oeur Anupheap

Oeur Anupheap Education

ពើបនឹងឃើញ.. រូបថត កូនសិស្ស របស់ខ្ញុំ ក្នុង កម្រងអនុស្សាវរីយ៍សិក្សា ឆ្នាំ 1995 ! នឹកសិស្ស គ្រប់គ្នា មិនដឹងថា សិស្សៗ ទៅដល់...
06/18/2026

ពើបនឹងឃើញ.. រូបថត កូនសិស្ស របស់ខ្ញុំ ក្នុង កម្រងអនុស្សាវរីយ៍សិក្សា ឆ្នាំ 1995 ! នឹកសិស្ស គ្រប់គ្នា
មិនដឹងថា សិស្សៗ ទៅដល់ណាហើយទេជីវិត ទោះ
ជួប ក៏លែងស្គាល់ចាំមុខ សិស្សៗដែរ តែបើ សិស្សចាំមុខ គ្រូ ហៅគ្រូ ផង...តែបើសិស្សឃើញរូបថត ប្រាកដជា..នឹកឃើញ ស្គាល់ទីតាំង ថ្នាក់រៀនពុំខាន...

*5 លេខ*ឈានជិត មកដល់ដំណាក់កាល 5 លេខនៃ អាយុភ្ញាក់ព្រើត WOW OH .....ពេលវេលា បានទំពារ ស៊ី អាយុអស់ច្រើនណាស់ហើយតើ ហើយកាលកំណត់ប...
05/13/2026

*5 លេខ*
ឈានជិត មកដល់ដំណាក់កាល 5 លេខនៃ អាយុ
ភ្ញាក់ព្រើត WOW OH .....ពេលវេលា បានទំពារ ស៊ី អាយុអស់ច្រើនណាស់ហើយតើ ហើយកាលកំណត់ប្រើប្រាស់អាយុ ក៌រុញច្រាល ដល់ចំណុច ប្រតិទិនកាលវិភាគសំរាប់ជីវិតផងដែរ 10 ឆ្នាំ ត្រូវធ្វើអី 20ឆ្នាំ
ធ្វើអី 30 ឆ្នាំត្រូវធ្វើអី 40 ! 50 ! 60 ! 70 ឆ្នាំត្រូវធ្វើ នឹង ទទួលបានអ្វី ?

កាលខ្ញុំ អាយុ 8 ឆ្នាំ ទៅ 10 ឆ្នាំជាង ជាវ័យសិក្សារ ខិតខំប្រឹងរៀន ខ្ញុំសំណាងណាស់ បាននៅក្បែ អ្នកប្រាជ្ញ អ្នកស្រុកភូមិ ប្រាកដតែងស្គាល់ គឺ លោក គ្រូ ប្រាក់ ភុំ អប់រំបង្ហាត់ បង្រៀនខ្ញុំរហូតមក ...។

ខ្ទង់វ័យ 20 ឆ្នាំ ទៅ 30 ជាង ស្ថិត ក្នុង សាកលវិទ្យាល័យ រៀនផង ធ្វើការផង....។

បកដល់ អាយុ 30 ឆ្នាំ ទៅ 40 ឆ្នាំជាង នេះ គឺ វ័យ ប្រយុទ្ធ នឹង ការងាររកលុយ នឹង ជាវ័យ មាន ស្នេហាផង
ដើម្បីឈាន ទៅបង្កើត គ្រួសារមួយ...។

ឯ វ័យ 40 ឆ្នាំ ទៅ 50 ជាង នោះជា វ័យ គួរ សមរម្យ សោយសុខរីករាយ ជាមួយ ការចាយវាយលុយកាក់
ដើរកំសាន្ត ថែទាំ សុខភាព កាយ​ចិត្ត អោយរឹងមាំ ហើយ នឹងនៅក្បែរគ្រួសារ,.....។

