23/08/2026
គ្រុនពោះវៀន (Typhoid Fever) ៖ តើមានរោគសញ្ញាអ្វីខ្លះដែលលោកអ្នកគួរដឹង?
ជំងឺគ្រុនពោះវៀន (Typhoid Fever) គឺជាជំងឺឆ្លងបាក់តេរីយ៉ាងកាចសាហាវមួយ បង្កឡើងដោយបាក់តេរី Salmonella Typhi ដែលភាគច្រើនឆ្លងតាមរយៈការពិសារអាហារ ឬទឹកមិនស្អាតដែលមានផ្ទុកមេរោគ។
រោគសញ្ញាសំខាន់ៗនៃជំងឺគ្រុនពោះវៀន រួមមាន៖
១. គ្រុនក្តៅខ្លាំងជាបន្តបន្ទាប់ ៖ សីតុណ្ហភាពរាងកាយឡើងក្តៅខ្លាំង កើនឡើងបន្តិចម្តងៗ និងអូសបន្លាយពេលយូរថ្ងៃដោយមិនងាយចុះ។
២. ឈឺក្បាល និងឈឺចុកចាប់ពេញរាងកាយ ៖ មានអារម្មណ៍ឈឺក្បាលខ្លាំង ល្ហិតល្ហៃ អស់កម្លាំង និងឈឺសាច់ដុំ/សន្លាក់។
៣. ឈឺពោះ ៖ មានអាការៈចុកចាប់ក្នុងពោះ ញ៉ាំបាយមិនឆ្ងាញ់ អាចមានទល់លាមក ឬរាគរូស។
កម្រិតគ្រោះថ្នាក់នៃជំងឺគ្រុនពោះវៀន ៖
ប្រសិនបើទុកចោលមិនបានធ្វើតេស្តស្វែងរក និងទទួលការព្យាបាលដោយថ្នាំផ្សះឱ្យបានត្រឹមត្រូវទាន់ពេលវេលាទេ ជំងឺគ្រុនពោះវៀនអាចបង្កជាផលវិបាកធ្ងន់ធ្ងរ ដូចជា ការហូរឈាមក្នុងពោះវៀន ឬធ្លាយពោះវៀន ដែលប្រឈមមុខនឹងគ្រោះថ្នាក់!
តើធ្វើដូចម្តេចដើម្បីដឹងច្បាស់?
ប្រសិនបើអ្នក ឬសមាជិកគ្រួសារមានអាការៈក្តៅខ្លួនអូសបន្លាយ ឈឺក្បាល និងឈឺពោះ ការធ្វើតេស្តឈាមស្វែងរកមេរោគគ្រុនពោះវៀន (Typhoid Test) ជួយឱ្យគ្រូពេទ្យអាចវិនិច្ឆ័យបានច្បាស់លាស់ និងផ្តល់ការព្យាបាលបានទាន់ពេលវេលា។
---
📌 ស្វែងយល់បន្ថែមអំពីសេវាកម្មរបស់យើងខ្ញុំខាងក្រោម!👇
✅ បច្ចេកវិទ្យាទំនើប | ✅ សុវត្ថិភាពខ្ពស់ | ✅ សេវាកម្មឆាប់រហ័ស
📍 ទីតាំង៖ ទីក្រុងកោះពេជ្រ, អគារលេខ B100
🕒 បើកចាប់ពី 6:00AM – 7:00PM រៀងរាល់ថ្ងៃ
📞 099 555 357 | 069 555 357
🌐 www.ispremiumlab.com
🔗 Join Telegram: https://t.me/ispremiumlaboratory | https://t.me/+820qjbYLKDQwODBl
🤖 https://t.me/ispremiumlaboratory_chatbot
#គ្រុនពោះវៀន