អាយុ 50 ឆ្នាំ ទៅ 60 ជាង ជា វ័យ សប្បាយជីវិត នឹងសំរាក ជីវិត ពីការងារ,,......។

ចូល វ័យ 60 ជីត 70ឆ្នាំ នឹង 70 ឆ្នាំជាង ជា វ័យ ជរា និង ព្យាធិ.....។

វ័យបន្ទាប់បន្ទាប់ ជា វ័យ រងចាំ ចូល ក្តា ម្ឈូស បញ្ជូនទៅ កាន់ ឋាន មច្ចុរាជប៉ុណ្ណោះ គ្មានសិទ្ធ ត វ៉ា...ជា វ័យ.សំរាករហូត ។

ក្នុង វ័យ និមួយៗ តាំង ពី កុមារ មកដល់ វ័យ បច្ចុប្បន្ន ខ្ញុំ
មានផល គ្រាប់ពូជបុណ្យ ល្អណាស់ ពីអតីតជាតិ ត្រចៀកខ្ញុំបាទ បានឮ សំឡេង នឹង រស់ក្នុងធម៍ ពេញត្រចៀក ស្ទើរ រាល់ថ្ងៃ ទោះខ្ញុំ ដៃ ទាំង 2 កំពុងធ្វើការរកលុយក៏ដោយ ចុះ..ហើយ ជីវិត ប្រតិបត្តិផង ខ្ញុំសង្ឃឹម ស្មារតីរឹងបឹង ត្រចៀកនៅប្រើការបាន ឮ ធម៍ រហូតខ្ញុំ ចូល ក្តា មឈូស....។

ពិត ណាស់ ខ្ញុំ រីករាយ ពេល មកកាន់ទីនេះ ជាទីប្រតិបត្តិ
ពេល ឃើញ ទឹកដីនេះ ខ្ញុំ មាន បំណង ចង់មានផ្ទះ មួយ
ក្បែរ Meditation center មុនជិត ខ្ញុំ អាត្រែត Retired បើអាច..ជីវិត ជា មួយ តា និង យាយ កាន់ដៃគ្នា ដើរចូលកាន់ Meditation center ពេលចាស់ទៅ,......

រំលឹកខួប ខួបរំលឺក14កុម្ភ: Wedding's Anniversary Day! ធ្មេចបើកៗ បើកធ្មេច  ខួបដល់ខួប សូម​រំលឹកពី អាពាហ៍វិពាហ៍ តិច Happy ថ្...
02/13/2026

រំលឹកខួប ខួបរំលឺក14កុម្ភ: Wedding's Anniversary Day!

ធ្មេចបើកៗ បើកធ្មេច ខួបដល់ខួប សូម​រំលឹកពី អាពាហ៍វិពាហ៍ តិច Happy ថ្ងៃរៀបការ Wedding's Anniversary Day on February 14th ធ្មេចបើកៗ ក៏ធ្វើដំណើរបានមួយឆ្នាំទៅហើយ ការធ្វើ ដំណើរលើ វិថី នៃជីវិតគូរនេះ បានវែង ហើយក៏ឆ្ងាយ ណាស់ដែរ អាចដឹងនឹងស្គាល់ ផ្លូវខុស ឬ ត្រូវ សុខទុក្ខ បានហើយ មួយទៀតសោធ ឆ្នាំ2026 នេះ យកឆ្នាំនេះ ជាធ្នាំកំណត់ដំណើរ........ ក៏ដូចជាយើងបរិញ្ញាប័ត្រសាកល​វិទ្យាល័យ មុនទទួលត្រូវ ធ្វើ សារណាសារុបសិន... សារណា សញ្ញាប័ត្រស្នេហាជីវិតគូរប្តី ប្រពន្ធ.ក៏ដូចគ្នាដែរ...។

ចុនដៃចៃដន្យៗ ចៃដន្យ ក៏ដូចជាពេលវេលា Wedding រៀបការ នឹងទទួលបាន Visa បាន ហោះហើរ ឫចៃដន្យ មកដល់ ទឹកដី អាមេរិកត្រូវ នឹងថ្ងៃ Valentines day ♥️ ហើយ រដ្ឋការអាមេរិក អនុញ្ញាតអោយច្បាប់ រៀបការ ថ្ងៃ 14 គុម្ព ឆ្នាំ 2025 ជាថ្ងៃមានតំលៃនៃ ការចងចាំ ក្នុង ឯកសាររៀបការ Real Family's Wife Husband ជីវិតតគូរ ប្តី ប្រពន្ធ Happy Anniversary Wedding's day February 14th ♥️ ❤️!

តាំងទីទីតាំង ៗ ទីតាំង កន្លែងប្រារព្ធ រៀបការ នៅ
County Los Angeles 12400 Imperial Hwy, Norwalk CALIFORNIA 90650 United State of America. ដែលបានរៀបការ ចាត់ចែង ដោយ រដ្ឋការ
ក្រុង Norwalk ចំថ្ងៃនៃ ថ្ងៃសេចក្ដីស្រឡាញ់ ដែល មាន
មនុស្សម្នារ ការចូលរួមផង​...ក្នុងកម្មវិធី នោះ ពិតណាស់ ចំណង អាពាហ៍​ពិពាហ៍ ជីវិត ប្តី ប្រពន្ធ មួយនេះ នឹងធ្វើដំណើរមក ដល់មានថ្ងៃនេះ ដោយការ ខិតខំ ទទួលខុសត្រូវ អត់ធន់ ប្រោសប្រាណី ទៅវិញទៅមក ហើយនឹងបន្ត... រហូតជីវិតចុងក្រោយ ? សូមរំលឹកជូនពរ ខ្លួនឯង ប្រពន្ធប្តី ដល់កោះដល់ត្រើយផងចុះ................។

ប្ដី ប្រពន្ធ

មិត្ត នឹង សង្គម **ជ្រុងមួយគួររៀនសូត្រ**ខាងក្រៅមិត្តគឺមិត្ត កន្លែងការងារ គឹគោរពតំលៃតួរនាទី អស់ម៉ោងការងារ គឹមិត្តសាមញ្ញជន ...
02/03/2026

មិត្ត នឹង សង្គម **ជ្រុងមួយគួររៀនសូត្រ**
ខាងក្រៅមិត្តគឺមិត្ត កន្លែងការងារ គឹគោរពតំលៃតួរនាទី អស់ម៉ោងការងារ គឹមិត្តសាមញ្ញជន មិនត្រូវយក តួរនាទីក្រៅម៉ោងធ្វើការមកប្រើឡើយគឺគ្មានសិទ្ធិទេ មិនត្រូវទេ នឹងដោយហោចទៅ ប្រើមនុស្សខុសជំនាញ ឬ អំណាចឡើយ ក្នុងសង្គម.. (អាមេរិក)បែបនឹងទើបធ្វើអោយ មនុស្សពូកែ សង្គមនឹងខ្លួន មានតំលៃ ប្រទេស រីកចំរើន...ចូរធ្វើខ្នន អោយសង្គម ទទួលស្គាល់ មិនត្រូវបោកក្លែងបន្លំ កាប់សម្លាប់ លួចប្លន់ ញ្ញៀន ស្រវឹងខួប ព្រៃផ្សៃ សំដីបាទ​ផ្សារ បើបែបនេះ សង្គមហៅថា មនុស្ស បាតសង្ឋ្គម មនុស្ស បាទផ្សារ មនុស្សព្រៃ អត់តំលៃ ក្នុងសង្គម ៗ មិនរាប់រក ជាដើម ដើម្បីអោយសង្គមទទួលស្គាល់ រស់ក្នុងសង្គម ចូរមាន គុណធម៎ សុជីវធម៍ សិលធម៎ ....។

សង្គម ! សង្គមមនុស្ស មនុស្សនឹងសង្គម ជីវិតរស់នៅ សង្គមអាមេរិកជា សង្គមមួយ មិនគិតពីវណ្ណ: មាន ឫ ក្រៗ ក្រ ឬ មានៗ គឺមានតំលៃស្មើរគ្នា ក្នងសេវាកម្មរបស់រដ្ឋ អ្នកមានអាចប្រើរបស់រដ្ឋបាន អ្នកក្រ ក៏អាចប្រើបានដូចគ្នា ដូចជា ពេទ្យ,. នឹង លុយរដ្ឋ..នឹងនយោបាយ..និងតំណែង ..ជាដើម ។ល។ នឹង។ល។...ចុះសង្គមខ្មែរ របស់យើង ?

បើសិនសង្គមមួយ អ្នករស់នៅ ឬ មិត្ត របស់អ្នក ដែលអ្នករាប់អាន ជាសង្គម ជាមនុស្ស អែបអប អាត្មានិយម សម្តែង កិច្ចកលខាងមុខខាងក្រោយខុសគ្នា នឹង ចាក់រុក រុកចាក សង្គមលើកជើង ខ្វះ គុណធម៌ សិល​ធម៌ យុត្តិធម៌ គ្មានគុណវុឌ្ឍន៌ គ្មានភាពស្មោះត្រង់ សង្គមរបស់អ្នក មិត្តរបស់អ្នក ដែលអ្នករស់នៅ ដែលអ្នករាប់អាន គឺសង្គម ក្លែងក្លាយ ជាមិត្ត ក្លែងក្លាយមិនទៅមុខរីកចំរើនឡើយ នឹង ក្លាយជា សង្គមពាល មិត្ត ពាល មនុស្សពាល នោះឯង.. តើត្រូវធ្វើខ្លួនអ្នក នឹងសង្គម របស់អ្នក អោយ សីវិល័យ រីកចម្រើន ទៅបានដូចម្តេច ?

មិត្ត នឹង សង្គម តើអ្នករៀបចំ រាប់អាន មិត្ត គោរពមិត្ត កំរិតផ្តល់តំលៃជាមិត្ត នឹង រៀបចំ សង្គមគ្រួសារសង្គមជាតិ ស្រុកទេស អោយថ្លៃថ្នូរ រីកចម្រើន ដោយរបៀបណា ?

ខ្ញុំទាំង 3 នាក់ And..មកពីសង្គម ប្រទេស ខុស គ្នា ទាំង 3តែងស្តីនិយាយគ្នា ពីសង្គម....ចូរនាំគ្នា ធ្វើ ជាមនុស្ស ល្អក្នុងសង្គមគ្រួសារ នឹងសង្គមជាតិ... ។

By អៀនស៊ីអីម
*ចូររួមចំណែកយោបល់ចំណេះតិចតួច អរគុណ !

*ការស្កាល់ខ្លួនឯង* ជ្រុងមួយនៃចំណេះដឹង !ខ្ញុំបានចុះ ឈ្មោះ ចូលរៀនសាលារៀនជីវិតមួយនេះ តាំង ពី ឆ្នាំ 2012 សាលារៀននេះ បាន បង្រ...
01/23/2026

*ការស្កាល់ខ្លួនឯង* ជ្រុងមួយនៃចំណេះដឹង !
ខ្ញុំបានចុះ ឈ្មោះ ចូលរៀនសាលារៀនជីវិតមួយនេះ តាំង ពី ឆ្នាំ 2012 សាលារៀននេះ បាន បង្រៀនខ្ញុំ អោយស្គាល់ខ្លួនឯង ក្នុងថ្នាក់ពិសោធ មិនមែនស្គាល់ខ្លួនឯង ដោយ ការយល់ឃើញ ការគិត ការពិចារណា ឬគំនិតណាមួយឡើយ....ការ​ស្កាល់ខ្លួនឯងពិតប្រាកដ គឺមាន តែ កំរិត​ការពិសោធតែមួយប៉ុណ្ណោះ ទើប ស្កាល់ខ្លួនឯងពិតប្រាកដ តាមសេចក្ដីពិត ដោយបញ្ញា ..ពេលទំនេរពីការងារ រកលុយ ខ្ញុំតែង ចុះឈ្មោះ ប្រត្តិបត្តិសិក្សា ជា ដ៏រាប..។

សាលារៀន ទូទៅ យើងបានរៀន នឹង បង្រៀន រូបវិទ្យា ជីវវិទ្យា កាយវិទ្យា ចិត្តវិទ្យា ជាផ្នែក វិទ្យាសាស្ត្រ មួយកំរិតផ្នែកមួយប៉ុណ្ណោះ មិនចូលជ្រៅដល់ ឬសគុល នៃ លោកាកាយ និងលោកាចិត្ត ដែលជាដំណើរការ របស់ច្បាប់ធម្មជាតិ ដែល មាន ខ្នាតវាស់ ពី កំរិតផល ល្អ និង អាក្រក់ យ៉ាង ប្រាកដនិយម នៃ ទីតាំង របស់វា នោះបានទេ នោះបានដល់ ការដឹង កើត នឹងរលត់ យ៉ាងលឿនបំផុត ដែល Called Atom following by K**a ។

ចូរច្បាស់ថា លោកាចិត្ត ជាបណ្តាញ ត ភ្ជាប់ ខ្សែកាប នៃកំណើត ពីជាតិ មួយ ទៅជាតិ មួយ ដែលបានសន្សំធ្វើ K**a កាលនៅ លោកាមនុស្ស ដែល អ្នកវិទ្យាសាស្រ្ត បច្ចុប្បន្ន មិនអាចស្រាវជ្រាវរកប្រភពឃើញ នៅ លោកាចិត្ត នោះឃើញឡើយ នៅ ក្នុង ភព លោកាកាយ នោះទេ
តើវា ដំណើរការដោយរបៀបណា ពេលវា ដាច់ដង្ហើម តើវា ទៅទីណា ? អ្នកវិទ្យាសាស្ត្រ វង្វេង ? វង្វេងព្រោះ វិស័យ បញ្ញា មិនមានក្នុង Vipassana ។

ចូរយល់យ៉ាងខ្លីថា អាក្រក់ ល្អ ចិត្តដឹងទាំងអស់ ហើយ ស្រូបជា memory saved បាបបុណ្យ ទុកអោយយើង គ្រប់ជាតិ មិនមាន នរណាលួច ល្អ អាក្រក់ បានឡើយ បើខណះចិត្តរុញច្រាលខ្លាំងផ្នែកណាមួយ បាប និង បុណ្យ
មានវត្តមានមុខមាត់ ទទួលផល ល្អ អាក្រក់ ពេលនោះ
ភ្លាមៗ មិនរងចាំកាល,.......យ៉ាងខ្លីងាយយល់ ពីខ្ញុំ

អៀន សីអីម

72 ម៉ោង!... ខ្ញុំ និង គ្រួសារ សូមជូនពរ កងទ័ព នឹង ពលរដ្ឋខ្មែរ 2026 ឆ្នាំថ្មី ! 72hrs more HAPPY NEW YEAR,  72hrs more is ...
12/28/2025

72 ម៉ោង!... ខ្ញុំ និង គ្រួសារ សូមជូនពរ កងទ័ព នឹង ពលរដ្ឋខ្មែរ 2026 ឆ្នាំថ្មី ! 72hrs more HAPPY NEW YEAR, 72hrs more is waiting peace coming back for Cambodia like normal. នៅ 72 ម៉ោង ទៀត រងចាំចូលឆ្នាំថ្មី នៅ72 ម៉ោងទៀត រងចាំសង្រ្គាមបញ្ចប់....។

សូម ក្រាប អរគុណ នឹង ក្តីស្រឡាញ់ ដល់ កងទ័ពខ្មែរ ការពារ ទឹកដី និង វីរ:ភាពកងទ័ពដែលពលីកម្មល:បង់ជីវិត ដើម្បីរក្សាទឹកដី ដល់អ្នក ជំនាន់ក្រោយ សូមទេវតា ជួយថែរក្សារទឹកដី កម្ពុជា នឹង កងទ័ពខ្មែរ មាន ភាពរឹងមាំជានិច្ច និងសុខភាពល្អ ...។

សូម កុលបុត្រខ្មែរគ្រប់រូប ខិតខំ រៀនសូត្រ ធ្វើខ្លួនអោយខ្លាំង ដើម្បីជាតិ ជា សសរទ្រូងកសាងជាតិ មាតុភូមិ អោយ​រឹងប៉ឹង រឹងមាំ គឺរួមមាន..
1 ខ្លាំងដោយ សាមគ្គីភាពជាខ្មែរតែមួយខ្លាំងខ្លា
2 ខ្លាំងដោយ រុញសេដ្ឋកិច្ចខ្មែរចំរើន
3 ខ្លាំងដោយ មានចំណេះជំនាញពិតប្រាកដ
4 ខ្លាំងដោយ ចាត់ចែងមាន ទិចណូឡូយឺសព្វាវុធទំនើបថ្មីៗ ការពារទឹកដី
5 ខ្លាំងដោយ មានសីលធម៌ គុណធម៏ កុំមានអំនួត ប្រមាទ នាំវិនាសត្រូវប្រកប ដោយ ចរិយាស្មោះថ្លៃថ្នូរ ខំប្រឹងថែកេរដូនតាអោយ គង់វង្ស....

ចំណុចខ្លាំងទាំងនេះ ដែលមិនអាចខ្វះបាន ដែលត្រូវតែមាន.. ដើម្បី រក្សាប្រទេសផែនទីខ្មែរ ក្នុង ពិភពលោក អោយយូរអង្វែង..។

យើងខ្លាំងទើបគេមើលឃើញយើង គេជួយយើង.......ជាចុងក្រោយ ក្រាបគោរពដឹងគុណ ស្រឡាញ់កងទ័ព សូមអរគុណ កងទ័ព...។

RIP- ចូលរួម ជូនដំណើរ ពូ ពីចម្ងាយ សូម ពូ ទៅកាន់ ភពថ្មី ជាទីឋានល្អស្ងប់ បរមសុខ...។ស្លឹកឈើ រមែងផុយជ្រុះចាកទង នៅពេលដើមទងវា  ...
11/30/2025

RIP- ចូលរួម ជូនដំណើរ ពូ ពីចម្ងាយ សូម ពូ ទៅកាន់ ភពថ្មី ជាទីឋានល្អស្ងប់ បរមសុខ...។
ស្លឹកឈើ រមែងផុយជ្រុះចាកទង នៅពេលដើមទងវា ចាស់ទុំ ជីវិតមនុស្សក៏ផុយស្រួយណាស់គ្រប់ពេល ផងដែរដូចគ្នា....ចូរកុំភ្លេចខ្លួន។

នឹងក្មួយសូមចូលរួម រំលែកទុក្ខ មីង ផង ដែល ពូ ចាកចោលមីង និងកូនៗ គ្មានថ្ងៃវិត្រឡប់ សូមគុណអំពើរល្អជួយថែរក្សាមីង បានជួបតែត្តីសុខ សុខភាពល្អរឹងមាំ...

Address

443 E. 63rd
Long Beach, CA
90805

Website

Alerts

Be the first to know and let us send you an email when Oeur Anupheap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Oeur Anupheap:

Shortcuts

Share